ព័ត៌មានថ្មី
- បុរសជនជាតិបារាំង និងស្ត្រីជនជាតិបារាំងជាភរិយា ដែលជាត្រូវជាឪពុកម្តាយរបស់ទារកអាយុ០៤ខែ ដែលបានធ្វើដំណើរមកពីប្រទេសបារាំងឆ្លងកាត់តាមប្រទេសសិង្ហបុរី និងស្នាក់នៅបណ្តោះអាសន្ននៅម្តុំទួលទំពូង រាជធានីភ្នំពេញ បានព្យាបាលសះស្បើយ ដោយទទួលលទ្ធភាពតេស្តអវិជ្ជមានពីរលើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកុមារជាតិទាំងអស់។
- កូវីដ១៩: ព្រឹកថ្ងៃចន្ទ ២៧ មេសា ក្រសួងសុខាភិបាលប្រកាសថា បានព្យាបាលជាសះស្បើយ២នាក់ថែមទៀត និងមិនរកឃើញករណីវិជ្ជមានCOVID-19ថ្មីទេ ដូច្នេះសរុបចំនួនអ្នកព្យាបាលជាឡើងដល់ ១១៩នាក់ ចំពោះអ្នកសម្រាកព្យាបាលថយចុះមកនៅត្រឹមតែ ៣នាក់ប៉ុណ្ណោះក្នុងចំណោម ១២២ករណីនៅទូទាំងប្រទេស។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង នៅក្នុងសន្និសីទកាសែតនៅព្រឹកនេះ។
- ក្រុមការងារឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តចុះមូលដ្ឋានផ្សព្វផ្សាយមូលនិធិ លើកកម្ពស់ជីវភាពបងប្អូនកសិករដាំដុះបន្លែ និងចិញ្ចឹមសត្វ នៅស្រុកភ្នំស្រុក នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក លី សារី និងលោក គឹង វណ្ណៈ ជាអភិបាលរងខេត្ត បានបន្តដឹកនាំកិច្ចប្រជុំដើម្បីចុះត្រួតពិនិត្យអាងទឹកសម្រាប់បង្ករបង្កើនផល និងជម្រុញការធ្វើកសិកម្មរួមមាន ការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីចុះស្រង់ទិន្ន័យ កសិករដាំដុះបន្លែ និងចិញ្ចឹមសត្វ នៅស្រុកភ្នំស្រុក ដែលមានការចូលរួមពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ អភិបាលស្រុក ភូមិ ឃុំ បានចូលរួមនៅសាលាស្រុកភ្នំស្រុក។ នៅក្នុងកិច្ចប្រជុំនោះលោក លី សារី និងលោក គឹង វណ្ណៈ បានជម្រុញដល់អាជ្ញាធរចុះផ្សព្វផ្សាយពីមូលនិធិនេះទៅដល់មូលដ្ឋានរបស់ខ្លួន ក្នុងន័យលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការជម្រុញធ្វើកសិកម្ម ដាំដុះបន្លែ និងចិញ្ចឹមសត្វ ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវចុះស្រង់ទន្និន័យចំនួនប្រជាជនធ្វើកសិកម្ម ដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីចងក្រងជាសហគមន៍ ហើយជម្រុញឲ្យពួកគាត់បន្តការដាំដុះបន្ថែមដើម្បីផ្គត់ផ្គងតម្រូវការទីផ្សាររបស់យើង ដោយផ្តោតសំខាន់លើការដាំដុះបន្លែសុវត្ថិភាពជម្រុញលើកកម្ពស់វិស័យកសិកម្ម ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឲ្យកាន់តែល្អប្រសើរឡើង។ ឆ្លៀតឱកាសនេះឯកឧត្ដម រួមជាមួយក្រុមការងារមន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យអាងទឹកត្រពាំងថ្ម ឋិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ព្រមទាំងបានជម្រុញណែនាំដល់អាជ្ញាធរស្រុក ត្រៀមរិះរកគ្រប់មធ្យោបាយសម្រាប់ទុកទឹកប្រើប្រាស់នារដូវប្រាំងឆ្នាំបន្ទាប់ កុំឲ្យមានការខ្វះខាត៕
- យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៨៤គ្រាប់ប្រគល់ជូនCMAC យកទៅបំផ្លាញចោលនៅស្រុកបវេល បាត់ដំបង៖ កាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០២០ ប្រជាពលរដ្ឋប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកប់ក្នុងដីនៅក្នុងស្ទឹងបវេលជាច្រើនគ្រាប់ ហើយបានរាយការណ៍ជូនអង្គភាពCMAC ដើម្បីយកទៅបំផ្លាញចោល។ លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល បានឲ្យដឹងថាលោកចាត់តាំងកងកម្លាំងនគរបាលឲ្យចូលរួមសហការណ៍ជាមួយអង្គភាពកំចាត់មីនកម្ពុជា CMAC ប្រចាំនៅក្នុងមូលដ្ឋាន។យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលប្រទះឃើញនៅក្នុងស្ទឹងបវេលស្រុកបវេលនារដូវទឹកស្រកសរុបចំនួន៨៤គ្រាប់។ ក្នុងនោះមានគ្រាប់កាំភ្លើងប្រភេទ130មីល្លីម៉ែត្រ គ្រាប់,គ្រាប់កាំ ភ្លើងត្បាល់ប្រភេទ60 មីល្លីម៉ែត្រ១គ្រាប់,គ្រាប់កាំភ្លើងត្បាល់ប្រភេទ82មីល្លីម៉ែត្រច៣គ្រាប់,គ្រាប់បែកដៃ១គ្រាប់,គ្រាប់កាំភ្លើងប្រភេទB40មួយគ្រាប់,គ្រាប់កាំភ្លើងប្រភេទDK75១១គ្រាប់,គ្រាប់មីនប្រភេទP40ចំនួន៣គ្រាប់,គ្រាប់កាំភ្លើងផ្លោងមិនច្បាស់ម៉ាកចំនួន៦៣គ្រាប់។ លោកវរសេនីយ៍ឯក សុខ សារិន បានបញ្ជាក់ថាដោយសារដូវនេះជារដូវប្រាំងរីងស្ងួតទឹកស្ទឺងបវេលក៏រីងស្ងួតដែរ ពេលនេះប្រជាពលរដ្ឋប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាមស្ថិតនៅរាយប៉ាយក្នុងស្ទឹង ត្រូវបានប្រជាពលរដ្ឋផ្តល់ព័ត៌មានដល់កម្លាំងនគរបាលហើយកម្លាំងបានរាយការណ៍ជូនមន្រ្តីជំនាញCMAC រួមជាមួយអាជ្ញាធរមូលដ្ឋាន បានប្រមូលយកទៅរក្សាទុកដើម្បីបំផ្លាញចោល។ ទាក់ទងនឹងករណីនេះលោកតែងតែបំផុសផ្សព្វផ្សាយដល់មន្រ្តីនគរបាលក៏ដូចជាប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ពីផលប៉ះពាល់នៃយុទ្ធភ័ណ្ឌទាំងនេះ ដែលសកម្មភាពខាងលើបានធ្វើឲ្យប្រជាពលរដ្ឋមានការយល់ដឹងនិងចូលរួមសហការអនុវត្តជាមួយមន្ត្រីនគរបាលនិងអាជ្ញាធរ ពាក់ព័ន្ធដូចពេលនេះ៕
- មានវីដេអូរ៖ អាជ្ញាធរក្រុងច្បារមន បង្ក្រាបម៉ូតូ១៩គ្រឿងដែលក្មេងស្ទាវ កែច្នៃខុសបច្ចេកទេសយកមកអប់រំ ខេត្តកំពង់ស្ពឺ៖ដោយមើលឃើញពីសកម្មភាពជិះម៉ូតូកែច្នៃនិងបន្ថែមសម្លេងរំខានដល់អ្នកធ្វើដំណើរ តាមដងផ្លូវនិងសមត្ថកិច្ច បង្កអសន្តិសុខនោះនៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២០នេះ រដ្ឋបាលក្រុងចក្បារមនបានធ្វើការបង្ក្រាបក្មេងទំនើង (ស្ទាវៗ)យកមកធ្វើការអប់រំ មិនតែប៉ុណ្ណោះហៅម្ចាស់ម៉ូតូកែរច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ១៩ គ្រឿង ដែលអាជ្ញាធរក្រុងច្បារមន សហការចាប់ឃាត់ទុកករណីធ្វើឲ្យបាត់សណ្តាប់ធ្នាប់ ពេលនេះត្រូវបានធ្វើកិច្ចសន្យាប្រគល់ជូនអាណាព្យាបាលវិញ។ លោក តាប់ លន ស្នងការរងទទួលបន្ទុកការងារសណ្តាប់ធ្នាប់ ចរាចរណ៍ផ្លូវគោក បានលើកឡើងថា សូមឱ្យអាណាព្យាបាលគ្រប់រូប ត្រូវខិតខំអប់រំណែនាំឲ្យកូនចៅប្រព្រឹត្តអំពើល្អ មិនត្រូវបង្ករភ័យខ្លាចដល់អ្នកដទៃ ជាពិសេសរំខានដល់ការរស់នៅរបស់អ្នកដទៃ ខណៈពេលធ្វើដំណើររួមគ្នា លើផ្លូវសាធារណៈ ។ ដោយម្ចាស់ម៉ូតូ មិនត្រូវដាក់ស៊ីម៉ាំងលឺខ្លាំងខុសពីទ្រង់ ទ្រាយដើម ជាហេតុធ្វើឲ្យរំខានធ្ងន់ធ្ងរដល់ដំណេកអ្នករស់នៅក្បែរផ្លូវជាតិ បង្កចលាចលសង្គម ខូចសណ្ដាប់ធ្នាប់សាធារណៈ។ល។ នៅចំពោះមុខអាជ្ញាធរ ជាចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល និងអភិបាលក្រុង និងអាណាព្យាបាល ព្រមទាំងម្ចាស់ម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់នោះ លោក តាប់ លន ស្នងការរងខេត្ត និងលោក ហុក ម៉ាឌី អភិបាលក្រុងច្បារមនបានប្ដេជ្ញារួមគ្នាថា÷ ម៉ូតូដែលប្រគល់ជូនថ្ងៃនេះ ក៏ដូចជាម៉ូតូផ្សេងទៀត បើលើកក្រោយទៀតកម្លាំងលោកចាប់ឃាត់បានក្នុងករណីដូចគ្នានេះ និងពិន័យធ្ងន់ធ្ងរដើម្បីឲ្យរាងចាល រួចបន្តធ្វើកិច្ចសន្យាជាលើកទី២ មុននឹងអនុញ្ញាតិឲ្យយកម៉ូតូខុសលក្ខណៈបច្ចេកទេសទាំងអស់នេះទៅប្រើប្រាស់វិញ ។ គួរបញ្ជាក់ថាម្ចាស់ម៉ូតូទាំង ១៩ គ្រឿង ក្រោយពីសមត្ថកិច្ចបានឃាត់ទុកមួយរយៈរួចមក […]
- ចាប់ឃាត់ឡានដឹកសំពីងសំពោងល្មើសច្បាប់ធ្វើចរាចរណ៍លើដងផ្លូវឲ្យធ្វើកិច្ចសន្យានឹងផាកពិន័យនៅបាត់ដំបង ខេត្តបាត់ដំបងៈការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានចុះចាប់ឃាត់រថយន្តដែលធ្វើចរាចរណ៍លើដងផ្លូវក្នុងក្រុងបាត់ដំបង មានផ្ទុកនិងដឹកទំនិញសំពីងសំពោងខុសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនាំយកមកកាន់ស្នងការដ្ឋានឲ្យម្ចាស់រថយន្តធ្វើកំណត់ហេតុ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពហើយឲ្យម្ចាស់រថយន្តផ្ទេរចេញនូវទំនិញដែលផ្ទុកសំពីងសំពោងនោះចេញពីរថយន្តមុននឹងធ្វើការផាកពិន័យស្របទៅតាមបទបញ្ញាតិនៃច្បាប់ចរាចរណ៍ផ្លូវគោក ទើបឲ្យចាកចេញទៅវិញ។ លោកវរសេនីយ៍ទោ ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបាត់ដំបង បានឲ្យដឹងនៅព្រឹកថ្ងៃ២៥ ខែ មេសា ២០២០ថា ការអនុវត្តនេះតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត បាត់ដំបង ។ ពេលនាំយកមកកាន់ស្នងការដ្ឋានម្ចាស់រថយន្តទាំងនោះត្រូវបានមន្រ្តីជំនាញធ្វើកំណត់ហេតុសាក សួរ និងបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។ក្នុងករណីម្ចាស់រថយន្តនៅតែបន្តប្រព្រឹត្តិល្មើសច្បាប់នោះត្រូវអនុវត្តស្របតាមច្បាប់ដោយមិនអនុគ្រោះឬលើកលែងឡើយ។ ក្រៅពីនេះបានតម្រូវឲ្យធ្វើការផ្ទេរចេញនូវទំនិញដែលផ្ទុកសំពីងសំពោងនោះចេញពី រថយន្តមុននឹងធ្វើការផាកពិន័យស្របទៅតាមបទបញ្ញាតិនៃច្បាប់ទើបឲ្យចាកចេញទៅវិញ។ លោកវរសេនីយ៍ទោ ចាន់ សុធី បានបញ្ជាក់ថាការរឹតបន្តឹងយានយន្តដឹកសំពីងសំពោងនេះ នៅមានកត្តាល្មើសច្បាប់ចរាចរណ៍ជាច្រើន ទៀតដែលកំពុងកើតមាន ហើយការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវភារៈកិច្ចរបស់មន្រ្តីអនុវត្តច្បាប់នេះ ចាំបាច់ត្រូវមានការចូលរួមពីបងប្អូនប្រជា ពលរដ្ឋ ពិសេសអ្នកប្រើប្រាស់យានយន្តទាំងអស់។ សូមបញ្ឈប់នូវករណីដឹកសំពីងសំពោងបន្តទៅទៀតព្រោះថានៅតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះការអនុវត្តនូវខ្លឹមសារអនុក្រិត្យថ្មីរបស់រាជរដ្ឋាភិបាលស្តីពីការអនុវត្តវិធានការផាកពិន័យអន្តរការណ៍ ចំពោះបទល្មើសចរាចរណ៍ ផ្លូវគោកដែលនឹងត្រូវចាប់ផ្តើមអនុវត្តហើយ។ ពេលនោះការផាកពិន័យចំពោះអំពើល្មើសនឹងមានចំនួនទឹកប្រាក់ច្រើនដូច្នេះសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីអាយុជីវិតបងប្អូននិងដើម្បីសង្គមជាតិយើងទាំងមូលពិសេសកុំឲ្យអស់ប្រាក់ដោយករណីផាកពិន័យនេះ៕
- អាមេរិកដកយន្តហោះទម្លាក់គ្រាប់បែក B-52 ទាំងអស់ ចេញពីកោះហ្គាំជាលើកដំបូង ក្នុងអំឡុងពេល ១៦ឆ្នាំ ហុងកុង)៖ សារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០នេះបានផ្សាយថា ក្បួនយន្តហោះ B-52 របស់អាមេរិក បានចាកចេញពីកោះហ្គាំ កាលពីសប្តាហ៍មុន។ វាគឺជាលើកដំបូងបំផុតក្នុងរយៈពេល ១៦ឆ្នាំ ដែលកងទ័ពអាកាសអាមេរិក មិនមានយន្តហោះទម្លាក់គ្រាប់បែកខ្នាតធំ នៅលើដែនកោះ ដែលមានទីតាំងយុទ្ធសាស្រ្តដ៏ពិសេស ប្រចាំតំបន់អាស៊ីមួយនេះ។ នៅពេលយន្តហោះ B-52 (Stratofortress) ចំនួន ០៥គ្រឿង បានចាកចេញពីមូលដ្ឋានទ័ពអាកាស អាន់ដឺសិន (Andersen) លើកោះហ្គាំ ដែលស្ថិតនៅតំបន់ប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៧ ខែមេសា វាជាការឈានចូលដល់ទីបញ្ចប់នូវបេសកកម្មរក្សាវត្តមានយន្តហោះទម្លាក់គ្រាប់ បែក (Continuous Bomber Presence ឬ CBP) ដែលធ្លាប់ត្រូវបានក្រសួងការពារជាតិអាមេរិកអះអាងថា ជាបេសកកម្មដ៏សំខាន់មួយ សម្រាប់ប្រឆាំងអនាគតគូសត្រូវ និងសម្រាប់ផ្តល់ការធានាទុកចិត្ត ដល់សម្ព័ន្ធមិត្តទាំងឡាយ របស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នៅក្រោមបេសកកម្ម CBP យន្តហោះទម្លាក់គ្រាប់បែកអាមេរិករួមមាន B-52, B-1, និង B-2 ត្រូវបានដាក់ពង្រាយទៅកាន់បន្ទាយ Andersen ក្នុងទម្រង់ផ្លាស់វេនគ្នា៦ខែម្តង។ […]
