ព័ត៌មានថ្មី
- ពីថ្ងៃទី១៥ ដល់២១ មេសា នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន និងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ សេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹកបានព្យាករណ៍ថា ចាប់ពីថ្ងៃទី១៥-១៧ ខែមេសា នៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅច្រើន ដែលទាមទារឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេត ឃើញថា ជ្រលងសម្ពាធខ្ពស់ រំកិលអូសបន្លាយមកលើខ្ពង់រាបឦសាន ខណៈជ្រលងសម្ពាធទាបបន្តគ្របដណ្តប់ មកលើតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ។
- រថយន្តតាកូម៉ាមួយគ្រឿងបើកបុកនឹងទ្រូងផ្លូវបាក់អស់៣កង់រងការខូចខាត ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនជ្រុលចង្កូតទៅបុកនឹងទ្រូងផ្លូវបណ្តាលអោយរងការខូចខាតខ្ទេចអស់មួយកំណាត់មុខនឹងបណ្តាលឲ្យដួលអស់៣កង់រងការខូច ខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលម៉ោង១២ នឹង៣៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៤ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវ៥៩៨កែងផ្លូវហ្គេនភ្នំពេញស្ថិតនៅក្នុងសង្កាត់ច្រាំងចំរះ១ខណ្ឌឬស្សីកែវ។ តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តបង្កមួយគ្រឿងម៉ាកតាកូម៉ាពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2AT-7520បើកបរតាមបណ្តោយផ្លូវ៥៩៨ក្នុងទិសដៅពីត្បូងទៅជើងខណពេលបើកមកដល់ចំណុចកើតហេតុដល់ផ្លូវកោងមិនបានបន្ថយល្បឿនបួងចង្កូតបត់ស្តាំរ៉េចង្កូតជ្រុលទៅបុកនឹងទ្រូងផ្លូវបណ្តាលអោយដួលអស់២កង់នឹងវៀចអស់មួយកង់ទៅមុខលែងចំណែករថយន្តបង្ករងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខធ្លាក់កាងនឹងកំពិតដំបូលបែកកញ្ចក់ខាងមុខសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួសនោះទេគ្រាន់តែខូចខាតព្រទ្យសម្បត្តិរដ្ឋនឹងខ្លួនឯងតែប៉ុណ្ណោះភ្លាមៗនោះដែលសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុដើម្បីទំនាក់ទំនងទៅខាងជំនាញចរាចរណ៍មកធ្វើការវាសវែងចំណែកឯម្ចាស់រថយន្តត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិមកដឹកយកចេញពីកន្លែងកើតហេតុបាត់។ ក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កត្រូវបាន សមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយា ល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ https://www.facebook.com/SEATVNews24Hours/videos/676488643139636/?t=4
