ដោះស្រាយបញ្ហាដោយភាពស្មោះត្រង់និងការទទួលខុសត្រូវដើម្បីឆ្លងកាត់ការលំបាកនៃវិបត្តិ កូវីដ-១៩។
ក្នុងការគាំទ្រអតិថិជនរបស់ខ្លួន ដែលទទួលរងផលប៉ះពាល់ សមាជិកសមាគមនីមួយៗ បាននិងកំពុងអនុវត្ត ដំណោះស្រាយផ្សេងៗទៅតាមនីតិវិធី គោលការណ៍ផ្ទៃក្នុងស្របទៅនឹងប្រភេទអតិថិជនទំហំនៃផលប៉ះពាល់និងស្ថានភាពជាក់ស្ដែងរបស់បេក្ខជនម្នាក់ៗ ហើយដំណោះ ស្រាយទាំងនោះ ត្រូវអនុលោមទៅតាមសេចក្តីណែនាំ របស់ធនាគារជាតិកម្ពុជាជាពិសេសទៅលើវិស័យទាំង៤រួមមានទេសចរណ៍ កាត់ដេរ សំណង់ និងដឹកជញ្ជូន ដូចដែលមានចែកក្នុងសារាចរណែនាំរបស់ធនាគារជាតិ នៃកម្ពុជាចុះថ្ងៃទី២៧ ខែមីនា ២០២០៕






