ព័ត៌មានថ្មី
- សម្តេចតេជោ បន្តដាស់តឿនពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាព ចៀសវាសការឆ្លងកូវីដ១៩ ឆ្លៀតពេលនេះ ខ្ញុំសូមដាស់តឿននិងក្រើនរំឮកដល់បងប្អូនជនរួមជាតិ និងក្មួយៗ គឺត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងរោគកូវីដ១៩។ ទោះបីអត្រាឆ្លងនៃជំងឺកូវីដ១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយនៅសល់តែ២នាក់ទៀតប៉ុណ្ណោះក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថាជំងឺនេះមិនអីទេនៅក្នុងប្រទេសកម្ពុជាឬគិតថាកម្ពុជាជាប្រទេសក្តៅមិនងាយឆ្លង គឺមិនដូច្នេះទេ។ ព្រោះជំងឺនេះជាជំងឺកាចសាហាវហើយងាយឆ្លងពីម្នាក់ទៅម្នាក់លឿនខ្លាំងណាស់។ មកទល់ពេលនេះទាំងកម្ពុជា និងពិភពលោកគឺកំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយថ្នាំព្យាបាលជំងឺនេះក៏មិនទាន់រកឃើញនៅឡើយដែរ។ ដូច្នេះជំងឺដ៏កាចសាហាវនេះ នៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំងពិភពលោក ដែលប្រទេសមួយចំនួនធំកំពុងបិទប្រទេសគេនៅឡើយ។ ទោះបីនៅក្នុងរាជធានីភ្នំពេញក្តី ឬនៅតាមបណ្តាខេត្តក្រុងឬជនបទក្តី សូមបងប្អូនបន្តពាក់ម៉ាស ឬក្រមាការពារ និងដុសលាងសម្អាតដៃដោយទឹកអាល់កុល ឬទឹកជឹលសម្អាតកម្ចាត់មេរោគនឹងបាក់តេរីផ្សេងៗអោយបានជាប្រចាំ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត។ សូមរាយការណ៍មកក្រសួងសុខាភិបាលជាបន្ទាន់ក្នុងករណីមានការsសង្ស័យណាមួយតាមរយៈលេខ ១១៥ ៕
- សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃបានឱ្យដឹងថា ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេងបានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ។ អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម មានប្រសាសន៍ថា កិច្ចប្រជុំអន្តរក្រសួងនាថ្ងៃនេះ គឺឆ្លើយតាមសំណើរពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងភាពចង្អៀតណែនក្នុងពន្ធនាគារ និងការកកស្ទះសំណុំរឿង។ សម្ដេចក្រឡាហោមបានបន្តថា ក្នុងស្ថានភាពនៃការប្រឈមមុខនឹងវិបត្តិកូវីដ-១៩ ថ្វីដ្បិតថាមានបណ្ដាប្រទេសមួយចំនួនបានសម្រេចដោះលែងអ្នកទោសខ្លះ ប៉ុន្តែនៅកម្ពុជា ស្ថានភាពមិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ។ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារគឺជាកិច្ចសំខាន់បំផុតមួយរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ទន្ទឹមនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀនបានស្ថិតក្នុងភាគរយខ្ពស់ជាងគេ ធៀបនឹងបទល្មើសផ្សេងៗដែលបានបញ្ជូនមកតុលាការ ខណៈបទល្មើសនេះក៏មិនត្រូវបានអនុញ្ញាតឱ្យស្នើសុំលើកលែង និងបន្ធូរបន្ថយទោសដែរ ៕
