ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនជន សង្ស័យម្នាក់និងថ្នាំញៀន៦ថង់តូចទៅសាលាដំបូងខេត្តបន្ទាយ មានជ័យ ជនសង្ស័យម្នាក់និងថ្នាំញៀនចំនួន៦ថង់តូច ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ថ្ងៃទី២១ ខែមេសាឆ្នាំ២០២០ម្សិលមិញនេះ ។ លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ ហឿន កៅ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិបារ៉ាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យម្នាក់នេះ កាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០២០វេលាម៉ោង៤និង០៥នាទីល្ងាច កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកចំនួន២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានចុះប្រតិបត្តិការបង្រ្កាបចាប់ឃាត់ខ្លួននៅនឹងផ្ទះរបស់ជនសង្ស័យផ្ទាល់ នៅភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ។ ក្នុងកិច្ចប្រតិបតិ្តការនេះ កម្លាំងនគរបាលយើងបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន៦កូនថង់,កាំភ្លើងកែឆ្នៃចំនួន២ដើម,ដែកកេះចំនួន ៦,បំពង់ប៊ឺតមួយចំនួនធំ,ប្រដាប់ជក់១,ដបកាវចំនួន២ ,កាំបិតខ្វែវ១,ទូរស័ព្ទដៃ១គ្រឿងនិងម៉ូតូ១គ្រឿង។ លោកស្នងការរង បានបញ្ជាក់ថា៖ជនសង្ស័យឈ្មោះ ហឿន កៅ ជាមុខសញ្ញាជួញដូរយ៉ាងសកម្ម ដែលកម្លាំងនគរបាលបានតាមដានស្រាវជ្រាវជាយូរមកហើយ រហូតឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួន។បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមា នជ័យ ចាត់ការតាមនិតិវិធីច្បាប់ហើយដែរ៕  
  • ក្រសួងសុខាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកលក់ផលិតផលសម្រកទំងន់ Slim-Me ព្រោះគ្មានច្បាប់ត្រឹមត្រូវ ​ក្រសួងសុខាភិបាល បានធ្វើការព្រមានចាត់វិធានការចំពោះ ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Tey Loner កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​សម្រក​ទម្ងន់​ឈ្មោះ Slim-Me គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល ហើយ​បាន​ផ្សព្វផ្សាយ​ភូតកុហក​បោកប្រាស់ និង បំផ្លើស​ហួស​ពី​ការពិត ។ ក្រសួងអំពាវនាវ ឲ្យពលរដ្ឋបញ្ឈប់ការទិញផលិតផលនេះ ព្រោះអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងអាចបណ្តាលឲ្យស្លាប់ ដោយសារការគាំងបេះដូង និងដាច់សរសៃឈាម។
  • មានពលករចំណាកស្រុកប្រមាណជាង ៨ម៉ឺន ៥ពាន់នាក់ បាន​វិលត្រឡប់មកកាន់កម្ពុជាវិញ ដោយសារវិបត្តិកូវីដ១៩ មកទល់ពេលនេះ យ៉ាងហោចណាស់ក៏មានពលករចំណាកស្រុកប្រមាណជាង ៨ម៉ឺន ៥ពាន់នាក់ បានវិលត្រឡប់មកកាន់កម្ពុជាវិញពីបណ្តាប្រទេសនានា ជាពិសេសពីប្រទេសថៃ ដោយសារ​វិបត្តិ​កូវីដ១៩។ ពួកគាត់ កំពុងស្ថិតនៅរាយប៉ាយតាមបណ្តារាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ដែលពលករទាំង នោះមួយចំនួន គឺមិនមានលទ្ធភាពក្នុងការផ្គត់ផ្គង់ជីវភាពខ្លួនឯងសម្រាប់រយៈពេលវែងបាននោះទេ ។ នេះជាការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតប ទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជំងឺ កូវីដ១៩ នាទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី២២ មេសា។ សម្តេចបញ្ជាក់ថា ពលករតែងតែងចង់ត្រឡប់ទៅប្រទេសគេវិញ ដើម្បីធ្វើការងារ និងបានប្រាក់ចំណូល តែសម្រាប់ ស្ថានភាពបច្ចុប្បន្ននេះ អាជ្ញាធរ មិនអាចអនុញ្ញាតឱ្យពួកគាត់ចេញចូល ឬឆ្លងកាត់ព្រំដែនបានឡើយ ព្រោះថា ថៃក៏បានបិទព្រំដែន ហើយថៃក៏មានបញ្ហាកូវីដធ្ងន់ធ្ងរនៅឡើយ។ ជាពិសេសថៃបានដាក់ប្រទេសរបស់គេឱ្យ ស្ថិតក្នុងគ្រាអាសន្នថែមទៀតផង ដូច្នេះហើយកម្មករចំណាកស្រុករបស់យើងមិនទាន់អាចវិលត្រឡប់ទៅ វិញបានទេក្នុងពេលនេះឡើយ ដែលនេះគឺជាបញ្ហាដែលយើងត្រូវរួមគ្នារកដំណោះស្រាយ។   សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា បញ្ហាខាងលើ […]
  • សេចក្តីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន បានទៅដល់ដៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហើយ  នៅព្រឹកថ្ងៃទី ២២ មេសា នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមមកើត រិទ្ធ បានអញ្ជើញទៅការពារច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនិងធ្វើការពិនិត្យថាតើសេចក្តីព្រាងច្បាប់នេះរំលោភទៅលើរដ្ឋធម្មនុញ្ញ ឬក៏យ៉ាងណា។ ឯកឧត្តម ជិន ម៉ាលីន បញ្ជាក់ថា មិនមែនច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការហើយភ្លាម នឹងត្រូវដាក់ប្រទេសក្នុងគ្រា អាសន្ននោះទេ។ ប្រទេសកម្ពុជា មិនទាន់ស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរ ឡើងនឹងត្រូវដាក់ឲ្យអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននោះឡើយ។
  • ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន មិនមែនដើម្បីបំបិទសិទ្ធិសេរីភាព ឬរំលោភសិទ្ធិប្រជាពលរដ្ឋនោះទេ  ប៉ុន្តែគឺដើម្បីប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្សនិងដើម្បីការពារផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋកម្ពុជា។ មកដល់ពេលនេះ មានប្រទេសចំនួន ៧០ ហើយដែលបានដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ហើយក្នុងតំបន់អាស៊ានក៏មានប្រទេស៦ហើយ ដែលបានដាក់ប្រទេសក្នុងគ្រាអា សន្ន។ ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា ការរៀបចំសេចក្តីព្រាងច្បាប់នេះគឺអនុលោមទៅតាមច្បាប់អន្តរជាតិ និងមានភាពត្រឹមត្រូវ។ បណ្ដាប្រទេសផ្សេងទៀតអនុវត្តបានចុះហេតុអ្វីកម្ពុជា អនុវត្តមិនបាន។
  • អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា កម្ពុជាមិនចាំបាច់ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ បើស្ថានភាពនៃការ គ្រប់គ្រងកូវីដ១៩ បានល្អដូចពេលបច្ចុប្បន្ននេះ។ នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹក២២ មេសា ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ សេចក្តីព្រាងច្បាប់នៅក្នុងការដាក់ប្រទេសក្នុងភាពអាសន្ន អាចអនុវត្តទៅបានគឺស្ថិតនៅក្នុងដំណាក់កាលប្រទេសជាតិជួបគ្រោះអាសន្នធ្ងន់ធ្ងរប៉ុណ្ណោះ ហើយត្រូវមានការឯកភាពពីឥស្សរជនជាន់ខ្ពស់ចំនួន៣រូប ដូចជានាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងព្រឹទ្ធសភា។  
  • សម្តេចក្រឡាហោម ប្រជុំពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាល នៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២២ មេសា នេះ សម្តេចក្រឡាហោម ស ខេង ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវ​ការរ​យៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) ៕
  • ប្រមុខការទូតកម្ពុជា នឹងចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក តាមរយៈ វីដេអូ ខនហ្វើរ៉េន ស្តីពីការបង្កើកកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩។ កិច្ចប្រជុំ នឹងត្រូវធ្វើឡើងនៅវេលាព្រឹកស្អែកថ្ងៃទី២៣ មេសា។
  • ស្លាប់៣នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ ខែមេសា (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល៦នាក់។ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន​៖ មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, កត្ដាយាន និងមិនគោរពសិទ្ធិ៕  
  • កូវីដ-១៩: ថ្ងៃនេះមិនមានអ្នកឆ្លងថ្មីវីរុសកូវីដ១៩ទេ ហើយក៏មិនមានព្យាបាលជាសះស្បើយនោះដែរ  មកដល់ពេលនេះជាសះស្បើយមានចំនួន ១១០ នាក់ នៅសល់១២ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល។  
  • មានវីដេអូរ៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាណែនាំដល់សាសនិកឥស្លាមទូទាំងប្រទេសឲ្យអនុវត្តតាមផ្ទះរៀងៗខ្លួន ក្នុងខែរ៉ាម៉ាដនដើម្បីចូលរួមទប់ស្កាត់COVID-19 ។  
  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត​គម្រោង​វិនិ​យោគថ្មីចំនួន៤ទៀត សរុបទុនវិនិយោគជាង១៤លានដុល្លារ  ឲ្យដំណើរការអាជីវកម្មនៅកម្ពុជា ដែលអាចបង្កើតការងារជាង១៤០០កន្លែង។  
  • កម្មករ-កម្មការិនីជិត១ពាន់នាក់នៅភ្នំពេញ ត្រូវដាក់ដោយឡែកក្នុងកន្លែងស្នាក់នៅផ្ទាល់ខ្លួន នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯ.ឧ ហេង សួរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ការត្រួតពិនិត្យសុខភាព និង ដាក់ឱ្យកម្មករ កម្មការិនីទាំងនេះដាច់ដោយឡែកពីគេរយៈពេល​១៤ថ្ងៃ គឺ ដើម្បីការពារសុខភាពកម្មករ កម្មការិនីជាង ៩៥% ដែលបានមកធ្វើការងារធម្មតាក្នុងអំឡុងពេលបុណ្យចូលឆ្នាំ និង ការពារសុខភាពកម្មករ កម្មការិនីដែលបានឈប់សម្រាកទៅលេងស្រុកកំណើតនោះផងដែរ។ ឯ.ឧ ហេង សួរ បានរំលឹកប្រាប់ដល់កម្មករ កម្មការិនីទាំងអស់ឱ្យដឹងថា ជំងឺកូវីដ-១៩ វាមិនមែនជារឿងរបស់បុគ្គលតែម្នាក់ឯងនោះទេ ប៉ុន្តែពួកគេអាចក្លាយជាភ្នាក់ងារបំផ្លាញជីវិតអ្នកដទៃ ប្រសិនបើមិនខិតខំការពារខ្លួនឯងកុំឱ្យឆ្លងជំងឺកូវីដ-១៩នេះ។
  • មានវីដេអូរ៖ រថយន្ត ដឹកទំនិញ មួយគ្រឿង ដាច់ហ្វ្រាំង ទាញចង្កូតឡើងសួន បុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មរលើងទាំងគ្រឹះ រាជធានីភ្នំពេញ៖ រថយន្ត ដឹកទំនិញរបស់ក្រុមហ៊ុន រាជសីហ៍ឡូជីស្ទិកមួយគ្រឿង ដែលអ្នកបើកបរអះអាងថាដាច់ហ្វ្រាំង ក៍បានទាញចង្កូតគេចយានយន្តនៅពីមុខ ក៍បានជ្រុលឡើងសួនច្បារ ខណ្ឌចែកទ្រូងមហាវីថី ទៅបុក បង្គោលបាណូផ្សាយពាណិជ្ជកម្មធានាគាសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបណ្តាលអោយបាក់រលើង ទាំងគ្រឹះ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង២០នាទី ព្រឹកថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០២០នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ កែវ ផ្លូវឡុងឈិន ក្នុងភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។ រថយន្ត ដែលកើតមានគ្រោះថ្នាក់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស លាយត្រួយចេក ពាក់ស្លាកលេខភ្នំពេញ៣C.