ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • កូវីដ១៩៖ ថ្ងៃនេះមានអ្នកជាសះស្បើយចំនួន៣ករណីបន្ថែម ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនដល់១១០នាក់  បើតាមសេចក្តីប្រកាសក្រសួងសុខាភិបាលថ្ងៃនេះ មិនមានអ្នកឆ្លងថ្មីនោះទេ។ រយៈពេលជាងសប្តាហ៏ហើយ កម្ពុជាគ្មានអ្នកឆ្លងថ្មីនោះទេ ប៉ុន្តែអ្នកនាំពាក្យកក្រសួងសុខាភិបាល បានរំលឹកពលរដ្ឋ កុំឲ្យមានការធ្វេសប្រហែសចំពោះកូវីដ១៩។  
  • ចេញពីលក់ដូរនៅផ្សារកាប់គោ​ មកដល់ពាក់កណ្ដាលផ្លូវត្រូវរថយន្តទំនេីបបុកពីក្រោយរបួសស្រាល៣នាក់ទាំងប្ដី​ម្ដាយនិងកូន  ភ្នំពេញ​ ៖​ ក្រុមគ្រួសារមួយមានប្ដី​ ប្រពន្ធ​ និងកូនស្រី​ បានចេញពីលក់ដូរនៅផ្សារកាប់គោបំណងត្រឡប់ទៅផ្ទះវិញ​ ត្រូវរថយន្តស៊េរីទំនេីបមួយគ្រឿងបេីកបរដោយជនបរទេស​ មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់​ និងរាយប៉ាយរបស់របបពេញផ្លូវ​ រួចព្យាយាមបេីករត់​ តែត្រូវសមត្ថកិច្ចខណ្ឌមានជ័យដេញឃាត់បានទាំងរថយន្ត​ និងតៃកុង​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២​ និង១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២១​ ខែមេសា​ ឆ្នាំ​២០២០​ នៅក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​ តាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ តាមសម្ដីស្ត្រីជនរងគ្រោះជាប្រពន្ធបានប្រាប់អ្នកសារព័ត៌មានថា​ មុនពេលកេីតហេតុ​ រូបគាត់និងប្ដីទាំងកូនស្រីម្នាក់​ បានបេីករុឺម៉កកង់បីខ្មែរ​ ចេញពីលក់ដូរនៅផ្សារកាប់គោ​ ហេីយបំណងមកផ្ទះវិញនៅសង្កាត់ចាក់អង្រែក្រោម​ ខណះមកដល់កន្លែងកេីតហេតុស្រាប់តែឃេីញរថយន្តបង្កម៉ាក​ អូឌី​ Q7​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2Z-5878 ដែលបេីកបរដោយបុរសជនជាតិបរទេសខាងលេី​ ធ្វេីដំណេីរមកពីក្រោយយ៉ាងលឿន​ រួចក៏បុករុឺម៉កកង់បីរបស់គាត់ពេញទំហឹង​ បណ្ដាលឲ្យក្រឡាប់រុឺម៉កកង់បី​ចាក់ចោលសម្ភារៈលក់ដូររងការខូចខាតយ៉ាងដំណំ​ តែប្ដីនិងកូនស្រីគាត់​ រងរបួសតិចតួច​ ។ ស្ត្រីរងគ្រោះបានបន្តថា​ ក្រោយកេីតហេតុភ្លាមៗ​ អ្នកបេីករថយន្តបង្កមិនបានឈប់ដោះស្រាយ​ និងទទួលខុសត្រូវនោះទេ​ ដោយបានព្យាយាមបេីករត់រហូតមកដល់មុខបុរី​ វីឡា​ ថោន​ ជាប់ផ្លូវ៣០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលេី​ ដដែល​ ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃេីញនិងជួយដេញឃាត់បានទាំងរថយន្តបង្ក​ […]
  • ក្រសួងរៀបចំមណ្ឌលចត្តាឡីស័ក១០កន្លែងនៅភ្នំពេញ សម្រាប់ដាក់កម្មករ និយោជិតឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំឱ្យមានមណ្ឌលចត្តាឡីស័កចំនួន ១០កន្លែង រាយតាមតំបន់ដែលមានរោងចក្រច្រើននៅរាជធានីភ្នំពេញ សម្រាប់ដាក់កម្មករនិយោជិតឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ក្រោយពួកគាត់ត្រលប់ពីស្រុកកំណើត និងឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ។   លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះថា នៅរាជធានីភ្នំពេញ ក្រសួងការងារ បានរៀបចំមណ្ឌល ពិនិត្យសុខភាព បណ្តោះអាសន្នចំនួន១០កន្លែង គឺមាននៅតំបន់ផ្លូវវេងស្រេងចំនួន៣កន្លែង, តំបន់ឧស្សាហ៍កម្មវឌ្ឍនៈ២កន្លែង, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ១កន្លែង, វិទ្យាល័យជម្ពូវ័ន្ត១កន្លែង, អនុវិទ្យាល័យដង្កោរ១កន្លែង, វិទ្យាល័យឬស្សីកែវ១កន្លែង និងវិទ្យាល័យគោកបញ្ជាន់ ១ន្លែង”៕
