ព័ត៌មានថ្មី
- ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅតំបន់អាស៊ានកើនឡើងដល់១៨៨៣នាក់ ខណៈពេលដែលអ្នកឆ្លងថ្មីនៅថ្ងៃនេះ មាន១៥២០នាក់។ ប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេគឺប្រទេសឥណ្ឌូនេស៊ីមានចំនួន៩៧៣នាក់ តាមពីក្រោយដោយប្រទេសម៉ាឡេស៊ីដែលមានអ្នកស្លាប់ចំនួន ៧១៩នាក់។ ប៉ុន្តែប្រទេសសិង្ហបុរី នៅតែជាប្រទេសមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុតក្នុងតំបន់អាស៊ាន ២៣.៣៣៧ករណី។
- មានវីដេអូរ៖ ប្រទះឃើញសពបុរសម្នាក់ស្លាប់ស្វិតសល់តែឆ្អឹងនិងស្បែកក្នងព្រៃកន្ទ្រាងខែតទំនាបបឹងតាមោកក្បែររណ្តៅដីតាកៅ រាជធានីភ្នំពេញ: សាកសពបុរសម្នាក់ត្រូវបានអ្នកបើកបររថយន្តដឹកដីប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងព្រៃទំនាបបឹងតាមោក។ ហេតុការបង្កអោយភ្ញាក់ផ្អើលនៅម៉ោង៤រសៀលថ្ងៃទី១០ ខែឧសភានេះនៅចំងាយប្រមាណ ៣០ម៉ែត្រពីមហាវិថីឈ្នះឈ្នះក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សពបុរសម្នាក់នោះគ្រៀមស្វិតលែងស្អុយ ដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងព្រៃកន្ទ្រាងខែតទំនាបបឹងតាមោក ដោយពុំអត្តសញ្ញាណឡើយ។ គេពុំដឹងថាបុរសនោះស្លាប់តាំងពីពេលណានោះទេ ដោយដីហុយប្រឡាក់ស្រមុះ។ តាមនគរបាលអោយដឹងថា សពបុរសនោះត្រូវបានអ្នក បើកបររថយន្តដឹកដីចូលទៅបត់ជើងប្រទះឃើញតាំងពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៩ខែឧសភាហើយនៅវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី១០ខែឧសភាប្រាប់មេការរណ្តៅដីឧកញ៉ាញឹក ផនហៅតាកៅទៅមើលនិងរាយការណ៍ប្រាប់នគរបាលនៅវេលាម៉ោង៤រសៀលបង្កអោយមានការភ្ញាក់ផ្អើលតែម្តង។ តាមព័ត៌មានអោយដឹងថា សពបុរសនោះគេមានការសង្ស័យជាមនុស្សមានសតិមិនគ្រប់ម្នាក់ដែលតែងតែដើរស្រាតនៅតាមដងផ្លូវនោះ។ រយះពេលប្រមាណជិត១ខែហើយបាត់មុខបុរសរូបនោះ។នៅរសៀលនោះនគរបាលមូលដ្ឋានបានយកខ្សែព័ទ្ធរងចាំនគរបាលជំនាញចុះពិនិត្យដើម្បីរកពីមូលហេតុនៃការស្លាប់៕
- លឿនណាស់!!! វៃគ្មានបង្អង់ គូពិសេស សេក គីមបេន 🇰🇭Vs🇰🇭ឡូវ ភារម្យ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ០៩ ០៥ ២០២០
- លេងធ្ងន់ៗណាស់ជើងចាស់ប៉ះជើងយូរ គូពិសេស ចៅ ផលឌឿ 🇰🇭Vs🇰🇭មាស សុជាតិ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ០៩ ០៥ ២០២០
- កាប់ដៃគូរហោះតែម្តង!!! គូពិសេស ថន ភឿត 🇰🇭Vs🇰🇭រឿង សារិទ្ធ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ០៩ ០៥ ២០២០
- មួយគូរនេះលេងជង្គង់លឿនៗណាស់!!! គូពិសេស ស៊ឹម ប៊ុន 🇰🇭Vs🇰🇭គង់ ឧត្តម ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ០៩ ០៥ ២០២០
- មានវីដេអូរ៖ ប្រលែងមួយដៃនេះធ្ងន់ណាស់ដេកឈឹងក្នុងទឹកទី១ គូពិសេស ផុន សុខវិបុល 🇰🇭Vs🇰🇭ឈុន ប្រាកកាក់ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ០៩ ០៥ ២០២០
- រយៈពេលមួយសប្តាហ៏ នគរបាលចរាចរណ៏ បានធ្វើការចាប់ឃាត់ និងផាកពិន័យយានយន្តល្មើសច្បាប់ចរាចរណ៏បានចំនួន ១៣.៩៦៨គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១០.៨១៥គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៣១៥៣គ្រឿង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក។
- វីរុសកូរ៉ូណា ត្រូវបានគេរកឃើញនៅក្នុងទឹកកាមរបស់បុរស យោងតាមការផ្សាយរបស់សារព័ត៌មាន CNN បានបញ្ជាក់ ឲ្យដឹងថា វីរុសកូរ៉ូណាអាចរស់នៅក្នុងទឹកកាមរបស់មនុស្សប្រុស បើទោះបីជាគេបានជាសះស្បើយពីជំងឺនេះក៏ដោយ។ ការរកឃើញនេះគឺបង្ហាញពីលទ្ធភាពនៃវីរុសនេះ អាចឆ្លង តាមការរួមភេទ។ នេះបើយោងទៅ តាមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរបស់ចិន។ មន្ទីរពេទ្យ Shangqiu បានធ្វើតេស្តទៅលើអ្នកជំងឺជាបុរសចំនួន ៣៨នាក់ ដែលបានព្យាបាលជាសះស្បើយនៅប្រទេសចិនអំឡុងខែមករា និងខែកុម្ភៈ។ ១៦% នៅក្នុងចំណោមអ្នកដែលត្រូវបានធ្វើតេស្តនោះ ទឹក កាមរបស់ពួកគេមានផ្ទុកវីរុសកូរ៉ូណា។ មួយភាគបីក្នុងចំ ណោមពួកគេទាំងនោះ គឺជាអ្នកដែលឆ្លងក្នុងដំណាក់កាលស្រួចស្រាវ ហើយ ៩ភាគរយទៀតគឺជាអ្នកដែលបានជា សះស្បើយ។
- ការដាំដុះទំពាំងបាយជូក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានការចាប់អារម្មណ៍ខ្ពស់ ខណៈមន្រ្តីជំនាញ និងអាជ្ញាធរកំពុងតែពង្រីកនិងស្វែងរកទីផ្សារ ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ៖ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃនេះ បានដឹកនាំក្រុមកាងារចុះពិនិត្យ និងសំណេះសំណាលជាមួយប្រជាសហគមន៍ ដែលកំពុងដាំដុះដំណាំទំពាំងបាយជូរលើផ្ទៃដីដាំដុះប្រមាណជា១៤ហិកតា ស្ថិតនៅក្នុងភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងចំពោះមុខប្រជាសហគមន៍ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវខិតខំចុះផ្សព្វផ្សាយណែនាំអំពីវិធីសាស្ត្រក្នុងការដាំដុះ និងបង្កើនទិន្នផល ទំពាំងបាយជូរ ដែលប្រជាកសិករកំពុងដាំដុះ និងត្រូវខិតខំលើកទឹកចិត្តបង្កើនផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងខេត្ត និងក្រៅខេត្តកំពង់ស្ពឺ ឲ្យកាន់តែប្រសើរក្នុងពេលដែលពួកគាត់កំពុងដាំដុះ។ បន្ថែមពីលើមន្ទីរកសិកម្ម ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យមន្ទីរពាណិជ្ជកម្មខេត្ត ត្រូវមានទំនាក់ទំនង និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ចំពោះដំណាំទំពាំងបាយជូរខ្មែរយើងនេះ ដើម្បីឲ្យអ្នក ទទួលទានបានដឹងអំពីផលិតផលក្នុងខេត្តរបស់យើង មានចម្ការទំពាំងបាយជូរដាំដុះបែបធម្មជាតិ ដោយពុំប្រើប្រាស់សារធាតុគីមីណាមួយ ដែលបង្កឲ្យខូចសុខភាពអ្នកទទួលទាននោះឡើយ។ ម្យ៉ាងទៀត មន្ទីរពាណិជ្ជកម្ម ក៏ត្រូវតែខិតខំស្វែងរកទីផ្សារ ដើម្បីលក់ស្រាទំពាំងបាយជូរ ដែលពួកគាត់បានផលិតតាមបែបធម្មជាតិ និងមានរសជាតិឈ្ងុយឆ្ងាញ់ពិតៗបែបនេះ។ ឯកឧត្តមអភិបាលខេត្តសង្កត់ធ្ងន់ថា ត្រូវរួមគ្នាលើកកម្ពស់សង្វាក់ផលិតកម្មដាំដំណាំកសិកម្មក្នុងស្រុក ដើម្បីបង្កើនជីវភាពរស់នៅ មានការងារឲ្យប្រជាពលរដ្ឋធ្វើកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ៕