- នាយករដ្ឋមន្រ្តីអង់គ្លេស ចេញពីមន្ទីរពេទ្យ ក្នុងពេលអ្នកស្លាប់កើនឡើងលើស ១០,០០០ នាក់ (អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃអាទិត្យ ទី១២ ខែមេសា និងបានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យ ដែលបានជួយសង្គ្រោះជីវិតរបស់គាត់ពីកូវីដ១៩ ប៉ុន្តែរដ្ឋាភិបាលរបស់លោក ត្រូវបានបង្ខំឲ្យការពារការឆ្លើយតប ចំពោះការឆ្លងវីរុសនេះដោយសារចំនួនអ្នកស្លាប់ បានកើនដល់ ១០,៦១២ នាក់ ក្នុងពេលមានករណីសរុបចំនួន ៨៤.២៧៩នាក់ ។ អ្នកស្លាប់កាលពីថ្ងៃសុក្រ មានចំនួន ៩៨០ នាក់ លើសចំនួនកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុត នៅក្នុងប្រទេសអ៊ីតាលី ដែលជាប្រទេសរងគ្រោះខ្លាំងបំផុតនៅអឺរ៉ុប ។ គួរម្លឹកផងដែរថា លោក Boris Johnson អាយុ ៥៥ ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ St Thomas ‘ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី៥ ខែមេសា ។ អង់គ្លេសឈរលំដាប់ទី៦ ក្នុងពិភពលោកនៃការរាតត្បាតពីកូវីដ១៩ ហើយក៏ឈរនៅលេខ៥ នៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីអេស៉្បាញលេខ១ អ៊ីតាលីលេខ២ បារាំងលេខ៣ និងអាល្លឺម៉ង់ លេខ៤ ៕
- អ្នកឆ្លងកូវីដ១៩ ថ្មីប្រចាំថ្ងៃអាទិត្យនៅឥណ្ឌូនេស៊ី កើនឡើងខ្ពស់បំផុត (អន្តរជាតិ)៖ ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ ទី១២ ខែមេសា បានរាយការណ៍ថា មានអ្នកឆ្លងថ្មីនៃកូវីដ១៩ ចំនួន៣៩៩ ករណី ជាចំនួនខ្ពស់បំផុត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេស កើនឡើងដល់ ៤.២៤១ នាក់ ។ឯអ្នកស្លាប់ថ្មីដោយសារមេរោគកូវីដឡើងដល់ចំនួន ៤៦ នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ៣៧៣ នាក់ ។ រដ្ឋាភិបាល បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសឥណ្ឌូនេស៊ីបានដាក់បំរាមលើការដឹកជញ្ជូនសាធារណៈ នៅមុនបុណ្យរ៉ាម៉ាដានរបស់ម៉ូស្លីម ក្នុងគោលបំណងដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុសនេះ ។ រថយន្ដក្រុង រថភ្លើង និងយន្ដហោះសាធារណៈ នឹងត្រូវអនុញ្ញាតឱ្យបំពេញកន្លែងអង្គុយ សម្រាប់អ្នកដំណើរបានតែពាក់កណ្តាលប៉ុណ្ណោះ ដោយអនុលោមតាមបទប្បញ្ញត្តិថ្មី ដែលកំណត់រថយន្ដឯកជន ត្រឹមតែពាក់កណ្តាលកៅអី ខណៈម៉ូតូអាចជិះបានតែមនុស្សម្នាក់ ។ ប្រធានាធិបតីលោក ចូកូ វីដូដូ បានរងការរិះគន់ចំពោះការច្រានចោលការអំពាវនាវ ឱ្យមានការហាមឃាត់ទាំងស្រុង លើការធ្វើដំណើរទៅបុណ្យរ៉ាម៉ាដាន ក៏ដូចជា ការចាក់សោរតឹងរ៉ឹង ដែលធ្វើឡើងដោយប្រទេសជិតខាង ។ លោកប្រធានាធិបតីបានប្រកាសពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន កាលពីខែមុន ដោយសារការស្លាប់ដោយជម្ងឺកូវីដ១៩ មានចំនួនច្រើន ។ ប៉ុន្តែលោកបានបដិសេធ ចំពោះការអំពាវនាវឱ្យមានការចាក់សោរនៅទូទាំងប្រទេស ដោយខ្លាចមានការដួលរលំនៃសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍ […]
- មហាសេដ្ឋីអចលនៈទ្រព្យអាមេរិកម្នាក់ស្លាប់ដោយសារជំងឺ COVID-19 (អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន CNN បានផ្សាយនារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា លោក ស្ទេនលី ឆឺរ៉ា (Stanley Chera) ដែលជាជាមហាសេដ្ឋីអចលនទ្រព្យអាមេរិកក្នុងទីក្រុងញូយ៉ក និងជាមិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្លាប់ដោយសារវីរុស កូវីដ១៩ ក្នុងវ័យ ៧៨ឆ្នាំ។ សូមបញ្ជាក់ថា មហាសេដ្ឋីស្ទេនលី