ដើម្បីធានាបាននូវការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋ និងជនបរទេស ដែលកំពុងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័ក កម្រិត១ កម្រិត២ និងនៅតាមបណ្តាសណ្ឋាគារ ដែលបានកំណត់ដោយក្រុមការងារអន្តរវិស័យ ដែលមានផ្នែកសុខាភិបាល និងអាជ្ញាធរមាន សមត្ថកិច្ចផងដែរនោះ ក្រសួងសុខាភិបាលសូមស្នើឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ខេត្ត យាមប្រចាំការជាប់ជាប្រចាំ និងឃ្លាំមើលសកម្មភាព ខាងក្រៅមណ្ឌលចត្តាឡីស័កទាំងអស់ ដើម្បីជួយការពារសន្តិសុ ខ សណ្តាប់ ធ្នាប់នៅតាមមណ្ឌលចត្តាឡីស័កទាំងអស់នៅទូទាំងប្រទេសឲ្យបានហ្មត់ចត់ជាទី បំផុត។
ត្រូវមាន ការកំណត់ម៉ោងពេលសម្រាប់ឲ្យក្រុមគ្រួសារសួរសុខទុក្ខអ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡី ស័កនានាត្រូវធ្វើតាមរយៈទូរស័ព្ទ និងត្រូវការពារឲ្យបានម៉ឺងម៉ាត់ជាទីបំផុត កុំឲ្យអ្នកកំពុងធ្វើចត្តាឡីស័ក រត់គេចចេញពីមណ្ឌលចត្តាឡីស័ក មុនកាលកំណត់ជាដាច់ ខាត។
ប្រសិនបើមានបុគ្គលណា មិនអនុវត្តតាមវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល សមត្ថកិច្ចគ្រប់ជាន់ ថ្នាក់ត្រូវអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តដែលមានជាធរ មាន ដូចជា អនុក្រឹត្យលេខ ១២៩អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិ បាលដើម្បីទប់ ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល៕