ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ម្សិលមិញ ស្លាប់៩នាក់ និងរបួស១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស (ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ និងរបួសធ្ងន់ស្រាល១០នាក់។ នេះបើតាម អគ្គស្នងការដ្ឋាននគរបាលជាតិ។ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន ប្រជែង មិនប្រកាន់ស្តាំ បត់មិនប្រយ័ត្ន កត្តាយាន និងមិនគោរពសិទ្ធិ៕  
  • សម្ដេចព្រះសង្ឃនាយក ប្រតិកម្មនឹងការបង្រៀនអក្សរសាស្ត្រខ្មែររបស់លោកគ្រូ ឡុង សារិន ដែលបានបន្តុះបង្អាប់ព្រះសង្ឃគណៈមហានិកាយ (ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និងសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានព្រះលិខិតស្នើសុំដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន ឲ្យចាត់វិធានការលើលោកគ្រូបង្រៀនអក្សរសាស្ត្រខ្មែរ គឺលោកសាស្ត្រាចារ្យ ឡុង សារិន នៅសាលារៀន E-School Cambodia ធ្វើឲ្យប៉ះពាល់តម្លៃព្រះសង្ឃគណៈមហានិកា យយ៉ាងធ្ងន់ធ្ងរ។ សម្តេចព្រះសង្ឃនាយក បានលើកឡើងថា លោកគ្រូ ឡុង សារិន បានបង្រៀនតាមអនឡាញដល់សិស្សានុសិស្ស ដោយប្រៀបធៀបរវាងព្រះសង្ឃគណៈមហានិកាយ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយ។ លោកគ្រូបានបង្ហាញពីការបន្តុះបង្អាប់ម្ខាង និងលើកម្ខាង ដោយពោលសរសើរព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ប្រព្រឹត្តវិន័យតឹងរ៉ឹង និងដាបន្ទាបព្រះសង្ឃគណៈមហានិកាយ ស្មើដោយបុព្វជិតគ្មានវិន័យ ប្រព្រឹត្តធូររលុង ប្រាសចាកធម៌វិន័យរបស់ខ្លួន ហាក់ ដូចជាអាក្រក់ណាស់ ពិបាកនឹងគោរព។ សម្តេចព្រះសង្ឃ នាយកចោទសួរថា តើក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានវត្តណាមួយដែលព្រះសង្ឃធម្មយុត្តមិនកាន់លុយ មិនប្រើទូរស័ព្ទ និងមិនពាក់ស្បែកជើងនោះ?    
  • ដើមឆ្នាំ ២០២០មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស៤៩៣នាក់ គិតជាមធ្យមស្លាប់៥នាក់ក្នុងមួយថ្ងៃ រាជធានីភ្នំពេញ៖បញ្ជាគ្រោះថ្នាក់ចរាចរណ៍ កំពុងតែមានការព្រួយបារម្ភពីប្រមុខ រាជរដ្ឋាភិបាល គ្រាន់តែ៣ខែដើមឆ្នាំ ២០២០មានអ្នកស្លាប់នៅទូទាំងប្រទេស ចំនួន៤៩៣នាក់ ដែលគិតជាមធ្យម ចំនួន៥នាក់ក្នុងមូយថ្ងៃ។នេះបើក ការអោយដឹង ពីលោក ឧត្តមសេនីយ៍ ទោ ចេវ ហាក់ ស្នងការរង ទទួល ផែន ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងសន្និសិទការសែតកាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២០ ។ ការធ្វើសន្និសិទនោះគោលបំណងផ្សព្វនិងជំរុញអោយប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវ កំពុងតែប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ចូលរួមគោរពច្បាប់ចរាចរផ្លូវគោកថ្មី ដែលនឹងចាប់ផ្តើម អនុវត្ត រិតបន្តឹងនៅថ្ងៃទី១ខែឧសភា ឆ្នាំ ២០២០ខាងមុខនេះ ។ លោកឧត្តមសេនីយ៍ ទោ ចេវ ហាក់ បានអោយដឹងថា នៅក្នុងរយះពេលត្រីមាសទី១ ៣ខែដើមឆ្នាំ២០២០នេះ នៅទូទាំងប្រទេសមានអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរារណ៍ចំនួន ៤៩៣នាក់។ បញ្ហានេះជាបញ្ហា មួយកំពុងតែប្រឈមខ្ពស់បើប្រៀបធៀបជំងឺកូវីដ១៩ ដ៍កាចសាហាវវីញ នៅប្រទេសកម្ពុជា មិនទាន់មានអ្នកស្លាប់នោះទេ ។ចំណែកគ្រោះថ្នាក់ មានអ្នកស្លាប់៤៩៣នាក់។ចំណែកនៅក្នុងនៅក្នុងរាជធានីភ្នំពេញមានអ្នកស្លាប់ចំនួន ៨៦នាក់ ។ ដោយឡែករយះពេល តែ២៧ថ្ងៃនេះនៅក្នុងរាជធានីភ្នំពេញមាន គ្រោះថ្នាក់ចរាចរណ៍ចំនួន៥៩ករណីមានអ្នកស្លាប់ […]
  • មានវីដេអូរ៖ ក្មេងៗនាក់បើកឆាកប្រយុទ្ធវាយគ្នាបង្កការភ្ញាក់ផ្អើលលើសួនច្បារវត្តបុទុមតីរបួសតិចតួចទាំងសងខាង ភ្នំពែញ៖ជនភេទទី៣ម្នាក់បានឈ្លោះប្រកែកនឹងវាយគ្នាជាមួយនឹងក្មេងស្រីម្នាក់ដែលអង្គុយលេងនៅសួនច្បារវត្តបុទុមតីបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកហាមឃាត់បង្កឲ្យមានការងរបួសតិចតួចទាំង២នាក់។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១ នឹង១៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៩ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវសុធារសនៅចំណុចលើសួនច្បារមុខវត្តបុទុមតីស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌ ដូនពេញ។ តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាភេទទី៣នឹងម្ខាងទៀតជានារីវ័យក្មេងបានទាក់សំដីគ្នាជេទៅវិញទៅមករួចក៏បានប្រើអំពើហឹង្សាវាយគ្នាទៅវិញដោយមានមិត្តភ័ក្រមកជួយហើយភាគីម្ខាងទៀតរត់គចខ្លួនអស់តែម្តង។   ចំនែកឯខាងនារីរងគ្រោះបាននិយាយថាមកពីខាងក្រុមភេទទី៣នោះមករករឿងលើរូបខ្លួននឹងមិត្តភក្រហើយជនបង្កដែលសក់លឿងនឹងពាក់អាវទឹកមាសនោះមកទះកំផ្លៀងរូបខ្លួនចំនួន៣កំផ្លៀងបណ្តាលអោយនាងទ្រាំមិនបានទើបវាយតបទៅវិញបង្កការភ្ញាក់ផ្អើលដល់អ្នកនៅលើសួននឹងមិត្តភ័ក្រគាត់ចូលមកជួយវាយទៅវាយមកបណ្តាលឲ្យមានរងរបួសតិចតួចទាំងសងខាងហើយរត់ចែកជើងគ្នាអស់តែម្តងដោយមានសមត្ថកិច្ចមកជួយអន្តរាគមន៍ទើបនាំគ្នាឈប់ឈ្លោះប្រកែក។   ក្រោយពេលកើតហេតុដោយសារតែភាគីទាំងសងខាង គាត់ភ័យនឹងខ្លាចរៀងៗខ្លួននិងមិនចង់អោយមានរឿងរាវច្រើនក៏សម្រេចទៅផ្ទះរៀងៗខ្លួនតែម្តងដោយពុំមានប្តឹងផ្តល់គ្នានោះឡើយ៕  
  • មានវីដេអូរ៖ អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋមួយខ្នងនៅក្រុងតាខ្មៅសង្ស័យមានមនុស្សលួចដុត ខេត្តកណ្តាលçថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ដែលករណីនេះសមត្ថកិច្ចអះអាងថាមានមនុស្សលួចដុត ព្រោះផ្ទះនោះមិនមានមនុស្សនៅទេ ដោយម្ចាស់ចាក់សោរចោល ហើយទៅរស់នៅឯភ្នំពេញ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង២រំលងអធ្រាត្រ នៅចំណុចភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ ចាន់ លេខា ភេទប្រុស អាយុ៦៧ឆ្នាំ មានទីលំនៅភ្នំពេញ។ ករណីនេះ បណ្តាលឲ្យផ្ទះខាងលើឆេះអស់ទាំងស្រុង រួមនឹងសម្ភារៈមួយចំនួនទៀតដែលនៅក្នុងផ្ទះ ។ ប៉ូលិសបានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានថា មានអគ្គីភ័យឆាបឆេះផ្ទះនៅចំណុចខាងលើ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន៣គ្រឿង បានចេញទៅអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់អស់ទឹកចំនួន៣រថយន្ត ស្មើ២១ម៉ែត្រគូប ទើបធ្វើឲ្យរលត់ជាស្ថាពរនៅវេលាម៉ោង៣នឹង ១៥នាទីទៀបភ្លឺ ។ ប៉ូលិសបានបញ្ជក់ថា ចំពោះមូលហេតុនៃការឆាបឆេះនេះ គឺមានមនុស្សលួចដុតដោយសារម្ចាស់ផ្ទះទុកចោលហើយទៅរស់នៅភ្នំពេញ៕  