ឆឺរ៉ា បានសម្រាកព្យាបាល ក្រោមស្ថានភាពសន្លប់ស្ដូកស្ដឹងនៅឯមន្ទីរពេទ្យ ដោយមានផ្ទុកជំងឺ COVID-19 ចាប់តាំងពីថ្ងៃទី២៤ ខែមីនា មកម្ល៉េះ។ លោក Stanley Chera ត្រូវបានគេដឹងថា គឺជាអ្នកឧបត្ថម្ភដ៏ធំរបស់គណបក្សសាធារណៈរដ្ឋ និងជាមិត្តម្នាក់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ មហាសេដ្ឋីអចលនៈទ្រព្យរូបនេះ ធ្លាប់បានបរិច្ចាគប្រាក់សរុប ៤០២,៨០០ដុល្លារដល់លោក ត្រាំ ផងដែរ៕
- ស្រុកចំនួន៤ក្នុងខេត្តបន្ទាយមានជ័យរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃ១២ មេសា ម្សិលម៉ិញ ខេត្តបន្ទាយមានជ័យ៖ របាយការណ៍បានបង្ហាញនៅព្រឹកថ្ងទី១៣ខែមេសាឆ្នាំ២០២០នេះថាមានស្រុកចំនួន៤រងផលប៉ះពាល់ដោយមានភ្លៀងមួយមេលាយឡំ ផ្គររន្ទះខ្យល់កន្ត្រាក់នៅល្ងាចថ្ងៃទី១២.០៤.២០២០ ម្សិលម៉ិញបណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ទូទាំងខេត្តសរុបចំនួន ៦២ខ្នង ធ្ងន់ធ្ងរ២ខ្នង របើកដំបូង ៦០ខ្នង ខូចខាតស័ង្កសីចំនួន ៩១៧សន្លឹកដែលបានប៉ះពាល់លើក្រុងនិងស្រុកចំនួន ៤ ដូចខាងក្រោម÷ ១.ក្រុងប៉ោយប៉ែតប៉ះពាល់សរុបចំនួន០៦ខ្នង របើកដំបូលទាំង៦ខ្នង ។ ២.ស្រុកថ្មពួក ប៉ះពាល់សរុបចំនួន ២៨ខ្នង របើកដំបូល២៨ខ្នង ខូចខាតស័ង្កសី សរុបចំនួន ៤៣៨សន្លឹក នៅឃុំចំនួន៣គឺ-ឃុំគោករមៀត១០ខ្នង-ឃុំថ្មពួក៤ខ្នង-ឃុំភូមិថ្មី១៤ខ្នង ៣.ស្រុកព្រះនេត្រព្រះ ប៉ះពាល់សរុបចំនួន១៩ខ្នង របើកដំបូល ១៩ខ្នង ខូចខាតស័ង្កសី សរុបចំនួន ៣៣៨សន្លឹក នៅឃុំចំនួន៣គឺ៖-ឃុំឈ្នួរមានជ័យ៣ខ្នង-ឃុំប្រាសាទ១៥ខ្នង-ឃុំទឹកជោរ ១ខ្នង។ ៤.ស្រុកអូរជ្រៅ ប៉ះពាល់សរុបចំនួន៩ខ្នង ធ្ងន់ធ្ងរ ២ខ្នង របើកដំបូល៧ខ្នង ខូចខាតស័ង្កសីសរុបចំនួន ១៤១សន្លឹក នៅឃុំចំនួន២គឺ៖ -ឃុំសំរោង១ខ្នង ធ្ងន់ធ្ងរ។ -ឃុំអូរបីជាន់៨ខ្នង ធ្ងន់ធ្ងរ១ខ្នង របើកដំបូល៧ខ្នង។ បន្ទាប់ពីផ្ទះពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ទ្រាក់,អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី និង ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ […]
- មានវីដេអូរ៖ មេទ័ពប្រចាំព្រំដែនកម្ពុជា-ថៃ បានប្រាប់នាយទាហាន និងពលទាហានទាំងអស់ អោយត្រៀមខ្លួនជាស្រេច ដើម្បីរង់ចាំស្តាប់បទបញ្ជាថ្នាក់លើ ក្នុងការត្រៀមទប់ទល់រាល់សភាពការណ៍ ដែលកើតមានឡើង នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ ! ខេត្តព្រះវិហារ៖ ១២ខែមេសាឆ្នាំ២០២០ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងបែបនេះ ទៅកាន់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅគ្រាដែល លោកឧត្តមសេនីយ៍ បានដឹកនាំមន្ត្រីយោធាសំ ខាន់ៗរបស់អង្គភាព ចុះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ នៅក្នុងអង្គភាព វរៈសេនាតូចលេខ១ និងលេខ២ ដើម្បីជួបសួរសុខទុក្ខ ឧបត្ថម្ភថវិកា និងផ្សព្វផ្សាយបទបញ្ជា រាជរដ្ឋាភិបាលកម្ពុជា ដល់នាយទាហាន និងពលទាហាន ដែលកំពុងឈរជើងនៅតំបន់ដាច់ស្រយាលនោះ ។ ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានធ្វើការផ្សព្វផ្សាយ នូវបទបញ្ជា ប្រមុខរាជរដ្ឋាភិបាល ស្តីពី ការលើកពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងការដាក់ចេញ នូវបទបញ្ជាមួយចំនួនទៀត របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ផ្សព្វផ្សាយបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្តីពីការបិទច្បាប់ ទូទាំង កងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមប្រយុទ្ធមួយរយភាគរយ និងត្រៀមកម្លាំងរង់ចាំទទួលបទបញ្ជារបស់ថ្នាក់លើ ដើម្បីទប់ស្កាត់រាល់បញ្ហា ដែលកើតមានឡើង ជាយកថាហេតុផ្សេងៗ ។ ផ្សព្វផ្សាយ អោយមានការចូលរួម ទប់ស្កាត់ […]
- អភិបាលខេត្តកណ្ដាលបានចុះត្រួតពិនិត្យ៣គោលដៅដើម្បីទប់ស្កាត់ការធ្វើដំណើររបស់ពលរដ្ឋពីខេត្តមួយទៅខេត្តមួយទៀត ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល ចុះសួរសុខទុក្ខកងកម្លាំង និងពិនិត្យគោលដៅ ស្ដីពីការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២ប.ប និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៣៩សសរ ស្ដីពីការហាមឃាត់ការធ្វើដំណើរនៅក្នុងប្រទេសពីខេត្តមួយ ទៅខេត្តមួយជាដាច់ខាត។ គោលដៅទាំង៣ដែលឯកឧត្ដមអភិបាលខេត្តបានអញ្ជើញចុះទៅពិនិត្យមើលរួមមាន៖ ទី១-គោលដៅផ្លូវជាតិលេខ២ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលព្រំប្រទល់រវាងខេត្តកណ្តាល និងខេត្តតាកែវ។ ទី២-គោលដៅផ្លូវជាតិលេខ៣ ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ និងទី៣-គោលដៅផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ព្រំប្រទល់ខេត្តកំពង់ស្ពឺ។ នៅក្នុងបេសកកម្មដ៏សកម្មនេះឯកឧត្ដមអភិបាលខេត្តបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុក ត្រូវអនុវត្តអោយបាននូវបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០២ប.បនិងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៣៩សសរ ដោយធ្វើការអប់រំ ណែនាំ និងពន្យល់ប្រជាពលរដ្ឋឲ្យបានយល់អំពីការគ្រោះថ្នាក់នៃការឆ្លងមេរោគផ្លូវដង្ហើមដ៏ធ្ងន់ធ្ងរប្រភេទថ្មីគឺជំងឺកូវីដ១៩នេះ។ ឯកឧត្ដមបន្ថែមថា ការហាមឃាត់ការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល នៃជំងឺផ្លូវដង្ហើមកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា។ ទន្ទឹមគ្នានោះដែរឯកឧត្ដមបានសំណូមពរដល់ប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារដែលទើបមកពីបរទេសត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ហើយត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃជាមុនសិន ដើម្បីបង្ការការពារ ការឆ្លងទៅក្រុមគ្រួសារ។ ហើយអាជ្ញាធរស្រុក ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២ប.ប និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៣៩សសរ ស្ដីពីការហាមឃាត់ការធ្វើដំណើរនៅក្នុងប្រទេស […]
- អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ឯ.ឧ ហេង សួរ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមព្រឹក១៣ មេសានេះ រោងចក្រដែលបានបើកដំណើរការ និងមានកម្មករកម្មការិនីធ្វើការធម្មតា រហូតដល់៩៥ ភាគរយ។ https://www.facebook.com/SEATVNews24Hours/videos/3002365686476966/?t=1 https://www.facebook.com/SEATVNews24Hours/videos/824789651346286/?t=0
- គិតមកដល់ថ្ងៃទី ១៣ ខែមេសានេះ ក្រសួងសុខាភិបាលបានធ្វើតេស្តទៅលើសំណាកចំនួនជិត៩០០០នាក់ មានតែ១២២ករណីប៉ុណ្ណោះដែលវិជ្ជមាន គិតមកដល់ ពេលនេះអ្នកជាសះស្បើយមានចំនួន ៧៧នាក់ ស្មើនឹងជាង៦៣ភាគរយ ឯចំនួនអ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានចំនួន៤៥នាក់។ ថ្ងៃទី១៣ ខែមេសានេះ មិនមានអ្នកឆ្លងថ្មី ហើយក៏មិនទាន់មានអ្នកជាសះស្បើយដែរ។
- សម្ដេចក្រឡាហោម ស ខេង ប្រគល់រថយន្ដជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជំងឺកូវីដ-១៩ ជូនអគ្គ នាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់រថយន្ដជូនស្នងការដ្ឋានគរបាលខេត្ត និងប្រគល់សម្ភារមួយចំនួន ដើម្បីការពារជំងឺ កូវីដ-១៩ ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ ។ សូមជម្រាបថា រថយន្ដទាំង៥០គ្រឿងនេះ គឺជូនដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន១៧ ដែលរួមមាន ៖ ទី១.ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ទី២.ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង, ទី៣.ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, ទី៤.ស្នងការដ្ឋាននគរបាលខេត្តត្បូងឃុំ, ទី៥.ស្នងការដ្ឋាននគរបាលខេត្តក្រចេះ, ទី៦.ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង, ទី៧.ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ទី៨.ស្នងការដ្ឋាននគរបាលខេត្តតាកែវ, ទី៩.ស្នងការដ្ឋាននគរបាលខេត្តកំពត, ទី១០.ស្នងការដ្ឋាននគរបាលខេត្តកោះកុង, ទី១១.ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់, ទី១២.ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, ទី១៣.ស្នងការដ្ឋាននគរបាលខេត្តឧត្តមមានជ័យ, ទី១៤.ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន, ទី១៥.ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ, ទី៦.ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទី១៧.ស្នងការដ្ឋាននគរបាលខេត្តរតនគិរី៕
- មានវីដេអូរ៖ អគ្គីភ័យលេបត្របាក់ឃ្លាំងដាក់ឱសថ របស់សហគ្រាស Alliance Pharma Cambodgeរងការខូចខាតរាប់លានដុល្លារ រាជធានីភ្នំពេញ៖ឃ្លាំងស្តុកថ្នាំពេទ្យរបស់សហគ្រាស Alliance Pharma Cambodge ត្រូវបានអគ្គីភ័យ ឆាបឆេះ អស់រយះពេលប្រមាណជាង២ម៉ោងបណ្តាលអោយឃ្លាំងទាំងមូលរងការខូចខាតស្ទើតែទាំងស្រុង ។ ហេតុការណ៍ អគ្គីភ័យ នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២០ នៅចំណុច ទីតាំងឃ្លាំង ដែលស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឃ្លាំង