ព័ត៌មានថ្មី
- ក្រសួងសុខាភិបាល ព្រមានចាត់វិធានការចំពោះម្ចាស់បណ្ដាញសង្គមមួយ ដែលផ្សព្វផ្សាយលក់ផលិតផលតែជំនួយផ្លូវភេទឈ្មោះ MACA cordyceps Tea នៅគ្មានចុះបញ្ជីការត្រឹមត្រូវពីក្រសួងសុខាភិបាល។ ក្រសួងតម្រូវឲ្យម្ចាស់អាជីវកម្មដែលលក់ផលិតផលនេះ បញ្ឈប់សកម្មភាពជាបន្ទាន់មិនដូច្នោះក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។
- ប្រទេសថៃនឹងមិនអាចបើកសាលារៀនឡើងវិញបាននៅឡើយទេរហូតដល់ថ្ងៃទី០១ ខែកក្កដា បើតាមកាសែតបាងកកប៉ុស្តិ៍បានស្រង់សំដីក្រសួងអប់រំកាលពីថ្ងៃអង្គារថា អាជ្ញាធរមិនទាន់អាចបើកដំណើរការសាលារៀន សម្រាប់ឆមាសថ្មីពីថ្ងៃទី១៦ ខែឧសភារហូត ដល់ថ្ងៃទី១ ខែកក្កដាបានទេ គ្រាដែលកូវីដ១៩ នៅមិនទាន់អាចគ្រប់គ្រងបាន ១០០ភាគរយនៅឡើយ។ នេះជាកាតបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃលោកស្រី Narumon Pinyosinwat។ ក្រសួងអប់រំនឹងធ្វើការផ្លាស់ប្ដូរវិធីសាស្រ្ត ក្នុងការសិក្សារៀនសូត្រដើម្បីឲ្យសមស្របទៅតាមកម្រិតនៃការសិក្សាឆ្នាំ ២០២០។ រដ្ឋមន្ត្រីក្រសួងអប់រំ លោក Nataphol Teepsuwan បានបញ្ជាក់ថា ការសិក្សា នឹងត្រូវផ្លាស់ ប្ដូរទៅរៀនតាមអនឡាញជំនួសវិញ។ ប៉ុន្តែយ៉ាងណា ក៏ដោយរដ្ឋមន្ត្រីក្រសួងអប់រំក៏បានទទួលស្គាល់ថាការ សិក្សាតាមអនឡាញគឺមិនអាចជំនួសការសិក្សានៅក្នុងថ្នាក់បានទេប៉ុន្តែនេះគឺជាវិធីសាស្ត្រនៅក្នុងការសិក្សារៀន សូត្រឆ្លើយតប ទៅនឹងស្ថានភាពនៃវិបត្តិវីរុសកូវីដ ១៩៕
- ឃាត់រថយន្តល្មើសច្បាប់សរុប៧៤គ្រឿង,ម៉ូតូ៦២គ្រឿង វិធានការការអនុវត្តន៍រឹតបន្ទឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យថ្មីដំបូង សម្រាប់ខេត្តសឹ្ទងត្រែង (ខេត្តសឹ្ទងត្រែង)៖ ក្នុងការអនុវត្តន៍រឹតបន្តឹងច្បាប់ចរា ចរណ៍ផ្លូវគោក សមត្ថកិច្ចនគរបាលចរាចរណ៍ បានសហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសឹ្ទងត្រែង។ បានអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ទូទាំងខេត្តសឹ្ទងត្រែង បានរកឃើញយានយន្តល្មើសច្បាប់ចំនួន ៧៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៦២គ្រឿង នេះ បើតាមរបាយការណ៍ផ្លូវការ របស់ស្នងការដ្ឋាននគរបាល ខេត្តសឹ្ទងត្រែង។ លោកឧត្តមសេនីយ៍ត្រី អ៊ូត ស៊ីវុត្ថា ស្នងការដ្ឋាននគរបាលខេត្តសឹ្ទងត្រែង បានផ្តល់កិច្ចសម្ភាសន៍ ឲ្យ ភ្នាក់ងារ(SEA TV) តាមរយៈទូរស័ព្ទ ថាៈ កម្លាំងឈរជើងតាមគោលដៅចំនួន ១០ ស្មើនិង៨៦នាក់” រយៈពេ លពីរថ្ងៃ ឃាត់រថយន្តល្មើសច្បាបចរាចរណ៍ចំនួន ៧៤គ្រឿង និងម៉ូតូចំនួន ៦២គ្រឿង អ្នកដែលអត់មួកសុវត្តិភាពចំនួន ៣ ៣គ្រឿង អត់កញ្ចក់មើលក្រោយចំនួន ០២គ្រឿង ផ្ទុកទំនិញល្មើសរថយន្តតូចចំនួន ០១គ្រឿង អត់ស្លាកលេខចំនួន ២៧គ្រឿង មិនភ្ជាប់ឯកសារដើមរថយន្តតូចចំនួន ០១គ្រឿង ហើយនិងបើកភ្លើងមិនត្រឹមត្រូវរថយន្តតូចចំនួន ០១គ្រឿងទៀត ផងដែរ ។ លោកឧត្តសេនីយ៍ត្រី បានបញ្ជាក់ថា សម្រាប់រថយន្តល្មើសចូលបង់ប្រាក់សរុបចំនួន៧៤គ្រឿង ក្នុងនោះគ្មានស្លាកលេខចំនួន ២៧គ្រឿង […]
- ទម្លាក់ថវិកាកម្ចីប្រមាណ ៥០លានដុល្លារតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់ពលរដ្ឋខ្ចីធ្វើទុនពង្រីកមុខរបរផ្សេងៗនៅបាត់ដំបង បាត់ដំបងៈរាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ថវិកាឥណទានកម្ ចីប្រមាណ ៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ កសិកម្មដើម្បីឲ្យពលរដ្ឋជាកសិករ ឬសិប្បករ ខ្ចីធ្វើជាទុនក្នុងការ ពង្រីកនូវផលិតកម្មមុខរបររបស់ខ្លួន ក្នុងកម្រិតអត្រាការប្រាក់ទាប បំផុតក្នុងគោលបំណងកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង។ ការលើកឡើងនេះ ក្នុងបទបង្ហាញអំពីលទ្ធភាព ឥណទានទុនដល់កសិករនិងសិប្បករក្នុងខេត្តបាត់ដំបង កន្លងទៅថ្មីៗនេះ។ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម បានមានប្រសាសន៍ថា សម្រាប់ឥណទាននេះ កសិករនិងសិប្បករ នៅទូទាំងប្រទេសនឹងទទួលបានឥណទានកម្ចី មានរហូតដល់២០ ទៅ៣០ម៉ឺនដុល្លារអាមេរិក។ ការខ្ចីប្រាក់នេះ គឺមានអាទិភាពទៅលើ វិស័យចំនួន៤ រួមមាន ទី១ ការចិញ្ចឹមសត្វមាន់ ទា គោ ជ្រូក។ ទី២ ការធ្វើវារីវប្បកម្មមានចិញ្ចឹមត្រី បង្កងជាដើម។ ទី៣ ការដាំដុះបន្លែបង្ការ ឈើហូបផ្លែ (ពិសេសគឺផ្តោតលើបន្លែ សរីរាង្គដែលគ្មានគីមី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ទី៤ ផ្តល់ជូនដល់សហគ្រាសធុនតូចនិងមធ្យម (ដោយសំដៅទៅលើ ការកែច្នៃនូវផលិតផលកសិកម្មដូចជា សម្ងួតចេក ម្នាស់ ស្វាយ ធ្វើទឹកផ្លែឈើ ផលិតទឹកត្រីនិងទឹកស៊ីអ៊ីវ ជាដើម។ ប្រសិនបើកសិករនិងសិប្បករមានគោលបំណងចង់ពង្រីកនូវផលិតភាព ផលិតកម្មរបស់ខ្លួន […]
- អភិបាលខេត្តពោធិ៍សាត់ ថ្លែងកោតសរសើរប្រជាកសិករភូមិអូររំចេក និងភូមិបឹងប្រិយ ស្រុកបាកាន ដែលខិតខំដាំបន្លែសុវត្ថិភាព (ខេត្តពោធិ៍សាត់,ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ពោធិ៍សាត់ បានថ្លែងកោតសរសើរ ដល់បងប្អូនប្រជាកសិករ ក្នុងភូមិអូររំចេក និងភូមិបឹងប្រិយ ដែលជាភូមិគម្រូ ខិតខំឧស្សាហ៍ព្យយាមដាំដុះបន្លែសុវត្ថិភាពគ្រប់ក្រុមគ្រួសារ ទប់ទល់នឹងស្ថានភាពកូវីដ១៩ នាពេលបច្ចុប្បន្ន។ ជាកាដូឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែង និងតម្រូវការជាក់ស្តែងនោះ ឯកឧត្តមអភិបាលខេត្ត បានសម្រេចផ្តល់ជូនស្ពានដែកបាឡេមួយកន្លែង ដើម្បីសម្រួលការដឹកជញ្ជូនកសិផល និងការធ្វើដំណើរឆ្លងកាត់។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យការងារបង្កបង្កើនផលដំណាំសរីរាង្គ នៅសហគមន៍បន្លែសុវត្ថិភាព ភូមិអូររំចេក និងភូមិបឹងប្រិយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិថ្នាក់កណ្តាល និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រោយពីទទួលបាននូវ «គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព […]
- រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាក្រកម្ពុជា (ភ្នំពេញ)៖ នៅថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាក្រកម្ពុជា
- ពលករខ្មែរចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញមានការកើនឡើងនៅខេត្តបាត់ដំបង បាត់ដំបង,ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០៖ កំណើនពលករខ្មែរវិលត្រឡប់មកស្រុកកំណើតវិញ ហក់ឡើងជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃនេះ បានធ្វើដំណើរចេញពីប្រទេសថៃ បើទោះបីជាអាជ្ញាធរថៃ នៅបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ហើយនៅតាមច្រកទ្វារព្រំដែននានា ត្រូវបានបិទមិនឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរឆ្លងដែនទៅវិញទៅមក ក្រៅពីការនាំទំនិញចេញចូលប៉ុណ្ណោះ។ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថាកំណើនពលករខ្មែរវិលត្រឡប់មកស្រុកកំណើតវិញគឺដោយសារអាជ្ញាធរថៃ នៅតែបន្តការដាក់ប្រទេសក្នុងគ្រាអាសន្ន។ទីកន្លែងរបស់ពួកគាត់ធ្វើការ ត្រូវបានបិទ ដូចនេះពួកគាត់ពុំមានការងាធ្វើ ហើយគ្មានប្រាក់ចំណូល។ពលករខ្មែរ ដែលត្រឡប់មកវិញនេះ បើទោះបីជាត្រូវថៅកែរបស់ពួកគេ បានផ្ដល់អាហារ សម្រាប់បរិភោគប្រចាំថ្ងៃក៏ពិតមែន ប៉ុន្តែការចំណាយលើការស្នាក់នៅ ផ្ទះជួលគឺត្រូវបង់ប្រាក់ដោយខ្លួនឯង ដោយពុំមានលទ្ធភាពបង់ថ្លៃផ្ទះជួលនិងគ្មានការងារធ្វើផងនោះ ទើបពួកគាត់នាំគ្នាត្រឡប់មកស្រុកកំណើតវិញ។ ក្នុងរបាយការណ៍របស់សាលាខេត្តបាត់ដំបងបង្ហាញថា កាលពីថ្ងៃទី០៣ខែឧសភាឆ្នាំ២០២០ ពលករខ្មែរដែលមានលំនៅដ្ឋានក្នុងខេត្តបាត់ដំបង បានចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញចូលតាមច្រកនានាក្នុងខេត្តនិងក្រៅខេត្តមានចំនួន ៦៩នាក់(ស្រី៣៥នាក់)។ សម្រាប់ពលករខ្មែរនៅតាមបណ្ដាខេត្តនិងរាជធានីដែលចូលតាមច្រកទ្វារព្រំដែនក្នុងខេត្តបាត់ដំបង មានចំនួន១៣៩នាក់ (ស្រី៦៥នាក់)។ គួរបញ្ជាក់ផងដែរថា ចាប់ពីមានការបិទច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃ ដែលជាប់ព្រំដែននឹងខេត្តបាត់ដំបង ដោយសារជំងឺកូវីដ១៩គឺចាប់ពីថ្ងៃទី២៣ខែមិនាឆ្នាំ២០២០ រហូតដល់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរគឺមានពលករខ្មែរ ឆ្លងដែនចេញពីប្រទេសថៃ មកស្រុកកំណើតវិញក្នុងមួយថ្ងៃចាប់ពី ៣០០ទៅ៤០០នាក់និងពេលខ្លះឡើងដល់ជាង៥០០នាក់ ប៉ុន្តែចំនួននេះបានថយចុះនៅពេលចូលឆ្នាំខ្មែរបញ្ចប់គឺមានការឆ្លងដែនប្រមាណ១០០នាក់និងក្រោម១០០នាក់។ប៉ុន្មានថ្ងៃជាប់គ្នានេះ បានហក់ឡើងវិញ ហើយចំពោះពលរដ្ឋនិងពលករខ្មែរ មានទីលំនៅក្នុងខេត្តបាត់ដំបងចាប់ពីថ្ងៃទី២៣ខែមិនាឆ្នាំ២០២០ បានត្រឡប់មកពីក្រៅប្រទេសវិញ រហូតមកដល់ថ្ងៃទី០៣ខែឧសភាឆ្នាំ២០២០ មានចំនួនសរុប ១៦.៨៨៦នាក់ ៕
- តម្លៃប្រេងសាំងលក់រាយនៅតាមស្ថានីយ៏បន្តចុះថ្លៃ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម អំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែឧសភា បង្ហាញថា តម្លៃប្រេងសាំងធម្មតានឹងលក់នៅក្នុងតម្លៃ ២២៥០រៀល ក្នុងមួយលីត្រ និងប្រេង ម៉ាស៊ូតលក់ក្នុងតម្លៃ២១៥០រៀល ក្នុងមួយលីត្រ។
- អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំសន្និសីទសារព័ត៌មានស្តីអំពីវឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តកែប នៅថ្ងៃទី០៥ ឧសភា។ សន្និសីទនេះ មានគោល បំណងបង្ហាញជូនសាធារណជន ឲ្យបានយល់ច្បាស់អំពីសកម្មភាព សមិទ្ធផល និងទិសដៅបន្តការងារ របស់រដ្ឋបាលខេត្តកែប ក្នុងទិសដៅស្នូល ជំរុញគោលនយោបាយអភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋា ភិបា ល។
- រដ្ឋមន្ត្រីសុខាភិបាល៖ កម្ពុជា មិនទាន់អាចបើកក្លឹបកំសាន្ត រឺ KTV បានទេ នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី ០៤ ឧសភានេះ ឯ.ឧ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៏ថា កាលៈទេសៈនេះ ជាពេលវេលាត្រូវទប់ស្កាត់ជំងឺកូវីដ១៩ មិនត្រូវបើកឲ្យដំណើរការ មិនមែនជាពេលដែលត្រូវការសប្បាយនោះទេ។ រដ្ឋមន្ត្រីសុខាភិបាលបញ្ជាក់ថា ពលរដ្ឋដែលចូលចិត្តច្រៀងអាចច្រៀននៅតាមផ្ទះសប្បាយជាមួយក្រុមគ្រួសារជារឿងប្រសើរបំផុត។ ក្រសួងសុខាភិបាល បានបិទក្លឹបកំសាន្ត KTV ដើម្បីទប់ស្កាត់កូវីដ១៩។ ទីកន្លែងកម្សាន្ត ខារ៉ាអូខេនេះ គឺជាកន្លែងងាយឆ្លងជំងឺកូវីដ១៩ខ្លាំងបំផុត។
- នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ មានយានយន្តចំនួន ២,៩៥០គ្រឿង បានចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅទូទាំងប្រទេស ដោយមានការថយចុះ ចំនួន៦១៣គ្រឿង បើធៀបនឹងថ្ងៃទី០២ ខែឧសភា ដែលមានយានយន្តចូលឈៀក នៅទូទាំងប្រទេសចំនួន៣,៥៦៣គ្រឿង។ ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ មានយានយន្តចំនួន២៧,៨៤៧គ្រឿង បានចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅទូទាំងប្រទេស។
- WHO៖ វ៉ាក់សាំង និងឱសថព្យាបាលកូវីដ១៩ អាចមិនទាន់សម្រេចបានក្នុងរយៈពេលខ្លី លោកជំទាវ លី អៃលីន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលខ្លី វ៉ាក់សាំង និងឱសថព្យាបាលកូវីដ១៩ មិនទាន់អាចទទួលបានជោគជ័យនោះទេ ពោលគឺអាចចន្លោះពី១២ ទៅ១៨ខែទៅមុខទៀត។ មកដល់ពេលនេះ ពិភពលោក នៅមិនទាន់រកឃើញ វ៉ាក់សាំង និងឱសថព្យាបាលកូវីដ១៩ ជាក់លាក់ណាមួយ ដែលត្រូវបានទទួលស្គាល់ជាសាកលនោះទេ ប៉ុន្តែWHO កំពុងសម្របសម្រួលក្នុងការសាមគ្គីគ្នាជាមួយប្រទេសនានា ដើម្បីសាកល្បងតេស្តវ៉ាក់សាំង និងឱសថព្យាបាលកូវីដ១៩។
- កូវីដ១៩៖ កម្ពុជាស្ថិតនៅក្នុងដំណាក់កាលប្រុងប្រយ័ត្នខ្ពស់ក្នុងការចំលងពីខាងក្រៅ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ ម៉ម ប៊ុនហេង បានបញ្ជាក់ថា កម្ពុជានៅតែស្ថិតនៅក្នុងដំណាក់កាលប្រុងប្រយ័ត្នខ្ពស់នៅឡើយ ក្នុងការទប់ស្កាត់ការនាំចូលពីខាងក្រៅ។ ដរាបណាពិភពលោក មិនទាន់ស្រាកស្រាណជម្ងឺនេះទេ កម្ពុជានៅតែមានហានិភ័យខ្ពស់នៃការឆ្លងរីករាលវីរុសកូវីដ១៩។
- កូវីដ១៩៖ ថ្ងៃនេះមិនមានអ្នកឆ្លងថ្មី និងមិនមានករណីរកឃើញវិជ្ជមានកូវីដ១៩នោះទេ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី០៤ ឧសភា នៅទីស្តីការក្រសួងសុខាភិបាល។ ឯ.ឧ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ ក្រសួងបានយកសំណាកអ្នកសង្ស័យចំនួន១២.៣៧៨នាក់ មកធ្វើតេស្តរកកូវីដ១៩។
- មាតារបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនទទួលមរណភាព ក្នុងជន្មាយុ៩៦ឆ្នាំ បើតាមហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេច ហ៊ុន សែន បានបង្ហោះដំណឹងមរណភាពរបសើមហាឧបាសិកា ប៊ុន ស៊ាងលី មាតាបង្កើតរបស់សម្តេច ប៊ុន រ៉ានី និងត្រូវជាមាតាក្មេករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលមរណភាព ក្នុងព្រះជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅម៉ោង២និង១២នាទី ទៀបភ្លឺ នាថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២០។ សេចក្តីជូនដំណឹង បានឲ្យដឹងថា សពរបស់ឧបាសិកា ប៊ុន ស៊ាងលី តម្កល់ធ្វើបុណ្យ នៅភូមិ គ្រឹះរបស់សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


