ព័ត៌មានថ្មី
- ក្រសួងអប់រំ យុវជនននិងកីឡា ជម្រុញហើយសិស្សានុ សិស្សកំរិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ខិតខំសិក្សារៀនសូត្រពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩នេះ។
- ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥត សំណង ស្តីពីការចូលរួមការងារប្រយុទ្ធប្រឆាំងការរាត ត្បាតជម្ងឺកូវីដ-១៩នៅកម្ពុជា រវាងអាជ្ញាធរមីន ជាមួយមូលនិធិ Sir Bobby Charlton Foundation និង អង្គការ HALO Trust លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រ សាសន៍ថា គ្រួសារវិស័យមីននៅកម្ពុជាទាំងអស់ ប្រមាណជាង ២០០០ នាក់ មិនត្រឹមតែបានផ្តល់នូវផ្ទៃដីសុវត្ថិភាព និងចូលរួមសង្រ្គោះជីវិតប្រជាជនពីការ គម្រាមកំហែងដោយសារមីននិងគ្រាប់ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងកូវីដ-១៩ នៅតាមសហគមន៍ តាមរយៈកម្មវិធីអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម(MRE) ផងដែរ។
- មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ណែនាំដល់មេបញ្ជាការមេបញ្ជារងទាំង៨ក្រុងស្រុកធ្វើយ៉ាងណាប្រកាន់សច្ចៈភាពក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ខេត្តព្រះវិហារ,ថ្ងៃទី២៤ខែមេសាឆ្នាំ២០២០៖ក្នុងកាអញ្ជើញចុះត្រួតពិនិត្យនៅរាល់សកម្មភាពចិញ្ចឹមសត្វនឹងដាំបន្លែនៅក្នុងតាមបណ្តាអង្គភាពនិមួយៗរបស់មន្ត្រីកងរាជអាវុធហត្ថទូទាំង៨ក្រុងស្រុកនឹងដើម្បីផ្សព្វផ្សាយពីពិធីសាស្ត្រការពារប្រយុទ្ធនឹងប្រឆាំងមេរោគcovid19អោយយល់កាន់តែច្បាស់បន្ថែមទៀតដល់មន្ត្រីកងរាជអាវុធហត្ថតាមបណ្តាក្រុងស្រុកទាំង៨ក្នុងខេត្តព្រះវិហារនោះ។ លោកឧត្តមសេនីយ៍ ត្រី កង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានលើកឡើងថាក្នុងនាមយើងជាមន្រ្តីនគរបាលយុត្តិធម៌ដែលជាអ្នកអនុវត្តន៍ច្បាប់ធ្វើយ៉ាងណាត្រូវប្រកាន់អោយខ្ជាប់នូវសច្ចៈភាពស្មោះត្រូវម៉ឺងម៉ាត់យកច្បាប់ជាគោលភាពស្មោះត្រង់ជាគ្រឹះដែលមិនអាចខ្វះបាននោះឡើយ។ លោកសង្កត់ធ្ងន់ថានៅពេលមន្ត្រីយើងចុះអនុវត្តន៍ច្បាប់ទៅលើបុគ្គលដែលជាជនសង្ស័យយើងមិនត្រូវប្រើអំពើហឹង្សាណាមួយទៅលើជនសង្ស័យដែលប្រាសចាកក្រមសីលធម៌ក្នុងនាមយើងជាមន្ត្រីដែលប្រសូត្រចេញពីប្រជាពលរដ្ឋហើយក៏ជាអ្នកបំរើប្រពលរដ្ឋនោះដែរ។ ទន្ទឹមនោះលោកមេបញ្ជាកាក៏បានកោតសរសើរដល់លោកមេបញ្ជាការមេបញ្ជារងទូទាំង៨ក្រុងស្រុកដោយមួយរយៈកាលកន្លងមកបានខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់បាននូវរាល់បទល្មើសនានាមិនថាបទល្មើសធនធានធម្មជាតិឬក៏បទល្មើសគ្រឿងញៀននោះទេដោយកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថរបស់យើងទាំងអស់ដែលចេះសហកាបានល្អជាមួយនឹងអាជ្ឋាធរ ដែនដីនោះ។ ចំនុចត្រង់នេះលោកមេបញ្ជាកាក៏បានស្នើរសុំអោយមេបញ្ជាកាមេបញ្ជាការងទាំងអស់បន្តអនុវត្តន៍តទៅទៀត។ ជាមួយគ្នានោះដែរលោកមេបញ្ជាការក៏បានលើកឡើងផងដែរពាក់ពន្វ័ទៅនឹងជំងឺcovid19នោះវិញដោយបច្ចុប្បន្នបើទោះបើមន្ត្រីកងរាជអាវុធហត្ថយើងមានចំនួនជាង២ម៉ឺននាក់នៅទូទាំងប្រទេសនៅមិនទាន់មានមន្ត្រីនាយនិងពលអាវុធហត្ថណាម្នាក់បានឆ្លងជំងឺcovid19នេះក៏ដោយ ក៏យើងមិនត្រូវធ្វេសប្រហែសនឹងមើលស្រាលទៅលើសត្រូវដែលគ្មានស្រមោលនោះបានដែរ។ ក៏ប៉ុន្តែសត្រូវដែលគ្មានស្រមោលមួយនេះយើងអាចកាពារវាមិនអោយឆ្លងបានដែរបើសិនជាយើងគោរពនឹងអនុវត្តទៅតាមកាណែនាំត្រឹមត្រូវរបស់ក្រសួងសុខាភិបាលនោះ។ ជាចុងក្រោយលោកមេបញ្ជាការក៏បានណែនាំដល់មេបញ្ជាការ,បញ្ជារងទាំងអស់ដោយចាប់ពីពេលនេះតទៅធ្វើយ៉ាងណាក្នុងម្នាក់ៗចិញ្ចឹមមាន់យ៉ាងតិចអោយបាន៣០ក្បាលដើម្បីជាការឆ្លើយតបតាមបទបញ្ជានឹងកាណែនាំរបស់នាយឧត្តមសេនីយ៍សៅសុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមរៈភូមិន្ទនឹងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់អោយមកអនុវត្តន៍នោះ។
- មានវីដេអូរ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត និង ប័ណ្ណបើកបរ ចំពោះរថយន្តគ្រប់ប្រភេទ ដែលបើកបរលើផ្លូវសាធារណៈ ខេត្តប៉ៃលិន,ថ្ងៃទី២៤ ខែមេសា ២០២០៖ រយៈពេលបីថ្ងៃជាប់គ្នាចាប់ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា នេះ មន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិន បានសហការជាមួយសមត្ថកិច្ចចម្រុះខេត្ត បន្តចុះពង្រឹង និងត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសយានយន្ត និងប័ណ្ណបើកបរ ចំពោះរថយន្តគ្រប់ប្រភេទ ដែលបើកបរលើផ្លូវសាធារណៈ ក្នុងខេត្តប៉ៃលិន ក្នុងគោលបំណង ដើម្បីឲ្យអ្នកបើកបរយានយន្តទាំងនោះ គោរពច្បាប់ចរាចរណ៍ មិនមែនចង់បានថវិកា ដែលបានមក ពីការផាកពិនយ័នោះទេ នេះបើតាមការបញ្ជាក់ ពីសមត្ថកិច្ចជំនាញ ប្រចាំគោលដៅត្រួតពិនិត្យ បានប្រាប់អ្នកយកព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។ លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា៖ ក្រុមការងារ បន្តចុះត្រួតពិនិត្យយានយន្ត ជាប្រចាំនៅតាមដងផ្លូវនាពេលនេះ ក្នុងគោលបំណង ឲ្យអ្នកបើកបរយានយន្តទាំងឡាយ ចូលរួមគោរពច្បាប់ចរាចរណ៍ ហើយបើយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នោះពិតជាធ្វើអោយយើង ទទួលបាននូវសេចក្តីសុខ ដល់ខ្លួន ដល់ក្រុមគ្រួសារ ក៏ដូចជាអ្នកដទៃផងដែរ។ ប៉ុន្តែបើយើងមិនគោរពច្បាប់ចរាចរណ៍ទេនោះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យ ទៅតាមច្បាប់ បណ្តាលឲ្យយើងខាតបង់ថវិកា ពេលខ្លះក៏អាចប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃជាក់ជាមិនខាន។ លោកប្រធានមន្ទីរបន្តថា៖ ការចុះត្រួតពិនិត្យរឹតបន្តឹងនេះ […]
- ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា គិតត្រឹមព្រឹកម៉ោង១១ ថ្ងៃទី ២៤ ខែមេសា មានកម្មករចំនួន៥៤២នាក់ ដែលបានមកធ្វើតេស្តរកកូវីដ១៩ ក្នុងចំណោមនោះ កម្មករចំនួន៥៣៩នាក់ ត្រូវបានដាក់ឲ្យនៅមណ្ឌលចត្តាឡីស័កចំនួន ១៤ ថ្ងៃ ដើម្បីការពារការឆ្លងរីករាលដាលវីរុសកូវីដ១៩។
- សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ និងជូនពរជ័យ ដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកដែលបានចូលបួសខែរ៉ម៉ាឌន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសារ អបអរសាទរ និងជូនពរជ័យ ដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅទូទាំងពិភពលោក ដែលបានចូលបួសខែរ៉ម៉ាឌន ហើយដែលកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃសុក្រ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០។ ក្នុងទំព័រFacebook ផ្លូវការរបស់សម្តេចបានសរសររៀបរាប់ថា៖ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំនិងភរិយាសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានចូល បួសខែរ៉ម៉ាឌន ដែលនៅកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃសុក្រ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ […]
- សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ស្នើឲ្យរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ពង្រីកវិសាលភាពលើប្រព័ន្ធអ៊ីនធឺណិត ដោយបន្ថែមល្បឿន និងបញ្ចុះតម្លៃខ្លះ ដើម្បីផ្ដល់លទ្ធភាពឱ្យគ្រឹះស្ថានឧត្តមសិក្សា ផ្ដល់ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិច និងការសិក្សាពីចម្ងាយប្រកបដោយប្រសិទ្ធ ភាព។
- កូវីដ១៩: ក្រសួងសុខាភិបាលបានឲ្យដឹងថា ថ្ងៃនេះមិនមានរកឃើញករណីការឆ្លងវីរុសកូវីដ១៩ទេ ហើយក៏មិនទាន់មានអ្នកជំងឺត្រូវបានព្យាបាលឲ្យជាសះស្បើយដែ ជំនួនអ្នកជាសះស្បើយមានចំនួន ១១០ នាក់ គ្រាដែលចំនួនអ្នកដែលកំពុងព្យាបាលមាន១២ នាក់។
- មានវីដេអូរ៖ រថយន្តហាយលែនឌរ័បុកទ្រូងផ្លូវរងការខូចខាត ភ្នំពេញ៖បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកទ្រូងផ្លូវនិងម៉ូតូកង់បីបណ្តាលឲ្យរបួសស្រាលម្នាក់។ ឮ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី២២ខែមេសាឆ្នាំ២០២០ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ។ តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកហាយលែនឌរ័ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2S-3367បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹងនិងជ្រុលទៅបុកចំរ៉ឺម៉កកង់បីចតនៅមុខផ្ទះបណ្តាលឲ្យរងការខូចខាតនិងរបួសស្រាលម្នាក់ផងដែរចំណែករថយន្តបង្ករងការខូចខាតអស់មួយចំហៀងខាងមុខផ្នែកខាងឆ្វេង។ ប្រភពបន្តថា