ខេត្តប៉ៃលិន៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលក្រុងប៉ៃលិន ធ្វើការឃាត់ខ្លូន បន្ទាប់ពីរកឃើញគ្រឿងញៀនចំនួន៥កញ្ចប់ និងធ្វើតេស្តឃើញផ្ទុកនូវសារធាតិញៀនក្នុងខ្លូន តាមការបញ្ជាផ្ទាល់ពីលោក ជា សា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តប៉ៃលិន ។
ហេតុការឃាត់ខ្លូនជនសង្ស័យទាំង៥នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា សមត្ថកិច្ចជំនាញបង្ក្រាបគ្រឿងញៀន សហការជាកម្លាំងប៉ុស្តិ៍ប៉ៃលិន ចុះបង្ក្រាបទីតាំងចែកចាយគ្រឿងញៀនមួយកន្លែង នៅចំណុចភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានធ្វើការឆែកឆេរផ្ទះជនសង្ស័យមួយកន្លែង ជាលទ្ធផល បានឆែកឆេរឃើញថ្នាំញៀន(ម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យ ជាម៉ាទឹកកកចំនួន៥កញ្ចប់តូច និងបាននាំខ្លួនជនសង្ស័យចំនួន៩នាក់ ក្នុងនោះស្រីម្នាក់ មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ ព័ត៌មានបន្ត។
លោកអធិការនគរបាលក្រុងប៉ៃលិន បានបន្តថា៖ ក្រោយពីការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ជាលទ្ធផលរកឃើញអ្នកផ្ទុកសារធាតុញៀនក្នុងខ្លួនចំនួន ៥នាក់។
លោកអធិការ បន្តថា ចំពោះអ្នកដែលមិនមានផ្ទុកសារធាតុញៀនចំនួន ៤នាក ស្រី១នាក់ ត្រូវបានអនុញ្ញាតិអោយត្រឡប់ទៅផ្ទះវិញ។
រីឯអ្នក ដែលមានផ្ទុកសារធាតុញៀនទាំង៥នាក់ ត្រូវបានធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន តាមបទបញ្ជារបស់លោក ជា សារ ព្រះរាជអាជ្ញារងនៃអយ្យការអមលាសាដំបូងខេត្តប៉ៃលិន ដើម្បីបន្តនីតិវិធី៕






