ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្រសួងសុខាភិបាល បន្តរំលឹកពលរដ្ឋកុំឲ្យធ្វេសប្រហែលនឹងជំងឺកូវី១៩ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះការរីករាលដាលដោយជំងឺកូវីដ១៩ ក្នុងរដូវវស្សាខាងមុខនេះ ត្បិតមេរោគនេះ មិនទាន់ថមថយឥទ្ធិពលនៅលើពិភពលោក និងគ្មានវ៉ាក់សាំង និងថ្នាំព្យាបាលនៅឡើយ។ នេះជាការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខា​ភិបាលនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី២០ មេសា។ ឯ.ឧ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានបញញជាក់ថា កម្ពុជា មិនទាន់អាចបើកដំណើរការសាលារៀន និងកន្លែងកំសាន្តវិញបាននៅឡើយទេ ត្បិតកម្ពុជា ក៏ស្ថិតនៅ ក្នុងស្ថានភាពផុយស្រួយ ពិសេសឆ្លងពីខាងក្រៅ ចូលក្នុង និងអ្នកក្នុងឆ្លងបន្តទៅអ្នកដទៃទៀត នៅឡើយ ហើយវីរុសនេះអាចបញ្ចប់ ទាល់តែមានវ៉ាក់សាំង និងការពារព្យាបាលជាក់់លាក់ណាមួយ។
  • មានវីដេអូរ៖ អភិបាលខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាល ជាមួយកងពលលេខ៩០ ដែលជួយអន្តរាគមន៍ដឹកជញ្ជូនប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត ថ្ងៃ១៩ ខែមេសា ឆ្នាំ២០២០ម្សិលមិញ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភអំណោយថវិកាលើកទឹកចិត្តបន្ថែម ដល់កងកម្លាំងយោធាកងពលដឹកជញ្ជូនលេខ៩០ចំនួន ៥២នាក់ ឡានចំនួន៥០គ្រឿង ដែលបានចូលរួមដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ រយៈកាលកន្លងនេះ ។ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងការអរគុណ និងកោតសរសើរចំពោះកងកម្លាំងយោធាកងពលលេខ៩០ និងកងកម្លាំងប្រដាប់អាវុធ ក្រុមការងារគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ច ចំពោះមុខកន្លងមក ដើម្បីសម្របសម្រួល ជួយដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមកពីប្រទេសថៃ ។ សកម្មភាពទាំងនេះគឺយើងរួមគ្នាជួយដោះស្រាយបានយ៉ាងល្អ ទាំងការពិនិត្យសុខភាព ការអប់រំណែនាំ និងដឹកជញ្ជូនពួកគាត់ទៅកាន់ ភូមិឋាន ស្រុក ខេត្តរៀងៗខ្លួន បានដោយសុខសុវត្ថិភាព ។ ឯកឧត្តមអភិបាលខេត្តបន្តថា៖ ទោះក្រោយចប់បុណ្យឆ្នាំប្រពៃណីជាតិខ្មែរ មានការអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ខេត្ត ជាធម្មតានោះ តែប្រជាពលរដ្ឋនៅតែបន្តមកពីប្រទេសថៃនោះ យើងនៅតែបន្តកិច្ចការងារយើងទៀត ដើម្បីចូលរួមទាំងអស់គ្នា បង្ការ ទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីត១៩ ។ ទន្ទឹមនោះក្នុងនាមរដ្ឋបាលខេត្ត ឯ.ឧ បានឧបត្ថម្ភថវិកាបន្ថែម១លើកទៀត […]
  • ស្លាប់៦នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៩ ខែមេសា (ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកាលពីម្សិលម៉ិញ បានសម្លាប់មនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល៨នាក់។ នេះបើ​យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ប្រជែង, ស្រវឹង, បត់គ្រោះថ្នាក់, មិនប្រកាន់ស្ដាំ និងមិនគោរពសិទ្ធិ៕    
