ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មន្ត្រីការិយាល័យ ផលលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងជំរុញកសិករចិញ្ចឹមមាន់យកពងអោយមានអនាម័យ ដើម្បីសុវត្ថិភាពសត្វ ខេត្តកំពង់ឆ្នាំង៖ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យ នៅព្រឹកថ្ងៃទី 21 ខែមេសា ឆ្នាំ 2020 បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះបាញ់ថ្នាំ និងណែនាំដល់ម្ចាស់ កសិដ្ឋានចិញ្ចឹមមាន់យកពង នៅភូមិចិន ឃុំស្វាយជ្រុំស្រុករលាប្អៀរ ។ នៅក្នុងឱកាសនោះលោក ហ៊ុន លី និងមន្ត្រីបសុព្យាបាលក៏បានណែនាំដល់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពង ឲ្យធ្វើអនាម័យជាប្រចាំថ្ងៃ និងជំរុញការផលិតឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារ ។ ព្រោះថាបច្ចុប្បន្នទំនិញនាំចូលពីក្រៅប្រទេសត្រូវបានរាជរដ្ឋាភិបាល បញ្ជាអោយបិទទាំងស្រុងហើយ ។ នៅក្នុងឱកាសនោះដែរមន្ត្រីការិយាល័យបសុព្យាបាលក៏បានបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងកសិដ្ឋាននោះព្រមទាំងផ្ដល់ថ្នាំមួយចំនួនដើម្បីទុកឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមបាញ់ថ្នាំដោយខ្លួនឯងជាប្រចាំថ្ងៃ ។ លោក សី មករាក៏បានប្រាប់ភ្នាក់ងារយើងឲ្យដឹងដែរ ថាលោកបានចាប់ផ្ដើមប្រកបមុខរបរនេះរយៈពេល 1 ឆ្នាំកន្លះ ហើយដោយទទួលបានជោគជ័យបង្គួរ ។ បច្ចុប្បន្នមាន់មេចិញ្ចឹមយកពង ក្នុងកសិដ្ឋានរបស់លោក មានចំនួនជាង ៧ពាន់ក្បាល ជាលទ្ធផលក្នុងមួយថ្ងៃ គាត់ទទួលបានពងជាង 6.000 ពង សម្រាប់នាំចេញទៅកាន់ទីផ្សារ ។ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពងរូបនេះក៏បាន ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្នុងការបិទច្រកនាំចូលនូវទំនិញពីខាងក្រៅប្រទេសដែលធ្វើឱ្យទំនិញក្នុងស្រុក […]
  • មានវីដេអូរ៖ អភិបាលខេត្តព្រះវិហារ ចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រមួយចំនួន ដែលស្ថិតក្នុង ទឹកដីនៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះវិហារ៖ ឯកឧត្តមប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមដំណើរដោយ មន្ត្រីរាជការជុំវិញខេត្តនៅព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចុះត្រួតពិនិត្យមើលទំនប់អាងបង្ហៀរទឹកអូរស្វាយ មួយកន្លែងដែលស្ថិតនៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ នៅអាងបង្ហៀរទឹកទំនប់អូរស្វាយ ឃើញថាមានសត្វស្លាបដ៏កម្រជាច្រើន រស់នៅក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយ ដូចឆ្នេះយើងទាំងគ្នាត្រូវចូលរួមសហការគ្រប់គ្រង ការពារ ថែរក្សា និងបន្តផ្សព្វផ្សាយ អប់រំទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងស្ថាប័ន នៃអង្គភាពពាក់ព័ន្ធដែលឈរជើងការពារក្បែរតំបន់នេះ ឲ្យបានយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់ នៃការថែរក្សា ការពារ និងអភិរក្សប្រភេទសត្វដ៏កម្រ និងមិនដែលបានឃើញ។ ដើម្បីទុកតំបន់មួយនេះ ប្រែក្លាយទៅជាកន្លែងរមណីយដ្ឋានមួយ ដ៏ស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។ ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានធ្វើការសំនូមពរទៅកាន់បងប្អូនប្រជាពលរដ្ឋ និងស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងអង្គភាពចំណុះទាំងអស់ដែលមានវត្តមានឈរជើង នៅក្បែរតំបន់សត្វស្លាបកំពុងរស់នៅ ក្នុងភូមិសាស្ត្រខាងលើនេះ សូមបញ្ឈប់សកម្មភាពចំពោះការលបលួចចូលបរបាញ់និងកុំយកឧបករណ៍នេសាទគ្រប់ប្រភេទ ដែលអាជ្ញាធរបានហាមឃាត់ ចុះទៅធ្វើការដាក់នេសាទ នៅក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយនោះជាបន្តទៀត។ ឯកឧត្ដម ប្រាក់ សុវណ្ណ ក៏បានបន្តតំណើរទៅវត្តបុរីស្វៈរៈ នឹងសាលារៀនយ៉ាឡាយ ក្នុងនោះក៏មានការសំនូមពរពីរព្រះចៅអធិការវត្តបុរីស្វៈរៈ […]
  • មានវីដេអូរ៖ ដើមរាំងយ៉ាងធំមានអាយុរាប់រយឆ្នាំមួយដើម ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ត្រូវបានគេគាស់បំរុងដឹកចេញតែមិនបានសម្រេច ព្រោះបែកការណ៍ ខេត្តកំពង់ឆ្នាំង ៖ដើមរាំងយ៉ាងធំនិងមានមែកសាខាមួយដើម ក្នុងចំណោមដើមរាំងជាច្រើនដើម ត្រូវបានក្រុមជនខិលខូចលួចកាត់ និងគាស់បំណងដឹកចេញ ប៉ុន្តែត្រូវបែកការ ទើបរថយន្តដែលត្រូវមកដឹកដើមរាំងនេះ បានបើករត់គេចបាត់ សល់តែដើមរាំង ដែលគាស់ចេញពីដីស្រេចនៅកន្លែងកើតហេតុ ។ ហេតុការនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៩ ប៉ុន្តែនៅព្រឹកថ្ងៃទី២០ ខែមេសា ទើបមានការភ្ញាក់ផ្អើលបន្ទាប់ពីប្រជាពលរដ្ឋ ចេញទៅប្រកបរបរនេសាទ ប្រទះឃើញ ។ ដើមរាំងដែលជនខិលខូចឆ្លៀតឱកាសកាប់គាស់បំណងដឹកចេញមិនសម្រេចនេះ មានទីតាំងនៅចំណុខកោះអាចម៍ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៌ ។ ប្រភពពីប្រជាពលរដ្ឋ នៅភូមិកោះតាម៉ូវ បានឱយដឹងថា នៅយប់ថ្ងៃកើតហេតុ មាន ក្រុមជនខិលខូចមួយក្រុមបានលួចចូលទៅដល់ចំណុចកោះអាចម៍ ជាតំបន់ព្រៃលិចទឹក ដែលមានដើមរាំងរាប់សិបដើម ហើយបានធ្វើសកម្មភាព លួចគាស់និងកាត់ដើមរាំងយ៉ាងធំមួយដើម ដើម្បីដឹកចេញ ។ លុះនៅម៉ោងប្រមាណ៩យប់ រថយន្តស្ទូចមួយគ្រឿងបានចូលទៅក្នុងភូមិកោះតាម៉ូវ ដើម្បីទៅដឹកដើមរាំងនេះ តែត្រូវបែកការ ដោយសារតែដឹងដល់មន្ត្រីជំនាញ បានចាត់កម្លាំងទៅស្ទាក់ចាប់ទាំងយប់ ប៉ុន្តែមិនបានសម្រេច ត្រូវជនខិលខូចលួចរត់គេចជាមួយនិងរថយន្តអស់ទៅ ។ លោក លី ឡា នាយខណ្ឌ័រដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំងបានឱយដឹងថា ក្រោយពីទទួលបានព័ត៌មាន ខាងលើ លោកបានដាក់កម្លាំង ចេញស្ទាក់ចាប់ទាំងយប់ប៉ុន្តែដោយសារភូមិសាស្ត្រឆ្ងាយពេក […]
  • នគរបាលក្រុងប៉ៃលិន ឃាត់ខ្លូនជនសង្ស័យ៥នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ រួមនិងថ្នាំញៀន៥កញ្ចប់ ខេត្តប៉ៃលិន៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលក្រុងប៉ៃលិន ធ្វើការឃាត់ខ្លូន បន្ទាប់ពីរកឃើញគ្រឿងញៀនចំនួន៥កញ្ចប់ និងធ្វើតេស្តឃើញផ្ទុកនូវសារធាតិញៀនក្នុងខ្លូន តាមការបញ្ជាផ្ទាល់ពីលោក ជា សា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តប៉ៃលិន ។ ហេតុការឃាត់ខ្លូនជនសង្ស័យទាំង៥នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា សមត្ថកិច្ចជំនាញបង្ក្រាបគ្រឿងញៀន សហការជាកម្លាំងប៉ុស្តិ៍ប៉ៃលិន ចុះបង្ក្រាបទីតាំងចែកចាយគ្រឿងញៀនមួយកន្លែង នៅចំណុចភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានធ្វើការឆែកឆេរផ្ទះជនសង្ស័យមួយកន្លែង ជាលទ្ធផល បានឆែកឆេរឃើញថ្នាំញៀន(ម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យ ជាម៉ាទឹកកកចំនួន៥កញ្ចប់តូច និងបាននាំខ្លួនជនសង្ស័យចំនួន៩នាក់ ក្នុងនោះស្រីម្នាក់ មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ ព័ត៌មានបន្ត។ លោកអធិការនគរបាលក្រុងប៉ៃលិន បានបន្តថា៖ ក្រោយពីការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ជាលទ្ធផលរកឃើញអ្នកផ្ទុកសារធាតុញៀនក្នុងខ្លួនចំនួន ៥នាក់។ លោកអធិការ បន្តថា ចំពោះអ្នកដែលមិនមានផ្ទុកសារធាតុញៀនចំនួន ៤នាក ស្រី១នាក់ ត្រូវបានអនុញ្ញាតិអោយត្រឡប់ទៅផ្ទះវិញ។ […]
  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហោះសារ ថាស្រ្តីខ្មែរម្នាក់ រស់នៅអាល្លឺម៉ង់ទទួលមរណភាពដោយសារ កូវីដ១៩ ភ្នំពេញ៖ ក្នុងទំព័រហ្វេសប៊ុក របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះដំណឹងដ៏សែនក្រៀមក្រំមួយ ថាស្រ្ដីជនជាតិខ្មែរ ដែលរស់នៅប្រទេសអាល្លឺម៉ង់ បានទទួលមរណភាពកាលពីពេលថ្មីៗនេះ ដោយសារជំងឺរលាកផ្លូវដង្ហើមវីរុស កូវីដ-១៩។ ដំណឹងដ៏ក្រៀមក្រំនេះ ឯ.ឧ រដ្ឋមន្រ្តី បានបង្ហាញនូវសំណេរសោកសៅ ក្នុងន័យរំលែកទុក្ខពីអ្នកដែលរស់នៅឯប្រទេសអាល្លឺម៉ងម្នាក់ ដែលបានសរសេរថា ថ្ងៃនេះប្អូនស្រី Sophy Um រស់នៅប្រទេសអាល្លឺម៉ង់ បានទទួលមរណភាពដោយសារការឆ្លងនៃមេរោគ COVID-19 ឬ Corona – Virus ។ សំណេរមានខ្លឹមសារថា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ រស់នៅប្រទេសអាល្លឺម៉ង់ដូចគ្នា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ដល់ក្រុមគ្រួសារសពប្អូនស្រី និងសូមឲ្យដូងវិញ្ញាណក្ខន្ធប្អូនស្រីបានទៅដល់ឋានសុគតិភព កើតជាតិណាៗ សូមឲ្យប្អូនស្រីមានសំណាងល្អ និងអាយុវែង៕  
  • ភ្នំពេញ ៖ សហភាពអឺរ៉ុបបានសម្រេចបង្វែរហិរញ្ញប្បទានឥតសំណងចំនួន ៥៦លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួនរបស់ខ្លួនមកហិរញ្ញប្បទានលើវិស័យគាំពារសង្គម ដែលការងារអាទិភាព និងបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសម្បទានសេដ្ឋកិច្ចសង្គមឡើងវិញ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលទើបចេញនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំតាមរយៈ Video Conference កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ រវាងឯ.ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានពិភាក្សាអំពីតម្រូវការរបស់កម្ពុជា និងលទ្ធភាពនៃការចូលរួមរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ឯ.ឧ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសហភាពអឺរ៉ុបក្នុងកិច្ចសហការដ៏ល្អប្រសើរកន្លងមក ជា មួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្នដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈម និងប្រយុទ្ធដោះស្រាយ ចំពោះវិបត្ដិសាកលដោយសារជំងឺ COVID-19 ។ កម្ពុជា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងគ្រប់គ្រងលើបញ្ហានៃជំងឺ COVID-19 បានល្អប្រសើរ ប៉ុន្តែកម្ពុជានៅតែមិនបន្ធូរដៃនោះទេ និងរឹតតែបុរេសកម្ម និងសកម្មកាន់តែខ្លាំងថែមទៀត ដោយបានបង្កើតនូវយន្តការ និងដាក់ចេញនូវវិធានការជាយុទ្ធសាស្រ្តមុតស្រួច ទាំងលើសមរភូមិក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាត COVID-19 និងលើការដ្ឋានស្ដារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺនេះ […]