  • មានវីដេអូរ៖ ជិះម៉ូតូជូនមិត្តភក្រត្រឡប់ទៅផ្ទះត្រូវជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូតាមឆក់បានសម្រេចគេចខ្លួនបាត់ស្រមោល ភ្នំពេញ៖ស្ត្រីវ័យចំណាស់២នាក់បានកំពុងតែជិះម៉ូតូមួយគ្រឿងឌុបជូនគ្នាត្រឡប់ទៅផ្ទះត្រូវជនសង្ស័យមានគ្នាចំនួន២នាក់ជិះម៉ូតូតាមដេញឆក់យកថង់ដាក់លុយនិងទូរស័ព្ទរត់គេចខ្លួនបាត់ស្រមោលតែម្តងបង្កការភ្ញាក់ផ្អើលពេញផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ នឹង ០៥នាទីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវព្រះមុនីវង្សនៅចំណុចក្បែរនឹងសាលារាជធានីភ្នំពេញស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ ជនរងគ្រោះដោយអំពើឆក់មានឈ្មោះ ផល្លា ភេទស្រី អាយុ៤៨ឆ្នាំមានមុខរបរចុងភៅ ស្នាក់នៅម្តុំផ្សារអូរឬស្សី ចំណែកអ្នកឌុបមានឈ្មោះសេងសុភ័ណ្ឌភេទស្រីអាយុ ៥២ឆ្នាំមានមុខរបរផ្នែកសំអាត នៅក្រុមហ៊ុនមិត្ត សម្លាញ់ ស្នាក់នៅក្រុម១១ សង្កាត់ទួល១ ខណ្ឌឬស្សីកែវ។ តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានចេញមកពីធ្វើការនៅម្តុំផ្សារអូរឬស្សីហើយបានទៅលេងផ្ទះមិត្តភក្រនៅម្តុំទួលសង្កែបន្ទាប់មកបានពឹងឲ្យជូនមកផ្ទះវិញដោយជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុយគីវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1G-0258 តាមផ្លូវព្រះមុន្នីវង់ក្នុងទិសដៅពីជើងទៅត្បូងបានពាក់ កណ្តាលផ្លូវក៏លេចមុខជនសង្ស័យមានគ្នាចំនួន២នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅមិនចាំស្លាកលេខតាមមកពីក្រោយបានធ្វើសកម្មភាពឆក់យកថង់ដាក់កាបូបលុយនិងទូរស័ព្ទបានសម្រេចរួចជិះគេចខ្លូនបាត់ស្រមោលតែម្តង។ ជនរងគ្រោះបន្តថា សម្ភារៈដែលក្រុមចោរឆក់យកទៅមានលុយដុល្លាចំនួន១០០$លុយខ្មែរប្រហែល៥០ម៉ឺនរៀលនិងផ្សេងៗទៀតមួយចំនួនផងដែរព្រមទាំងទូរស័ព្ទដៃម៉ាក OPPO មួយគ្រឿងថែមទៀត។ ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចកដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមរកមុខជនសង្ស័យចាប់យកមកផ្តន្ទាទោសតាមច្បាប់៕ https://www.facebook.com/SEATVNews24Hours/videos/155956759170484/?t=1   https://www.facebook.com/SEATVNews24Hours/videos/315057612794297/?t=0