- ភ្លៀងលាយឡំផ្គររន្ទះបាញ់ស្លាប់ស្ត្រីម្នាក់ ងាប់គោ១ក្បាល និងខ្យល់កន្ទ្រាក់ខូចខាតផ្ទះពលរដ្ឋអស់៩ខ្នងនៅស្រុកកំចាយមារ (ព្រៃវែង): ស្ត្រីម្នាក់បានស្លាប់ និងសត្វគោ១ក្បាលបានងាប់ ព្រមទាំងផ្ទះប្រជាពលរដ្ធចំនួន៩ខ្នងទៀតត្រូវរងការខូចខាត ដោយរន្ទះបាញ់ និងខ្យល់កន្ទ្រាក់ កាលពីរសៀលថ្ងៃសុក្រទី២៤ ខែមេសា ឆ្នាំ២០២០ នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ តាមរបាយការណ៍បានបញ្ជាក់ថា ពេលមេឃកំពុងភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះរាប់ម៉ោង បណ្តាលអោយរន្ទះបាញ់ស្លាប់ស្ត្រីម្នាក់ឈ្មោះ ប៊ិន ខុម អាយុ៤០ឆ្នាំដែលកំពុងអង្គុយនៅក្រោមផ្ទះរបស់ខ្លួននៅក្នុងភូមិស្រឡូងស្រឡី ឃុំស្មោងត្បូង ស្រុកកំចាយមារ និងសត្វគោ១ក្បាលដើរស៊ីស្មៅតាមវាលស្រែ ក៏ត្រូវរន្ទះបាញ់ងាប់ស្របពេលតែមួយដែរ។ មិនតែប៉ុណ្ណោះនៅមានផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងក៏ត្រូវរងការខូចខាតផងដែរ។ ក្នុងនោះមាន១ខ្នងនៅភូមិត្រពាំងស្គន់ ឃុំស្មោងជើង ស្រុកកំចាយមារ ត្រូវរន្ទះបាញ់ដំបូលផ្ទះ និង៨ខ្នងទៀត នៅភូមិគោកព្រាល ឃុំស្មោងជើង ស្រុកកំចាយមារ ត្រូវខ្យល់កន្ត្រាក់របើកដំបូលផ្ទះ ក្នុងនោះមានផ្ទះ៣ខ្នងរងការខូចខាតធ្ងន់។ ទោះយ៉ាងណាម្ចាស់គោ១ក្បាលដែលរន្ទះបាញ់ងាប់ និងម្ចាស់ផ្ទះរងគ្រោះទាំង៩ខ្នងខាងលើក៏មិនទាន់បានគេស្គាល់ឈ្មោះឡើយ៕
- នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោនៅថ្ងៃនេះ សម្ដេចបានសរសេរថ្លែងអំណរគុណមិត្តចិនដែលតែងតែ យកចិត្ត ទុកដាក់ជួយកម្ពុជាលើគ្រប់វិស័យក្នុងសង្គម។ខ្លឹមសារដែលសម្ដេច តេជោសរសេរមានដូចខាងក្រោម៖ អរគុណមិត្តចិនជាអនេក ជានិច្ចជាកាល មិត្តចិនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ក្រៅអំពីជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិត្តចិនបានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិនបានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ជាច្រើនសម្រាប់ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ កម្ពុជាសូមអរគុណមិត្តចិន នឹងសូមចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែល្អរឹងមាំដូចដែកថែប៕
- ដំណឹងល្អថ្ងៃនេះក្រសួងសុខាភិបាលប្រកាសឲ្យដឹងថា គ្រូពេទ្យជំនាញបានព្យាបាលមនុស្សចំនួន៧នាក់ជាសះ ស្បើយ មកដែលមកដល់ពេលនេះចំនួនអ្នកជាសះស្បើយកើនដល់ ១១៧ នាក់។ ថ្ងៃនេះពុំមានរកឃើញករណីឆ្លងថ្មីវីរុសកូវីដ១៩ទេ។