  • សហរដ្ឋអាមេរិករាយការណ៍ពីមនុស្សស្លាប់ ១,៤៣៣នាក់ទៀត ដោយសារ COVID-19 កាលពីថ្ងៃចន្ទ! (វ៉ាស៊ីនតោន)៖ ប្រភពពីCNAដែលចេញផ្សាយនៅថ្ងៃនេះថា សាកលវិទ្យាល័យ ចន ហបឃីនស៍ (Johns Hopkins)សហរដ្ឋអាមេរិក បានបង្ហាញរបាយការណ៍ ស្ដីពីមនុស្សឆ្លង និងស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិកសម្រាប់ថ្ងៃចន្ទទី២០ ខែ មេសា គឺមានមនុស្សស្លាប់ចំនួន ១.៤៣៣នាក់ ក្នុងរយៈពេល ២៤ម៉ោងនៅទូទាំងសហរដ្ឋអាមេរិក ដែលក្នុងនោះរដ្ឋញូយ៉ក មានមនុស្សស្លាប់ដល់ទៅ៤៧៨នាក់។ ចំណែកគេហទំព័រ Worldometer បានបង្ហាញតួលេខអ្នកឆ្លង និងស្លាប់ដោយ សារជំងឺ COVID-19 គិតត្រឹមម៉ោង ៨ម៉៣០នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ នៅសហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៧៩២.៧៥៩ករណី ក្នុងនោះស្លាប់ ៤២.៥១៤នាក់ និងជាសះស្បើយឡើងវិញ ៧២.៣៨៩នាក់៕
  • សម្តេចតេជោ ប្រាប់ពលរដ្ឋឲ្យយកម៉ាស់ និងអាល់កុលជាប់ខ្លួនដើម្បីសម្លាប់មេរោគ តាមរយៈហ្វេសប៊ុកផេកផ្លូវការនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូម​បងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩។ សម្តេចបាន ប្រាប់បងប្អូនពលរដ្ឋសូមយកជាប់តាមខ្លួនរាល់ពេលធ្វេីដំណេីរនូវម៉ាស​ ទឹកអាល់កុល និងជឹលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។ បងប្អូនត្រូវប្រេីម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។ យេីងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហេីយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច៕
  • សមត្ថកិច្ចស្ទឹងមានជ័យ១ ឃាត់ខ្លួន អតីត ជាប៉ូលីសប៉ុស្តិបឹងទំពុន១ដែលមានរហ័សនាមអាកណ្តុលក្លាយជាចោរកាច់ ក ម៉ូ តូ ក្រោយរត់គេចខ្លួនរួចកាលពីប៉ុន្មានឆ្នាំមុន ភ្នំពេញ : កំពូលចោរឆ្កឹះសោរ ដ៏ស្ទាត់ជំនាញ រហ័សនាម អាកណ្ដុរដែលឆ្កឹះសោរខ្នោះ លួចរត់ចេញពី សាលាដំបូងរាជធានីភ្នំពេញ កាលពី៩ខែមុននោះ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចាប់ឃាត់ខ្លួន បាន ហេីយខណៈពេលជិះម៉ូតូឌុបបក្ខពួកម្នាក់ទៀតចេញដើររកលួច កាច់ក .ម៉ម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកប្រហេសតែមកដល់ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យទី១បែរជា អស់លក្ខណ៍ព្រោះត្រូវកម្លាំងល្បាតប្រទះឃើញ ក៏ឃាត់សួរនាំ សុំត្រួតពិនិត្យ រកឃើញ ឧបករណ៍ កាច់សោរ ក.