ដែលត្រូវភ្លើង ឆេះនេះត្រូវបាននគរបាលអោយដឹងថា មានទំហំប្រមាណ៤៥ ម៉ែត្រគុណ៥៥ ម៉ែត្រ ធ្វើពីបេតុង ប្រក់ស័ង្កសី ដែលមានម្ចាស់ សហគ្រាសឈ្មោះឆាយ ណយ ភេទស្រីអាយុ៦០ឆ្នាំ ។ តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ បុគ្គលិកទាំងអស់ ដល់ម៉ោងឈប់សម្រាក់បាននាំគ្នាចាកចេញបិទឃ្លាំង។ខណះនោះស្រាប់តែ ភ្លើង បានឆាបឆេះផ្សែងហុយខ្មួលខ្សាញ់ចេញពីឃ្លាំង បង្កអោយមានការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខហើយ រថយន្តពន្លត់អគ្គីភ័យ ទៅអន្តរាគមន៍ ។ តាមព័ត៌មានបានអោយដឹងទៀតថា ដោយសារតែ បិទជិត ដែលមានជញ្ជាំងខ្ពស់ៗ រថយន្តមិនអាចដាក់ពង្រាយ បាញ់ពន្លត់ទាន់ពេល គីមានតែច្រកមួយគត់។ភ្លាមៗ ភ្លើង បានឆេះពេញបន្ទុកស្ទើពេញផ្ទៃឃ្លាំងទាំងមូល បណ្តាលអោយរងការខូចខាតស្ទើរតែ ទាំងស្រុង […]
- ឯ.ឧ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាស ថា ថ្ងៃនេះមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដនោះទេ ចំណែកអ្នកជាសះស្បើយក៏មិនមានដែរ ខណៈអ្នកជាសះស្បើយសរុបមានចំនួន៧៧នាក់ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប១២២ នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩៕
- រថយន្តTUNTRA បើកបុកដើមឈើនឹងរបងផ្ទះរបស់ប្រជាពលរដ្ឋក្រឡាប់ផ្ងាជើងទ្រមេឃរបួសធ្ងន់ម្នាក់ ភ្នំពេញ៖បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរនិងម្នាក់ទៀតត្រូវរងរបួសស្រាលខណៈបើកបរលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកដើមដូងប្រេងនិងរបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យក្រឡាប់ផ្ងាជើងឡើងលើ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង ០៥នាទីទាបភ្លឺឈានចូលថ្ងៃទី១៣ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវបេតុងនៅចំណុចមុខវិមានអាហារស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។ តាមសាក្សី នៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកTUNTRAពណ៌សគ្មានស្លាកលេខបើកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងដឹកបន្លែពេញចេញមកពីសួងចូលមករាជធានី បានបែកកង់ខាងមុខទើបរេចង្កូតជ្រុលទៅបុកនឹងដើមដូងប្រេងនឹងដើមសារគូរ៉ាថែមទាំងរបងផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនផ្ទាំងហើយក្រឡាប់ផ្ងារជើងម្ខាងនិងខូចខាតរថយន្តអស់មួយកំណាត់ខាងមុខផ្ទុះពោងទាំងសងខាងរងរបួសធ្ងន់ម្នាក់ត្រូវបានដឹកបញ្ចូនទៅកាន់មន្ទីរក្បែរនឹងកន្លែងកើតហេតុនិងចាក់បន្លែចោលរាយប៉ាយពេញដី។ ក្រោយពេលកើតហេតុខាងលើនេះរថយន្តបង្កធានាចេញសងថ្លៃខូចខាតទាំងអស់ឲ្យម្ចាស់ផ្ទះរងគ្រោះដើម្បីបញ្ចប់ រឿងនៅនឹងកន្លែងកើតហេតុព្រោះមិនចង់មានរឿងរំខានដល់សមត្ថកិច្ចផងដែរ៕
- ក្រសួងអប់រំ យុវជន និងកីឡាណែនាំ និងលើកទឹកចិត្តឲ្យគ្រប់គ្រឹះស្ថានសិក្សាឯកជនទាំងអស់លើកកំពស់ការបង្រៀន និងការរៀនពីចំងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


