ព័ត៌មានថ្មី
- ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសពីការកំណត់ប្រភេទលេខរថយន្ត ទៅជាកម្មសិទ្ធិរបស់រដ្ឋ របស់ក្រសួងស្ថាប័ននានា។
- កូវីដ១៩: ក្រសួងសុខាភិបាលបានបញ្ជាក់ ឲ្យដឹងថានៅថ្ងៃនេះមិនមានអ្នកជាសះ ស្បើយនោះទេ ហើយក៏គ្មានអ្នកឆ្លងវីរុសថ្មីនេះដែ គិតត្រឹមថ្ងៃទី ២៣ មេសា ចំនួនអ្នកជាសះស្បើយមាន ១១០នាក់ និងនៅសល់១២ នាក់ផ្សេង ទៀតកំពុងសម្រាកព្យាបាល។
- កម្មករចំនួន៩៥ នាក់បានមកពិនិត្យសុខភាពនៅព្រឹកថ្ងៃទី២៣ មេសានេះ ក្នុងនោះ ៩៣នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
- គណបក្សប្រជាជនកម្ពុជាបានសម្រេចផ្អាកការធ្វើពិធី រំឭកវិញ្ញាណក្ខន្ធថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ នេះ។ យោងលិខិតលេខ ០១១ ល.គ.គ.ក/២០ដែលចុះហត្ថលេខាដោយសម្ដេចវិបុលសេនាភក្ដីសាយ ឈុំ អនុប្រធានអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ។ លិខិតផ្អាកការធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធដោយយោងលើមូលហេតុ មកពីបញ្ហាជំងឺCOVID-19 កំពុងរីករាលដាលពេញពិភពលោក ដូច្នេះការរៀបចំពិធីជួបជុំដើម្បីរំឭកវិញ្ញាណក្ខន្ធដែលគណបក្សតាមបណ្ដាថ្នាក់ត្រៀមរៀបចំនៅថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២០ ខាងមុខនេះត្រូវផ្អាកធ្វើក្នុងឆ្នាំនេះ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃលិខិត៖
- នគរបាលខេត្តកណ្តាលចាប់ខ្លួនមន្ត្រីប៉ូលីសប៉ុស្តិ៍បាក់ខែងដែលបាញ់សម្លាប់ប្អូនថ្លៃនៅកោះឧកញ៉ាតីដោយសារជម្លោះភ្លើងប្រច័ណ្ឌនោះបានហើយ ខេត្តកណ្តាល,ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០៖ រយះពេលតែ៧ថ្ងៃប៉ុណ្ណោះនគរបាលជំនាញក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចុះប្រតិបត្ដិការស្រាវជ្រាវរហូតបំបែកសំណុំរឿងករណីឃាតកម្ម ឈានដល់ចាប់ខ្លួនជនដៃដល់ជាប៉ូលិសប៉ុស្ដិ៍រដ្ឋបាលបាក់ខែងបានហើយ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ នៅឯខេត្ដស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្ដព្រះវិហារ ក្រោយពីជនដៃដល់រូបនេះព្យាយាមរត់គេចខ្លួនអស់រយៈពេល៧ថ្ងៃ ។ លោកឧត្ដមសេនីយ៍ត្រីឈឿន សុចិត្ត បានឲ្យដឹងថា ជនដៃដល់ឈ្មោះ សែន រ៉ានុន ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រី នគរបាលប៉ុស្តិ៍រដ្ឋបាល បាក់ខែង ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុនហេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាបងប្អូនថ្លៃ(សាច់ថ្លៃ)នឹងគ្នា មានទីលំនៅភូមិឃុំកើតហេតុ ។ រហូតមកដល់នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយប៉ូលិសនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល និងប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្ដស្ទឹងត្រែង ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ […]
- ពលរដ្ឋប្រទះឃើញគ្រាប់បែកចង្កោមទំងន់ដល់ទៅ៣៤០គីឡូក្រាម នៅខេត្តក្រចេះ ឯ.ឧ ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា មានប្រជាពលរដ្ឋបង់ត្រីដាក់មួយសំណាញ់ទាញមកនឹកស្មានថាជាប់ត្រីធំណាស់ ប៉ុន្តែចំម៉ែគ្រាប់បែកចង្កោម (មេគ្រាប់បែកចង្កោម = mother bomb of cluster munitions)។ ហេតុការណ៏នេះ កេីតឡេីងស្ថិតនៅភូមិបល្ល័ង្គ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។ ម៉ែគ្រាប់បែកចង្កោមនេះ មានផ្ទុកកូនគ្រាប់បែកចង្កោមប្រភេទ CBU-46/A ចំនួន៤៤៤គ្រាប់ ហេីយមានទម្ងន់សរុបប្រមាណ៣៤០គីឡូក្រាម។ កំលាំងជំនាញសុីម៉ាក់បានទទួលការគាំទ្រពីកំលាំងនគរបាលនិងអាជ្ញាធរមូលដ្ឋាននៅឃុំដំរីផុង ចាត់ការទាំងម៉ែនិងកូន(គ្រាប់បែក) ដោយសុវត្ថិភាព។
- អាណាព្យាបាលសិស្ស ស្នើសុំឲ្យសាលាស៊ីអាយអេបញ្ចុះតម្លៃ៥០ភាគរយ ក្នុង ដំណាក់កាលនៃកូវីដ១៩ ឪពុកម្តាយ និងអាណាព្យាបាលសិស្សនៃសាលាអន្តរជាតិ ស៊ីអាយអេ ជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅមុខសាលារៀន ដើម្បីស្នើសុំឲ្យសាលារៀនស៊ីអាយអេធ្វើការបញ្ចុះតម្លៃសិក្សា៥០ភាគរយ ក្នុងដំណាក់កាលនៃកូវីដ១៩។ អាណាព្យាបាលសិស្សជាច្រើននាក់ បានបញ្ជាក់ថា ការស្នើសុំឲ្យសាលារៀនបញ្ចុះតម្លៃ៥០ភាគរយនេះ ដើម្បីសម្រាលការលំបាករបស់ពួកគាត់ គ្រាដែលវិបត្តិកូវីដ១៩ នៅបន្តអូសបន្លាយដោយមិនដឹងពេលណាបញ្ចប់។ លោក ប៉ា ចំរើន ជាអាណាព្យាបាលសិស្សម្នាក់ បានបញ្ជាក់ថា ការបង្រៀនតាមអន ឡាញសម្រាប់សិស្សតូចៗ គឺមិនបានពេញលេញនោះទេ មួយថ្ងៃបានមួយម៉ោងទៅ មួយម៉ោងកន្លះ ហើយឪពុកម្តាយត្រូវនៅបង្រៀន និងណែនាំដល់ កូនៗ ក្នុងពេលសិក្សាថែមទៀត។ លោកបញ្ជាក់ថា ក្នុងដំណាក់កាលនេះ ការរកចំណូលផ្សេងក៏មិនងាយស្រួលនោះដែរ ធ្វើឲ្យការបង់ថ្លៃសាលារៀន ខ្ទង់ពាន់នេះ គឺអាណាព្យាបាលមិនអាចរត់រួចនោះទេ។ នៅក្នុងញ្ញត្តិរបស់អាណាព្យាបាលសិស្ស ស្នើពីរចំណុចគឺ១-ស្នើអោយសាលាផ្អាករៀនអនឡាញ ប្រសិនបើសាលានៅតែគិតថ្លៃសិក្សា១០០% ២-គាំទ្រការរៀនអនឡាញតទៅទៀត ប្រសិនបើសាលាគិតថ្លៃសិក្សា ៥០% ។ នៅក្នុងសេចក្តីជូនដំណឹងរបស់សាលារៀនអន្តរជាតិ CIA First កាលពីម្សិលម៉ិញ បានបញ្ជាក់ថា តាមរយៈការជួបពិភាក្សាជាមួយអាណាព្យាបាលសិស្សជាច្រើនលើក សាលារៀនបានសម្រេចបញ្ចុះតម្លៃសម្រាប់ថ្នាក់មតេយ្យសិក្សា សម្រាប់ K3+K4+K5 ចំនួន២៥ភាគរយ និងសម្រាប់សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី ១២ បញ្ចុះតម្លៃ១៥ភាគរយ។ […]
- អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំ ទាវ ឱ វណ្ណឌីន បានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះពុំទាន់មានកម្មករណាម្នាក់ត្រូវបានតេស្តរកឃើញវិជ្ជមានវីរុសកូវីដ១៩ទេ ក្រសួងសុខាភិបាល កំពុងសហការជាមួយក្រសួងការងារ ដើម្បីធ្វើការពិនិត្យសុខភាពជូនទៅដល់កម្មករដែលបានវិលត្រឡប់មកពីពិធីបុណ្យចូលឆ្នាំ ពីតាមបណ្តាខេត្តនានា។ រយៈពេលជាងមួយសប្តាហ៍ជាប់គ្នា កម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីនោះទេ ប៉ុន្តែអ្នកនាំពាក្យក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋកុំមានការភ្លេចខ្លួន និងធ្វេសប្រហែ ស ចំពោះវីរុសមួយនេះ ត្បិតមកដល់ពេលនេះមិនទាន់មានវ៉ាក់សាំងឬថ្នាំព្យាបាលជាក់លាក់នៅឡើយទេ។