១០៤៩ ជារថយន្តដឹកទំនិញរបស់ក្រុមហ៊ុន រាជសីហ៍ឡូជីស្ទិក បើកបរ ដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណឡើយ។ តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្ត នោះបានធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។ពេលមកដល់ចំណុច កើតហេតុ មានរថយន្ត បត់ឆ្លងផ្លូវ រថយន្ត នោះក៍បានជាន់ហ្វ្រាំង តែមិនស៊ីនក៍ទាញចង្កូតគេចទៅឆ្វេងដៃជ្រុលឡើងសួនច្បារតែម្តង ។ តាមសាក្សីបានអោយដឹងទៀតថា ដោយសាតែរថយន្តនោះបើកក្នុងលឿន ក៍ជ្រុលបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មធានាគាសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបណ្តាលអោយបាក់រលើង ទាំងគ្រឹះដួលរាលដល់ដី។ គ្រោះថ្នាក់នេះពុំបណ្តាលអោយមនុស្សរងរបួសឡើយ ។បន្ទាប់ពីកើតមានគ្រោះថ្នាក់បើកបរ បានចុះគេចខ្លួនបាត់។ភ្លាមៗ នគរបាលមូលដ្ឋាន […]
  • មានវីដេអូរ៖ អាជ្ញាធរ ដាក់វិធានការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាផ្សារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បី សុខមាលភាពប្រជាពលរដ្ឋ ភ្នំពេញ៖ អនុវត្តតាមការណែនាំ របស់អភិបាលរាជធានីភ្នំពេញ ក្នុងរយៈពេល៣ថ្ងៃជាប់គ្នានេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពបាញ់ថ្នាំ សម្លាប់មេរោគ នៅតាមបណ្តារផ្សារធំៗនៅក្នុងរាជធានីភ្នំពេញ ដើម្បីសុខមាលភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ខណៈដែលជម្ងឺវីរុសកូវីដ-១៩ បាននឹងកំពុងវាយលុក មិនថានៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជានោះទេ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់អោយដឹង នាព្រឹកថ្ងៃទី២១ ខែមេសានេះថា ឯកឧត្តម ឃួង ស្រេងអភិ បាលរាជធានីភ្នំពេញ បានណែនាំអោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគ។ ជាក់ស្តែងចាប់ពីល្ងាចថ្ងៃទី ១៨ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមការងារមន្ទីរសុខាភិបាល បានចុះបាញ់ថ្នាំសម្លាប់មេរោគ តាមផ្សារធំថ្មី ទួលទំពូង និងផ្សារកណ្តាល បើទោះបី រាល់ថ្ងៃនេះ គណៈកម្មការផ្សារ និមួយៗបាននឹងកំពុងអនុវត្តការងារទៅតាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ ជម្ងឺវីរុសកូវីដ-១៩ ដោយនៅតាមបណ្តាលផ្សារទាំងនោះ ក្រៅពីការបាញ់លាងសំអាតហើយនោះ នៅតាមបណ្តាច្រកចេញចូលផ្សារក៏មានកម្លាំងសន្តិសុខផ្សាររង់ចាំបាញ់កំដៅនិងបាញ់អាកុលលាងដៃ ជូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី លោកស្រី ប៉ុន ដានី បានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី២១ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)