- សិស្ស និស្សិតកម្ពុជាអាចទៅសិក្សានៅប្រទេសវៀតណាមបានឡើងវិញ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម បានជូនដំណឹងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២ឲ២០ នេះថា សិស្ស និស្សិត និងសិក្ខាកាមកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅប្រទេសវៀតណាម ឲ្យត្រៀមខ្លួនដើម្បីទៅបន្តការសិក្សានៅទីនោះជាប្រក្រតីឡើងវិញ។ ការប្រកាសជូនដំណឹងនេះ នៅបន្ទាប់ពីរដ្ឋាភិបាលវៀតណាម បានសម្រេចបញ្ចប់វិធាននៃការ”គម្លាតសង្គម”កាលពីថ្ងៃទី២២ ខែមេសា ដោយអះអាងថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម បានចាប់ផ្ដើមដំណើរការឡើងវិញជាបណ្ដើរៗ ជាមួយគ្នានេះសាលាគ្រប់កម្រិតសិក្សារួមទាំងសកលវិទ្យាល័យនានា នឹងអាចចាប់ដំណើរការឡើងវិញនាពេលឆាប់ៗនេះ។ សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម ដូចខាងក្រោម ៖
- មានវីដេអូរ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជម្រុញកសិករដាំដុះបន្ថែមទៀត ហើយបើខ្វះខាតថវិកា អាចខ្ចីពីមូលនិធិបានដោយមិនគិតការប្រាក់ឡើយ ភូមិកងវ៉ា,ខេត្តបន្ទាយមានជ័យ៖ដើម្បីលើកកម្ពស់វិស័យកសិកកម្ម តាមរយៈការដាំដុះបន្លែបង្ការផ្សេងៗ ក្នុងន័យលើកកម្ពស់ជីវភាពគ្រួសាបងប្អូនកសិកដែលកំពុងជួយផលវិបាករឿងសេដ្ឋកិច្ច ក្នុងដំណាក់កាលនៃការរាតត្បាត់នៃជំងឺ កូវីដ-១៩នេះ។ឯកឧត្ដមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានជម្រុញលើកទឹកដល់ប្រជាកសិកអ្នកដាំដុះ បន្តការយកចិត្តទុកដាក់លើការដាំដុះបន្ថែមទៀត ហើយបើបងប្អូនខ្វះខាតថវិកាចង់ពង្រីកការដាំដុះបន្ថែមអាចកម្ចីពីមូលនិធិរបស់ឯកឧត្ដមនិងលោកជំទាវបានមិនមានគិតការប្រាក់ឡើយ។ ការថ្លែងបែបក្នុងឱកាសដែលឯកឧត្តមរួមនឹងក្រុមការ ចុះពិនិត្យដោយផ្ទាល់មើលពីការដាំដុះបន្លែរបស់សហគមន៍បន្លែបៃតងកងវ៉ា នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលមានផ្ទែដី ២៧,៥ហិកតា មានសមាជិកចូលរួមដាំដុះ៤៦គ្រួសារ និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជា កសិកនៅចំការដោយផ្ទាល់ផងដែរ។ ក្នុងនោះបងប្អូនកសិករក្នុងសហគមន៍ ក៏បានធ្វើការសំណូមដល់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ដែលដោះស្រាយបញ្ហា៣ចំនុចជូនដល់ពួកគាត់ដែលកំពុងប្រឈម ៖ ១-ស្នើរសុំអណ្តូងទឹក សម្រាប់ផ្គត់ផ្គង់ការដាំដុះបន្លែ ខណៈបច្ចុប្បន្នអណ្តូងមានតិចប្រើប្រាស់មិនគ្រប់គ្រាន់។ ២-ស្នើសុំការជួសជុលGreen house ដែលមានស្រាប់សម្រាប់ដាំដុះបន្លែ។៣-ស្នើរសុំអាជ្ញាធរជួយរកទីផ្សារជូនពួកគាត់។ ឆ្លើយតបទៅនឹងការសំណូមពររបស់បងប្អូនប្រជាកសិករក្នុងសហគមន៍ ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងចាត់ក្រុមការងារសិក្សា ផ្តល់អណ្តូងទឹកជូនពួកគាត់ដើម្បីបំពេញតាមតម្រូវការក្នុងការប្រើប្រាស់ និងស្រោចស្រពដំណាំ។ សូមបញ្ជាក់ផងដែរថា ៖ ក្រោយពីជួយបបញ្ហាប្រឈមជំងឺកូវីដ-១៩ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ បានផ្តួចផ្តើមបង្កើតមូលនិធិ ឡើងដើម្បីជួយដល់កសិករដែលកំពុងរងគ្រោះដោយសារកូវីដ-១៩ នៅក្នុងខេត្តបន្ទាយមានជ័យទាំងមូលនិងជួយដល់បងប្អូនកសិករដែលគ្មានថវិកាសម្រាប់ដាំដុះបន្លែ និងចិញ្ចឹមសត្វ […]