  • ឯ.ឧ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញលិខិតផ្ញើទៅប្រធានអង្គភាពក្រោមឱវាទក្រសួង និងប្រធានមន្ទីរអប់រំរាជធានី-ខេត្ត ស្ដីពីការផ្អាកបណ្ដោះអាសន្ន នៃការផ្ទេរក្របខណ្ឌមន្ត្រីរាជការ និងគ្រូបង្រៀនក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅក្រសួង-ស្ថាប័ននានា។
  • មានវីដេអូរ៖ ប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តការការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល,ថ្ងៃ២៨ ខែ មេសា ឆ្នាំ ២០២០៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល បានធ្វើការអំពាវនាវ ដល់អាជ្ញាធរស្រុកខ្សាច់កណ្តាល គ្រប់លំដាប់ថ្នាក់សូមបន្តអនុវត្តនូវកិច្ចការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ឲ្យបានខ្លាំងក្លាបន្តទៀត ដើម្បីបញ្ចៀសបាននូវការឆ្លងរាតត្បាតនៃជំងឺនេះក្នុងមូលដ្ឋានខ្លួន មិនត្រូវមានការធ្វេសប្រហែសដាច់ខាត បើទោះបីជា បច្ចុប្បន្ននេះទូទាំងប្រទេសកម្ពុជាយើង មានអត្រានៃការព្យាបាលជាសះស្បើយក៏ដោយ។ ការអំពាវនាវនេះធ្វើឡើង ក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តការងារ និងពង្រឹងយន្តការការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុកខ្សាច់កណ្តាល កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ ឯកឧត្តមបន្តថា អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តសកម្មភាពចុះផ្សព្វផ្សាយ អប់រំឲ្យបានកាន់តែទូលំទូលាយគ្រប់មធ្យោបាយ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យទទួលបានយល់ដឹង គ្រប់ជ្រុងជ្រោយ មានការប្រុងប្រយ័ត្នខ្ពស់ ចេះការពារខ្លួនពីការឆ្លង តាមរយៈការធ្វើអនាម័យជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវបំផុសឲ្យប្រជាពរដ្ឋ កាត់បន្ថយការជួបជុំ ត្រូវពាក់ម៉ាស លាងដៃ និងសាប៊ូ អាកុល ឬជែលជាដើម និងត្រូវណែនាំឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តតាមអនុសាសន៍និងវិធានការថ្មីៗរបស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ។ នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹក ដល់អាជ្ញាធរពាក់ព័ន្ធត្រូវ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព […]
