ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ បុគ្គលមួយចំនួនដែលមិនគោរពច្បាប់ តែងតែបង្ហាញអារម្មណ៍មិនពេញចិត្ត និងមិនសប្បាយចិត្តចំពោះការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍របស់សមត្ថកិច្ច។ ខណៈដែលអ្នកគោរពច្បាប់គាត់មានការគាំទ្រ និងសាទរយ៉ាងខ្លាំងចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ជាពិសេសប្រជាពលរដ្ឋដែលធ្លាប់ឆ្លងកាត់ការឈឺចាប់ ដោយបាត់បង់បងប្អូន សាច់ញាតិ មិត្តភ័ក្ត្រ និងមនុស្សជាទីស្រឡាញ់ដោយគ្រោះថ្នាក់ចរាចរណ៍ ព្រោះអ្នកបេីកបរមិនគោរពច្បាប់ លេីសល្បឿនកំណត់ និងបេីកបរក្នុងស្ថានភាពស្រវឹង ។ល។
  • មានវីដេអូរ៖ ជក់ចិត្តណាស់ បច្ចេក្ខទេសវ៉ៃបានល្អណាស់ ជក់ចិត្តណាស់ បច្ចេក្ខទេសវ៉ៃបានល្អណាស់ គូពិសេស សឿម សារ៉ាន់🇰🇭Vs🇰🇭សេក ថាវរីយ៍ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ០២ ០៥ ២០២០
  • មានវីដេអូរ៖ សើចរឹងពោះ កម្របានឃើញណាស់ អជ្ញាកណ្តាល​​ត្រូវមួយជើងបែកអំពិលអំពែក សើចរឹងពោះ កម្របានឃើញណាស់ អជ្ញាកណ្តាល​​ត្រូវមួយជើងបែកអំពិលអំពែក គូពិសេសសឿម ឆ្នើម 🇰🇭Vs🇰🇭ឈាង ហុង ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ០២ ០៥ ២០២០
  • មានវីដេអូរ៖ កាប់ជន្ទល់មួយពេទ្យឡើងមកសង្គ្រោះ កាប់ជន្ទល់មួយពេទ្យឡើងមកសង្គ្រោះ គូពិសេស ជ័យ ស៊ីនេត 🇰🇭Vs🇰🇭ភួង ពិសិដ្ឋ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ០២ ០៥ ២០២០
  • មានវីដេអូរ៖កាប់ជន្ទល់មួយនេះពិតជាល្អណាស់ កាប់ជន្ទល់មួយនេះពិតជាល្អណាស់ គូពិសេស ធា វាសនា 🇰🇭Vs🇰🇭ថៃ រ៉េត ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ០២ ០៥ ២០២០
  • មានវីដេអូរ៖ មួយគូរនេះពិតជាល្អណាស់ កាប់សាហាវដូចគ្នា មួយគូរនេះពិតជាល្អណាស់ កាប់សាហាវដូចគ្នា គូពិសេស សួរ ចាន់រាជ 🇰🇭Vs🇰🇭ប៊ន ពន្លឹក ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ០២ ០៥ ២០២០
  • មានវីដេអូរ៖ នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបបុកបង្កាន់ដៃស្ពានអាកាស៧មករាផ្អើលសមត្ថកិច្ចប្រចាំការក្រោមស្ពានដេញចាប់ជាប់  ភ្នំពេញ​ ៖​ នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រអត់ស្លាកលេខមួយគ្រឿងបានបុកបង្កាន់ដៃស្ពានអាកាស ៧មករា​ ពេញទំហឹងរួចព្យាយាមបើករត់ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជាកម្លាំងសមត្ថ កិច្ចផ្នែកចរាចរណ៍ប្រចាំការនៅក្រោមស្ពានអាកាសដេកកាក់ជាប់បានមកវិញ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ និង ៣០ នាទីយប់ថ្ងៃទី ១ខែឧសភាឆ្នាំ ២០២០ នៅចំណុចគល់ស្ពានអាកាស ៧មករាខាងកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។   ​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រ មូុគ្រឿងពណ៌ខ្មៅអត់ស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកបង្កាន់ ដៃស្ពានអាកាសពេញកំហឹងឲ្យរថយន្តខ្ទេចផ្នែកខាងមុខបែកហូរប្រេងម៉ាស៊ីនពេញផ្លូវរួចព្យាយាមបើករត់បានប្រមាណជាង ១០០ ម៉ែត្រត្រូវបានសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថ កិច្ចផ្នែកចរាចរណ៍ប្រចាំការនៅក្រោមស្ពានឃើញកាក់ជាប់បានទាំងរថយន្តនិងអ្នកបើកបរ។ ក្រោយកើតហេតុសមត្ថ កិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕  
