ព័ត៌មានថ្មី
- ជនជាតិចិន៨នាក់ចុះពីលើយន្តហោះនៅភ្នំពេញភ្លាម បន្តធ្វើដំណើរចេញទៅខេត្តកោះកុង បានដោយរលូន កោះកុង៖ ជនជាតិចិនចំនួន៨នាក់ និងបុរសជនជាតិខ្មែរម្នាក់ជាអ្នកបើកបររថយន្តឱ្យជនជាតិចិន ដែលបានធ្វើដំណើរតាមយន្តហោះពីខេត្តហ៊ូប៉ី ប្រទេសចិន មកកម្ពុជាត្រូវបានឃាត់ខ្លួន ដាក់ដោយឡែកដើម្បីពិនិត្យរករោគសញ្ញា កូវីដ-19។ ប្រភពពីក្រុមការងារឆ្លើយតបបន្ទាន់ទៅនឹងជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តកោះកុង សហការជាមួយអាជ្ញាធរខេត្ត ,ស្រុកស្រែអំបិល,ស្រុកកោះកុង និងក្រុមហ៊ុនវារីអគ្គិសនីតាតៃ នៅវេលាប្រមាណម៉ោង២២:០០យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០បានចុះស្រាវជ្រាវពិនិត្យនិងសាកសួរ ព័ត៌មានបឋម លើបុរសជនជាតិចិនចំនួន៨នាក់ និងបុរសជនជាតិខ្មែរ១នាក់ ជាអ្នកបើកបររថយន្តឱ្យជនជាតិចិននោះ ដែលបានធ្វើដំណើរតាមយន្តហោះពីខេត្តហ៊ូប៉ី ប្រទេសចិន ឆ្ពោះត្រង់មកព្រលានយន្តហោះភ្នំពេញអន្តរជាតិពោធិ៍ចិនតុង នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ និងបន្តធ្វើដំណើរភ្លាមពីភ្នំពេញមកកាន់ក្រុមហ៊ុនវារីអគ្គិសនីតាតៃ ខេត្តកោះកុង តាមរយៈរថយន្តស្លាកលេខ ភ្នំពេញ 2AK-8166 ។ តាមការបញ្ជាក់ពីក្រុមការងារឆ្លើយតបបន្ទាន់ទៅនឹងជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តកោះកុងបានឲ្យដឹងថា ជនជាតិចិនទាំង៨នាក់ និងអ្នកបើកបរម្នាក់នោះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងសិក្សាស្រាវជ្រាវតាមដានបន្តរកករណីសង្ស័យCOVID-19តាមការណែនាំរបស់ក្រសួងសុខាភិបាលរយៈពេល១៤ថ្ងៃសិនទើអនុញ្ញាតិឲ្យធ្វើដំណើបន្តទៅគោលដៅរបស់ពួកគេ ៕
- កម្មករ៤៨នាក់លួចឆ្លងកាត់ខេត្ត តាមរថយន្តធុនធំមួយគ្រឿងតែត្រូវសមត្ថកិច្ចឃាត់បាន ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាបានសហការជាមួយជំនាញចាប់ឃាត់រថយន្តធុនធំមួយគ្រឿង បន្ទាប់ពីធ្វើសកម្មភាពលួចបង្កប់កម្មករ៤៨ នាក់ដោយគ្មានការអនុញ្ញាត។ ហេតុការណ៍ឃាត់រថយន្តនេះធ្វើឡើងកាលពីវេលាម៉ោង៥ម៉៣០នាទីល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤១ ផ្លូវបំបែកស្រែអំបិល (ផ្លូវជាតិលេខ៤៨) ក្នុងភូមិ ចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាប់ព្រំប្រទល់ជាមួយស្រុកស្រែអំបិលខេត្តកោះកុង។ សមត្ថកិច្ចបានឃាត់រថយន្តធុនធំទ្រុង ធ្វើដំណើរពីស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តកោះកុង ដោយបានលួចដឹកបង្កប់កម្មករក្នុងទ្រុងឡានចំនួន៤៨នាក់(ស្រី១៧នាក់) ក្រោយពីឃាត់កងកម្លាំងបានធ្វើការណែនាំអោយពួកគាត់នាំគ្នាជិ:ឡានដែលគាត់បានជិ:មកអោយវិលត្រឡប់ទៅមូលដ្ឋានរបស់វិញ ដោយកម្លាំងកងរាជអាវុធហត្ថ បានជូនពួកគាត់ទៅដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ៕
- សហរដ្ឋអាមេរិក មានមនុស្សស្លាប់ថ្មីដោយសារជំងឺកូរ៉ូណា ១.៥១៦នាក់ក្នុងមួយថ្ងៃ អាមេរិក ៖ ក្នុងរយៈពេល ២៤ម៉ោង ប៉ុណ្ណោះនៅសហរដ្ឋអាមេរិក មានករណីអ្នកស្លាប់ថ្មីដោយសារជំងឺ Covid-19 ចំនួន ១.៥១៦នាក់ ធ្វើឲ្យចំនួនអញនកស្លាប់សរុបកើនដល់ ២៣ .៦២១នាក់។ គេហទំព័រពិភពលោក worldometers.info បានរាយការណ៍ឲ្យកាលពីម្សិលមិញថា ករណីឆ្លងថ្មីក្នុងមួយថ្ងៃចំនួន ២៦.៥៦៦ករណី ធ្វើឲ្យចំនួនសរុបកើនដល់ជាង ៥៨៦.៨៦៦ករណី។ ដោយឡែកក្រៅពីសហរដ្ឋអាមេរិក ដែលជាប្រទេសមានប្រព័ន្ធសុខាភិបាលរឹងមាំ ឈរលេខ ១លើតារាងអត្រាអ្នកឆ្លង និងស្លាប់ ក៏នៅមានប្រទេសមហាអំណាចធំៗចំនួនទៀតលើពិភពលោក ដែលស្ថិតក្នុងស្ថានភាពដ៏អាក្រក់ដូចគ្នា រួមមាន៖ អ៉ីតាលី អេស្ប៉ាញ អង់គ្លេស បារាំង និងអាល្លឺម៉ង់ ៕