  • មានវីដេអូរ៖ អាជ្ញាធរខេត្តកណ្តាលចុះផ្អាកដេប៉ូខ្សាច់សំណង់ ២កន្លែងក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តាយផ្លូវជាតិលេខ ២១A បានសម្តែងការអបអរសារទរបន្ទាប់ពីអាជ្ញាធរខេត្តកណ្តាល បានចាត់វិធានការបិទជាបណ្តោះអាសន្នទីតាំងដេប៉ូខ្សាច់សំណង់ចំនួន២កន្លែង ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើររស់នៅតាមសងខាងផ្លូវ។ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញមាន មន្ទីររ៉ែ និងថាមពលខេត្ត និងមន្ទីរសាធារណៈការខេត្ត អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំង បានចុះទៅពិនិត្យដេប៉ូខ្សាច់សំណង់ របស់លោក ឆេង សុខវិសាល និងលោក ស្រី ឈុន ម៉ៅ ដែលដេប៉ូទី១ ស្ថិតនៅភូមិព្រែកសំរោងទី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដេប៉ូទី២ ស្ថិតនៅ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។ ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា ក្រោយអាជ្ញាធរទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងតំបន់ដែលបង្កឡើងដោយដេប៉ូលក់ខ្សាច់ និងឡានដឹកខ្សាច់បណ្តាលអោយធ្លាក់ខ្សាច់ពាសពេញផ្លូវ អាជ្ញាធរខេត្តបានចុះពិនិត្យ និងប្រកាសបិទអាជីវកម្ម ដេប៉ូខ្សាច់ចំនួន២កន្លែងនេះជាបណ្តោះអាសន្នសិន។ឯកឧត្តមបន្តថា ការបិទបណ្តោះអាជីវកម្មដេប៉ូខ្សាច់នេះ អាចអនុញាតិអោយដំណើរការឡើងវិញបានលុះត្រាតែម្ចាស់អាជីវកម្មធ្វើកន្លែងលាងកង់រថយន្តអោយបានស្អាត សំអាតមុខផ្លូវចូលដេប៉ូអោយបានត្រឹមត្រូវ ឡានដឹកខ្សាច់ត្រូវគ្របតង់អោយបានត្រឹមត្រូវចៀសវាងការហុយ ធ្លាក់កំទេចកំទីមកលើផ្លូវសាធារណៈ។ ឯកឧត្តមបានបន្ថែមថា ចំណែកដេប៉ូទី២ […]
  • នៅរសៀលនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីអំពីបច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងជំងឺ covid-19 របស់សហគមន៍គ្រិស្ត សាសនា។ សន្និសីទនេះមានគោលបំណងបង្ហាញជូនសាធារណជនអំពីបច្ចុប្បន្នភាព កូវីដ-១៩ ក្នុងសហគមន៍គ្រិស្តសាសនា ក្នុងកិច្ចចូលរួមចំណែកដ៏សកម្មជាមួយនឹងវិធានការអនុវត្តរបស់រាជរដ្ឋាភិបាលដើម្បីបង្ការការពារទប់ ស្កាត់ការរីករាតត្បាតជំងឺនេះ។
  • ចិន និង កម្ពុជា ផ្តោតអាទិភាពខ្ពស់លើការបន្តកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស សាធារណរដ្ឋប្រជាមា និតចិន បានបញ្ជាក់ជូនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា អាទិភាពរបស់ប្រទេសទាំងពីរ គឺបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងក្រប ខណ្ឌនានា ជំរុញសេដ្ឋកិច្ច ឲ្យងើបឡើងវិញពីវិបត្តិកូវីដ១៩ ដោយផ្ដោតការយកចិត្តទុកដាក់លើវិស័យសំខាន់ៗដែលបានព្រមព្រៀងគ្នានៅពេលកន្លងទៅ។ ឯកឧត្តម វ៉ាង យី បញ្ជាក់ជាថ្មីថា ចិននឹងបន្តជួយគាំទ្រកម្ពុជាទៅទៀត ដើម្បីជំរុញការអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លា។ ប្រមុខការទូតចិនរូបនេះក៏បាន អរគុណចំពោះកម្ពុជា ដែលប្រឆាំងទៅនឹងការធ្វើ នយោបាយតូបនីកម្ម និងល្បែងទម្លាក់កំហុស ក្នុងពេលយើង រួមគ្នា ដើម្បីប្រឈមនឹងការគំរាមកំហែង ចំពោះមនុស្ស ជាតិ។ ឯកឧត្តម បានចាត់ទុក ការដែលកម្ពុជាគាំទ្រកិច្ចខិតខំប្រឹងប្រែង របស់អង្គការសុខភាពពិភពលោក គឺជាជំហរមួយដ៏ត្រឹមត្រូវ។ ការបញ្ជាក់នេះគឺធ្វើឡើងតាមរយៈទូរស័ព្ទរវាងប្រមុខការទូតទាំងពីរ កាលពីរសៀលម្សិលមិញ។