- មានវីដេអូរ៖ បញ្ជួនស្ត្រីម្នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក៣ថង់សម្ភារៈពាក់ព័ន្ធមួយចំនួនទៅតុលាការ បាត់ដំបង,ថ្ងៃទី២៤ខែមេសាឆ្នាំ២០២០៖កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់ស្ត្រីម្នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក៣ថង់ សម្ភារៈពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជួនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅ ។ការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នេះ បានធ្វើឡើងកាលពីម៉ោង១៦និង១០នាទីថ្ងៃទី២៣ខែមេសាឆ្នាំ២០២០នៅចំណុចក្រុមទី៣ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ លោកសុខ និមលនាយការិយាល័យស្ដីទីប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថាជនសង្ស័យឈ្មោះតាន់ គឹមសួរភេទស្រីអាយុ៤០ឆ្នាំរស់នៅភូមិក្រុមទី០៣ភូមិភ្នំសំពៅកើតឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង,ក្នុងប្រតិបត្តការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក៣ថង់ សម្ភារៈសម្រាប់រំលែកថ្នាំញៀនលក់មួយចំនួនទៀត។លោកសុខ និមលបានបញ្ជាក់ថាកម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរនេះហើយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
- នគរបាលក្រុងច្បារមនឃាត់ជនសង្ស័យ២នាក់ជាមួយគ្រឿងញៀន១១កញ្ចប់ ខេត្តកំពង់ស្ពឺ៖ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រកាធំសហការជាមួយនគរបាលក្រុងច្បារមនឃាត់ខ្លួនបានជាមួយនិងម៉ាទឹកកកចំនួន១១កញ្ចប់ខណៈដែលក្រុមជនសង្ស័យចរាចរណ៍គ្រឿងញៀនហើយកម្លាំងនគរបាលល្បាតប្រទះឃើញ។ ការឃាត់ក្រុមជនសង្ស័យបានកាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមការអោយដឹងពីមន្ត្រីនគរបាលក្រុងច្បារមនថានៅមុនពេលឃាត់ក្រុមជនសង្ស័យគឺកម្លាំងផ្នែកគ្រឿងញៀនក្រុង បានធ្វើការ សហការជាមួយកម្លាំងប៉ុស្តិ៍រការធំ នៃ អធិការដ្ឋាននគរបាលក្រុងច្បារមន ធ្វើការឃាត់ខ្លួន ជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន ចំនួន ០២នាក់ខាងលើ។ មន្ត្រីដដែលបន្តថាជនសង្ស័យទី១មានឈ្មោះ ពាង ប៊ុនធឿន(ហៅ អ៊ែល) ភេទប្រុសអាយុ ៣៤ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺនិងទី២មានឈ្មោះ រយ ភារម្យ (ហៅបារាំង) ភេទប្រុស អាយុ ៣០ឆ្នាំមុខរបរមិនពិត មានទីលំនៅ ភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងនគរបាល បានដក ហូតវត្ថុតាង: ១-ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យថាគ្រឿងញៀន ចំនួន ១១កញ្ចប់: មធ្យម១ និងតូច១០កញ្ចប់។ ២-ទូរស័ព្ទដៃ ចំនួន២គ្រឿង ម៉ាក វីវ៉ូ ពណ៌ខ្មៅ-ខៀវ១ […]
- នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ចុះពីនិត្យមើលកសិករចិញ្ចឹមសត្វទាសហគមន៍ នៅសង្កាត់កោះពងសត្វ ភូមិស្នាយដង្គត់,ខេត្តបន្ទាយមានជ័យ៖ ក្នុងគ្រាដែលកម្ពុជាប្រឈមនឹងការរាតត្បាត់ជំងឺកូវីដ-១៩ ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ លើវិស័យកសិកម្ម នៅរសៀលថ្ងៃទី២៣ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម ឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយសមាជិកព្រឹទ្ធសភា និងរដ្ឋសភា ថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញចុះពីនិត្យមើលដោយផ្ទាល់ពីការប្រកបរបកសិកម្មចិញ្ចឹមសត្វទា នៅភូមិស្នាយដង្គត់ សង្កាត់កោះពង់សត្វ ក្នុងមូលដ្ឋានក្រុងសិរីសោភ័ណ។ នាឱកាសចុះពិនិត្យជាក់ស្តែងនូវការចិញ្ចឹមសត្វ នោះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានជម្រុញលើកទឹកចិត្តដល់បងប្អូនដែលបានចងជាសហគមន៍ក្នុងការចិញ្ចឹមទា ឲ្យពួកគាត់បន្តចិញ្ចឹមដើម្បីបំពេញតម្រូវការទីផ្សាក្នុងស្រុក ស្របពេលដែលវិបត្តិកូវីដ-កំពុងមានវត្តមានកម្ពុជា។ ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានជម្រុញបន្ថែមឲ្យបងប្អូនសុំកសិករចិញ្ចឹមត្រូវពង្រីកការចិញ្ចឹមបន្ថែមទៀត ដើម្បីជាចំណែកមួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយការធ្វើចំណាក់ស្រុលទៅក្រៅប្រទេស។ ហើយបើប្អូនខ្វះខាតនូវថវិកាបន្ថែម សម្រាប់ការចិញ្ចឹមលោកបានបង្កើតមូលនិធិ សម្រាប់បងប្អូនអាចកម្ចីបានដោយគ្មានគិតការប្រាក់ឡើយ សម្រាប់យកទៅពង្រីកមុខរបស់កសិក ដូចជាចិញ្ចឹមសត្វជាដើម។ ការបង្កើតមូលនិធិនេះឡើងបានធ្វើឲ្យកសិករមានក្តីត្រេកអរជាខ្លាំង ហើយចំពោះការបង្កើតមូលនិធិនេះ អាចឲ្យពួកគាត់ខ្ចីធ្វើជាដើមទុនសម្រាប់ទិញទាដាក់បន្ថែមដោយមិនគិតការ ដូចធនាគារឡើយ។ លោក វ៉ា ឆេងប៉េង អាយុ៣១ឆ្នាំ រស់នៅភូមិស្នាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ បានគាំទ្រចំពោះការបង្កើនមូលនិធិនេះ ដែលអាចជួយដល់កសិកដែលខ្វះខាតដើមទុន អាចកម្ចីសម្រាប់ការចិញ្ចឹមសត្វបន្ថែម ក៏ដូចជាជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងតម្រូវទីផ្សារផងដែរ។ ទន្ទឹមនឹងនោះលោក វ៉ា […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