  • មានវីដេអូរ៖ កម្មករ និយោជិតនៅភ្នំពេញជាង១ម៉ឺននាក់ ត្រូវបានដាក់នៅដាច់ដោយឡែក ដើម្បីរកជំងឺកូវីដ១៩ ក្រោយត្រឡប់ពីចូលឆ្នាំថ្មី ភ្នំពេញ)៖ កម្មករ និយោជិតក្នុងរាជធានីភ្នំពេញប្រមាណ ១៥.០០០នាក់ ត្រូវបានរៀបចំដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពរកជំងឺកូវីដ១៩ បន្ទាប់ពីពួកគេត្រឡប់ពីចូលឆ្នាំថ្មីប្រពៃណីជាតិនៅស្រុកកំណើតកាលពីសប្តាហ៍កន្លងទៅនេះ។ ក្នុងសន្និសីទព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩នៅកម្ពុជានាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ ម៉ម ប៊ុនហេង បានឱ្យដឹងថា ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន បានសហការយ៉ាងតឹងរឹងរៀបចំដាក់កម្មករ និយោជិត ត្រឡប់មកពីស្រុកកំណើតឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពរកជំងឺកូវីដ១៩។ សូមរំលឹកថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាលពីសប្តាហ៍កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនឱ្យមានការឈប់សម្រាកនោះឡើយ ពោលទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត និងបុគ្គលិកឯកជននៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជននានា នៅធ្វើការងារជាធម្មតា។ ការសម្រេចធ្វើបែបនេះ ដើម្បីកាត់បន្ថយការប្រមូលផ្តុំ ការជួបជុំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលអាចនាំឱ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩។ អាជ្ញាធរនៅក្នុងរាជធានីភ្នំពេញ ដែលជាតំបន់ប្រមូលផ្តុំទៅដោយរោងចក្រនោះ បានរៀបចំអគារសាលារៀន ដើម្បីដាក់កម្មករ និយោជិតឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃមុនពេលពួកគេចូលធ្វើការងារវិញ។ ឯ.ឧ ម៉ម ប៊ុនហេង បានបញ្ជាក់នៅក្នុងសន្និសីទព័ត៌មានថា ចំពោះបងប្អូនដែលបានសម្រុកធ្វើដំណើរទៅស្រុកកំណើតមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយត្រូវវិលត្រឡប់មកលំ នៅឋាន ឬចូលមកធ្វើការនៅតាមទីកន្លែងរោងចក្រ សហគ្រាស ក្រសួងស្ថាប័ន ឬមន្ទីររៀងៗខ្លួននោះ […]
  • ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា អនុម័តគម្រោងវិនិយោគចំនួន៣ តម្លៃ​១៧លានដុល្លារ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ក្រុមហ៊ុនចំនួន៣ ដែលសរុបជាទឹកប្រាក់១៧លានដុល្លារអាមេរិក​ និងផ្តល់ការធ្វើចំនួនជាង៧០០កន្លែង។ ក្រុមហ៊ុនទាំងបីនោះរួមមាន៖   ១- ក្រុមហ៊ុន M.M.A.S (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតប្រអប់នំ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៧កន្លែង។   ២- ក្រុមហ៊ុន Long Purse Industrial (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតខ្សែកាបភ្ជាប់ចរន្តធ្វើអំពីស្ព័ន, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគចំនួន ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៥កន្លែង។   ៣- ក្រុមហ៊ុន Xiangsong Printing (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:វេចខ្ចប់, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន […]