  • អាមេរិក​បាន ផ្តល់ជំនួយ​បន្ថែម​ដល់​កម្ពុជា​ចំនួន​១,៥​លាន​ដុល្លារ ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩(COVID-19)​។  បើតាម​ ឯ.ឧ W. Partrik Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ចាប់តាំងនៃការផ្ទុះមេរោគរាតត្បាតនេះមក អាមេរិក​បានផ្តល់​ជំនួយ​សរុប​ជាង​៣,៥​លាន​ដុល្លារ តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក ​USAID ។
  • មានវីដេអូរ៖ ពលរដ្ឋជាច្រើនគ្រួសារមកពីឃុំចំនួន៥ឃុំក្នុងស្រុកសង្កែ ស្នើរាជរដ្ឋាភិបាលអនុញ្ញាតឲ្យពួកគាត់បន្តធ្វើស្រែដែលអាស្រ័យផលជាង២០ឆ្នាំ ខេត្តបាត់ដំបង៖ ពលរដ្ឋចំនួន៥ឃុំមានឃុំអន្លង់វិល ឃុំរការ ឃុំតាប៉ុន ឃុំកំពង់ព្រះនិងឃុំកំពង់ព្រៀងក្នុងស្រុក សង្កែ បាននាំគ្នាប្រមូលផ្ដុំស្នើសុំរាជរដ្ឋាភិបាលអនុញ្ញាតឲ្យពួកគាត់បន្តធ្វើស្រែលើទីតាំងដែលពួកគាត់ធ្លាប់អាស្រ័យផលជាង២០ឆ្នាំនៅលើដីតំបន់៣ ត្រង់នៅចំណុចអណ្ដូង២ស្ថិតក្នុងភូមិសាលាអណ្ដូងបុណ្យឃុំអន្លងវិលស្រុកសង្កែខេត្តបាត់ដំបងបន្តទៀត។ ប្រជាពលរដ្ឋដែលលើកប្រមូលផ្ដុំគ្នាស្នើសុំរាជរដ្ឋាភិបាលនេះ បានប្រាប់ឲ្យដឹងថាពួកគាត់បានមកអាស្រ័យផលលើដីតំបន់៣នេះ ចាប់ពីតាំងពីឆ្នាំ១៩៩៧ និងខ្លះទៀតមកនៅក្នុងឆ្នាំ២០០០ ព្រោះនៅតំបន់នេះជាតំបន់ព្រៃលិចទឹកក្នុងរដូវវស្សា ទើបនៅឆ្នាំ២០០១ ត្រូវមន្ត្រីជលផលបានមកបោះបង្គោលដៅជាតំបន់៣ រក្សាទុកសម្រាប់ត្រីពងកូន។ ការស្នើសុំរបស់ពួកគាត់នេះ កន្លងមកអាជ្ញាធរខេត្តបាត់ដំបងក៏បានអនុញ្ញាតឲ្យពួកគាត់ធ្វើស្រែបន្តទៀត ប៉ុន្តែនៅឆ្នាំ២០២០នេះ ខាងមន្ត្រីអធិការកិច្ចនិងមន្ត្រីជលផលបានមកប្រាប់ពួកគាត់ថាមិនអនុញ្ញាតឲ្យធ្វើស្រែបន្តទៀតទេ បើសិនជាឲ្យត្រាក់ទ័រឬប្រើប្រាស់យានអ្វីភ្ជួរស្រែ ជំនាញនឹងចាប់ឃាត់ទុកហើយ ។ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថាការហាមឃាត់មិនឲ្យពួកគាត់ធ្វើស្រែនៅតំបន់៣នេះគឺអនុវត្តទៅតាមប្រកាសរបស់រាជរដ្ឋាភិបាលក្នុងការរក្សាទុកព្រៃលិចទឹក ដើម្បីទុកឲ្យត្រីពង។ អាជ្ញាធរខេត្តមិនអាចអនុញ្ញាតឲ្យពួកគាត់ធ្វើបន្តទៀតនោះទេ ព្រោះកាលណាបើឲ្យពួកគាត់នៅស្រុកសង្កែធ្វើគឺនៅតាមបណ្ដាស្រុកមួយចំនួនទៀតមាននៅស្រុកមោងឫស្សីនិងស្រុកថ្មគោលជាដើម ក៏នឹងមានការទាមទារស្នើសុំធ្វើដូចគ្នា ហើយកាន់តែធ្វើឲ្យព្រៃលិចទឹកមានការហិនហោចជាបន្តបន្ទាប់ជាមិនខាន៕  
  • ក្រសួងសុខាភិបាល ​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ទៅតាម​ច្បាប់​ជា​ធរ​មាន ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បណ្ណាគារ ម៉ូ​មីន​-Moment Stationary & Gift Shop ដោយសារ​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំងនេះ កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​សម្លាប់​មេរោគ​ជាច្រើន​ប្រភេទ គ្មាន​ទិដ្ឋាការ ឬ បញ្ជិកា ឬ ប្រវេទន៍​ពី​ក្រសួងសុខាភិបាល។
