ខ្យល់កន្ត្រាក់លាយឡំ ភ្លៀងធ្លាក់ បណ្តាលឲ្យខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋនៅឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប ដួលផ្ទះចំនួន ០៤ខ្នង និងរបើកដំបូលផ្ទះចំនួន ៥៩ខ្នង រន្ទះបាញ់មនុស្សរបួស ០១នាក់ ដើមឈើដួលរលំសង្កត់មនុស្សរបួសស្រាល ០២នាក់ រន្ទះបាញ់គោស្លាប់ចំនួន ០៤ក្បាល និងនៅល្ងាចវេលាម៉ោង ១៨:១៧ នាទី នៅស្រុកបាគង ឃុំត្រពាំងធំ ក៏មានខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងបណ្តាលឲ្យរបើកដំបូលផ្ទះចំនួន ១០ខ្នង រលំផ្ទះ ០១ខ្នង និងរបួសមនុស្ស ០១នាក់។
ហេតុការណ៏នេះ កើតឡើងកាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ម្សិលម៉ិញ។






