ព័ត៌មានថ្មី
- ប្រទេសដែលផ្តល់ថវិកាច្រើនជាងគេដល់អង្គការ WHO ពីចន្លោះឆ្នាំ២០១៨-២០១៩ (បរទេស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកផ្តល់ហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក WHO ពាក់ព័ន្ធវិបត្តិជំងឺ COVID-19 ដែលកំពុងរាតត្បាតលើ សកលលោក។ តើសហរដ្ឋអាមេរិកចូលរួមចំណែកធំប៉ុណ្ណា នៅក្នុងកញ្ចប់ថវិកាសម្រាប់ផ្គត់ផ្គង់ ស្ថាប័នអន្តរជាតិផ្នែកសុខភាពដ៏សំខាន់មួយនេះ? ជាទូទៅអង្គការ WHO ទទួលបានថវិកាផ្គត់ផ្គង់ពីប្រភពមួយចំនួន រួមមានពីអង្គការអន្តរជាតិដទៃទៀត ពីសប្បុរសជនពីរដ្ឋជាសមាជិក និងពីអង្គការធំរបស់ខ្លួន គឺអង្គការសហប្រជាជាតិ UN។ រដ្ឋនីមួយៗដែលជាសមាជិក គឺតម្រូវឲ្យផ្តល់ថវិកាឲ្យទៅអង្គការ WHO ជារៀងរាល់ឆ្នាំ ក្រោមក្របខណ្ឌ «កាតព្វកិច្ច» ហើយទំហំថវិកាទាំងនោះត្រូវគណនាតាមទំហំសេដ្ឋកិច្ច និងចំនួនប្រជាជននៃប្រទេសនីមួយៗ។ «ថវិកាជាប់កាតព្វកិច្ច» នេះរ៉ាប់រងប្រមាណមួយភាគបួនប៉ុណ្ណោះ នៃកញ្ចប់ថវិកាសរុបរបស់ WHO។ សម្រាប់ប៉ុន្មានទៀត ភាគច្រើនបានមកពីការផ្តល់ ថវិកាលក្ខណៈស្ម័គ្រចិត្តពីរដ្ឋដែលជាសមាជិក ឬក៏ដៃគូរបស់ WHO។ ក្នុងចំណោមប្រទេសទាំងអស់គឺសហរដ្ឋអាមេរិក ជាអ្នកបរិច្ចាគថវិកាច្រើនជាងគេឲ្យទៅ WHO។ ខាងក្រោមគឺជាប្រទេសចំនួន ៥ ដែលនៅកំពូលតារាងនៃអ្នកផ្តល់ថវិកាច្រើនជាងគេឲ្យ WHO កាលពីចន្លោះឆ្នាំ២០១៨-២០១៩៖ ១៖ សហរដ្ឋអាមេរិក ផ្តល់ថវិកាសរុប ៨៩៣លានដុល្លារ ក្នុងនោះជិត ២៣៧លានដុល្លារ (កាតព្វកិច្ច) និង […]
- មហាសេដ្ឋី Bill Gatesថា ពិភពលោកបច្ចុប្បន្នត្រូវការអង្គការ WHO ខ្លាំងជាងពេលណាៗទាំងអស់ (សហរដ្ឋអាមេរិក)៖ ស្ថាបនិករបស់ Microsoft និងជាមហាសេដ្ឋី លោក Bill Gates បានបង្ហោះសារលើប្រព័ន្ធ Twitter បន្ទាប់ពីសហរដ្ឋអាមេរិកបញ្ឈប់ការផ្តល់មូលនិធិរបស់ខ្លួនទៅឱ្យអង្គការសុខភាពពិភពលោក (WHO) ថា បច្ចុប្បន្ន ពិភពលោកត្រូវការអង្គការ WHO ខ្លាំងជាងពេលណាៗទាំងអស់។ លោកបានសរសេរសារយ៉ាងដូចនេះថា ការបញ្ឈប់ការផ្តល់មូលនិធិឱ្យអង្គការសុខភាពពិភពលោកក្នុងកំឡុងពេលមានវិបត្ដិសុខភាពពិភពលោកនោះគឺមានគ្រោះថ្នាក់ដូចដែលយើងទាំងអស់គ្នាបានឃើញនិងបានស្ដាប់ឮហើយ៕
- រដ្ឋមន្ដ្រីការបរទេសអាល្លឺម៉ង់៖ការវិនិយោគលើអង្គការ WHO គឺជាការវិនិយោគដ៏ល្អបំផុត (អាល្លឺម៉ង់)៖ កាសែត Russia Today បានចុះផ្សាយព័ត៌មានថា រដ្ឋមន្រ្តីក្រសួងការបរទេសអាឡឺម៉ង់ ហីកូ ម៉ាស បានថ្លែងថាការវិនិយោគលើអង្គការសុខភាពពិភពលោក(WHO) គឺជាការ វិនិយោគដ៏ល្អបំផុត។ ដោយលោកបានសង្កត់ធ្ងន់ថាការបន្ទោសគ្នាទៅវិញទៅមកនិងការរើសអើងគ្នាជាប្រការគ្មានប្រយោជន៍ឡើយ។ លោករដ្ឋមន្ត្រីបានបន្តថា យើងត្រូវធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីប្រយុទ្ធនឹងវីរុសកូវីដ១៩។ ការវិនិយោគដ៏ល្អបំផុតមួយ គឺការពង្រឹងអង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក (WHO)ដែលត្រូវបានគេដកមូលនិធិសម្រាប់ការផលិត និងចែកចាយការធ្វើតេស្តិ៍និងលើវ៉ាក់សាំង។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចផ្អាកផ្តល់មូលនិធិឱ្យអង្គការសុខភាពពិភពលោក ដោយចោទប្រកាន់ថាធ្វើការមិនត្រឹមត្រូវក្នុងការគ្រប់គ្រងការរីកសាយនៃវីរុសកូវីដ១៩៕
- រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ហៅការផ្ទុះCovid-19ថា ជាការសាកល្បងដ៏ធំមួយលើសមត្ថភាពការដឹកនាំនៃបណ្ដាប្រទេសលើពិភពលោក (ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla កាលពីថ្ងៃច័ន្ទថា ជំងឺរាត ត្បាតរ៉ាំរ៉ៃ COVID-19 គឺជាការធ្វើតេស្តដ៏ធំមួយសម្រាប់របៀបរបបនិងសមត្ថភាពរបស់ប្រទេសនីមួយៗក្នុងការគ្រប់គ្រង ចាត់ចែង ដឹកនាំអភិបាលកិច្ច។ លោក Wang Yi បាននិយាយថា ប្រទេសចិន បានបង្ហាញសមត្ថភាពពេញលេញ និងភាពខ្លាំងរបស់ខ្លួន ក្នុងការការពារសុខភាព និងសុវត្ថិភាពប្រជាជនរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ លោកថា ការផ្ទុះឡើងនេះ មិនបានបំផ្លាញប្រទេសចិនទេ។ ផ្ទុយទៅវិញវាបានធ្វើឱ្យប្រទេសចិន មានស្មារតីសាមគ្គីភាព និងកាន់តែរឹងមាំឡើង ហើយប្រជាជនចិន កាន់តែមានទំនុកចិត្តលើមាគ៌ាដឹកនាំបែបសង្គមនិយមតាមលក្ខណៈនៃវប្បធម៌ចិន។ លោករដ្ឋមន្ត្រីការបរទេសចិន បាននិយាយថា ឆ្នាំនេះគឺជាខួបលើកទី៦០ នៃការបង្កើតចំណងការទូតរវាង ចិន និងគុយបា។ លោក Wang Yi បានចាត់ទុកទំនាក់ទំនងរវាងចិន និងគុយបា គឺជាគំរូនៃទំនាក់ទំនងរវាង ចិន និង អាមេរិកឡាទីន៕
- កម្ពុជា-ថៃ ឯកភាពបើកច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ដើម្បីផ្លាស់ប្តូរទំនិញ សមត្ថកិច្ចព្រំដែនរបស់ភាគីទាំងពីរកម្ពុជា ថៃ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ឬគីឡូ ១៣ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមគ្នានឹងស្រុកក្លងហាត ខេត្តស្រះកែវ របស់ថៃ បានបើកដំណើរការច្រកទ្វារនេះឡើងវិញហើយ ដើម្បីធ្វើការដោះដូរទំនិញទៅវិញទៅមក។ ការបើកច្រកនេះឡើងវិញ បានធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានបើកប្រជុំ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ កន្លងមក ដើម្បីនាំចូលសត្វជ្រូករស់ពីប្រទេសថៃ និងនាំចេញនូវទំនិញកសិផលពីប្រទេសកម្ពុជា រួមមាន គ្រាប់ពោតចំណីសត្វ ផ្លែស្វាយស្រស់ និងម្ទេស ទៅកាន់ប្រទេសថៃ ។ ចំពោះអ្នកបើកបរ តម្រូវឲ្យមានលិខិតបញ្ជាក់សុខភាពពីស្ថាប័នជំនាញរបស់ប្រទេសថៃ និងមានការត្រួតពិនិត្យសុខភាពពីផ្នែកចត្តាឡីស័ក ប្រចាំច្រកទ្វារព្រំដែននៅរាល់ពេលឆ្លងកាត់។ ចំពោះមធ្យោបាយដឹកជញ្ជូន ត្រូវមានការបាញ់ថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ មុនអនុញ្ញាតឲ្យឆ្លងកាត់ព្រំដែន ដែលការសម្រេចនេះ នឹងអនុវត្តន៍នៅចន្លោះពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១២រសៀលតែប៉ុណ្ណោះ៕
- មានវីដេអូរ៖ លោកឧកញ៉ា ទៀ វិចិត្រ ចុះផ្ទាល់ជាមួយអូប័រល្បឿនលឿន៥គ្រឿង ជួយស្វែងរកក្មេងស្រី វ័យ១៣ ឆ្នាំ ម្នាក់ដែលលង់ទឹកសមុទ្រនៅឆ្នេរ អូរត្រេះម្សិលមិញ ខេត្តព្រះសីហនុ៖ ព្រឹកនេះ លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ចេញអូប័រល្បឿនលឿនចំនួន ៥គ្រឿង ដើម្បីចុះជួយស្វែងរកក្មេងស្រី វ័យ ១៣ ឆ្នាំ ម្នាក់ ដែលបាន លង់ទឹក សមុទ្រ និងបាត់ខ្លួន ក្នុងអំឡុងពេល ធ្វើដំណើរទៅលេង ទឹកសមុទ្រ នៅ ឆ្នេរ អូរត្រេះ កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ។ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដប៊ូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) មានប្រសាសន៍ថា ព្រឹកនេះ លោកបានរៀបចំអូប័រល្បឿនលឿន៥គ្រឿងបន្ថែមទៀត ដើម្បីល្បាតរុករកក្មេងស្រី ដែលលង់ទឹកកាលពីម្សិលមិញ។ លោកឧកញ៉ា ទៀ វិចិត្រ បន្តថា សកម្មភាពស្វែងរកក្មេងស្រីរងគ្រោះនេះ លោកបានដឹកនាំដោយផ្ទាល់នៅព្រឹកនេះ ដើម្បីធ្វើយ៉ាងណាស្វែងរកសព ក្មេងស្រីរងគ្រោះ ឲ្យទាល់តែឃើញ។ គួររំលឹកថា ក្មេងស្រី វ័យ ១៣ ឆ្នាំ […]
- មានវីដេអូរ៖ ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរាគ្មានទីពឹងនិងជនពិការចំនួន៥២គ្រួសារ ទទួលអំណោយពីលោកឧត្តសេនីយ៍ទោអាត់ ខែម នៅក្នុងកាលៈទេសៈដ៏លំបាកនៃការរាតត្បាតពីវីរ៉ុសកូវីដ-១៩ នេះ ដែលធ្វើឲ្យប្រជាពលរដ្ឋមិនអាច ចេញប្រកបរបរកស៊ីទទួលទានបានដោយសេរី ពិសេសគឺប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរានិងជនពិកា នៅថ្ងៃទី១៥ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រីវង្ស ស៊ីម និងបុត្រាបុត្រី បានរៀបចំពិធីចែកជូននូវអំណោយជាគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការចំនួន៥២ គ្រួសារ មកពីស្រុក-ក្រុងចំនួន៣ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះនៅក្រុងសិរីសោភ័ណ ចំនួន២២គ្រួសារ មកពីភូមិកន្ទួតសង្កាត់ភ្នៀត ៥គ្រួសារ,ភូមិអូរអំបិលនិងភូមិសែសិន សង្កាត់អូរំបិល១៧គ្រួសារ,នៅស្រុកព្រះនេត្រព្រះ មកពីភូមិប៉ោយស្វាយ ឃុំរហាល ចំនួន១០គ្រួសារ ,ភូមិដូនច្រែង ឃុំព្រះនេត្រព្រះ១០គ្រួសារនិងស្រុកអូរជ្រៅ មកពីភូមិកណ្តាល ឃុំសំរោង ១០គ្រួសារ។ មានមតិសំណេះសំណាលនាឱកាសនោះ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរ បាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថាដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូ វីដ-១៩នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន ហើយថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញនូវបទបញ្ជាលេខ០២បប កំហិតមិនឲ្យមានការធ្វើដំណើរពីខេត្តមួយទៅខេត្តរបស់ប្រជាពលរដ្ឋ និងមិនឲ្យមានការជួបជុំគ្នា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ នេះគឺជាយកការចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលបាន យកចិតទុកដាក់គឹតគូរខ្ពស់ពីសុខភាពរបស់ប្រជាពលរដ្ឋ ដោយទប់ស្កាត់មិនឲ្យមេរោគកូវីដ១៩នេះ មានការឆ្លងរាតត្បាតដល់សហគមន៍ ។ លោកឧត្តមសេនីយ៍ទោអាត់ ខែម […]