  • សម្តេចក្រឡាហោម កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យកែសម្រួល និងឆ្លងសេចក្ដីព្រាងច្បាប់ទាំងពីរនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យលើកទី៣ និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាណភេវរកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ កែសម្រួល និងឆ្លងសេចក្ដីព្រាងច្បាប់ទាំងពីរនេះ គឺជាកិច្ចប្រជុំលើកចុងក្រោយហើយ ដោយសារចំណុចដែលត្រូវកែសម្រួលក្នុងច្បាប់នេះ នៅសេសសល់តិចតួចប៉ុណ្ណោះ។ សម្ដេចបន្តថា សេចក្ដីព្រាងច្បាប់ទាំងពីរនេះ នឹងត្រូវបញ្ជូនទៅសុំការអនុម័តពីគណៈរដ្ឋមន្ត្រីក្នុងពេលតែមួយតែម្ដងនាពេលខាងមុខ។ សម្ដេចបានថ្លែងកោតសរ សើរ និងវាយតម្លៃខ្ពស់ ក្រុមការងារអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសេចក្ដីព្រាងច្បាប់នេះ អាចឈានទៅបញ្ចប់ការតាក់តែងបានទាន់ពេលវេលានៅមុនដំណាច់ខែមេសា ឆ្នាំ២០២០ តាមការគ្រោងទុក។ សម្ដេចបានមានប្រសាសន៍ថាសេចក្ដីព្រាងច្បាប់ទាំងពីរនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការវិវត្តន៍សង្គមផង និងដើម្បីឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិដែលតម្រូវឱ្យកម្ពុជាមានយន្តការជាក់លាក់ផង។ សូមបញ្ជាក់ថាដោយសារភាពខ្វះខាតនៃច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យលើកទី៣ និងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម កម្ពុជាត្រូវបានគេចាត់ចូលជាប្រទេសស្ថិតក្នុងបញ្ជីប្រផេះ ជាប្រទេសមានហានីភ័យខ្ពស់ ធ្វើឱ្យអ្នកវិនិយោគមានការរារែក និងអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច។ ប្រសិនបើកម្ពុជានៅតែបន្តភាពខ្វះខាតច្បាប់នេះទៀត នោះនឹងអាចប្រឈមចុះក្នុងបញ្ជីខ្មៅ ៕
  • អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះត្រួតពិនិត្យនិងពិភាក្សាអំពីគម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការ ងារបានអញ្ជើញដល់ការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ដើម្បីពិភាក្សាជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) អំពីផែនការរៀបចំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម។   ក្នុងកិច្ចពិភាក្សានោះ អាជ្ញាធរជាតិអប្សរាបានឯកភាពឱ្យស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ចាប់ផ្តើមដំណើរការនៃការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មឱ្យបានឆាប់ដែលអាចទៅបាន ព្រោះក្នុងស្ថានភាពនេះចំនួនភ្ញៀវទេសចរក៏មានតិចនិងមិនមានការរំខាន។ ម្យ៉ាងវិញទៀត ក្នុងការសម្រួលដល់ដំណើរការជួស ជុលផងនិងការចេញចូលរបស់ភ្ញៀវទេសចរផង ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌាបានកសាងរួចរាល់នូវជណ្តើរឈើដើម្បីឆ្លងកាត់។ ឯកឧត្ដមអគ្គនាយកអាជ្ញាធរជាតិអប្សរានិងក្រុមការងារក៏បានចុះពិនិត្យការងារកំពុងជួសជុលនៅសាលរបាំ ដែលក្រុមការងារជួសជុលបានបំពេញដោយយកចិត្តទុកដាក់បំផុតស្របតាមអនុសាសន៍ពីអ្នកជំនាញនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)