  • មានវីដេអូរ៖ អភិបាលខេត្តចុះពិនិត្យមើលធារាសាស្ត្រ និងការងារបង្កបង្កើនផល របស់ប្រជាពលរដ្ឋនៅស្រុកអូរជ្រៅ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ,លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ បានអញ្ជើញចុះពិនិត្យមើលសក្តានុពលទឹកក្នុងអាងកន្សែង ឃុំសិង្ហ និង អាងកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ដែលជាកន្លែងមានទឹកគ្រប់គ្រាន់ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមដាំដំណាំបន្ថែបង្ការផ្សេងៗ ។ បច្ចុប្បន្ននេះ អាងកូនត្រីប្រជាពលរដ្ឋមួយចំនួន បាននឹងកំពុងធ្វើការដាំបន្លែ រួម មាន ពោត ម្រះ ននោង ល្ពៅ ត្រប់ និងសណ្តែងគួ ជាដើម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានណែនាំដល់ ភូមិ ឃុំ ឲ្យបន្តជំរុញណែនាំ បំផុសដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់នូវសក្តានុពលទឹកឲ្យអស់លទ្ធភាព ប្តូរពីការធ្វើស្រែមក ដាំដំណាំ បន្លែបង្ការ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងនាំយកទៅលក់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើង ។ ជាមួយគ្នានោះ ឯកឧត្តម […]
  • កូវីដ១៩៖ អ្នកជាសះស្បើយចំនួន២នាក់បន្ថែមទៀត ឯ.ឧ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងសន្និសីទនៅព្រឹកថ្ងៃទី២០ មេសានេះថា ត្រឹមថ្ងៃទី២០ មេសានេះ មិនមានអ្នកឆ្លងថ្មីវីរុសកូវីដ១៩នោះទេ គ្រាដែលគ្រូពេទ្យជំនាញ បានព្យាបាលអ្នកជំងឺចំំនួន២នាក់ បានជាសះស្បើយ។ គិតមកដល់ពេលនេះ អ្នគជាសះស្បើយចំនួន១០៧នាក់។
  • នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿង ញៀនម្នាក់ ដកហូតថ្នាំញៀន២០កញ្ចប់ កណ្តាល: មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលបង្ក្រាបបាន រួមជាមួយថ្នាំញៀន២០កញ្ចប់ កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ អង្គស្នួល ខេត្តកណ្តាល ។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា៖ មុខសញ្ញាដែលត្រូវឃាត់ខ្លួនខាងលើ ឈ្មោះ សែម វិសាល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យរូបនេះ គឺមានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន០៣, ១-ដីកាលេខ២០៦ ចុះថ្ងៃទី០៤.០៦.២០១៩ របស់ចៅក្រម ស៊ើបសួរ គឹម ម៉េង ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៣.០៥.២០១៩។ ២-ដីកាលេខ៥៨២ ចុះថ្ងៃទី២០.១១.២០១៩ របស់ចៅក្រម ស៊ើបសួរ ប្លុង វិសាល ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល […]
  • ចាប់ពីថ្ងៃទី០១ ឧសភា នគរបាលចរាចរណ៏ នឹងធ្វើការរិតបន្តឹងច្បាប់ និងផាកពិន័យតាមអនុក្រិតថ្មី សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន គូសបញ្ជាក់ថានៅ១ត្រីមាស នៃឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានថយចុះ១៥០លើក ស្មើ១៤ ភាគរយ, ចំនួនអ្នកស្លាប់បានថយចុះ២០នាក់ ស្មើ៤ភាគរយ និងអ្នករបួស បានថយចុះ២៧៧នាក់ ស្មើ១៧ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០១៩។ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២០ ខាងមុខនេះ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុ ក្រឹត្យថ្មី ដែលប្រាក់ពិន័យត្រូវបានបង្កើន​ពី៣ទៅ៥ដងឯណោះ បើ ធៀបនឹងអនុក្រឹត្យចាស់ ដើម្បីជំរុញការគោរព និងអនុវត្តច្បាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ។
  • សម្តេចតេជោ ហ៊ុន សែន ៖ គិតត្រឹមព្រឹកថ្ងៃ១៧ មេសា នេះ សប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធជាមួយ ជំងឺកូវីដ-១៩ ចំនួន១៣.៥៩៧.២៩៥ដុល្លារ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុងហ្វេសប៊ុកផ្លូវការ ដូច្នេះថា ៖ « គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០នេះ សប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩មានចំនួន ទឹកប្រាក់ចំនួន ១៣.៥៩៧.