  • ដំណឹងល្អ: អ្នកជម្ងឺកូវីដ១៩ មានអ្នកជាសះស្បើយម្នាក់ទៀតមហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនដល់១២០នាក់ ។ អ្នកដែលជាសះស្បើយ គឺជាទេសចរជនជាតិបារាំង វ័យ៥៨នៅខេត្តព្រះសីហនុ។ អ្នកជំងឺកូវីដ១៩ ពីរនាក់ទៀតកំពុងត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់។
  • សមត្ថកិច្ចព្រៃនប់ ចាប់ខ្លួនមិត្តស៊ីមិត្ត ក្រោយយកដំថ្មវាយប្លន់យកម៉ូតូ ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវជំនាញចាប់ខ្លួន ពាក់ព័ន្ធករណី ឃាតកម្ម (ប្លន់សម្លាប់) ដោយចុះស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ទាក់ទិនបញ្ហានេះ លោក ឧត្តមសេនីទោយ៍ ជួន ណារិន្ន ស្នងការនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង០០នាទី ស្ថិតនៅព្រៃជើងភ្នំថ្មដា ភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ មានករណីប្រជាពលរដ្ឋ បានប្រទះ ឃើញ សាកសពបុរសម្នាក់ស្លាប់ ដោយមិន ដឹងមូល ហេតុ។ ប៉ុន្តែភ្លាមៗ ក្រោយសមត្ថកិច្ច ទទួលបានព័ត៌មាននេះ ទើប កម្លាំង អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងអាវុធហត្ថស្រុក ព្រមទាំង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធ បានចុះទៅ ពិនិត្យសាកសព និងកន្លែង […]
  • ព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់សញ្ជាតិខ្មែរដល់លោក អូប្រាយអិន ហ្សក អាលិន ដែលជាជនជាតិអាមេរិកាំង ដោយប្ដូរឈ្មោះរបស់គាត់ទៅជា សែន សំណាង បុរសវ័យ ៧៤ ឆ្នាំរូបនេះ បានចាញ់បោកប្អូនធម៌របស់ខ្លួន ដែលជាជនជាតិខ្មែរ ក្នុងការទិញដីនៅខេត្តកំពត ដោយប្អូនធម៌បានដាក់ ឈ្មោះខ្លួនគាត់ផ្ទាល់ និងមានបំណងចង់លេបយកដីទាំង នោះតែម្នាក់ឯង។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានចាត់មន្ត្រីជំនិតឱ្យចុះស្រាវជ្រាវករណី នេះឡើងវិញ ដោយបានផ្ដល់យុត្តិធម៌ជូនលោក សែន សំណាង។
  • គណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងកូវីដ-១៩ បានជួបប្រជុំដោយផ្ទាល់ជាមួយនឹងក្រុមទីភ្នាក់ងារអង្គការ សហប្រ ជាជាតិប្រចាំនៅកម្ពុជា ដើម្បីស្វែងរកអទិភាពសំខាន់ៗឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ កម្ពុជាបានដាក់ចេញអទិភាពសំខាន់ៗចំនួន៩ ចំណុច ដើម្បីជាវិធានការទប់ស្កាត់មិនឲ្យមានការឆ្លងជាថ្មីនៃវីរុសមួយនេះនៅលើទឹកដីកម្ពុជា។ តំណាងអង្គការសហប្រជាជាតិបានគាំទ្រចំពោះលទ្ធភាពដែលដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបនៃវីរុសថ្មីមិនឱ្យឆ្លងដល់សហគមន៍ និងមិនឲ្យមានការឆ្លងនៃរលកទី២។
  • មានវីដេអូរ៖ ពលករប្រុសស្រី៤៦នាក់ ចាញ់បោកខ្យល់ត្រូវសមត្ថកិច្ចបញ្ជូនឲ្យកម្ពុជាវិញ ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៩ ខែមេសាឆ្នាំ២០២០ ៖ ពលករខ្មែរប្រុសស្រីចំនួន៤៦នាក់ត្រូវបានយោធាឈុតខ្មៅថៃ នៅប៉ុស្តិ៍៤ ចាប់កំពុងទំនាក់ទំនងសមត្ថកិច្ចកម្ពុជាដើម្បីបញ្ជូនមកស្រុកខ្មែរវិញ គ្រាដែលមេខ្យល់នាំពួកគាត់ចូលក្នុងទឹកដីថៃស្វែងរកការងារដោយខុសច្បាប់ តាមច្រករបៀងចំណុចកែងអូរល្វាជាប់ប្រទល់ស្រុកសំពៅលូន គេប្រទះឃើញនៅវេលាម៉ោង ម៉ោង៥ព្រឹកថ្ងៃទី២៩ ខែមេសាឆ្នាំ២០២០នៅ ច្រករបៀង ស្ថិតក្នុង ភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ តាមការឲ្យដឹងពីពលករខ្មែរទាំង៤៦នាក់ថាពួកគាត់បានបង់លុយឲ្យមេខ្យល់ក្នុង១នាក់២.៥០០បាតជាថ្លៃឈ្នួលនាំចូលទៅបាងកកប្រទេសថៃរកការងារធ្វើស្របពេលដែលប្រទេសថៃកំពុងធ្វើការរឹតបណ្តឹងយ៉ាងខ្លាំងធ្វើការទប់ស្កាត់មេរោគកូវីដ១៩ដែលកំពុងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់យ៉ាងតន់ហន់នៅលើពិភពលោក។ ពលករទាំងអស់បានបញ្ជាក់ឲ្យដឹងទៀតថាមេខ្យល់ក្រោយពីប្រមូលលុយបានហើយក៏រត់គេចបាត់ទុកពលករខ្មែរវង្វេងនៅក្នុងព្រៃដាច់បាយទឹកក្នុងទឹកដីថៃ។ រហូតដល់ម៉ោងនេះពលករទាំង៤៦នាក់ត្រូវបានទាហានឈុតខ្មៅថៃឃាត់ខ្លួនហើយបានរៀបចំឯកសារបញ្ជូនឲ្យអាជ្ញាធរខ្មែរដើម្បីយកមកប្រទេសកម្ពុជាវិញ។ សមត្ថកិច្ចខ្មែរសង្ឃឹមថាបងប្អូនពលករខ្មែរទាំងអស់នឹងត្រូវសមត្ថកិច្ចថៃបញ្ជូនមកស្រុកខ្មែរវិញដោយសុវត្តិភាពហើយឈប់ចាញ់បោកមេខ្យល់បន្តទៀតព្រោះថាសព្វនេះប្រទេសថៃកំពុងតែមានការរឹតបន្តឹងព្រោះការរីករាលដាល មេរោគកូវីដ១៩យ៉ាងខ្លាំង។ រាល់ថ្ងៃថៃមិនទាន់ឲ្យដំណើរការឡើងវិញនូវការងារដែលបងប្អូនធ្លាប់ធ្វើនោះនៅឡើយ សួមបងប្អូនពលរដ្ឋកុំបន្តចាញ់បោកមេខ្យល់៕  
  • មានវីដេអូ៖ ឯកឧត្ដម សេរី កុសល ដាស់តឿន ពលរដ្ឋមិនត្រូវមេីលស្រាលកូវីដ-១៩ឡេីយ បេីទោះបីកម្ពុជារកមិនឃេីញករណីឆ្លងថ្មីក៏ដោយ ខេត្តបន្ទាយមានជ័យ,រសៀលថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ ៖ ឯកឧត្តម សេរី កុសល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យមានប្រសាសន៏ទៅកាន់ពលរដ្ឋ៥០០គ្រួសារ ដែលទទលគ្រឿងឧបភោគបរិភោគចំនួន៣ទីតាំងនៅស្រុកភ្នំស្រុកថា បណ្តាប្រទេសទូទាំងពិភពលោកកំពុងប្រឈមទៅនឹងជំងឺកូវីដ -១៩ ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ កម្ពុជាយើង ក៏មានរកណីឆ្លងផងដែរ តែយើងក៏ទទួលបានអ្នកជាសះស្បើយជាបន្តបន្ទាប់តែទោះជាយ៉ាងក៏យើងមិនត្រូវធ្វេសប្រហែសឡើយ។ ពោលគឺត្រូវប្រកាន់ភ្ជាប់អនុវត្តតាមការណែនាំរបស់ក្រសុខាភិបាល ពេលចេញទៅក្រៅត្រូវពាក់ម៉ាស់ជានិច្ច ក្រោយពេលប៉ះពាល់អ្នកជំងឺ ប៉ះពាល់សត្វ ចេញពីបន្ទប់ទឹក ឬប៉ះពាល់របស់របផ្សេងៗត្រូវលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់។ ឯកឧត្តម ក៏បានបញ្ជាក់ថា ៖ អំណោយទាំងនេះវាបានជួយបងប្អូនបានមួយគ្រារសម្រាប់ដោះស្រាយបញ្ហាប្រចាំថ្ងៃ។ ក្រៅពីនេះឯកឧត្តមក៏បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋត្រូវធ្វេីការដាំដុះបន្លែបង្កា ឬចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គងេជីវភាពរស់នៅប្រចាំថ្ងៃ ហេីយបេីបងប្អូនដែលចង់ដាំបន្លែ និងចិញ្ចឹមសត្វ សម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារ និងបំពេញតម្រូវការទីផ្សា ហើយគ្មានលទ្ធភាព អាចកម្ចីពីមូលនិធិរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ បានដោយមិនមានគិតការប្រាក់ពីបងប្អូនឡើយ។ សម្រាប់សម្ភារៈដែលយកទៅប្រគល់ជូនបងប្អូនទាំង៥០០គ្រួសារនាពេលនោះរួមមាន៖,អង្ករ២៥គីឡូក្រាម,ត្រីខ៣កំប៉ុង,ទឹកស៊ីអ៊ីវ២ដប,ទឹកត្រី២ដប,និងសារប៊ូ១ដុំ។ ដោយឡែកនារសៀលថ្ងៃដ៏ដែលនោះដែរ ឯកឧត្តម សេរី កុសល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អមដំណើដោយលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី និងឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយប្រធានទីស្នាក់ការរដ្ឋសភា មណ្ឌលខេត្តបន្ទាយមានជ័យ បានបន្តដឹកនាំចុះជួបសួរសុខទុក្ខនិងនាំយកនៅសម្ភារៈមួយចំនួនចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៥០គ្រួសារនៅក្នុងឃុំបុស្បូវ […]
  • យករថយន្តទៅធ្វើឈៀកច្រើនខុសប្រក្រតី ព្រោះច្បាប់ចរាចរណ៍ថ្មីចាប់ផ្ដើមអនុវត្ត ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ខេត្តបាត់ដំបង,ថ្ងៃទី៣០ខែ មេសា ឆ្នាំ២០២០៖ពលរដ្ឋនៅខេត្តបាត់ដំបង បានយករថយន្តតូចធំទៅធ្វើឈៀកជាច្រើនគ្រឿងខុសប្រក្រតី ខណៈដែលច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានកែសម្រួលត្រង់ចំណុចមួយចំនួន ពិសេសចំណុចការផាកពិន័យរាល់យានយន្តប្រព្រឹត្តល្មើសនឹងឈានចូលអនុវត្តនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ខាងមុខ ។ លោក សួ ប៊ុនរ៉ុង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ថាជារៀងរាល់ថ្ងៃធ្វើការគឺចាប់ពីថ្ងៃច័ន្ទ ដល់សុក្រ មានតែរថយន្តប្រមាណ ៥០ទៅ៦០គ្រឿងប៉ុណ្ណោះ ដែលបានមកធ្វើឈៀក ប៉ុន្តែនៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២០នេះ មានរថយន្តសម្រុកមកធ្វើច្រើនតាំងពីព្រឹក រហូតដល់ល្ងាច ហើយមន្ត្រីមន្ទីរបានធ្វើឈៀករថយន្តរបស់ពលរដ្ឋ បានប្រមាណជិត ២០០គ្រឿង ហើយក៏មានរថយន្តនៅសល់ជាច្រើនទៀត។ការមកធ្វើឈៀកនេះ ភាគច្រើនជារថយន្តជិតផុតកាលបរិច្ឆេទ ហើយការសម្រុកមកធ្វើនេះ គឺពួកគាត់បានយល់ដឹងច្រើនពីច្បាប់ចរាចរណ៍ថ្មី ដែលរាជរដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តន៍នៅថ្ងៃទី១ ខែឧសភាឆ្នាំ២០២០ខាងមុខនេះ។ លោក សួ ប៊ុនរ៉ុង បានបញ្ជាក់ថា សម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូន នឹងធ្វើឈៀក រថយន្តរបស់ពលរដ្ឋ នៅថ្ងៃសៅរ៍ និងអាទិត្យផងដែរ តាមសេចក្តីប្រកាសរបស់ក្រសួង ហើយការធ្វើនេះ ធ្វើឲ្យមានតម្លាភាព អ្នកមកមុនធ្វើមុខ អ្នកមកក្រោយធ្វើក្រោយ ។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល បានសម្រេចកែប្រែនូវមាត្រាមួយចំនួន ក្នុងច្បាប់ចរាចរណ៍ផ្លូវគោក ដែលត្រូវបានអនុម័តនៅអំឡុងឆ្នាំ២០១៥ ដោយការកែប្រែនេះ ភាគច្រើនផ្ដោតទៅលើការផាកពិន័យ […]
  • លោកសាស្រ្តាចារ្យ ឡុង សារិន ទទួលស្គាល់កំហុស នឹងធ្វើលិខិតសុំព្រះរាជទានទោសពីគណៈសង្ឃនាយកគណៈ មហានិកាយនៃព្រះរាជាណាចក្រកម្ពុជា គួរបញ្ជាក់ដែរថាកាលពីម្សិលមិញ សម្ដេចព្រះសង្ឃនាយកនៃគណៈមហា និកាយ បានធ្វើលិខិតទៅក្រសួងអប់រំ យុវជន និងកីឡា វាសនាឲ្យមានវិធានការចំពោះលោកគ្រូ ឡុង សារិន ថាបានបន្តុះបង្អាប់ព្រះសង្ឃនៃគណៈមហានិកាយ និងលើកតម្កើនគណៈធម្មយុត្តិកនិកាយ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)