មួយឈុត ទេីបចាប់ឃាត់ខ្លួនវាយខ្នោះយកមកសាកសួរនាំកាលពីវេលាម៉ោង១និង ៥នាទីយប់រំលងអធ្រាត្រ ឈឈានថ្ងៃអង្គារទី២១ខែមេសា ឆ្នាំ២០២០នេះនៅចំណុចខាងក្រោយផ្សារសឡា ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា ជនត្រូវចោទជាចោរកាច់កម៉ូតូម្នាក់បានយកឈេីចាក់ធ្មេញលួចឆ្កឹះសោរខ្នោះ បានយ៉ាងស្ទាត់ជំនាញ ងាយស្រួលរត់គេចខ្លួនបាត់ស្រមោលពីបរិវេណសាលា ដំបូងរាជធានីភ្នំពេញបានដោយសុវត្ថិភាពកាលពីម៉ោង៤ និង៥០នាទីល្ងាចថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩កន្លងទៅដោយ លួចឆ្កឹះសោខ្នោះ។   ជនត្រូវចោទដែលបានលួចរត់នោះឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដជា អតីតមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងទំពន់មានស្រុកកំណេីតនៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យស្នាក់ នៅបន្ទប់ជួល នៅម្ដុំចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យទី២.ឈ្មោះ លី តុងហួរ ភេទប្រុស […]
  • ព្រឹទ្ធសភា នឹងបើកសម័យប្រជុំពេញអង្គ លើកទី៥ នៅព្រឹកថ្ងៃទី២៣ ខែមេសា លើរបៀបវារៈតែមួយគត់ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅវេលាម៉ោង៨ ៖ ០០នាទី នាព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ ​នេះ បានបើកកិច្ចប្រជុំក្រោមអធិប​តី​ភាព​​ដ៏ខ្ពង់​ខ្ពស់​របស់ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា។   កិច្ចប្រជុំនេះ បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨ ៖​ ០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំពេញអង្គ លើកទី៥ នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ ៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យ​ប្រជុំលើកទី៤ និងលើកទី៥ នីតិកាលទី៤​ ៕
  • អាកាសធាតុ នឹងថយចុះកម្តៅ និងមានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងកម្ពុជា ចាប់ពីថ្ងៃស្អែកដល់ថ្ងៃទី២៨ ខែមេសា ក្រសួងធនធានទឹក បានជូនដំណឹងថា ជ្រលងសម្ពាធទាបមួយ កំពុងអូសបន្លាយលើប្រទេសកម្ពុជា ជាមួយនិងខ្យល់បក់ពីសមុទ្រចិនខាងត្បូង នឹងធ្វើឲ្យកម្ពុជា ពីថ្ងៃទី២៣-២៨ ខែមេសា ភ្ញៀងនឹងបង្កើនធ្លាក់រាយប៉ាយដោយកន្លែង រីឯធាតុអាកាសក្តៅ នឹងចុះថមថយមួយកម្រិត។   ក្រសួងធនធានទឹក ក៏ស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក៕  
  • មីយ៉ាន់ម៉ារកឃើញករណីឆ្លងវីរ៉ុស COVID-19 ចំនួន៧ករណីថ្មីថែមទៀត សរុបកើនដល់១១៩ករណី មីយ៉ាន់ម៉ា ៖ សារព័ត៌មានស៊ិនហួ បានផ្សាយនាយប់ថ្ងៃទី២១ ខែមេសា២០២០ថា ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានផ្ដល់តួលេខថ្មីពីចំនួនអ្នកឆ្លងវីរ៉ុស COVID-19 នៅទូទាំងប្រទេសដែលបានកើនឡើងដល់ ១១៩នាក់ហើយ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីចំនួន៧នៅថ្ងៃចន្ទម្សិលមិញ។ ក្រសួងសុខាភិបាល មីយ៉ាន់ម៉ាបានបញ្ជាក់ថា អ្នកដែលគេរកឃើញឆ្លងថ្មីនៃវីរ៉ុសនេះ មិនមានប្រវត្តិធ្វើដំណើរនោះទេ ក្នុងរយៈពេល១៤ថ្ងៃកន្លងទៅ។ ប៉ុន្តែពួកគេមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងអ្នកជំងឺដែលមានករណីឆ្លងកន្លងមក។ គិតមកទល់ពេលនេះអ្នកជំងឺចំនួន៩នាក់ បានជាសះស្បើយពីជំងឺ ហើយ៤នាក់នៃពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃចន្ទ។ របាយការណ៍បានបង្ហាញថា មានមនុស្សចំនួន៥នាក់ហើយដែលបានស្លាប់ ដោយសារជំងឺ COVID-19 គិតត្រឹមថ្ងៃទី២០ មេសា បន្ទាប់ពីវីរ៉ុស បានរកឃើញជាលើកដំបូង នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ៕  
