ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • តម្លៃប្រេងសាំងនៅព្រះរាជាណាចក្រកម្ពុជាបន្តធ្លាក់ចុះ បន្ថែមទៀត នៅគ្រាដែលតម្លៃប្រេងសាំងសកលបានធ្លាក់ចុះ  តម្លៃប្រេងសាំងធម្មតាមួយលីត្រ ២.២៥០ ចំណែកប្រេងម៉ាស៊ូតតម្លៃ២៣០០រៀល ក្នុងមួយលីត្រ។
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋ និងស្នើឲ្យប្រុងប្រយ័ត្នខ្ពស់ ទាំងសុវត្ថិភាពចរាចរណ៍ និងសុខភាពផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុតទាំងសុវត្ថិភាពចរាចរណ៍ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន។   សម្តេចបានផ្ញើសារថា «ដោយសារថ្ងៃនេះអាចមានអ្នកធ្វើដំណើរច្រើនតាមដងផ្លូវ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកបើករថយន្តតាក់ស៊ី និងរថយន្តដឹកទំនិញធំៗ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។»   សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានយោគយល់ដល់ការដាក់បម្រាមមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តបណ្តោះអាសន្នរយៈពេលខ្លីផងដែរ។   សូមរំលឹកថា នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមេសា នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចប្រកាសបិទបញ្ចប់ការដាក់កំហិតការធ្វើចរាចរណ៍ឆ្លងខេត្ត ក្រុង ទូទាំងប្រទេស ដោយបានអនុញ្ញាតឱ្យពលរដ្ឋទាំងអស់អាចធ្វើចរាចរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយបានជាធម្មតាឡើងវិញ ចាប់ពីម៉ោង៦:០០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះតទៅ៕
  • យុវជនម្នាក់ ត្រូវជនល្មើសតាមកាប់ដល់ផ្ទះបណ្តាលឲ្យរងរបួសធ្ងន់ ខេត្តកណ្តាល៖ យុវជនម្នាក់ បានរងរបួសជាទម្ងន់ ដោយសារត្រូវជនសង្ស័យម្នាក់កាប់នឹងកាំបិត ដែលករណីនេះផ្តើមចេញពីការយល់ច្រឡំ ដោយជនល្មើសគិតថា ប្អូនជនរងគ្រោះបានវាយបក្ខពួកខ្លួនក៏ដេញតាមដល់ផ្ទះ លុះពេលឃើញជនរងគ្រោះដើរចេញពីក្រោមផ្ទះ ក៏យកកាំបិតកាប់តែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិល្វា សក្រោម ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើមានឈ្មោះ ហេង មុន្នី ភេទ ប្រុស អាយុ ២៤ឆ្នាំជនជាតិ ខ្មែរ មុខរបរ ជាងកាត់កញ្ចក់ មានទីលំនៅភូមិល្វាសក្រោម ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្ដាល។ ចំណែកជនសង្ស័យមានឈ្មោះ សួន ចន្ធី ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិល្វាសក្រោម ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្ដាលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់៕
  • សម្តេចតេជោ អំពាវនាវឲ្យអង្គការ WHO បន្តជួយប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅកម្ពុជា កុំខ្វល់ពីការព្រមានរបស់ប្រទេសខ្លះ សុន្ទរកថារបស់សម្តេចតេជោនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក ៣ ដែលមានសមាជិកអាស៊ានទាំង ១០ បូកជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង រៀបចំឡើងតាមវីដេអូខិនហ្វើរិន កាលពីថ្ងៃអង្គារ សប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសរសើរដល់សកម្មភាពអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។ សម្តេចស្នើឲ្យអគ្គលេខាធិការអង្គការនេះ ដោយខិតខំបន្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅកម្ពុជាតទៅទៀត កុំខ្វល់ពីការព្រមានពីសំណាក់ប្រទេសដទៃ។   គួរជម្រាបថា ទោះបីជាសម្តេចតេជោ មិនបានលើកចំឈ្មោះប្រទេសណាមួយក៏ដោយ តែការថ្លែងរបស់សម្តេចបានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសផ្ដាច់ជំនួយទៅឲ្យអង្គការសុខភាពពិភពលោក WHO ដែលសហរដ្ឋអាមេរិកធ្លាប់បានផ្ដល់ជំនួយទៅអង្គការនេះ ពី ៤០០លានទៅ ៥០០លានដុល្លារក្នុង ១ឆ្នាំ៕  
  • ក្រសួង ស្នើឱ្យដាក់កម្មករ និយោជិត ត្រឡប់ពីចូលឆ្នាំនៅដាច់ដោយឡែក ១៤ថ្ងៃ ក្រសួងសុខាភិបាលកម្ពុជា បានស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយរោងចក្រ សហគ្រាស និងក្រុមហ៊ុននានាដាក់កម្មករ និយោជិត ដែលទៅស្រុកលេងចូលឆ្នាំរយៈពេល១៤ថ្ងៃ មុនឱ្យពួកគេចូលធ្វើការវិញ ដើម្បីបង្ការការចម្លងជំងឺ កូវីដ១៩។ \ ក្នុងលិខិត ឯ.ឧ. ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះ ផ្ញើជូនរដ្ឋមន្រ្តីក្រសួងការងារបានគូសបញ្ជាក់ថា កម្មករ និយោជិត ដែលត្រឡប់មកពីចូលឆ្នាំវិញ ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែកជាចាំបាច់ ហើយត្រូវតាមដានសុខភាពជាប្រចាំ។   លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា វិធានការនេះធ្វើឡើង ដើម្បីកុំឱ្យមានការចម្លងរាតត្បាតជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ជាពិសេសការធ្វើដំណើរចល័តរបស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយដែលមិនបានគោរពតាមបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានការសម្រុកចេញទៅស្រុកកំណើត។   យោងតាមក្រសួងការងារ បានឱ្យដឹងថា ក្នុងកំលុងពេលបុណ្យចូលឆ្នាំនេះ កម្មករ និយោជិត នៅក្នុងវិស័យវេយណភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបជាដើមទូទាំងប្រទេសរហូតដល់ទៅ៩៥ភាគរយ បានគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលនៅធ្វើការងារជាធម្មតាមិនមានឈប់សម្រាកនោះទេ៕
  • កិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ប្រកាសលទ្ធផលកិច្ចប្រជុំ ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩ តាមរយៈប្រព័ន្ធ Video Conference ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលកិច្ចប្រជុំអាស៊ានបូកបី Video Conference ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ ខនហ្វឺរេន (Video Conference) ។   គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំប្រទេសជាសមាជិករបស់អាស៊ាន និងប្រទេសបូកបីផ្សេងទៀត បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ កិច្ចប្រជុំនេះ ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម ធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២០។   សូមអានខ្លឹមសារទាំងស្រុងស្តីពីលទ្ធផលនៃកិច្ចប្រជុំ ដូចខាងក្រោមនេះ ៖
  • សេចក្តីសម្រេចស្តីពី ការបញ្ចប់សុពលភាពបទបញ្ជាលេខ២ ប.ប.ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ ការរាត្បាតនៃជំងឺCOVID-19 ។  