- មានវីដែអូរ៖ អាជ្ញាធរខេត្តប៉ៃលិន បន្តចុះសំណេះសំណាលសួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយណែនាំស្តីពី វិធីបង្ការជម្ងឺ Covid-19 ជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំ ថ្នាក់ ដឹកនាំ មន្ត្រីជំនាញ ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បន្តចុះសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ ព្រមទាំង ឧបត្ថម្ភ ស្បៀង ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ៧៥ គ្រួសារ បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19។ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងទៅកាន់ប្រជាពលរដ្ឋថា៖ នៅ ក្នុ ង ប្រទេសកម្ពុជា ត្រូវបានគេរកឃើញមានអ្នកឆ្លងជំងឺនេះក៍ដោយ ប៉ុន្តែសម្រាប់ខេត្តប៉ៃលិន រហូតមកដល់ ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែរយៈពេលចុងក្រោយនេះ មានពលករ ចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយមិនបានដឹងថា ក្នុងចំណោម មនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ […]
- សម្ដេចតេជោ ស្នើឱ្យសមាជិកអាស៊ានបញ្ចៀសការបិទច្រកជាឯកតោភាគីដោយមិនបានជូនដំណឹង សម្ដេចតេជោ បញ្ជាក់ថា អាស៊ានជាសហគមន៍មាន វាសនា រួមគ្នាគប្បីត្រូវលើកកម្ពស់ការសម្របសម្រួលននិងកិច្ចសន្ទនាឲ្យកាន់តែជិតស្និទ្ធ ចំពោះការដាក់ចេញនូវវិធានការផ្សេងៗដើម្បីបញ្ចៀសនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គមក្នុងតំបន់ ដូចជាការចាត់វិធានការជាឯកតោភាគី ជា អាទិ៍ ការបិទច្រកឆ្លងកាត់ព្រំដែនដោយមិនបានជូនដំ ណឹងជាមុន ដែលអាចបង្កផលប៉ះពាល់ដល់ច្រវ៉ាក់ផ្គត់ផ្គង់ផលលិតកម្មនិងលំហូរពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងសេដ្ឋ កិច្ចតំបន់ទាំងមូល ជាពិសេសការធ្វើដំណើរការប្រកបមុខរបបជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលប្រទេស ជិតខាងផងគ្នាក្នុងតំបន់អាស៊ាន។
- កម្ពុជាជូនពរឲ្យអាមេរិក ទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតឆ្លើយតបចំពោះពាក្យពេជន៍ជូនពររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានផ្ញើជូនប្រជាជនកម្ពុជា នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ អ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកការស្វាគមន៍ដ៏កក់ក្តៅ និងពរសព្វសាធុការដែលក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ញើជូនប្រជាជនកម្ពុជា នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០។ អ្នកនាំពាក្យនៃក្រសួងការបរទេស បន្តថា រដ្ឋាភិបាលនិងប្រជាជនកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះមិត្តភាពជាមួយសហរដ្ឋអាមេរិក និងជឿជាក់ យ៉ាងមុតមាំថា ទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់ថែមទៀតជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា។ ស្របគ្នានេះ ក្រសួងការបរទេសកម្ពុជា ក៏បានជូនពរទៅកាន់សហរដ្ឋអាមេរិកវិញដោយបួងសួងឲ្យរដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិកទទួលបានជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺរាតត្បាតជាសកលកូវីដ-១៩ និងផលប៉ះពាល់ជាអវិជ្ជមាននៃជម្ងឺនេះ។ សារជូនពរមានខ្លឹមសារទាំងស្រុងថា៖
- សម្តេចតេជោ: អាស៊ានត្រូវបន្តស្មារតីជួយគ្នាទៅវិញទៅ មកក្នុងការជួយប្រជាពលរដ្ឋនៃប្រទេសក្នុងតំបន់អាស៊ាន សម្ដេចតេជោ នាយករដ្ឋមន្ត្រីជំរុញឲ្យអាស៊ាន បន្តពង្រឹង ស្មារតីជួយគ្នាទៅវិញទៅមកពិសេសចំពោះប្រជាជនអាស៊ានដែលជាប់គាំងដំណើរឬរងគ្រោះដោយជំងឺកូវីដ១៩។ សម្ដេចតេជោអរគុណដល់បណ្ដាប្រទេសជាសមាជិកអាស៊ានដែលបានសហការជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជាដែលជាប់គាំងដំណើរតាមផ្លូវនិងតាមព្រលានយន្តហោះមួយចំនួនកន្លងមក។ កម្ពុជាក៏បានខិតខំជួយសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ដូចគ្នា។ សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែមីនា ២០២០ កម្ពុជាបានសម្របសម្រួលឲ្យម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលពលរដ្ឋម៉ាឡេស៊ីដែលជាប់នៅកម្ពុជាចំនួន១១១ នាក់។