- អភិបាលខេត្តកំពង់ចាមនាំយកបច្ច័យ១០លានរៀល ប្រគេនដល់សាមណេរ ហ៊ុន ម៉ាណែត ខេត្តកំពង់ចាម,ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២០៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកម៉ិញនេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំងបី មន្ទីរស្ថាប័នមួយចំនួនយកចង្ហាន់ ទេយ្យទាន និងបច្ច័យចំនួន១០ លានរៀលទៅប្រគេនដល់សាមណេរ ហ៊ុន ម៉ាណែត គង់នៅវត្តអម្ពរវ័ន ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ លោកស្រី សុភ័ក្រ្ត ប្រធានមន្ទីរធម្មការនិងសាសនាខេត្តប្រាប់ឲ្យដឹងថា នៅព្រឹកមិញនេះលោកបានដឹកនាំកម្លាំងយុវជនក្រុមគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ទៅថ្វាយបង្គំសាមណេរ ហ៊ុន ម៉ាណែត ដោយធ្វើឡើងតាមគន្លងព្រះពុទ្ធសាសនា។ ប្រធានមន្ទីរធម្មការខេត្តបានបន្តឲ្យដឹងទៀតថា ជាមួយនោះឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងប្រធានក្រុមប្រឹក្សាខេត្តក៏បានអញ្ជើញនាំយកចង្ហាន់និងបច្ច័យទៅប្រគេនដល់ព្រះភិក្ខុ ដើម្បីរួមចំណែកនិងកសាងសមិទ្ធិផលនានាក្នុងទីអារាមនេះ។ សូមបញ្ជាក់ថាសាមណេរ ហ៊ុន ម៉ាណែត បានបួសជាសង្ឃដើម្បីតបស្នងសងគុណដល់អ្នកឧកញ៉ាមហាឧបាសិកាធម្មញ្ញាណនវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាជីដូនដែលបានទទួល មរណភាព ដោយជរាពាធក្នុងជន្មាយុ ៩៦ឆ្នាំ សពត្រូវបានដង្ហែមកបញ្ចុះនៅស្រុកកំណើតឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ហើយនៅថ្ងៃទី៩ ឧសភានឹងត្រូវរៀបចំបុណ្យគម្រប់៧ថ្ងៃក្នុងកម្មវិធីបុណ្យដ៏អធិកអធម្មនេះគឺមានការចូលរួមពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែននិងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]
- ចាប់ខ្លួនបុរសជនជាតិអាមរិកម្នាក់ ករណីទិញពេស្យាចារកុមារ ខេត្តកណ្តាល,ថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២០៖ បុរសជនជាតិអាមេរិកម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត កណ្តាល ចាប់ខ្លួនពាកព័ន្ធនឹងករណីទិញពេស្យាចារកុមារ។ ការចាប់ខ្លួនបុរសជនជាតិអាមេរិកនេះសមត្ថកិច្ចធ្វើឡើងកាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកវរសេនីយ៍ឯក រស់ សាវិន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងគាំពារអនី តិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា បុរសជនជាតិអាមេរិកដែលត្រូវឃាត់ខ្លួនខាងលើមានឈ្មោះ Kari Dunajski (ខែរី ឌូណាចស្គី) អាយុ៧៥ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ០០២ ផ្លូវលេខ ១០៩ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យ គឺបានប្រព្រឹត្តល្មើសបំពានមាត្រា៣៤ នៃច្បាប់ស្តីពីអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០០៨។ ចំណែកជនរងគ្រោះមានចំនួន៣នាក់ ទី១-ឈ្មោះ ជា មករា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ […]