២៩៥ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារៈ បរិក្ខា ដូចជាម៉ាស អាកុល សាប៊ូ សម្ភារៈពេទ្យ។ល។ ដែលមានតម្លៃរាប់លានដុល្លារ ថែមទៀត។ ដោយឡែក ការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬ មួយផ្នែកនៃមន្ត្រី ពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹ​មព្រឹកថ្ងៃ១៦ មេសា ២០២០ នេះ មានចំនួន ១៤.៧៥១នាក់ និងនៅសល់មួយចំនួនទៀត ដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។   ក្នុងសំណេរដដែលនេះ សម្តេចតេជោ បានថ្លែងសសើរ និងកត់សម្គាល់ថា « នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើងក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ ដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណ ថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ […]
  • មានវីដេអូរ៖ អភិបាលខេត្តតាកែវណែនាំដល់អាជ្ញាធមូលដ្ឋាននិងមន្រ្តីពាក់ព័ន្ធបន្តអប់រំប្រជាជននិងតាមដានសុខភាពពលករដែលទើបមកពីក្រៅប្រទេស ខេត្តតាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំដល់អាជ្ញាធក្រុងស្រុកទាំង១០ក្នុងខេត្តតាកែវជាពិសេសមន្រ្តីសុខាភិបាលត្រូវបន្តចុះអប់រំដាស់តឿន និងក្រើនរំលឹកម្តងហើយម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋដោយឲ្យពួកគាត់ទម្លាប់មានអនាម័យល្អ និងចេះការពារខ្លួនឯង តាមរយៈ ការពាក់ម៉ាស់ និងលាងដៃនឹងអាកុលឬសាប៊ូអោយបានជាប់ជាប្រចាំដើម្បីធ្វើយ៉ាងណាកុំឲ្យជំងឺកូវីដ១៩កើតមានឡើងនៅក្នុងសហគមន៍របស់ពួកគាត់ ។ ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៩០គ្រួសារ ដែលមកទទួល អំណោយពីឯកឧត្តមអភិបាលខេត្តតាកែវ នៅក្នុងវត្តអង្គក្ដី ឃុំសឹង្ហ ស្រុកសំរោង ព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា បានមាន ប្រសាសន៍បន្តថា ការយល់ដឹង និងរួមគ្នាប្រយុទ្ធប្រឆាំង និងជម្ងឺកូវីត១៩ សំខាន់បំផុតគឺបងប្អូនប្រជាពលរដ្ឋម្នាក់ៗ ដែលត្រូវតែអនុវត្ត និងស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាលលើវិធានអនាម័យ វិធានគម្លាតសុវត្ថិភាព ដោយមិនត្រូវជួបជុំឬប្រមូលផ្តុំមនុស្សច្រើននាក់ឡើយ ធ្វើដូច្នោះគឺយើងទប់ស្កាត់ជំងឺកូវីដកូវីត១៩បាន ដូច្នោះអាជ្ញាធមូលដ្ឋានត្រូវបន្តសហការជាមួយមន្រ្តីសុខាភិបាលចុះផ្សព្វផ្សាយពីវិធានការរបស់ក្រសួងសុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជាប់ប្រចាំជាពិសេសត្រូវតាមដានសុខភាពរបស់បងប្អូនពលករដែលមកពីក្រៅប្រទេសផងដែរ។ បើតាម ឯកឧត្តម អ៊ូច ភា ថ្មីៗនេះតាមការប្រកាសរបស់ក្រសួងសុខាភិបាល គឺចំនួនអ្នកជាសះស្បើយពីជម្ងឺកូវីត១៩នៅប្រទេសកម្ពុជារបស់យើង គឺកើនឡើងដល់៩៨នាក់ហើយ ហើយចំនួនអ្នកឆ្លងថ្មីឃើញថា ពុំមានទៀត នេះមកពីការចូលរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការយកចិត្តទុកដាក់ព្យាបាលអ្នកឆ្លងជម្ងឺកូវីត១៩នេះពីក្រុមគ្រូពេទ្យ ពិសេសសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ទើបធ្វើឲ្យស្ថានភាពឆ្លងជំងឺកូវីដកាន់តែថមថយ និងជាសះស្បើយកាន់តែកើនឡើងជាលំដាប់ […]
  • សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្នើឲ្យអតិថិជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរួមគ្នា ដោះស្រាយបញ្ហាដោយភាពស្មោះត្រង់និងការទទួលខុសត្រូវដើម្បីឆ្លងកាត់ការលំបាកនៃវិបត្តិ កូវីដ-១៩។ ក្នុងការគាំទ្រអតិថិជនរបស់ខ្លួន ដែលទទួលរងផលប៉ះពាល់ សមាជិកសមាគមនីមួយៗ បាននិងកំពុងអនុវត្ត ដំណោះស្រាយផ្សេងៗទៅតាមនីតិវិធី គោលការណ៍ផ្ទៃក្នុងស្របទៅនឹងប្រភេទអតិថិជនទំហំនៃផលប៉ះពាល់និងស្ថានភាពជាក់ស្ដែងរបស់បេក្ខជនម្នាក់ៗ ហើយដំណោះ ស្រាយទាំងនោះ ត្រូវអនុលោមទៅតាមសេចក្តីណែនាំ របស់ធនាគារជាតិកម្ពុជាជាពិសេសទៅលើវិស័យទាំង៤រួមមានទេសចរណ៍ កាត់ដេរ សំណង់ និងដឹកជញ្ជូន ដូចដែលមានចែកក្នុងសារាចរណែនាំរបស់ធនាគារជាតិ នៃកម្ពុជាចុះថ្ងៃទី២៧ ខែមីនា ២០២០៕