  • សម្តេចតេជោ៖ កម្ពុជានៅតែរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ សម្តេចតេជោ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃនេះ ទោះបីក្នុងស្ថានភាពបែបណាក៏ដោយក៏កម្ពុជាត្រូវតែរឹងមាំជានិច្ច ហើយយើងទាំងអស់គ្នាត្រូវតែចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លង កូវីដ-១៩ នៅទូទាំងប្រទេស។ សម្តេចតេជជោ អំពាវនាវឲ្យពលរដ្ឋ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយនឹងសាប៊ូ ទឹកអាល់កុល និងជឹលសម្លាប់រោគ និងបាក់តេរីផ្សេងៗ ហើយត្រូវពាក់ម៉ាសនៅគ្រប់ទីកន្លែង ដើម្បីទប់ស្កាត់ការចម្លងរោគ Covid-19 ពីយើងទៅគេ នឹង ពីគេមកយើង។ គិតត្រឹមថ្ងៃទី២០ មេសានេះ កម្ពុជា បានព្យាបាល អ្នកជំងឺកូវីដ១៩ បានជាសះស្បើយចំនួន១០៧នាក់ និងនៅ​សល់១៥នាក់ទៀត កំពុងយកចិត្តទុកដាក់ព្យាបាល។ កម្ពុជា ពុំមានអ្នកស្លាប់ដោយសារកូវីដ១៩នោះទេ៕  
  • ម៉ូតូស្កូពីបើកលឿន ទៅបុកជាមួយម៉ូតូស្កូពី ដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ ខេត្តកណ្តាល៖ ស្ត្រីម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ រីឯជនរងគ្រោះបីនាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចណ៍បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកស្កូពី បើកបរក្នុងល្បឿនលឿន ទៅបុកជាមួយម៉ូតូស្កូពីដូចគ្នា ដែលកំពុងបើកឆ្លងផ្លូវពីលិចទៅកើត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត៦ព្រលប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតខាងលើឈ្មោះ ព្រាប ស៊ីណេត ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិព្រែកល្វា ឃុំព្រែកតាកូវស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដា ស្កូពី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AA-3286។ ចំណែកជនរងគ្រោះ៣នាក់ទៀត ទី១-ឈ្មោះ ភ្លាម វិសាល ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល អ្នកបើកបរម៉ូតូ រងរបួសធ្ងន់, ទី២-ឈ្មោះ ផាត តារា ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រួមដំណើររងរបួសធ្ងន់) […]
  • រដ្ឋបាលក្រុងស្វាយរៀង ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ជូនដល់អាជីវករលំនៅដ្ឋានប្រជាពលរដ្ឋនៅក្រុងស្វាយរៀង នាព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២០រដ្ឋបាលក្រុងស្វាយរៀងមន្ត្រីជំនាញ កម្លាំងនគរបាល កងរាជអាវុធហត្ថ ដឹកនាំដោយលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានចុះបាញ់ថ្នាំតាមតូបលក់ដូរ របស់អាជីករ ផ្សារវាលយន្ត តាមគេហដ្ឋាននានា ព្រមបានរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវនានាជំវិញផ្សារវាលយន្តដែលអាជីវករលក់ដូរលើចិញ្ចើមផ្លូវផងដែរ។ លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀងបានឲដឹងថា ក្នុងនាមរដ្ឋបាលក្រុងស្វាយរៀងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ បានឧបត្ថម្ភម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ដល់ក្រុមការងារថ្នាក់ក្រុងស្វាយរៀងសម្រាប់ប្រើប្រាស់ក្នុងការបាញ់សម្លាប់មេរោគរាតត្បាតកូវីដ១៩តាមទីប្រជុំជនផ្សារវាលយន្ត ក៏ដូចជាទីប្រជុំជនក្រុងផង។ ក្នុងឱកាសចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ព្រមទាំងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូនដល់បងប្អូនអាជីវករលក់ដូរ ក៏ដូចជាពលរដ្ឋ លោកសរ សុដានីបានណែនាំដល់បងប្អូនទាំងត្រូវ ចូលរួម សម្អាតអនា័យ ជាប្រចាំហូបស្អាត រស់នៅស្អាត ត្រូវលាងដៃនិងសាប៊ូ អាល់កុល ជែល ឲ្យបានញឹកញាប់ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។ សូមកុំធ្វេសប្រហែសអោយសោះ Covid 19 នៅតែជាបញ្ហានៅឡើយទេពីព្រោះនៅលើសកលោកកំពុងមានឆ្លងមេរោគកូវីដ និងមានមនុស្សស្លាប់ជាច្រើននាក់ផងដែរ។ ដោយប្រទេសកម្ពុជា ក៏មានអ្នកកើតជំងឺកូវីដ១៩ តែមិនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅ ឡើយ និងជាសះស្បើយជាបន្តបន្ទាប់ ទាំងនេះសារតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់អំពីសុខមាលភាពសុខភាពរបស់ប្រជាពលរដ្ឋ៕  
  • ក្រសួងសុខាភិបាល ចាប់ផ្តើមពិនិត្យសុខភាពកម្មករសម្រាកចូលឆ្នាំ មុនចូលធ្វើការ ក្រសួងសុខាភិបាល បានចាប់ផ្តើមអនុវត្តន៏វិធានការពិនិត្យសុខភាព និងធ្វើចត្តាឡីស័កចំពោះបងប្អូនកម្មករ និយោជិត ដែលបានឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលកន្លងទៅ។ កន្លងទៅនេះក្រសួងសុខាភិបាល និងក្រសួងការងារ បានជូនដំណឹងជាបន្តបន្ទាប់ពីវិធានការនានា ដើម្បីទប់ស្កាត់មិនឲ្យមានការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។
  • មានវីដេអូរ៖ ប្រជាពលរដ្ឋខ្វះខាតចំនួន១៥០គ្រួសារ រស់នៅពីរភូមិក្នុងឃុំស្ទឹងកាច់ ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន តាមរយៈព្រះចៅអធិការវត្តព្រំគីរីមរកត ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋក្រីក្រ រស់នៅភូមិផ្សារព្រំជើង និងភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំនួន១៥០គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសប្បុរសជននៅក្នុងប្រទេស ដែលដឹកនាំដោយលោកស្រី មាស វ៉ាន់ធី និងលោកឧត្តមសេនីយ៍ទោ វ៉ាន់ លីហៀង នាយករង នាយកដ្ឋានសោធននិវត្តន៍ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅវត្តព្រំគីរីមរត ហៅវត្តផ្សារព្រំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ព្រះគ្រូសក្យវង្ស វ៉ែន ចន្ទសាម៉ៃ ព្រះអនុគណស្រុកសាលាក្រៅ បានមានថេរដីកាថា៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលមានជីវភាពខ្វះខាត និងមានការចង្អុលបង្ហាញពីព្រះមេគណទាំងពីគណៈ ជាពិសេសឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ទើបព្រះអង្គ ខិតខំអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឲ្យមានការចូលរួមជាថវិកានិងគ្រឿងឧបភោកបរិភោគ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតទាំងនេះផងដែរ។ព្រះគ្រូសក្យវង្ស វ៉ែន ចន្ទសាម៉ៃ ព្រះអនុគណស្រុកសាលាក្រៅ បានមានថេរដីកាបន្តថា៖ អំណោយ ដែលចែកជូនប្រជាពលរដ្ឋខ្វះខាត នាពេលនេះគឺបានមកពីការឧបត្ថម្ភ របស់ឧបាសិការ […]