ក្រោយបង្កគ្រោះថ្នាក់បណ្តាលឲ្យមានមនុស្សរបួសនិងខូចខាតសម្បត្តិរដ្ឋរថយន្តបង្កត្រូវបាននគរបាលការិយាល័យចរាចរផ្លូវគោកធ្វើការវាសវែងស្ទូចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយចំណែករ៉ឺម៉កង់បីនិងអ្នករបួសត្រូវម្ចាស់រថយន្តបង្កចេញសងសំណងចំនួន៧០០$ដើម្បីបញ្ចប់រឿង៕ https://www.facebook.com/SEATVNews24Hours/videos/175075270307238/?t=1 https://www.facebook.com/SEATVNews24Hours/videos/164677474843487/?t=0
- អ្នកបើកម៉ូតូនិងអ្នករួមដំណើរបានស្លាប់ភ្លាមៗ ដោយម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ មនុស្សចំនួន២នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកគោយន្តកន្ត្រៃដឹកបង្គោលក្រាក់ពីក្រោយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែមេសាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាននិងខេត្តបន្ទាយមានជ័យនចម្ងាយ ១០០ម៉ែត្រ ស្ថិតក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងជនរងគ្រោះដែលស្លាប់២នាក់ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ម៉ូតូបានបើកទិសដៅពីលិចទៅកើត ស្របគ្នាជាមួយគោយន្ត ពេលទៅដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃដឹកបង្គោលក្រាក់ ពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកគោយន្តកន្ត្រៃ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ បន្សល់ ទុកតែគោយន្តនៅនឹងកន្លែង ។ចំពោះមូលហេតុបង្កឲ្យគ្រោះថ្នាក់ គោយន្តកន្ត្រៃបើកបរពេលយប់គ្មានភ្លើងបំភ្លើង ចំណែកម៉ូតូបើកបរក្នុងល្បឿនលឿន ៕
- គ្រាប់កាំភ្លើង ផ្លោង105mmចំនួន ៥៨គ្រាប់កប់ក្នុងដីសេសសល់ពីសម័យសង្រ្គាមប្រទះ ឃើញនៅស្រុកកំរៀង បាត់ដំបងៈប្រជាពលរដ្ឋរស់នៅក្នុងភូមិលំផាត់ ឃុំអូរដារស្រុកកំរៀង បានប្រទះឃើញគ្រាប់កាំភ្លើងផ្លោង 105 mm សេសសល់ពីសម័យសង្រ្គាមជាច្រើនគ្រាប់កប់នៅក្នុងដី ហើយរាយការណ៍ភ្លាមៗដល់កម្លាំងសមត្ថកិច្ចកាលពីថ្ងៃទី ២២ ខែមេសាឆ្នាំ២០២០។ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនៃអធិការដ្ឋាននគរ បាលស្រុកកំរៀង បានឲ្យដឹងថាប្រជាពលរដ្ឋឈ្មោះ ឈុត ហឿប ភេទប្រុស អាយុ៦៦ឆ្នាំ ជាម្ចាស់ដីចម្ការមួយកន្លែងស្ថិតនៅក្នុងមូលដ្ឋានខាងលើ បានប្រើប្រាស់ត្រាក់ទ័រភ្ជួរ ដីចម្ការរបស់គាត់ ដើម្បីបង្កបង្កើនផលដូចរាល់ឆ្នាំ ប៉ុន្តែឆ្នាំ នេះពេលគាត់កំពុងភ្ជួរដី បានប្រទះ ឃើញវត្ថុកប់នៅក្នុងដីដែលគួរឲ្យសង័្សយ។ ពេលគាត់ឈប់ភ្ជួរដោយត្រាក់ទ័រ យកដៃកាយពិនិត្យមើលក៏ឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទើបគាត់ផ្តល់ព័ត៌មានទៅដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានភ្លាមៗក្រោយពេល ពិនិត្យ បានរាយការណ៍ជូនទៅមន្រ្តីអង្គភាពកំចាត់មីនកម្ពុជាCM ACមកពិនិត្យតែម្ដង។ យុទ្ធភ័ណ្ឌទាំងនោះជាសំណល់ពីសង្រ្គាមនេះហើយវាជាប្រភេទក្បាលគ្រាប់កាំភ្លើងផ្លោង១០៥មីល្លីម៉ែត្រមានចំនួន៥៨គ្រាប់ ដែលកប់ទុកក្នុងដីកាលពីសម័យសង្គ្រាមជាយូរមកហើយ។ លោកវរសេនីយ៍ឯក គឹម ពន្លក បានបញ្ជាក់ឲ្យដឹងថាដោយ សារភូមិសាស្រ្ត ស្រុកកំរៀង ជាស្រុកមួយនៅជាប់ព្រំដែនកម្ពុជា ថៃ ហើយជាភូមិសាស្រ្តដែលជោគជាំទៅដោយសង្រ្គាមបង្ហូរឈាមពីអតីតកាលសម័យប៉ុល ពត ដូច្នេះនៅមូលដ្ឋាននេះតែងតែមានបន្សល់ទុកនូវប្រភេទ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះស្ទើរគ្រប់ប្រភេទនិងរាយប៉ាយនៅច្រើនកន្លែង។ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋានចូលរួមផ្តល់ព័ត៌មានជាបន្ទាន់ទៅដល់មន្រ្តីនគរបាលមូលដ្ឋាននៅពេលបានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចៀសវាងការចាប់កាន់ […]
- ភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយនិងខ្សល់កន្ត្រាក់ បង្កឲ្យផ្ទះប្រជាពលរដ្ឋនៅស្រុកថ្មពួកចំនួន៨១ខ្នង ខូចខាតធ្ងន់និងស្រាល ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៨១ខ្នង ត្រូវរងនូវការខូចខាតធ្ងន់និងស្រាល ខណៈពេលដែលមានភ្លៀងមួយមេលាយឡំជាមួយនិងខ្សល់កន្ត្រាក់។ យោងតាមរបាយ ការណ៍បឋមរបស់នគរបាលស្រុកថ្មពួក បានបង្ហាញថា៖នៅចន្លោះវេលាម៉ោង៥ទៅម៉ោង៧យប់ថ្ងៃទី២៣ ខែមេ សា ឆ្នាំ២០២០ នៅស្រុកថ្មពួកមានភ្លៀងមួយមេធំ លា យឡំជាមួយខ្សល់កន្ត្រាក់បក់បោកយ៉ាងខ្លាំងបណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ឃុំសរុប ៣៤ខ្នង បានរងនូវការខូចខាតធ្ងន់ ស្រាល ។ ផ្ទះរបស់ប្រជាពលរដ្ឋទាំង៨១ខ្នងដែលរងនូវការខូចខាតមាន នៅឃុំថ្មពួកខូចខាតធ្ងន់-ស្រាលចំនួន២៧ខ្នង។ឃុំគំរូខូចខាតធ្ងន់-ស្រាលចំនួន១៤ខ្នង ។ ឃុំគោករមៀតខូចខាតធ្ងន់-ស្រាលចំនួន៤០ខ្នង ។ ក្នុងករណីគ្រោះធម្មជាតិខ្សល់កន្ត្រាក់នេះ មិនទាន់ទទួលបានថាមានគ្រោះថ្នាក់មនុស្ស សត្វនៅឡើយទេ ។
- អាស៊ាន-អាមេរិក សម្រេចគាំទ្រគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ និងក្រោយកូវីដ១៩ តាមរយៈកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក តាមរយៈវីដេអូខនហ្វើរ៉េន នៅថ្ងៃនេះ ប្រមុខការទូតអាស៊ាន និងអាមេរិក បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលសាធារណៈរវាងអាស៊ាន និងអាមេរិក ជាពិសេសក្នុងការឆ្លើយតបទៅនឹងកូវីដ១៩ តាមរយៈការគាំទ្រគ្នាទៅវិញទៅមក និងការចូលរួមថ្នាក់ខ្ពស់។ អាមេរិកបានផ្តល់ថវិកា៣៥លានដុល្លារអាមេរិក ក្នុងការគាំទ្រវិស័យសុខាភិបាលសាធារណៈរបស់អាស៊ាន។
- សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបញ្ជូនជនសង្ស័យចំនួន ៣ នាក់ទៅកាន់តុលាការ ក្នុងករណីចែកចាយប្រើប្រាស់និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ខេត្តកំពង់ឆ្នាំង,ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃនេះ បានបញ្ជូនជនសង្ស័យចំនួន ៣ នាក់ ទៅកាន់តុលាការ ក្នុងបទចែកចាយ ប្រើប្រាស់និងរក្សាទុកនូវសារធាតុញៀន ២ករណីផ្សេងគ្នា ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២២ ខែ មេសាឆ្នាំ២០២០ ។ លោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា៖ ករណីទី១ នៅវេលាម៉ោង១០និង៣០នាទីព្រឹក សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន១នាក់ ឈ្មោះ ឌិន គាណា ភេទប្រុសអាយុ ៣០ ឆ្នាំ មានទីលំនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ មុខរបរជាងផ្សាដែក ដោយបានដកហូតវត្ថុតាងរួមមានថ្នាំម្សៅក្រាមពណ៌សសង្ស័យម៉ាទឹកកកចំនួន ៤កញ្ចប់ធំ មានទម្ងន់ ៤២,៥ក្រាម និងថ្នាំពណ៌ក្រហមប្រភេទយ៉ាម៉ាចំនួន 5គ្រាប់ រួមនិងសម្ភារៈវេចខ្ចប់មួយចំនួន ។ ចំណែកករណីទី២ នៅវេលាម៉ោង២និង៣០នាទីរសៀល សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន ២ នាក់ នៅចំណុច ភូមិដង្ខៅម៉ៅ ឆ្នុកទ្រូ ស្រុក បរិបូណ៌ ។ […]
- មានវីដេអូរ៖ ល្បីក្រុមហ៊ុនក្រេនហ្វាមនៅឃុំក្រាំងស្គារស្រុកទឹកផុស ឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋលើសក្នុងប័ណ្ណកម្មសិទ្ធិ មន្រី្តរដ្ឋបាលព្រៃឈើក្រសួងកសិកម្ម ដឹកនៃសមត្ថកិច្ចចម្រុះចុះធ្វើការត្រួតពិនិត្យរកការពិត ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ៖ មន្ត្រីរដ្ឋបាលព្រៃឈើក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះ បានដឹកនាំក្រុមសមត្ថកិច្ចចម្រុះ មានខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំងមន្ត្រីកងរាជអាវុធហត្ថ មន្ទ្រីនគរបាល មន្ត្រីបរិស្ថាន មន្ត្រីសុរិយោដី និង អាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ លើផ្ទៃដីរបស់ក្រុមហ៊ុនមួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស បន្ទាប់ពីលេចឮថាក្រុមហ៊ុនមួយនេះបានឈូសឆាយរំលោភដីព្រៃរបស់រដ្ឋ លើសពីទំហំប័ណ្ណកម្មសិទ្ធិរបស់ខ្លួន ។ លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា៖ កន្លងមកមានលេចឮថាក្រុមហ៊ុន “ក្រេនហ្វាម” បានឈូសឆាយរំលោភដីព្រៃរបស់រដ្ឋ លើសពីទំហំក្នុងប័ណ្ណកម្មសិទ្ធិរបស់ខ្លួន ថ្ងៃនេះសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈ របស់ក្រសួងកសិកម្ម បានចុះមកពិនិត្យលើ ប្លង់កម្មសិទ្ធិ ក៏ដូចជាចុះពិនិត្យលើទីតាំងរបស់ក្រុមហ៊ុនថា៖តើត្រឹមត្រូវតាមច្បាប់ដែរឬទេ ឬមួយក្រុមហ៊ុនពិតជាបានបំពានលើដីរបស់រដ្ឋពិតមែន ។ លោក ព្រុំ ហួយ ដែលជាម្ចាស់ក្រុមហ៊ុន Green Farm បានឲ្យដឹងថា៖ ដីរបស់ក្រុមហ៊ុន លោកកាលទិញពីក្រុមហ៊ុនចិន មានចំនួន១.១៦៨ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