- មានវីដេអូរ៖ រដ្ឋបាលខេត្តក្រចេះ ប្រគល់សម្ភារៈ ដល់តំបន់ប្រតិបត្តិការសឹករងខេត្ត ក្នុងការងារជួយ សង្រ្គោះសុខភាពកងទ័ពនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខេត្តក្រចេះ,ថ្ងៃទី៨ខែឧសភាឆ្នាំ២០២០ ៖ សម្ភារៈសម្រាប់ទ្រទ្រង់លើផ្នែកសុខាភិបាល ដែលបានមកពីការផ្តល់ជូនពី សប្បុរសជនត្រូវបាន អភិបាលខេត្តក្រចេះឯកឧត្តម វ៉ា ថន បន្តនាំយកទៅប្រគល់ជូនដល់ដល់តំបន់ ប្រតិបត្តិការសឹក រងខេត្ត ដើម្បីលើកំពស់សុខភាពមូលដ្ឋានកងទ័ព និងគ្រួសារកងទ័ព បង្ការទប់ស្កាត់ពីជម្ងឺកូវីដ-១៩ ។ ការនាំយកអំណោយជាសម្ភារៈសង្រ្គោះដល់ទីបញ្ជាការសឹករងខេត្ត ពីរដ្ឋបាលខេត្តក្រោមការដឹកនាំដោយ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ដោយសម្ភារៈ ទាំងនោះរួមមាន ថវិការ១០លានរៀល ម៉ាស់ ពណ៌ផ្ទៃមេឃចំនួន ១កេសធំ ថ្នាំសម្លាប់មេរោគ (ក្លរ)១ធុង ទឹកសាប៊ូលាងដៃ២កេស ទឹកអាល់កុល២កេស ស្រោមដៃ ៥កេស ម៉ាស់ពណ៌ស ១កេសធំ ។ ប្រសាសន៍ទៅកាន់ លោកមេបញ្ជាការ មេបញ្ជាការរងយោធាខេត្ត ប្រធានគណៈកម្មាធិការប្រឆាំងមេរោងកូវីដ-19 និងជាអភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ថា បើទោះបីជាខេត្តក្រចេះ មិនមានអត្រាអ្នកឆ្លងមេ រោគកូវីដ-19 ហើយសព្វថ្ងៃអត្រាឆ្លង និងអ្នកជាសៈស្បើយនៅប្រទេសកម្ពុជា មានអត្រាធ្លាក់ចុះយ៉ាងណាក្តី តែយើង ទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្ន […]
- សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៦០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ភ្នំពេញ ៖ តាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបការជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែឆ្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ ចំនួន ៣០ករណី ឃាត់ ៦០នាក់(ស្រី ២នាក់)។ របាយការណ៍ដដែលបញ្ជាក់ថា វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice) ៤៧,៤៨ ក្រាម និង១៨កញ្ចប់តូច, មេតំហ្វេតាមីន(Wy) ១,០៤ក្រាម។ ប្រភេទបទល្មើស៖ ជួញដូរ ២៣ករណី ឃាត់ ៤២នាក់ (ស្រី ២នាក់), ប្រើប្រាស់ ៧ករណី ឃាត់ ១៨នាក់។
- ស្លាប់៣នាក់ រងរបួស៧នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ៦លើក ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់ ៣នាក់ (ស្រី ១នាក់) និងរងរបួសធ្ងន់៧នាក់ (ស្រី២នាក់) ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន ៦លើក នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ ។ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន១០នាក់ នៅថ្ងៃទី៧ ខែឧសភានេះ គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ៦លើក ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