  • ក្រសួងសុខាភិបាល វិភាគវត្ថុសំណាកអ្នកសង្ស័យកូវីដ១៩ ចំនួនជិត១ម៉ឺននាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២០ មេសានេះ បានឲ្យដឹងថា ចំនួនវត្ថុសំណាកដែលបានធ្វើវិភាគទាំងអស់ គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី១៩ មេសា មានចំនួន៩,៧៩២។ បើតាមក្រសួងសុខាភិបាល ការអនុវត្តធ្វើតេស្តរកវីរុសកូវីដ១៩ បានច្រើនជាងប្រទេសបណ្តាប្រទេសអាស៊ានមួយចំនួន ធៀបទៅនឹងចំនួនប្រជាជន។ ក្រសួងកត់សំគាល់ឃើញថា ត្បិតរយៈពេលមួយសប្តាហ៏កន្លងទៅ កម្ពុជារកមិនឃើញអ្នកឆ្លងវីរុសកូវីដ១៩ និងមានអ្នកជំងឺជាបន្តបន្ទាប់បានជាសះស្បើយ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់ខ្ពស់បំផុត ទៅតាមបទបញ្ជារបស់រាជ រដ្ឋាភិបាល។
  • ក្រសួងអប់រំ និងក្រសួងព័ត៌មាន ចាប់ផ្តើមផ្សាយកម្មវិធីសិក្សាតាមកញ្ចក់ទូរទស្សន៏ជាតិ TVK2 ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំការផលិត និងផ្សព្វផ្សាយកម្មវិធី ការសិក្សាពីចំងាយ និងការសិក្សាតាមអេឡិចត្រូនិក។ តាម​រយៈការចុះហត្ថលេខានាពេលកន្លងទៅ ក្រសួងទាំងពីរ នឹងផលិតជាមេរៀនជាច្រើនមុខវិជ្ជា យកមកចាក់ផ្សាយនៅលើ​កញ្ចក់ទូរទស្សន៏ជាតិ២ រឺ TVK2 ដែលទើបបង្កើតថ្មី ក្នុងគោលដៅ ផ្តល់ឱកា​សដល់សិស្សានុសិស្ស អាចសិក្សាកាន់តែងាយស្រួល ទាំងប្រជុំជន និងជន​បទ​។
  • ពលករជាង៩ម៉ឺននាក់ ដែលវិលត្រលប់មកប្រទេសថៃ មិនទាន់មានសញ្ញានៃកូវីដ១៩ទេ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ ម៉ម ប៊ុនហេង បានបញ្ជាក់ថា មក​ដល់ពេលនេះ មានពលករមកពីថៃ មានជាង៩ម៉ឺននាក់ មិនទាន់មាននរណាម្នាក់ មានជំងឺកូវីដ១៩ទេ តែមានករណីសង្ស័យមួយចំនួនតូច ដែលកំពុងស្ថិតនៅក្រោមការតាមដាន។ អាជ្ញាធរកំពុងធ្វើការនេះយ៉ាងយកចិត្តទុកដាក់បំផុតជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក១៤ថ្ងៃផងដែរ។
  • បើកម៉ូតូបុកប៉ូលិសចរាចរណ៍ កំពុងឈរនៅគោលដៅពិនិត្យជាតិស្រវឹងបណ្តាលឲ្យរបួសធ្ងន់ ខេត្តកណ្តាល៖ មន្ត្រីនគរបាលចរាចរណ៍ម្នាក់ ត្រូវម៉ូតូបុកពេញមួយទំហឹង ខណៈកំពុងឈរជើងនៅគោលដៅពិនិត្យជាតិស្រវឹង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ជាង៨យប់ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ មន្ត្រីនគរបាលដែលត្រូវម៉ូតូបុកខាងលើឈ្មោះ យ៉ាន់ ពៅ ជាមន្ត្រីផ្នែកសណ្តាប់ធ្នាប់ អត្តលេខ៤០-៧១៧ នៅអធិការដ្ឋាននគរបាលស្រុកលើកដែក(រងរបួសធ្ងន់)។ ចំណែកជនបង្កមានឈ្មោះ ភុន សុផានី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគគីរធំ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AB-6263។ សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ បើកបរដោយយុវជនម្នាក់ ធ្វើដំណើរបណ្តោយផ្លូវជាតិលេខ១ មានទិសដៅពីអ្នកលឿងមកភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បានបុកមន្រ្តីនគរបាលចរាចរណ៍កំពុងឈរគោលដៅត្រួតពិនិត្យជាតិស្រវឹង បណ្តាលឲ្យរងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ មន្ទីរព្យាបាលសក្តិសិទ្ធិ ត្រើយខាងកើតស្ពានអ្នកលឿង។ ចំណែកជនបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅនឹងកន្លែង។ សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងខ្លួនជនបង្កមានកម្រិតជាតិអាល់កុល ០,២៨mg/L […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)