- ប្រជាពលរដ្ឋាក្រីកក្រ ចំនួន ២៥ គ្រួសារបានទទួលអំណោយពីលោក ឧត្ដសេនីយ៍ទោ អាត់ ខែម ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី ២២ ខែ មេសា ២០២០ អង្ករចំនួន១,២៥០គ.ក្រ ត្រូវបាននាំយកទៅចែកជូនប្រជាពលរដ្ឋាក្រីក្រ ចំនួន ២៥ គ្រួសារនៅ (អូររន្ទះបាញ់)នៅក្នុងភូមិសាស្ត្រ ឃុំ ព្រះនេតព្រះ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការរងនគរបាលស្រុកព្រះនេតព្រះ បានអោយដឹងថា៖ដើម្បីចូលរួមក្នុងវិស័យមនុស្សធម៌ ពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ជម្ងឺ COVID19 បងប្អូនមិនអាចចេញដើររកការងារក្នុងការប្រកបរបរចិញ្ចឹមគ្រួសារដែលធ្វើអោយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ជូបការលំបាក ។ លោកឧត្តមសេនីទោយ៍ អាត់ ខែម ស្នងការនគរបាលខេត្ត បានចែកជូននូវ អំណោយតាមរយៈលោកយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋាទាំង២៥គ្រួសារដែលមានជីវភាពខ្វះខាតដោយក្នុងមួយគ្រសារទទួលបានអង្ករ១ការុងស្មើនិង៥០គីឡូ ក្រាម សារុង១ និង ថវិកា ដប់ពាន់រៀល។ លោកវរសេនីយ៍ទោ ទេព រដ្ឋា បានបញ្ចាក់ថា៖ ទោះបីអំណោយទាំងនេះតិចតូចក៏ពិតមែនតែនេះគឺជាទឹកចិត្តរបស់លោក ឧត្ដសេនីយ៍ទោ អាត់ ខែម ដែលបានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់បងប្អូនដែលកំពុងជួបការខ្វះខាត់៕
- អាវុធហត្ថស្រុកឱរ៉ាល់ សហការបង្រ្កាបគោយន្តកន្ត្រៃដឹកឈើពេញប្រៀបគ្មានច្បាប់ ខេត្តកំពង់ស្ពឺ,ថ្ងៃ២២/០៤/២០២០ ៖គោយន្តកន្ត្រៃ១គ្រឿងដឹកឈើពេញប្រៀបត្រូវបានកម្លាំងអាវុធហត្ថស្រុកឱរ៉ាល់សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសធ្វើការបង្ក្រាបកសាងសំណុំរឿងបញ្ជូនបន្ត។ ការបង្ក្រាបគោយន្តដឹកឈើធ្វើឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលេខ៤៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ(៤៩-៥០) ស្ថិតក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការបង្ក្រាបបទល្មើសព្រៃឈើនេះ កម្លាំង មូលដ្ឋានកងរាជអាវុហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការ បាន សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាមួយកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កម្លាំងនគរបាលសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់គោយន្តកន្ត្រៃពណ៌ក្រហម ដឹកឈើអារប្រភេទគ្រឿងផ្ទះ ចម្រុះ គ្មានច្បាប់អនុញ្ញាតិ នោះ ដោយម្ចាស់បានគេចខ្លួនបាត់ស្រមោល។ តាមការអោយដឹងពីសមត្ថកិច្ចឈើខាងលើដឹកចេញពីតំបន់ជាំ ឆ្លងកាត់ស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាច្រើនកន្លែងណាស់ ទើបមកដល់កម្លាំងអាវុធហត្ថនិងនគរបាលសេដ្ឋកិច្ចសហការបង្ក្រាបបានបែបនេះ។ បច្ចុប្បន្ន ឈើនិងគោយន្ត យកមករក្សាទុកជាបណ្តោះអាសន្ន នៅមូលដ្ឋា ន កងរាជអាវុធហត្ថស្រុកឱរ៉ាល់(មិនទាន់បានវាស់វែង)រង់ចាំប្រគល់ឲ្យកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
- មានវីដេអូរ៖ សារាចរណែនាំស្តីពីការធ្វើវិចារណកម្ម និងពង្រឹងប្រសិទ្ធភាពចំណាយលើកទី ២ សម្រាប់អនុវត្តច្បាប់ ស្តីពីហរិញ្ញាវត្ថុឆ្នាំ ២០២០ ខេត្តបន្ទាយមានជ័យ,២២/០៤/២០២០ ៖នៅមន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការធ្វើវិចារណកម្ម និងពង្រឹងប្រសិទ្ធភាពចំណាយលើកទី ២ សម្រាប់អនុវត្តច្បាប់ស្តីពីហរិញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ឲ្យមានប្រសិទ្ធភាព។ លោក បឹង គឹមស៊ឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុខេត្តបានឲ្យដឹងថា ៖ យោងការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន ថ្លែងនៅថ្ងៃទី០៦ខែមេសា ឆ្នាំ ២០២០ និងដោយមានការណែនាំចង្អុលបង្ហាញចេញសារាចរណែនាំរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី្នរត្ន័ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ច្បាស់ថា ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចសកល និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច កំពុងវិវត្ថឆាប់រហ័ស និងចល័តយ៉ាងលឿនពិបាកប៉ាន់ប្រមាណឲ្យបានច្បាស់លាស់ ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ដូចនេះរាជរដ្ឋាភិបាលបានធ្វើការវាយតម្លៃឡើងវិញ អំពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ នៅលើក្របខណ្ឌច្បាប់ថវិការជាតិពេញមួយឆ្នាំ២០២០។ ដើម្បីពង្រឹងប្រសិទ្ធភាពឲ្យបានល្អ ក្នុងការចំណាយ ឬរឹតបន្តឹងចំណាយ កំរិតខ្ពស់មួយ ដើម្បីបង្វែរថវិកាឆ្ពោះទៅដោះស្រាយការងារអាទិភាព ចំពោះមុខ រួមមាន ១/-ប្រយុទ្ធប្រឆាំងទៅនិងជំងឺកូវីដ ១៩ ២/-រក្សាលំនឹងជីវភាពប្រជាពលរដ្ឋកម្រិតអប្បបរមាមួយ ( មិនឲ្យអត់បាយ ) ជាពិសេសសម្រាប់ប្រជាជនក្រីក្រ […]
- អ្នកនាំពាក្យក្រសួងការងារ៖ ត្រឹមព្រឹកថ្ងៃទី២២ មេសា កម្មករជាង៣០០នាក់ ត្រូវបានដាក់ដោយឡែក អ្នកនាំពាក្យក្រសួងការងារ ឯ.ឧ ហេង សួរ បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ មេសានេះ កម្មករ ចំនួន៣១២នាក់ បានមកពិនិត្យសុខភាព ក្នុងនោះ៣១១នាក់ ត្រូវបានដាក់វិធានការចត្តាឡីស័ក១៤ថ្ងៃ ក្រោយពួកគាត់វិលត្រលប់មកពីស្រុកកំណើតចូលរួមបុណ្យចូលឆ្នាំ។ វិធានការនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩។