  • សម្តេចតេជោ ប្រកាសឲ្យស្រាវជ្រាវរកអ្នកក្លែងហ្វេសប៊ុករបស់សម្តេចជាបន្ទាន់ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងជំនាញស្រាវជ្រាវរកអ្នកក្លែងហ្វេសប៊ុករបស់សម្តេច និងបិទ Profile/Page ក្លែងក្លាយទាំងនោះ ជាបន្ទាន់ ដើម្បីកុំអោយបន្តផ្សព្វផ្សាយព័ត៍មានបោកបញ្ឆោតនាំឲ្យសាធារណជនមានការភ័នច្រឡំ។   សម្តេចតេជោ បានសរសេនៅក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេចដោយបញ្ជាក់ថា ពេលនេះ សម្តេចមាន Profile និង Page ផ្លូវការតែមួយគត់ ក្នុង Facebook ដែលមានសញ្ញា គូសធិក (tick) ពណ៍ខៀវ ដែលបញ្ជាក់ថា ពិត (Verified) ពីក្រុមហ៊ុន facebook [ https://www.facebook.com/hunsencambodia/ ] ។ ក្រៅពីនោះ គឺសុទ្ធតែជា Profile និង Page ក្លែងក្លាយទាំងអស់៕  
  • ស្លាប់៦នាក់ របួស៣៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងកម្ពុជានៅថ្ងៃ១៥ ខែមេសាម្សិលមិញ មនុស្ស ៦នាក់បានស្លាប់ និង៣៤នាក់ រងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០   តាមរបាយការណ៍របស់សមតក្ថកិច្ច បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន៤០នាក់ នៅថ្ងៃទី១៥មេសា គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១៥លើក៕  
  • នៅថ្ងៃនេះគ្មានអ្នកឆ្លងវីរុសCOVID-19 ទេ ហើយគ្រូពេទ្យជំនាញកម្ពុជាក៏បានព្យាបាលជនជាតិបារាំងពីរនាក់ ជាសះ ស្បើយពីរករណីបន្ថែមទៀត ចំនួនអ្នកជាសះស្បើយបានកើនដល់៩៨នាក់។  
  • ដោយសារភ្លើងប្រច័ណ្ឌ មន្ត្រីប៉ូលីសប៉ុស្តិ៍បាក់ខែងបាញ់សម្លាប់ប្អូនថ្លៃ ពេលចូលទៅឃាត់បងស្រីមានជម្លោះជាមួយប្តីជនដៃដល់ មន្ត្រីប៉ុស្តិ៍នគរបាលបាក់ខែង នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារម្នាក់មានជម្លោះជាមួយប្រពន្ធដោយសារតែភ្លើងប្រច័ណ្ឌឈានដល់ការដកកាំភ្លើងបាញ់សម្លាប់ប្អូនថ្លៃ បន្ទាប់ ពីជនរងគ្រោះចូលទៅឃាត់ដោយឃើញបងថ្លៃដកកាំភ្លើងភ្ជុងបងស្រីរបស់ខ្លួន ។ នេះបើយោងតាមប្រភពព័ត៌មានដែលភ្នាក់ងារទទួលបានពីកន្លែងកើតហេតុ ។ ហេតុការបានកើតឡើងកាលពីវេលាម៉ោងជិត៨យប់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០ នៅផ្ទះខាងស្រុកប្រពន្ធជនដៃដល់ ភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនដៃដល់ជាមន្ត្រីប៉ូលិសប៉ុស្តិ៍នគរបាល បាក់ខែងខណ្ឌជ្រោយចង្វារឈ្មោះ សែម រ៉ានុន អាយុ៣៥ឆ្នាំ បានរត់គេចខ្លួនបាត់ក្រោយបាញ់សម្លាប់ប្អូនថ្លៃ។ ជនរងគ្រោះ ឈ្មោះ ម៉ៅ ប៊ុនហេង អាយុ២៨ឆ្នាំ ត្រូវជាប្អូនថ្លៃដោយប្រពន្ធរបស់ជនដៃដល់ និងជនរងគ្រោះជាបងប្អូនបង្កើត ។ ជនរងគ្រោះត្រូវបានជនដៃដល់បាញ់ចំនួន១ គ្រាប់ចំបំពង់ក ហើយនៅកន្លែងកើតហេតុគេឃើញសំបកគ្រាប់និងស្រោមកាំភ្លើងចំនួន១ បើតាមអ្នកធ្លាប់ស្គាល់ជនដៃដល់បានខ្សឹបប្រាប់ថាជនដៃដល់ប្រើប្រាស់កាំភ្លើងម៉ាក K59។ ប្រភពដដែលបានអោយដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនដៃដល់ បានមានការជួបជុំផឹកស៊ីបន្តិចបន្ទួច ក្រោយមកក៏មានទំនាស់ជាមួយប្រពន្ធ ។ ជនដៃដល់បានដកកាំភ្លើងភ្ជុងប្រពន្ធរបស់ខ្លួន ពេលនោះជនរងគ្រោះឃើញសភាពដូច្នេះក៏ចូលទៅឃាត់ដោយនិយាយថា គ្រាន់ឈ្លោះគ្នាបន្តិចបន្ទួចចាំបាច់ដកកាំភ្លើងភ្ជុង ពេលនោះជនដៃដល់ក៏បាញ់សំដៅជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពីបាញ់សម្លាប់ប្អូនថ្លៃរបស់ខ្លួនហើយ ជនដៃដល់ក៏បានទៅយកម៉ូតូឈ្មោះ ផល ជាអ្នកជិត ខាងជិះរត់គេចខ្លួនបាត់ ។ ប្រភពបានបន្តទៀតថា កន្លងមកជនដៃដល់តែងតែឈ្លោះគ្នាញឹកញាប់ណាស់ ហើយធ្លាប់បានគំរាម […]