  • ម្សិលមិញ មានកម្មកររោងចក្រពីរនាក់ត្រូវបាននាំយកសំណាកទៅពិនិត្យរក«កូវីដ១៩» នៅវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែមេសា ម្សិលមិញ ក្រុមមន្រ្តីជំនាញសុខាភិបាលបានចាប់ផ្តើមត្រួតពិនិត្យសុខភាពកម្មករ កម្មការិនីដែលបានទៅលេងបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើត។ ក្នុងចំណោមកម្មករ កម្មការិនី ដែលពិនិត្យសុខភាព ត្រូវក្រុមមន្រ្តីជំនាញសុខាភិបាលបានរកឃើញថា មានកម្មករ ២នាក់មានចេញរោគសញ្ញានៃជំងឺកូវីដ-១៩ ហើយសំណាករបស់ពួកគេត្រូវបានបញ្ជូនទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តែមកដល់ព្រឹកនេះ កតសួងមិនទាន់បង្ហាញលទ្ធផលនៅឡើយ។   លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានគូសបញ្ជាក់ថា ”នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ មានកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅទូទាំងប្រទេសប្រមាណ ៣០.០០០ នាក់ ស្មើនឹង ២% បានឈប់សម្រាកទាំងមានច្បាប់ និងគ្មានច្បាប់អនុញ្ញាត ក្នុងនោះនៅរាជធានីភ្នំពេញមានប្រមាណ ១៥.០០០នាក់ ប៉ុន្តែក៏មានកម្មករមួយចំនួនមិនបានត្រលប់មកធ្វើការវិញដែរ ដោយសារតែជម្នះចង់ឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំថ្មី”៕
  • ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០នេះឲ្យដឹងថា រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែមេសា ឆ្នាំ២០២០ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយជាលំដាប់  នៅក្នុងក្របខណ្ឌផ្ទៃប្រទេស ខណៈធាតុអាកាសក្តៅ នឹងថយចុះមួយកម្រិត។ ក្រសួងបានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ និងបាតុភូតរន្ទះ ដែលបង្កជាយថាហេតុ។  
  • ក្រសួង កំពុងស្រាវជ្រាវរកអ្នកផ្តើមគំនិតនាំគ្នាលួចរត់ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ មានបានប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី២០ មេសា នេះថា វីអូឌីនៅថ្ងៃនេះថា នៅម៉ោងប្រហែល ៧ យប់ថ្ងៃទី១៩ មេសា មានជនជាប់ចោទម្នាក់ដែលមន្ត្រីពន្ធនាគារដាក់ឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ទើបតែបញ្ជូនចូលឃុំជាមួយពិរុទ្ធជន ជនជាប់ឃុំជាង ៣០នាក់ទៀត បានប្រាប់មន្ត្រីពន្ធនាគារថា ឈឺពោះ សុំទៅពេទ្យ។ ខណៈមន្ត្រីពន្ធនាគារយកសម្ភារត្រៀមបញ្ជូនទៅពេទ្យ ស្រាប់តែពិរុទ្ធជន និងជនជាប់ឃុំប្រមាណជា ៣២នាក់ បានវាយមន្ត្រីពន្ធនាគារពីរនាក់បណ្តាលឱ្យរងរបួសក្បាល ចិញ្ចើម និងពោះ ហើយនាំគ្នាបម្រុងរត់គេចចេញ។ ប៉ុន្តែភ្លាមៗនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានទាំងអស់នៅកន្លែងកើតហេតុ។   មន្ត្រីអគ្គនាយកដ្ឋានពន្ធនាគាររូបនោះបញ្ជាក់ថា ក្រុមការងារជំនាញកំពុងស្រាវជ្រាវរកអ្នកផ្តើមគំនិត និងអ្នកសមគំនិត ដែលនាំគ្នារត់ចេញពីពន្ធនាគារ ដើម្បីបញ្ជូនទៅតុលាការចាត់វិធានការច្បាប់៕ (រូបភាព ៖ លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ )  

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)