- មានវីដេអូរ៖ អាជ្ញាធរខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំគណ: ក ម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ដើ ម្បី រៀបចំផែនការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ (ខេត្តស្ទឹងត្រែង): គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង បានប្រជុំរៀបចំផែនការរបស់ខ្លួនក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងប្រភេទថ្មីCOVID-19 ។ កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃ២១ ខែ មេសា ឆ្នាំ២០២០ នេះ ក្រោមវត្តមាន ឯកឧត្តម ម៉ម សារឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធកម្ពុជាខេត្តស្ទឹងត្រែង និងវត្តមានប្រធាន អនុប្រធាន សសយក ក្រុង ស្រុក សមាជិកគណៈកម្មាធិការ សសយក ព្រមទាំងក្រុមសកម្មជនយុវជន មន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើននាក់ផងដែរ។ លោក ម៉ែន គង់ អនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែងបានឲ្យដឹងថាដើម្បីបញ្ជា្របការយល់ដឹងដល់ប្រជាជនឲ្យបានយល់ច្បាស់អំពីគ្រោះថ្នាក់នៃជំងឺកូវីឌ១៩ សហព័ន្ធយុវជនកម្ពុជានឹងយកវិធានការណ៍សំខាន់ៗចំនួន៥មកអនុវត្ត រួមមាន១.បង្កើតក្រុមការងារ ផ្សព្វផ្សាយ ដែលស្រុកនិងខេត្តរៀបចំសេចក្តីសម្រេចរួម ។ ២.ធ្វើយ៉ាងណាឲ្យសសយក ក្រុង ស្រុក ខេត្ត មានការយល់ដឹងកាន់តែច្បាស់រួមគ្នា ពាក់ព័ន្ធនិងវិធានការការពារជំងឺកូវីដ១៩ ដើម្បីបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ។ ៣.ក្រុមការងារស ស យ ក តាមវិស័យត្រូវត្រៀមខ្លួនចូលរួមជាមួយសុខាភិបាល ក្នុងករណីណាមានការផ្ទុះជំងឺកូវីដ១៩ក្នុងខេត្ត ឬក្នុងករណីចបាច់ ។ ៤.បន្តធ្វើការផ្សព្វផ្សាយតាមឃោសនស័ព្ទចល័ត ឬតាមបណ្តាញសង្គមជាបន្តទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្វះការប្រុងយ័ត្ន […]
- មានវីដេអូរ៖ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨នាក់ បានជាសះស្បើយនិងអនុញ្ញាតិទៅផ្ទះវិញហើយនៅខេត្តបាត់ដំបង បាត់ដំបងៈពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ចំនួន៨នាក់(ស្រី២នាក់)នៅក្នុងខេត្តបាត់ដំបង បានជាសះស្បើយពីជំងឺអស់ហើយនិងត្រូវបានខាងមន្ទីរពេទ្យបង្អែកខេត្ត អនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនហើយ។ លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថាការអនុញ្ញាតឲ្យអ្នកមានជំងឺកូវីដ១៩ចំនួន៨នាក់ បន្ទាប់ពីបានពិនិត្យ សំណាកចំនួន២ដង មិនឃើញមានរោគសញ្ញាទៀតនិងសម្រាប់អ្នកជំងឺដែលជាសះស្បើយចុងក្រោយគេគឺកាលពីថ្ងៃទី២០ ខែមេសាឆ្នាំ២០២០ បានវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវដាក់ខ្លួននៅដាច់ដោយឡែកចំនួន ១៤ថ្ងៃសិន ទើបអាចដើរចេញក្រៅបាន។បន្ទាប់ពីអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ទាំងអ្នកជាចាស់និងជាថ្មី មិនមានរោគសញ្ញាឬអាការអ្វីដែលសង្ស័យថាបានឆ្លងជំងឺនេះឡើងវិញទេ បន្ទាប់ពីបានអនុវត្តការដាក់ខ្លួននៅដោយឡែកពីគ្រួសារនិងសហគមន៍រយៈពេល១៤ថ្ងៃ អ្នកជាពីជំងឺកូវីដ ១៩ អាចដើរជួបជុំនៅក្នុងសហគមន៍ និងមិនមានការរើសអើងនោះទេ។ ចំពោះបញ្ហាការពិនិត្យសំណាករបស់ពលរដ្ឋខ្មែរមកពីក្រៅប្រទេសវិញ សម្រាប់ខេត្តបាត់ដំបងមានជាង ៧០សំណាក ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ប៉ុន្តែមន្ទីរសុខាភិបាលកំពុងរៀបផែនការ ចុះអប់រំទៅដល់សហគមន៍ ចំពោះអ្នកដាក់ខ្លួននៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់អនុវត្តឲ្យបាន ហើយពលករដែលមកដល់ខេត្តបាត់ដំបងវិញ បានចូលរួមសហការជាមួយមន្ត្រីមន្ទីរសុខាភិបាល និងសមត្ថកិច្ចផងដែរក្នុងការពិនិត្យសុខភាព និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ ។ លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានអំពាវនាវដល់ពលរដ្ឋ ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរខេត្ត ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាតបន្ថែមនូវជំងឺកូវីដ១៩ ដែលមានទាំងការពាក់ម៉ាស ឲ្យបានត្រឹមត្រូវ លាងដៃនឹងសាប៊ូ ជែលនិងអាល់កុលឲ្យបានញឹកញាប់ រួមទាំងកាត់បន្ថយនូវការធ្វើដំណើរទៅទីកន្លែងផ្សេងៗ បើមិនមានការចាំបាច់។ គួរបញ្ជាក់ផងដែរថា អ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្តបាត់ដំបងមានចំនួន ៨នាក់ គឺមាន៤នាក់ ភេទប្រុស […]
- នគរបាលស្រុកថ្ពងឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ពន្ធ័ការចែកចាយនិងជួញដូរសាធាតុញៀន ខេត្តកំពង់ស្ពឺ៖ក្រុមជនសង្ស័យពាក់ពន្ធ័ករណីជួញដូរ នឹង ប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់ចំនួន០៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកថ្ពងធ្វើការបង្ក្រាបបាន។កាលពីវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី២០១ខែមេសា ឆ្នាំ២០២០នៅភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង។ តាមការអោយដឹងពីនគរបាលស្រុកថានៅមុនពេលបង្ក្រាបបានក្រុមជនសង្ស័យខាងលើនេះគឺ កំលាំងអធិការនគរបាលស្រុកថ្ពង បានសហការ ជាមួយប៉ុស្តិ៍នគរបាលវាលពន់ បានធ្វើការល្បាតតាមតំបន់ស្មុគស្មាញ លុះដល់ចំណុចខាងត្បូងភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឃើញក្រុមជនសង្ស័យក៏ឃាត់សួរនាំ។ នគរបាលដដែលបានបញ្ជាក់ថាជនសង្ស័យពាក់ពន្ធ័បទ ល្មើសគ្រឿងញៀន ៤នាក់នោះគឺ ៖ ទី១.មាន ឈ្មោះ សូត្រ ធឿន ភេទប្រុស អាយុ៣៣ ឆ្នាំរស់នៅភូមិរាមកណ្កាល ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ទី២-មានឈ្មោះ ផេន ភ័ក្រ្តា មានភេទប្រុស អាយុ២១ឆ្នាំ រស់ភូមិត្រពាំងក្អែក ឃុំវាល់ពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ទី៣-មានឈ្មោះ សឿន សុភា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ និងទី៤-មានឈ្មោះ ឈុន […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