- ភ្នាក់ងារអន្តជាតិនៃប្រទេសកូរ៉េ បានផ្តល់ម៉ាស់ជាង១០ម៉ឺនម៉ាស់ ក្នុងនោះម៉ាស់ N95 ចំនួន៤៤០០ និងជែលលាងដៃជាង២០០០ដប ដល់មន្ទីពេទ្យរូស្សី និងមន្ទីពេទ្យកុមាជាតិ។ ពិធីប្រគល់ និងទទួល ធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ឧសភា នៅមន្ទីរពេទ្យកុមារជាតិ។
- អាជ្ញាធរជាតិអប្សរានិងព្រះសង្ឃសហការគ្នាដើម្បីអភិរក្សសំណង់បេតិកភណ្ឌសាសនា ព្រះគ្រូចៅអធិការវត្តព្រះឥន្ទទេពឱ្យដឹងថា ព្រះអង្គបានសម្រេចព្រះទ័យសាងសង់រោងឧបោសថធ្វើអំពីឈើបែបប្រពៃណី ដែលមិនប៉ះពាល់ដល់បុរាណដ្ឋានវិញ បន្ទាប់ពីអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាពិគ្រោះយោបល់ឃើញថា សំណង់ធ្វើពីបេតុងជាសំណង់អាចប៉ះពាល់ខ្លាំងដល់បុរាណដ្ឋាន ហេដ្ឋារចនាសម្ពន្ធសំណង់បុរាណនៅខាងក្រោមដីដោយមិនអាចរក្សាបាននូវស្ថាបត្យកម្មដើម។ វត្តព្រះឥន្ទទេពស្ថិតនៅទិសខាងលិចឈៀងខាងត្បូងនៃប្រាសាទបាយ័ន្តដែលជារាជធានីបុរាណនាសម័យអង្គរ ។រោងឧបោសថនេះ បានចាប់ផ្តើមជួសជុលតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ហើយក្រុមការងារកិច្ចការវត្តអារាមនៃអាជ្ញាធរជាតិអប្សរា តែងចុះពិនិត្យការដ្ឋាននោះជាប់ជានិច្ច ដើម្បីឱ្យស្របតាមលក្ខណៈបច្ចេកទេស និងប្លង់ស្ថាបត្យកម្មបែបបុរាណខ្មែរ។ គិតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ការជួសជុលបានរួចរាល់ប្រមាណ៧០% ហើយ។ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នឹងនៅតែបន្តចុះពិនិត្យ រហូតដល់ការជួសជុលបានរួចរាល់១០០%។ ព្រះតេជគុណបានអំពាវនាវដល់វត្តអារាមទាំងអស់រាល់សំណង់គឺសុំសាងសង់ពីឈើជំនួសបេតុងវិញ ព្រោះថាការអភិរក្សមរតកវប្បធម៌នេះជាសម្បត្តិវប្បធម៌នៃមនុស្សជំនាន់មុនឱ្យនៅបន្តរស់ទៅដល់អ្នកជំនាន់ក្រោយទៀត៕
- ក្រសួងសុខាភិបាលសម្រេចបញ្ជូនអ្នកជំងឺកូវីដ១៩ទាំងពីរនាក់មកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ នៅព្រឹកថ្ងៃទី០៨ ឧសភានេះថា ថ្ងៃនេះ ក្រសួងបានសម្រេចឲ្យបញ្ជូនមកបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងពីរនាក់ហេីយ។ អ្នកនាំពាក្យបន្ថែមថា វីរុសនេះ ពិបាកនឹងដឹងណាស់ ដោយសារអ្នកទាំងពីរ ម្នាក់ជាបុរសវ័យ៧៥ឆ្នាំ មានបញ្ហាសុខភាពប្រចាំកាយ និងម្នាក់ទៀតជាស្ត្រីវ័យ៣៦ឆ្នាំ មានបញ្ហាប៉ះពាល់ផ្លូវចិត្ត តម្រូវឲ្យមានការពិនិត្យព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិបន្តទៀត។ ប៉ុន្តែទោះយ៉ាងណាក្តីស្ថានភាព អ្នកមិនធ្ងន់ទេ តាមសភាពទូទៅរបស់អ្នកជំងឺ តែវីរុសនៅមានក្នុងខ្លួនគាត់នៅឡេីយ។ ជូនពរពួកគាត់ឲ្យបានឆាប់ជាសះស្បេីយ ពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដូច្នេះហេីយ សូមបងប្អូនប្រជាពលរដ្ឋ លោកបន្តការប្រុងប្រយ័ត្នការពារការចម្លងរលកទីពីរនៃវីរុសកូវីដ-១៩ នេះជាចាំបាច់ ត្រូវចងចាំថា៖ “យេីងអាចភ្លេចវីរុសកូវីដ-១៩ តែវីរុសកូវីដ-១៩ មិនដែលភ្លេចយេីងនោញទេ”។