- មានវីដេអូរ៖ មន្រ្តីសុខាភិបាលក្រសួងការពារជាតិប្រាប់កងទ័ពព្រំដែនមុខអោយចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺcovid-19 ខេត្តឧត្ដរមានជ័យ៖ឧត្តមសេនីយ៍ឯក គង់ សាលី អគ្គនាយករង នាយកដ្ឋានសុខាភិបាល នៃក្រសួងការពារជាតិ បានមានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយមន្រ្តីសុខាភិបាលរបស់កងពលតូចថ្មើរជើងលេខ៤១ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដែលទទួលស្វាគមន៍ដោយលោកវរសេនីយ៍ទោ ឌុច វឌ្ឍនា នាយការិយាល័យសុខាភិបាលកងពលតូចថ្មើរជើងលេខ៤១។ ឧត្តមសេនីយ៍ឯក គង់ សាលី បានធ្វើការផ្តាំផ្ញើរដល់កងទ័ពអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសcovid-19 ដែលបច្ចុប្បន្នពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលយើងកំពុងយកចិត្តទុកដាក់ទប់ស្កាត់ និងបញ្ចៀស នៃការរីករាលដាលជំងឺដ៏កាចសាហាវនេះ។ ឯកឧត្តមឧត្តមសេនីយ៍ឯកបន្ថែមទៀតថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ បានជម្រុញដល់គ្រប់បណ្តាស្ថាប័ន និងអំពាវនាវដល់សប្បុរសជន ចូលរួមថវិកា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺcovid-19នេះ។ ដូច្នេះហើយ កងទ័ពយើងក៏បានចូលដ៏សកម្ម សហការជាមួយសមត្ថកិច្ច អាជ្ញាធរ និងមន្រ្តីសុខាភិបាល ចុះពិនិត្យដល់ប្រជាពលរដ្ឋ នៅតាមបណ្តាភូមិដែលស្ថិតនៅតំបន់ឈរជើងរបស់ខ្លួន។ តាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ឌុច វឌ្ឍនា នាយការិយាល័យសុខាភិបាល កងពលតូចថ្មើរជើងលេខ៤១ បានអោយដឹងថា ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានដាក់បទបញ្ជាអោយមន្រ្តីសុខាភិបាលកងពល ចុះពិនិត្យវាស់កំដៅជូនប្រជាពលរដ្ឋនៅក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចំនួន ១៥ភូមិ បានចំនួន៣០១២នាក់៕ […]
- ដាំស្មៅចំណីសត្វគោស៊ីទៅមានអត្ថប្រយោជន៍ច្រើន អាចរកចំណូលបានគួរសមនៅមោងឬស្សី បាត់ដំបងៈកសិករម្នាក់នៅស្រុកមោងឫស្សី បានប្រកបរបរដាំស្មៅមួយប្រភេទនាំចូលមកពីប្រទេសថៃ ពេលឲ្យសត្វគោស៊ីទៅមានអត្ថប្រយោជន៍ច្រើន ធំលូតលាស់ល្អ ហើយក៏អាចលក់ធ្វើពូជដល់កសិករដទៃទៀតទាំងក្នុងតំបន់និងក្រៅតំបន់ អាចរកចំណូលបានគួរសមផងដែរ។ លោក សុវណ្ណ វ៉ន រស់នៅភូមិកូនក្អែក២ឃុំរបងមង្គលស្រុកមោងឫស្សី បានឲ្យដឹងថាក្រោយពីបរាជ័យក្នុងរបបចិញ្ចឹមសត្វកង្កែប ក៏បានសម្រេចយកពូជស្មៅម្យ៉ាងឈ្មោះ យ៉ាវ៉ានអ៊ីស្រាអែល ដែលទិញយកមកពីប្រទេសថៃគឺដាំបាន៣ឆ្នាំហើយ ដោយដាំរយៈពេល៣ខែកន្លះ ទើបអាចប្រមូលផលបាន។ ស្មៅនេះអាចដាំលើដីបានសឹងគ្រប់ប្រភេទ ងាយស្រួលថែទាំ ហើយក្នុងរដូវប្រាំងនេះ ក្នុងមួយសប្ដាហ៍ត្រូវស្រោចទឹកវាចំនួន ២ដង ទើបមានការលូតលាស់បានល្អ។ ស្មៅនេះមានអត្ថប្រយោជន៍ច្រើន តាមការស្រាវជ្រាវវាមានប្រូតេអ៊ីរហូតដល់២១ភាគរយ បើគោមេស៊ីអាចធ្វើឲ្យមានទឹកដោះច្រើន ហើយក្រៅពីសត្វពាហនៈ អាចស៊ីបាននោះ ក៏អាចកិនឲ្យខ្ទិចលាយជាមួយកន្ទក់និងពោតឲ្យសត្វមាន់ស៊ី ក៏មានការលូតលាស់ល្អនិងអាចជួយការពាររោគផ្សេងៗបានច្រើន។ ការដាំស្មៅនេះ មិនចាំបាច់ដាក់ជីគីមីនោះទេ បើមានជីអាចម៍គោ ឬអាចម៍សត្វផ្សេងៗ គឺយកទៅបាចក្នុងថ្នាលនិងពេលស្រោចទឹកទៅនឹងលូតលាស់បានល្អ។ បន្ទាប់ពីដាំ៣ខែកន្លះអាចកាត់លើកដំបូង ដោយកាត់ជាបន្តបន្ទាប់ត្រឹមរយៈពេល ៣០ ទៅ៤០ថ្ងៃប៉ុណ្ណោះ ទើបអាចកាត់បានទៀត។បើមានគោ ៥ ទៅ៦ក្បាល ដាំលើដីទំហំត្រឹម៤០ម៉ែត្របួនជ្រុង អាចមានស្មៅឲ្យសត្វគោស៊ីបានរហូត ។ លោក សុវណ្ណ វ៉ន បានបញ្ជាក់ថា គាត់គ្រោងនឹងពង្រីកការដាំស្មៅនេះបន្ថែមទៀត នៅលើដីស្រែចម្ការរបស់គាត់ដែលមានស្រាប់ ហើយគាត់ក៏មានពូជសម្រាប់លក់ ប្រសិនបើមានកសិករណាចង់ទិញយកទៅដាំបន្ត៕
- ថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យស្ថានភាពទូទៅ នៃការបំពេញការងាររបស់កម្មករ-កម្មការិនីនៅរោងចក្រ ក្នុងតំបន់សួនឧស្សាហកម្ម ក្រុងសិរីសោភ័ណ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាថ្ងៃទី១៥ មេសា ឆ្នាំ២០២០ មន្ត្រីរាជការខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទូទៅ នៃការបំពេញការងាររបស់កម្មករ-កម្មការិនីនៅរោងចក្រ ក្នុងតំបន់សួនឧស្សាហកម្ម ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ នឹងបានសំណេះសំ ណាលមួយកម្មករ-កម្មការិនីនៅរោងចក្រផងដែរ។ តាមរយៈនេះសង្កេតឃើញបងប្អូនកម្មករ-កម្មការិនីរោងចក្រ អនុវត្តតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋា ភិបាលស្តីពីការផ្អាកការឈប់សម្រាក នាំឱកាស បុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ពោលគឺ បងប្អូនកម្មករ-កម្មកា រិនី បានធ្វើការងារជាធម្មតា ដូចមន្ត្រីរាជការរដ្ឋ និងវិស័យឯកជន ក្នុងថ្ងៃបុណ្យចូលឆ្នាំ ដែលឆ្នាំនេះមានរយៈពេល ៤ថ្ងៃ (ថ្ងៃទី១៣-១៦ ខែមេសា) ដើម្បីចូលរួមប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ដោយរដ្ឋាភិ បាលនិងសងការឈប់សម្រាក់រយៈពេល៥ថ្ងៃ នៅថ្ងៃសម ស្របណាមួយ ។ នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់ប្អូនជាកម្មករ-កម្មការិនីរោងចក្រ ក្នុងន័យចូលរួមទប់ ស្កាត់ការឆ្លងរាលដាល់នៃជំងឺ កូវីដ-១៩ នៅក្នុងផ្ទៃប្រទេស តាមរយៈការហាមឃាត់មិនឲ្យមានការជួបជុំ នៅក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី […]