  • ក្រសួងកសិកម្ម នឹងបញ្ចេញថវិកា ៣លានដុល្លារ ក្នុងការផលិតពូជដំទ្បូងបារាំងនៅខេត្តមណ្ឌលគិរី ក្រសួងកសិកម្ម គ្រោងថវិកាប្រមាណ ៣លាន ៥សែនដុល្លារ ទៅលើគម្រោងផលិតពូជដំទ្បូងបារាំង ដែលទទួលបានទិន្នផលខ្ពស់ នៅខេត្តមណ្ឌលគិរី ដោយការចាប់ដៃគូជាមួយប្រទេសកូរ៉េខាងត្បូង ហើយគម្រោងនេះ នឹងចាប់ផ្តើមនៅក្រោយពេលស្ថានភាពកូវីដ១៩ បានធូរស្រាល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។   សូមជម្រាបថា ដំទ្បូងបារាំង ត្រូវបានសាកល្បងដាំនៅខេត្តមណ្ឌលគិរីតាំងពីឆ្នាំ២០១៩ ដោយទទួលបានទិន្នផលខ្ពស់ប្រមាណ ១៨តោនលើផ្ទៃដីមួយហិកតា ដែលអាចផ្តល់ពី១,៥ម៉ឺនដុល្លារ ទៅ១,៧ម៉ឺដុល្លារ។ ដំណាំនេះ ប្រើរយៈពេលដាំដុះចំនួន ៣ខែ ។ កន្លងមក កម្ពុជា បាននាំចូលដំឡូងបារាំងពីក្រៅប្រទេសជាង ៥ពាន់តោន ក្នុង១ឆ្នាំៗ៕
  • ក្រសួងសុខាភិបាលស្នេើឲ្យចិត្តវិធានការចត្តាឡីស័ក១៤ថ្ងៃ ចំពោះកម្មករ កម្មការិនីដែលបានឈប់សម្រាក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី មុននឹងចូលបំពេញការងារប្រចាំថ្ងៃដូចធម្មតា  សូមជម្រាបផងដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅមុនពិធីបុណ្យចូលឆ្នាំថ្មី បានជំរាបទៅម្ចាស់រោងចក្រ សហគ្រាសទាំងអស់ មិនត្រូវអនុញ្ញាតឲ្យកម្មករកម្មការិនីឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅទេ ដោយតម្រូវឲ្យពួកគាត់ធ្វើការធម្មតា។   ចំពោះអ្នកដែលបានឈប់សម្រាក និងធ្វើដំណើរទៅកាន់ស្រុកកំណើត នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ មុនចូលបំពេញការងារ។  
  • សម្ដេចតេជោ: Profile និង Page ផ្លូវការ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺមានតែមួយគត់ ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏មានជនអគតិមួយចំនួនបានប្រឌិតនូវព័ត៌មានមិនពិតជាច្រើនដើម្បីបំពុលសង្គមជាតិ។ ទន្ទឹមនឹងនោះ ក៏មានជនអគតិមួយ ចំនួនបានលួចបង្កើត Profile និង Page មិនពិតជាច្រើនក្នុង facebook ដាក់ឈ្មោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាមិនល្អដោយបានបង្ហោះសារ និងព័ត៌មានបោក ប្រាស់បំភ័ន្តភ្នែកសាធារណៈជនជាច្រេីន។   សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មាន Profile និង Page ផ្លូវការតែមួយគត់ ក្នុង​ Facebook ដែលមានសញ្ញាគូសធិក (tick) ពណ៍ខៀវ ដែលបញ្ជាក់ថាពិត (Verified) ពីក្រុមហ៊ុន facebook [ https://www.facebook.com/hunsencambodia/ ] ។ ក្រៅពីនោះគឺសុទ្ធតែជា Profile និង Page ក្លែងក្លាយទាំងអស់។ សូមបងប្អូនជនរួមជាតិប្រើប្រាស់បណ្តាញសង្គម facebook មានការទទួលខុស ត្រូវនឹងប្រុងប្រយ័ត្នខ្ពស់ ហើយកត់សម្គាល់ Profile/Page ពិត និង Profile/Page […]
  • រាជរដ្ឋាភិបាលនិងលើកការកំហិតការធ្វើ ដំណើរពីខេត្តមួយទៅខេត្តមួយនៅម៉ោង៦:០០ ព្រឹកថ្ងៃទី១៦ ខែមេសា  គួរបញ្ជាក់ដែរថារាជរដ្ឋាភិបាល បានដាក់កំហិតការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ កាលពីថ្ងៃទី ០៩ មេសាកន្លងទៅដើម្បីទប់ស្កាត់ការចរាចរទៅមករបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)