- ក្រសួងបរិស្ថានគ្រោងសង់ស្នាក់ការសំខាន់ៗមួយចំនួននៅជុំវិញដែនជម្រកសត្វព្រៃ “ព្រៃឡង់” ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តមសៅ សុភាព បានចុះពិនិត្យទីតាំងជុំវិញព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ និងព្រះវិហារ ក្នុងគោលស្វែងរកទីតាំងសម ស្របសម្រាប់សាងសង់ស្នាក់ការរួមមួយ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ ឯកឧត្តម សៅ សុភាព បានបញ្ជាក់ថា ស្នាក់ការនេះ ក៏នឹងប្រើប្រាស់ជាកន្លែងប្រមូលផ្តុំនូវធនធាន បច្ចេកទេស ការអនុ វត្តន៍ច្បាប់ ការគ្រប់គ្រងកម្លាំងការពារ ល្បាត ប្រចាំការ និងការអន្តរា គមន៍លើបទល្មើសធនធានធម្មជាតិ ដែលអាចកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិនេះ ហើយដែលផ្តល់លទ្ធភាពឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន និងដៃគូសហ ការផ្សេងទៀត។ ដែនជម្រកសត្វព្រៃ«ព្រៃឡង់» ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តចំនួន៤ គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ដែលមានផ្ទៃដីសរុប៤៣១ ៦៨៣ហិកតា។
- ចិនធ្វើតេស្តវ៉ាក់សាំង COVID-19 ដំបូងទៅលើសត្វប្រកប ដោយជោគជ័យ ការអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩ នៅក្នុងប្រទេសចិនបានទទួល ផលវិជ្ជមានក្រោយពីធ្វើតេស្តសាកល្បងទៅលើសត្វស្វា។ PiCoVacc ជាវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយ ក្រុមអ្នកវិទ្យាសាស្ត្រជីវសាស្ត្រ Sinovac ដែលមានមូលដ្ឋាvននៅទីក្រុងប៉េកាំង បានប្រើវិធីសាស្ត្រ សាមញ្ញដើម្បីទប់ស្កាត់ការឆ្លងវីរុស ដោយធ្វើឲ្យមេរោគបាត់បង់សមត្ថភា ព។ ដំបូងក្រុមអ្នកស្រាវជ្រាវបានចាក់ វ៉ាក់សាំងចូលទៅក្នុងរាងកាយរបស់សត្វ ដើម្បីជំរុញឲ្យប្រព័ន្ធភាពសាំរបស់សត្វផលិតអង់ទីប៊ីយូទិច។ អង់ទីប៊ូយូទិច និងធ្វើការសម្លាប់មេរោគធម្មតានៅក្នុងខ្លួន។ ក្រុមអ្នកស្រាវជ្រាវបានចាក់វ៉ាក់ សាំងចូលទៅក្នុង rhesus macaques ជាប្រភេទសត្វស្វាដែលមានដើមកំណើតមកពីឥណ្ឌា ឲ្យនឹងយកធ្វើការសាក ល្បងជាមួយវីរុសកូរ៉ូណា រយៈពេល ៣ សប្តាហ៍។ បន្ទាប់ពីសប្តាហ៍នាំមកស្វាដែលក្រុមស្រាវជ្រាវចាក់បញ្ចូលវ៉ាក់សាំងច្រើនជាងគេបំផុតនោះមិនបានរកឃើញវីរុសកូវីដ១៩ នៅ ក្នុងសួតនោះទេ មានអីថាវ៉ាក់សាំងនេះមានប្រសិទ្ធភាព។ វស្សានេះគឺត្រូវបានអភិវឌ្ឍន៍និងយកទៅសាកល្បងទៅលើមនុស្សនៅក្នុងប្រទេសចិនតាំងពីពាក់កណ្ដាលខែមេសាកន្លងទៅ។ វ៉ាក់សាំង PiCoVacc មិនមែនត្រឹមតែជាវ៉ាក់ សាំងកូវីដ១៩ទេ តែជាកក្តីសង្ឃឹមនៅក្នុងការបញ្ចប់ការឆ្លងរីករាលដាលជម្ងឺនៅពិភពលោកដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។ វ៉ាក់សាំងស្រដៀងគ្នានេះដែរក៏ត្រូវបានធ្វើឡើងដោយវិទ្យាស្ថានយោធារបស់ចិនដែលត្រូវបានតេមកលើមនុស្សរួចរាល់ហើយ។ វ៉ាក់សាំង Sinopharm គឺជាផលិតផលដែលប្រើប្រាស់វិធីសាស្ត្រស្រដៀងទៅនឹង PiCoVaccដែរ ហើយកំពុងបន្តដំណើរការដំណាក់កាលទី ២ នៅឡើយ។
- រថយន្តដឹកបន្លែ ផ្លែឈើបែកកង់ក្រឡាប់ស្លាប់ម្តាយនិងកូនអាយ៣ខែ នៅក្រុងសិរីសោភ័ណ ម្តាយនិងកូនស្រីអាយុ៣ខែម្នាក់ បាត់បង់ជីវិតគួរឲ្យរន្ធត់ ឪពុកនិងកូនប្រុសអាយុ៨ឆ្នាំម្នាក់ រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបែកកង់។ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០ ក្រៅទីប្រជុំជននៅលើកំណាត់ផ្លូវជាតិលេខ៦ ខាងលិចស្ពានសាលាក្រៅប្រហែល២០០ម៉ែត ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ សួន នីប៉ូ នាយការងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា៖ជនរងគ្រោះអន្កបើកបររថយន្តឈ្មោះអឿ សំអាត ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ រថយន្តម៉ាកសាំយ៉ុងពណ៌ ពណ៌សំបកឪឡឹក ពាក់ស្លាកស្វាយរៀង.2A5859 ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត ដឹកបន្លែ ផ្លែឈើ និងក្រុមគ្រួសារប្រពន្ធនិងកូន សរុបចំនួន៤នាក់ ពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលិចស្ពានសាលាក្រៅប្រហែល២០០ម៉ែត ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ រថយន្តបានបែកកង់ក្រោយផ្នែកខាងឆ្វេង បណ្តាលឲ្យរថយន្តេរចង្កូងមកខាងស្តាំដៃធ្លាក់ពីលើថ្នល់ក្រឡាប់ផ្ងាជើងឡើងលើ ។ លោកនាយការិយាល័យ បានបញ្ជាក់៖ជនរងគ្រោះដែលរងរបួសនិងស្លាប់ ជាក្រុមគ្រួសារអ្នកបើកបររថយន្តមានឈ្មោះ១/-អឿន សំអាត ភេទប្រុសអាយុ៣៤ឆ្នាំ,២/-ឈ្មោះអាត ស៊ីវហួរ ភេទប្រុសអាយុ៨ឆ្នាំ ទាំង២នាក់ឪពុកនិងកូនរងរបួសស្រាល,៣/-ឈ្មោះវុទ្ធី សូរិយា ភេទស្រីអាយុ២៨ឆ្នាំ របួសធ្ងន់ក្រោយមក ក៏បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ,៤/-ឈ្មោះអាត ស៊ីវមាន ភេទស្រីអាយុ៣ខែ ស្លាប់ភ្លាមៗនៅនឹងកន្លែង […]