- មានវីដេអូរ៖ រដ្ឋបាលឃុំស្រអែម ប្រជុំផ្សព្វផ្សាយ រៀបចំបង្កើតក្រុមការងារ ដើម្បីដាក់ចេញផែនការ ការពារ រក្សា និងអភិរក្សសត្វស្លាប(សត្វត្រយ៉ង) ក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូរស្វាយ ទុកជាកន្លែងសម្រាប់ទេសចរណ៍ ! ព្រះវិហារ៖ រដ្ឋបាលឃុំស្រអែម នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងរៀបចំបង្កើតក្រុមការងារ ដើម្បីដាក់ចេញផែនការ ការពារ ថែរក្សា និងអភិរក្សសត្វស្លាប(សត្វត្រយ៉ង) នៅក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូរស្វាយ សម្រាប់ទុកជាកន្លែងទេសចរ របស់ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ដួង សំនៀង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំស្រអែម និងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំសមីអង្គភាព នៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន៣១នាក់ ស្ថិតនៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំស្រអែម បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីឲ្យសត្វស្លាបដ៏កម្រនេះ រស់នៅក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយ បានយូរអង្វែងនោះ យើងទាំងគ្នាត្រូវចូលរួមសហការគ្រប់គ្រង ការពារ ថែរក្សា និងបន្តផ្សព្វ ផ្សាយ អប់រំទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងស្ថាប័ន នៃអង្គភាពពាក់ព័ន្ធដែលឈរជើងការពារក្បែរតំបន់នេះ ឲ្យបានយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់ នៃការថែរក្សា […]
- សមត្ថកិច្ចថៃចាប់ពលករខ្មែរអង្គុយផឹកស៊ីបំពានបំរាមគោចរ ក្នុងម្នាក់ពិន័យមិនតិចជាង៤ម៉ឺនបាត ប្រទេសថៃ៖ សមត្ថកិច្ចថៃដេញចាប់ពលករខ្មែរប្រុសស្រីចំនួន១៧នាក់ បន្ទាប់ពីពលករខ្មែរទាំងនោះនាំគ្នាប្រជុំផឹកស៊ីឡូឡា នៅមុខបន្ទប់ស្នាក់នៅ ដែលបំពាន។ សេចក្ដី ប្រកាសរបស់រាជរដ្ឋាភិបាលថៃ នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅមុខផ្ទះលេខ៤/៦ ស្ថិតក្នុងភូមិ១២ ឃុំខ្លងលួង ស្រុកខ្លងលួង ខេត្តប៉ាធុមថានី ប្រទេសថៃ ។ពលករខ្មែរទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតខ្លងលួងដើម្បីចាត់ វិធានការតាមផ្លូវច្បាប់របស់ប្រទេសថៃ។ សមត្ថកិច្ចក្នុងមូលដ្ឋានថាៈការចាប់ពលករខ្មែរប្រុស ស្រីដែលអង្គុយផឹកស៊ី១៧នាក់ បង្ករសំលេងរំខានអ្នកដទៃនិងបំពានបំរាមគោចរ រប់ស៎ព្រះរាជាណាចក្រថៃ ហើយពលករប្រុស ស្រីទាំងអស់នោះឈមទៅនិងពិន័យក្នុងម្នាក់មិនតិចជាង៤ម៉ឺនបាត ឬនឹងទាំងពិន័យនឹងជាប់គុកទៀតផង ដោយសារតែការអនុវត្តច្បាប់របស់ប្រទេសគេ៕
- កម្ពុជា មានអត្រាអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ខ្ពស់ជាងប្រទេសក្នុងតំបន់អាស៊ាន យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះ កម្ពុជា មានអត្រាអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ច្រើនជាងគេ បើផ្ទៀងផ្ទាត់ជាមួយប្រទេសដទៃក្នុងតំបន់អាស៊ាន គឺក្នុងចំណោមអ្នកជំងឺ ១២២នាក់ មានអ្នកជាសះស្បើយដល់ ៩៦នាក់។ ខាងក្រោមនេះ ជាតួលេខក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលកើតមានជំងឺ កូវីដ ១៩ ៖ ១. ថៃ ៖ ចំនួនអ្នកជំងឺ ២៦១៣នាក់, អ្នកជាសះស្បើយ ១៤០៥នាក់ (ស្មើនឹង ៥៣,១៥% នៃអ្នកជំងឺសរុប), ស្លាប់ ៤១នាក់។ ២. វៀតណាម ៖ ចំនួនអ្នកជំងឺ ២៦៦នាក់, អ្នកជាសះស្បើយ ១៦៩នាក់ (ស្មើនឹង ៦៣,៥៣% នៃអ្នកជំងឺសរុប)។ ៣. ប្រ៊ុយណេ ៖ ចំនួនអ្នកជំងឺ ១៣៦នាក់, អ្នកជាសះស្បើយ ១០៧នាក់ (ស្មើនឹង ៧៨,៦៨% នៃអ្នកជំងឺសរុប), ស្លាប់ […]
- អគ្គិភ័យឆាបឆេះផ្ទះល្វែងចំនួន៣ខ្នង នៅស្រុកអង្គស្នួល, សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ សង្ស័យជាអ្នកដុត ខេត្តកណ្តាល៖ ផ្ទះល្វែងចំនួន៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យរងការខូចខាតស្ទើរទាំងស្រុង ខណៈដែលម្ចាស់ផ្ទះមិននៅ ចាក់សោរទុកចោលអស់រយៈពេលប្រមាណ២ខែមកហើយ ដែលករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ សង្ស័យជាអ្នកលួចដុត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នុល ខេត្តកណ្តាល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ២៥ម៉ែត្រ×៥០ម៉ែត្រ ធ្វើអំពី ជញ្ជាំងថ្ម ដំបូងប្រក់ស័ង្កសី ម្ចាស់ផ្ទះមិនទាន់ស្គាល់អត្តសញ្ញាណ (ផ្ទះទុកចោល ចាក់សោ រយះពេល ០២ ខែមកហើយ)។ ចំពោះសម្ភារៈខូចខាតរួមមាន៖ ឆេះផ្ទះល្វែងចំនួន០៣ ខ្នង ឆេះអស់៥០% នឹងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត។ លោកអធិការបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន លោកបានបញ្ជាឲ្យកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចេញប្រតិបត្ដិការណ៍សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍បែកចាន ប្រជាការពារ និងប្រជាពលរដ្ឋ ៦៨ នាក់ បានជួយពន្លត់ ភ្លើងឆេះ នៅចំណុចខាងលើ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ០២គ្រឿង រថយន្តរបស់អធិការដ្ឋានខណ្ឌពោធិសែនជ័យចំនួន០២គ្រឿង រថយន្ត អង្គភាព ៩១១ […]
- ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងជូនសារតាំងដល់សម្តេចប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យលោក Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។ គួរជម្រាបថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (Democratic Republic of East Timor) ជាដែនកោះមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទើបផ្តាច់ខ្លួនពីប្រទេសឥណ្ឌូណេស៊ី នៅឆ្នាំ១៩៩៩ និងប្រកាសខ្លួនជារដ្ឋអធិបតេយ្យពេញលេញនៅខែឧសភា ឆ្នាំ២០០២។ កម្ពុជាបានបង្កើនទំនាក់ទំនងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទីម័រឡេស្តេ (Timor Leste)តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ កាលពីឆ្នាំ២០១៦៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