- សម្តេចតេជោស្នើឲ្យអាស៊ានគិតគូរយុទ្ធសាស្ត្រក្នុងការស្ដារជំរុញឡើងវិញក្រោយវិបត្តិ កូវីដ១៩ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យអាស៊ាន ត្រូវគិតគូរជាយុទ្ធសាស្ត្រ ក្នុងការស្ដារ និងជំរុញការងើបឡើងវិញ នូវកំណើនសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩ ត្រូវបានបញ្ចប់។ កម្ពុជាយល់ថាអាស៊ានត្រូវពន្លឿនការអនុវត្តផែនការនិងយន្តការនានាដែលមាន ស្រាប់ឲ្យបានលឿន ក៏ដូចជាការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ លុបបំបាត់របាំងមិនមែនពន្ធ នឹងបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម។ នេះជាការស្នើសុំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចតេជោ ទៅកាន់ប្រមុខរាជ និងរដ្ឋាភិបាលអាស៊ាន ដើម្បីគិតគូរឲ្យបានម៉ត់ចត់នៅក្រោយបញ្ចប់វិបត្តិមួយនេះ។ បន្ថែមលើនេះសម្ដេចតេជោបានស្នើឲ្យអាស៊ាន ត្រូវជំរុញការអនុវត្តគំនិតផ្ដួចផ្ដើមនានា សម្រាប់សមាហរណកម្មអាស៊ាន ដែលផ្ដោតសំខាន់ទៅលើ ការលើកកម្ពស់សហគ្រាសមីក្រូតូចនិងមធ្យម និងបង្កើតធុរកិច្ចថ្មីផ្អែកទៅលើ នវានុវត្តន៍បច្ចេកវិទ្យា ការលើកកម្ពស់កិច្ចសហការ រវាងវិស័យឯកជន និងសាធារណៈ នៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈឌីជីថល។
- សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះប្រទេសសមាជិកអាស៊ាន ដែលមានប្រជាជនបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះប្រទេសសមាជិកអាស៊ាន ដែលមានប្រជាជនបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។ សម្ដេច តេជោ បានថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី១៤ ខែមេសានេះ ចេញពីកិច្ចប្រជុំអាស៊ានតាមរយៈ video conference ។ សុន្ទរកថារបស់សម្តេចតេជោ បានលើកឡើងចំពោះមុខមេដឹកនាំអាស៊ានទាំង១០ ថា ផលប៉ះពាល់នៃជំងឺCovid-19 បានមកដល់លឿន និងមានទំហំធំ ហើយកំពុងរីករាលដាលពីវិស័យមួយទៅវិស័យមួយ។ ជាក់ស្តែង ការរីករាលដាលនៃជំងឺកូវី១៩ បាននិងកំពុងបង្កឲ្យមានផលប៉ះពាល់កាន់តែខ្លាំងដល់ការអភិវឌ្ឍអាស៊ានជារួម ដោយមិនត្រឹមតែលើប្រព័ន្ធសុខាភិបាល ប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ពាល់ដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនទូទៅក្នុងតំបន់អាស៊ាន និងទូទាំងពិភពលោក៕
- សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារសម្រាប់ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួណ ៣ម៉ឺនដុល្លារដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ដែលនឹងរៀបចំឡើងក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕
- ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើឲ្យ អាស៊ាន រួមដៃគ្នា ប្រែក្លាយការប្រយុទ្ធជំងឺកូវីដ១៩ ទៅជាសមរភូមិរួម សម្តេចតេជោ ហ៊ុន សេន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការប្រយុទ្ធនឹងជំងឺកូវីដ១៩ មិនអាចដោះស្រាយត្រឹមកម្រិតប្រទេសណាមួយបានទេ ប៉ុន្តេត្រូវទាមទាឲ្យមានកិច្ចសហប្រតិបត្តិការ ពីគ្រប់បណ្តាប្រទេស ក្នុងការប្រយុទ្ធជំងឺទើបអាចទទួលជោគជ័យបាន។ ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើឲ្យ អាស៊ាន រួមដៃគ្នា ប្រែក្លាយការប្រយុទ្ធជំងឺកូវីដ១៩ ទៅជាសមរភូមិរួម។ នេះជាការថ្លែងរបស់សម្តេចតេជោ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសលើកទី៣៦ តាមរយៈ វីដេអូ ខនហ្វើរ៉ែន (Video conference) នវិមានសន្តិភាពនាព្រឹកថ្ងៃទី១៤ ខែមេសា នេះ។ ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ និងប្រមុខរដ្ឋនៃប្រទេសបូកបី ចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ នឹងបន្តជួបប្រជុំគ្នានៅរសៀលនេះ។ នេះការបញ្ជាក់របស់ ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី។
- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងបញ្ជាក់ពីជំហរកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីកូវីដ19 មានប្រសាសន៍ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសស្ដីពីកូវីដ 19 នៅថ្ងៃទី 14 ខែមេសា ឆ្នាំ 2020 នេះ សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុនសែន បានលើកឡើងពីជំហររបស់កម្ពុជាស្ដីពីការវាយតម្លៃពីស្ថានភាពនៃជំងឺ កូវីដ19 ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការឆ្លងជាចង្កោមតូចៗ ដែលមួយផ្នែកធំនៃការឆ្លងគឺជាការនាំចូលពីខាងក្រៅ។ សូមអានខ្លឹមសារទាំងស្រុងនៃសុន្ទរកថារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសស្ដីពីកូវីដ19 តាមប្រព័ន្ធ វីដេអូ ខេនហ្វ័រេន ៖
- ប្រមុខរដ្ឋាភិបាលអាស៊ានឯកភាពគ្នា បង្កើតមូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺ កូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម។ បើតាម ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួបថា តាមរយៈកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩ ចំនួន៨ ចំណុច។ ប្រមុខរដ្ឋាភិបាលអាស៊ានទទួលស្គាល់ថា កន្លងមកអាស៊ានមានយន្តការពិសេស ទៅលើវិស័យសុខាភិបាលអាស៊ាន និងយន្តការផ្សេងៗទៀតរបស់អាស៊ាន ដែលបានធ្វើការជាមួយគ្នាកន្លងទៅ ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈម និងបញ្ហាផ្សេងៗនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ។ ១. ប្រមុខរដ្ឋាភិបាលអាស៊ាន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើសុខភាពសាធារណៈពិ សេសចំណាត់ការផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លង និងការពារប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ាន តាមរយៈការផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍ពិសេសគឺការកសាង និងពង្រឹងសមត្ថភាពនៅប្រព័ន្ធសុខាភិបាលនៃប្រទេសមួយ។ ២. ជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ថ្នាំពេទ្យនិ ងសម្ភារៈវេជ្ជសាស្រ្តផ្សេងៗទៀតក្នុងគោលដៅការពារដល់គ្រូពេទ្យជួរមុខ។ ៣. […]
- សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន បើកកិច្ចប្រជុំពិសេស ស្តីពីបញ្ហាជំងឺកូវីដ១៩ តាមរយៈ Video Conference សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។ មេដឹកនាំអាស៊ានទាំង១០ ក៏អញ្ជើញប្រជុំកំពូលពិសេសជាមួយ មេដឹកនាំដឹកនាំដៃគូអាស៊ាន៣ផ្សេងទៀត រួមមាន៖ ចិន ជប៉ុន និងកូរ៉េខាង ត្បូង។ កិច្ចប្រជុំកំពូលអាស៊ានបូក៣នេះ ក៏នឹងជជែកផ្តោតជាសំខាន់ទៅលើបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីជំងឺកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាដ៏មានសារសំ ខាន់ចំនួន០២ ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម ដែលទាមទារឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងទាន់ ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃកូវីដ១៩នេះ។
- ថ្ងៃនេះមានអ្នកជាសះស្បើយរហូតទៅដល់ ១៤ នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះ ស្បើយកើនដល់ ៩១នាក់ ថ្ងៃនេះមិនមានករណីឆ្លងថ្មីវីរុសកូវីដ១៩ទេ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