- រយៈពេលបួនខែ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិរួមមានការលួចកាប់ឈើខុស ច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ ការបរបាញ់សត្វខុសច្បាប់ បានចំនួន៣៩៩ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ និងអាជ្ញា ធរពាក់ព័ន្ធ បានចុះល្បាតដើម្បីការពារ និងអភិរក្សធន ធានធម្មជាតិនៅក្នុងខេត្តទាំង ៤ នៃភូមិសាស្ត្រតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បានចំនួន ៥១១ លើកនិងបានបង្ក្រាបបទល្មើសធន ធានធម្មជាតិរួមមានការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ ការបរបាញ់សត្វខុសច្បាប់ បានចំនួន៣៩៩ ករណីនៅក្នុងរយៈ ពេល ៤ ខែពីខែមករា ដល់ខែមេសា ឆ្នាំ ២០២០។ នេះគឺជាការថ្លែងឱ្យ ដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា ធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែឧស ភា ឆ្នាំ២០២០នេះ ដោយយោងលើរបាយការណ៍ស្តីពីការគ្រប់គ្រងនិងអភិរក្សតំបន់ដែន ជម្រកសត្វព្រៃ ព្រៃឡង់របស់ក្រសួងបរិស្ថាន។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បទល្មើសកាប់ឈើនិងទន្ទ្រានដីព្រៃ ខុសច្បាប់ចំនួន ៣២ ករណី ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីដំណើរការនីតិវិធី និងបានធ្វើកិច្ចសន្យា អប់រំណែនាំចំនួន ៤២ ករណីដែលមានមនុស្សពាក់ព័ន្ធជិត ១០០ នាក់។នៅក្នុងការចុះទប់ស្កាត់និងបង្ក្រាបបទល្មើស នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងទំហំដីជាង ៤៣ […]
- ពលករខ្មែរប្រុស ស្រី២នាក់អត់ការងារធ្វើសម្រេចចិត្តដើរពីប្រទេសថៃមកស្រុកកំណើតវិញ ប្រទេសថៃ,ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០៖ ពលករខ្មែរប្រុស-ស្រី២នាក់អត់ការងារធ្វើ គ្មានប្រាក់ចាយប្រចាំថ្ងៃសម្រេចចិត្តធ្វើដំណើរដោយថ្មើរជើងរយៈពេល៨ថ្ងៃពីខេត្តលប់បុរី មកដល់ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខក្រុងប៉ោយប៉ែតដើម្បីសុំសមត្ថកិច្ចថៃ ត្រឡប់ចូលមកស្រុកកំណើតវិញ(កម្ពុជា)។ នេះបើយោងការចុះផ្សាយតាមគេហទំព័រក្នុងស្រុករបស់ថៃកាលពីថ្ងៃទី៦ខែឧសភា ឆ្នាំ២០២០ ។ តាមរបាការណ៍ថា កម្លាំងទាហានឈុតខ្មៅថៃបានប្រទះឃើញមនុស្សប្រុស ស្រីចំនួន២នាក់ កំពង់ដើរលើដងផ្លូវចូលភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទើបឃាត់ខ្លួនហៅសួរនាំទុកដើម្បីត្រួតពិនិត្យ។ ក្រោយពីការសាកសួរសមត្ថកិច្ចដឹងថា អ្នកទាំង២នាក់ជាជនជតិខ្មែរ ម្នាក់មានឈ្មោះ សឿន ម៉េង អាយុ៣៨ឆ្នាំ រស់នៅភូមិពួក ឃុំពួក ស្រុកពួក ខេត្តសៀមរាប នឹងស្រីឈ្មោះ នួម សាវឿន អាយុ២៨ឆ្នាំ រស់នៅឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ ក្រោយពីការសាកសួរបានឲ្យដឹងថាអ្នកទាំង២នាក់ខាងលើ បានធ្វើដំណើរដោយថ្មើជើងត្រឡប់មកពីធ្វើការនៅកសិដ្ឋានចិញ្ចឹមមាន់ ក្នុងខេត្តលុបបុរី ទទួលបានថ្លៃឈ្នួលក្នុងមួយថ្ងៃ១៥០បាត ដោយមានវិបត្តិខូវីត-19 ថៅកែមិនមានការងារឲ្យធ្វើ គ្មានប្រាក់ចាយ ទើបសម្រេចចិត្តធ្វើដំណើរដោយថ្មើជើងមកជាយដែន តាំងពីថ្ងៃទី២៩មេសា សរុបរយៈពេល៨ថ្ងៃ ទើបមកដល់ស្រុកអារញ្ញ ខេត្តស្រះកែវ។ សមត្ថកិច្ចឲ្យដឹងទៀតថា ពលករទាំង២នាក់នេះ ក្នុងពេលធ្វើដំណើរដោយថ្មើរជើងមកមានជនជាតិថៃឲ្យបាយ ទឹក ទទួលទាន តាមផ្លូវរហូតមក […]