  • ពលរដ្ឋខ្មែរទើបត្រឡប់មកពីក្រៅប្រទេសជាង ២៦០នាក់ ដាក់ខ្លួនដាច់ដោយឡែកពីក្រុមគ្រួសារនៅបាត់ដំបង បាត់ដំបងៈប្រជាពលរដ្ឋនិងពលករខ្មែរដែលទើបវិលត្រឡប់មកពីក្រៅប្រទេសចំនួនជាង២៦០នាក់ បានសម្រេចដាក់ខ្លួនឯងនៅដាច់ដោយឡែកពីក្រុមគ្រួសារនិងសហគមន៍ ដោយមានការយល់ដឹងពីការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩នៅខេត្តបាត់ដំបង។ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថាបច្ចុប្បន្នមានពលរដ្ឋបានដាក់ឡែកនៅចត្តាឡីស័កនៅក្នុងក្រុងបាត់ដំបងនិងតាមបណ្ដាស្រុកចំនួន១២នាក់និងដាក់ដាច់ដោយឡែកដោយខ្លួនឯងនៅតាមភូមិឃុំចំនួន ២៥១នាក់ជាពលករខ្មែរ ខណៈពលករខ្មែរក្នុងខេត្តបាត់ដំបង ដែលទើបត្រឡប់មកពីក្រៅប្រទេសសរុបចំនួន ១៥.៦៩៩នាក់ (ស្រី ៧១៨៥នាក់)។ ចំណែកលោកវេជ្ជបណ្ឌិត ពៅ សុវណ្ណារិន ប្រធានការិយាល័យស្រុកប្រតិបត្តិស្រុកមោងឫស្សី បានមានប្រសាសន៍ឲ្យដឹងថា ការដាក់ពលរដ្ឋ ទើបមកពីក្រៅប្រទេសនៅចត្តាឡីស័កនេះគឺត្រូវបានអនុវត្តដូចគ្នានៅទូទាំងប្រទេស តាមបទបញ្ជារបស់ក្រសួងសុខាភិបាល ដែលរួមមានទាំងការពិនិត្យសុខភាព ការផ្ដល់កន្លែងស្នាក់នៅនិងការហូបចុកជាដើម។ ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃកំពុងដាក់ខ្លួនដាច់ដោយឡែកនៅចត្តាឡីស័កក្នុងខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា បន្ទាប់ពីចេញមកពីប្រទេសថៃ ត្រូវបានរថយន្តកងទ័ពដឹកពួកគាត់ដល់វិទ្យាល័យព្រះមុនីវង្សស្ថិតក្នុងក្រុងបាត់ដំបង ដើម្បីពិនិត្យសុខភាព ទើបមានរថយន្តតាមស្រុកទៅទទួល យកមកដាក់ក្នុងចត្តាឡីស័ក ដោយការជិះរថយន្ត ការស្នាក់នៅនិងការហូបចុក ពុំមានយកថវិកានោះទេ ហើយពួកគាត់គាំទ្រនូវវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលនិងខិតខំអនុវត្តការការពារជំងឺនេះផងដែរ។ គួរបញ្ជាក់ផងដែរថា ចាប់ពីមានករណីផ្ទុះជំងឺកូវីក១៩មកមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជូនសំណាកចំនួន ៣៩៣សំណាក (ស្រី១៣៧សំណាក) ទៅពិនិត្យរកជំងឺកូវីដ១៩ ជាលទ្ធផលអវិជ្ជាមាន ៣៥៤សំណាក (ស្រី ១២៨សំណាក)និងលទ្ធផលវិជ្ជាមាន ចំនួន៨ករណី (ស្រី២នាក់) បានជាសះស្បើយចំនួន ៦នាក់ (ស្រី២នាក់) ៕  
  • មានវីដេអូរ៖ កម្មករ ការិនីរោងចក្រជាង ៣.០០០នាក់ នៅខេត្តបន្ទាយ មានជ័យមកធ្វើការធម្មតាក្នុងថ្ងៃ ចូលឆ្នាំខ្មែរ (ខេត្តបន្ទាយមានជ័យ)៖ ប្រធានមន្ទីរការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈខេត្ត បន្ទាយមានជ័យ រស សារុំប្រសាសន៏ថ្លែងប្រាប់អ្នកកាសែតថា កម្មករ កម្មការិនី ជាង៣.០០០នាក់ នៅក្នុងរោងចក្រចំនួន៣ ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ និក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានមកធ្វើការងារជាធម្មតានាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយអនុវត្តតាម សេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -១៩។ ក្នុងឱកាសចុះពិនិត្យខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រនៅក្នុងសួនឧស្សាហកម្មក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតនៅថ្ងៃទី១៦ខែមេសាឆ្នាំ២០២០នេះដែរមានការចូលរួមពីប្រធាន ក្រុមប្រឹក្សាខេត្ត ឯ.ឧ អ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យលោកអភិបាលក្រុង សិរីសោភ័ណ មេបញ្ជាការកង រាជអាវុធហត្ថក្រុង លោកអធិការក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។ ក្នុងការពិនិត្យ កម្មកររោងចក្រនោះ ឯ.ឧ អ៊ុំ រាត្រីបានកោតសរសើរចំពោះ ដំណើរខ្សែសង្វាក់ ផលលិតផល ផលិតកម្មរបស់ រោងចក្រទាំង៣ដែលបានបន្តនិរន្តរភាពក្នុងការងារក្នុងរោង ចក្រ របស់ ខ្លួន ជាប្រចាំ ទោះបី ស្ថានភាពបច្ចុប្បន្ននៅលើសកលលោកទទួលរងនូវវិបត្តិជា សកលដែលបង្កឡើងដោយមេរោគកូ វីដ- ១៩ នេះយ៉ាងណាក៏ដោយ។ លោកបាន បន្តកោត សរសើរ ចំពោះ ទឹក ចិត្ត របស់ […]
  • ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំឱ្យម្ចាស់រោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាអនុវត្តវិធានការចត្តាឡីស័កចំពោះកម្មករ និយោជិត ដែលបានឈប់សម្រាកនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី មុននឹងចូលបំពេញ ការងារប្រចាំថ្ងៃ។  
  • ព្រឹទ្ធសភា អនុម័តគាំទ្រលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពរបស់លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមេសា នេះ បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ សេចក្តីព្រាងច្បាប់នេះត្រូវបានប្រមុខរាជរដ្ឋាភិបាលស្នើសុំឲ្យស្ថាប័ននីតិប្បញ្ញត្តិអនុម័តដោយចាត់ទុកជាការប្រញាប់។   គួរជម្រាបថា សេចក្តីព្រាងច្បាប់នេះ បានតាក់តែងឡើងមាន៥ជំពូក និង១២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នាសម័យប្រជុំ លើកទី៤ នីតិកាលទី៦ ហើយត្រូវបានអង្គប្រជុំព្រឹទ្ធសភានាព្រឹកមិញនេះ បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ខាងលើនេះ ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕  
  • កម្ពុជា ប្រតិកម្មចំពោះការរិះគន់របស់ការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិលើច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា នេះ បានប្រតិកម្មឆ្លើយតបយ៉ាងខ្លាំងចំពោះការរិះគន់របស់ការិយាល័យនៃឧត្តមស្នងកាបរអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលើការច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ចំពោះមុខការរីករាលដាលនៃជំងឺកូវីដ១៩។   ប្រតិកម្ម​របស់កម្ពុជា បានធ្វើឡើងបន្ទាប់ពី ឧត្តមស្នងកាអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ផ្ញើលិខិតលេខ OL KHM 1/2020 ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ជូនលោកឧបនាយករដ្ឋម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនៅក្នុងលិខិតនោះ ក្រុមការងារនីតិវិធីពិសេសរបស់ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នៅកម្ពុជា។   ទន្ទឹមនឹងប្រតិកម្មឆ្លើយតបនេះ ស្ថានបេសកកម្មអចិន្រ្តៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត នៅទីក្រុងហ្សឺណែវ ក៏បានចេញសេចក្តីបំភ្លឺចំនួន ១១ចំណុច ជូនឧត្តមស្នងកាអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយក្នុងនោះ កម្ពុជាបានចាត់ទុកថា នៅក្នុងគ្រាដែលការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ មានភាពធ្ងន់ធ្ងរ ការអះអាងថា «ច្បាប់ស្ដីពីការគ្រប់គ្រង ប្រទេសជាតិក្នុងភាពអាសន្ន» ថាជាការរំលោភសិទ្ធិមនុស្ស គឺជាការអះអាងដែលមិនត្រឹមតែគ្មានមូលដ្ឋានច្បាស់លាស់ និងថែមទាំងជាការបង្ហាញពីការអនុវត្តសិទ្ធិមនុស្សដោយរើសមុខ និងលម្អៀង៕   ខាងក្រោមនេះ ជាលិខិតរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា បំភ្លឺចំពោះការចោទប្រកាន់របស់ ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)