- មានវីដេអូរ៖ ពលករខ្មែរចេញមកពីប្រទេសថៃកើនឡើងដល់ជាង១ម៉ឺន៧ពាន់នាក់ហើយ តាមច្រកទ្វារព្រំដែនជាប់បាត់ដំបង បាត់ដំបងៈពលករខ្មែរចេញមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនជាប់បាត់ដំបងនិងមកពីក្រៅប្រទេស មានការកើនច្រើនឡើងវិញ ដល់ជាង១ម៉ឺន៧ពាន់នាក់ ខណៈក្នុងអំឡុងពេលការរីលរាលដាលជំងឺកូវីដ១៩។ របាយការណ៍របស់សាលាខេត្តបាត់ដំបង បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០ថាពលករមានទីលំនៅក្នុងខេត្តបាត់ដំបង បានវិលត្រឡប់ចេញពីប្រទេសថៃ ចូលមកតាមច្រកទ្វារព្រំដែនក្នុងខេត្តនិងក្រៅខេត្ត មានចំនួន ១០០នាក់ ស្រី ៤៨នាក់ ខណៈដែលពលករមានទីលំនៅតាមបណ្តារាជធានីខេត្ត ដែលចូលមកវិញតាមច្រកទ្វារព្រំដែនក្នុងខេត្តបាត់ដំបង មានចំនួន ៣១០នាក់ ស្រី ៤២នាក់ ដែលចំនួនការវិលត្រឡប់នៅពេលនេះ បើធៀបនឹងមុនពេលបុណ្យចូលឆ្នាំគឺមានលក្ខណៈប្រហាក់ប្រហែលគ្នា ក្រោយពីចប់ចូលឆ្នាំខ្មែរមក ចំនួនគឺកើនឡើងច្រើនជាង។ លោក វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការនៅតែបន្តវិលត្រឡប់របស់ពលករខ្មែរចេញពីប្រទេសថៃ ឆ្លងកាត់ខេត្តបាត់ដំបងនេះ គឺត្រូវបានមន្ត្រីសុខាភិបាលពិនិត្យ សុខភាពគ្រប់ៗគ្នា មុននឹងអនុញ្ញាតឲ្យទៅកាន់ស្រុកកំណើតវិញ។ចំពោះពលករ ទើបចេញមកពីប្រទេសថៃនេះ ត្រូវពិនិត្យឃើញមិនប្រក្រតី ហើយក៏យកសំណាកចំនួន ១៣១សំណាក ទៅពិនិត្យរកមើលជំងឺកូវីដ១៩ ជាលទ្ធផលអវិជ្ជមានទាំងអស់។ សម្រាប់ពលករនៅក្នុងខេត្តបាត់ដំបង ពួកគាត់ក៏បានធ្វើចត្តាឡីស័កតាមផ្ទះ ឬតាមទីតាំងសមស្របណាមួយ ជាបន្តបន្ទាប់ផងដែរ។ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថា បញ្ហាការឆ្លងដែនរបស់ពលករខ្មែរពីប្រទេសថៃ តាមច្រកជាប់នឹងខេត្តបាត់ដំបង ចាប់ពីមានការបិទច្រកព្រំដែន តាំងពីថ្ងៃទី២៣ខែមិនា រហូតដល់ថ្ងៃទី០៦ឧសភាឆ្នាំ២០២០គឺពុំមានបញ្ហាអសន្តិសុខអ្វីកើតឡើង ចំពោះពលករនោះទេ ព្រោះពេលត្រឡប់មកដល់ទឹកដីកម្ពុជាវិញ ពួកគេត្រូវបានយកចិត្តទុកដាក់ខ្លាំងពីសំណាក់សមត្ថកិច្ចនៅតាមច្រក […]
- រន្ទះបាញ់របួសពលរដ្ឋម្នាក់ និងបាញ់គោស្លាប់៤ក្បាល នៅស្រុកអង្គរជុំ ខេត្តសៀមរាប ខ្យល់កន្ត្រាក់លាយឡំ ភ្លៀងធ្លាក់ បណ្តាលឲ្យខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋនៅឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប ដួលផ្ទះចំនួន ០៤ខ្នង និងរបើកដំបូលផ្ទះចំនួន ៥៩ខ្នង រន្ទះបាញ់មនុស្សរបួស ០១នាក់ ដើមឈើដួលរលំសង្កត់មនុស្សរបួសស្រាល ០២នាក់ រន្ទះបាញ់គោស្លាប់ចំនួន ០៤ក្បាល និងនៅល្ងាចវេលាម៉ោង ១៨:១៧ នាទី នៅស្រុកបាគង ឃុំត្រពាំងធំ ក៏មានខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងបណ្តាលឲ្យរបើកដំបូលផ្ទះចំនួន ១០ខ្នង រលំផ្ទះ ០១ខ្នង និងរបួសមនុស្ស ០១នាក់។ ហេតុការណ៏នេះ កើតឡើងកាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ម្សិលម៉ិញ។
- ភិក្ខុ ហ៊ុន ម៉ាណែត និមន្តបិណ្ឌបាតតាមភូមិ នៅស្រុកកំណើត ព្រះភិក្ខុ ហ៊ុន ម៉ាណែត និមន្តបិណ្ឌបាត តាមភូមិនៅស្រុកកំណើត នាខេត្តត្បូងឃ្មុំ ក្នុងរយៈពេលនៃការបួសមុខភ្លើងជូនជីដូន។ បើយោងតាមការចេញផ្សាយរបស់ហ្វេសប៊ុកផេក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ៕
- ស្លាប់៥នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៦ ខែឧសភាម្សិលមិញ ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១៣នាក់។ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្តាំ ស្រវឹង បត់មិនប្រយ័ត្ន ប្រជែង និងមិនគោរពសិទ្ធិ៕
- សាធារណៈរដ្ឋកូរ៉េ សម្រេចបើកសាលារៀនឡើងវិញនៅសប្តាហ៏ក្រោយ គ្រាដែលស្ថានភាពកូវីដ១៩បានធូរស្បើយ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៏ថា សិស្ស និស្សិតនៅសាធារណៈរដ្ឋ កូរ៉េ នឹងវិលចូលសិក្សាឡើងវិញនៅសប្តាហ៏ក្រោយនេះ ក្រោយស្ថានភាពកូវីដ ១៩បានធូរស្រាលខ្លាំង ដែលនឹងអាចវិលទៅរកស្ថានភាពប្រក្រតីវិញ។ នេះជាការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់កូរ៉េកាលពីថ្ងៃដើមសប្តាហ៏នេះ។ សាលារៀន ត្រូវបានបិទទ្វារកាល ពីខែមីនាកន្លងទៅ គ្រាដែលកូរ៉េខាងត្បូងកន្លងទៅបាន ក្លាយជាប្រទេសផ្ទុះជំងឺនេះដ៏អាក្រក់ បន្ទាប់ពីចិន នាពេលនោះ។ សិស្ស និស្សិត បានទទួលការអប់រំតាមរយៈការសិក្សាតាមអនឡាញតាំង ពីខែមេសា ប៉ុន្តែមន្ត្រីអ្នកនាំពាក្យបានបញ្ជាក់ថា នៅសប្តាហ៏ក្រោយសាលារៀន នឹងត្រូវ បើកដំណើរឡើងវិញជាបណ្តើរពីថ្ងៃពុធ រហូតដល់ថ្ងៃទី០១ មិថុនា។ យ៉ាងណា លោករដ្ឋមន្ត្រីអប់រំ Yoo Eun-hae បានអះអាងថា ការបើកសាលាឡើងវិញ មិនមែនមានន័យថា កូវីដ ១៩ បញ្ចប់នៅក្នុងប្រទេសនោះទេ ប៉ុន្តែយើងត្រូវ ប្រុងប្រយ័ត្នខ្ពស់បំផុតកុំឲ្យមានករណីផ្ទុះឡើងជាថ្មី។ សិស្សត្រូវតែពាក់ម៉ាស់ លើកលែងតែពេលអាហារថ្ងៃត្រង់ ហើយត្រូវរក្សាគម្លាតពីគ្នា និងជូតសំអាតតុ ជាប្រចាំ។ ចំពោះកីឡាផ្សេងៗ ដូចជាបាល់បោះ និងបាល់ទាត់ នឹងអាចបើក ដំណើរជាធម្មតាឡើងវិញនៅសប្តាហ៏ក្រោយនេះដែរ បន្ទាប់ពីត្រូវបានពន្យា ពេលនាពេលកន្លងទៅ។ គួរបញ្ជាក់ថា កូរ៉េ រកឃើញអ្នកឆ្លងថ្មីចំនួន៨នាក់ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


