ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មានវីដេអូរ៖ កម្លាំងចម្រុះ ក្នុងខេត្តពោធិ៍សាត់ ចុះអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ក្នុងកាលៈទេសៈកូវីដ១៩ (ពោធិ៍សាត់)៖ នាវេលាម៉ោង១២ និង០០យប់ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកជាប់ព្រំប្រទល់ខេត្ត «បាត់ដំបង-ពោធិ៍សាត់-កំពង់ឆ្នាំង» រួមមានស្រុកបាកាន និងស្រុកក្រគរ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ បានចុះតាមគោលដៅនៃស្រុកនីមួយៗ អនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល លេខ០២ ប.ប ចុះថ្ងៃទី០៩ មេសា ឆ្នាំ២០២០ ដោយហាមឃាត់ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។ ការដាក់បទបញ្ជានេះ គឺធ្វើឡើងក្នុងគោលបំណងទប់សហកា់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងកាលៈទេសៈពិសេសនាបច្ចុប្បន្ន ដោយការនាំចូលពីប្រភពក្រៅ ដល់ដំណាក់កាលនៃការឆ្លងដល់ប្រជាជនក្នុងសហគមន៍ នៅក្នុងប្រទេស។ ប៉ុន្តែទោះបីជាយ៉ាងណាការហាមឃាត់នេះត្រូវបានលើកលែងចំពោះ * ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ * រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន។ * រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន។ * រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន។ * រថយន្តពន្លត់អគ្គីភ័យ * […]
  • មានវីដេអូរ៖ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពី ការកែសម្រួលបទបញ្ជាលេខ ០២ ប.ប. ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពី ការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស  ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩  
  • មានវីដេអូរ៖ អាជ្ញាធរខេត្តកំពង់ចាម កោះប្រជុំជាបន្ទាន់តម្រូវឱ្យកង កម្លាំងសមត្ថកិច្ចយាមល្បាតតាមព្រំប្រទល់ស្រុកនិងស្រុកខេត្តនិងខេត្តដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខេត្តកំពង់ចាម៖ក្រោយពេលទទួលបទបញ្ជារបស់រាជរដ្ឋាភិ បាលលេខ០២ នាព្រលប់ថ្ងៃទី ៩មេសា ២០២០ នៅមុខសាលសន្និសីទសាលាខេត្តកំពង់ចាម បានកោះប្រជុំជាបន្ទាន់ ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ចទាំង៣ រួមនិងលោកអភិបាលស្រុក-ក្រុងទាំង១០ ដោយដាក់វិធានការមិនអនុញ្ញាតឲ្យឆ្លងកាត់រវាងខេត្តនិងខេត្តនោះទេគឺនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីម៉ោង១២យប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី១០មេសា។ហើយប្រសិន បើមានរថយន្តណាមួយហ៊ានបើកបំពានបុកបារ៉ាស់សមត្ថកិច្ចនឹងចាត់វិធានការក្តៅបាញ់បំបែកកង់រថយន្ដតែម្ដង។ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មានប្រ សាសន៍ឲ្យដឹងថា: សូមឱ្យកម្លាំ ងស្នងការដ្ឋាននគរបាខេត្តត្រូវច្របាច់បញ្ចូលគ្នាជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តត្រូវនាំយករួមជាមួយបារាំងនិងអាវុធជាប់ជាមួយខ្លួនរៀបចំកម្លាំងបន្ទាន់ទៅតាមគោលដៅទីមួយពិសេសគឺព្រំប្រទល់រវាងស្រុកនិងខេត្តដែលជាប់ជាមួយនឹងកំពង់ចាម ក្នុងនោះមាន ត្បូងឃ្មុំ ក្រចេះ កំពង់ធំ កណ្ដាល រាជធានីភ្នំពេញនិងខេត្តព្រៃវែង។ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ដោយយោងទៅលើអង្គការសុខភាពពិភពលោកបានធ្វើការព្រមានក្នុងរយៈពេលមួយសប្តាហ៍ក្នុងអំឡុង ពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ប្រសិនណាបើមិនមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេនោះជំងឺកូវីដ-១៩និងផ្ទុះកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។ដោយមើលឃើញការប្រឈមបែបនេះទើបសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានចេញបទបញ្ជាលេខ០២ ហាមឃាត់ការធ្វើដំណើរនៅក្នុងប្រទេសរួមមានការធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត ដែលត្រូវចាប់ផ្ដើមអនុវត្តចាប់ពីម៉ោង១២យប់រំលងអាធ្រាតរហូតដល់ម៉ោង ១២យប់ថ្ងៃទី១៦មេសាខាងមុខចំណែករថយន្តសង្គ្រោះបន្ទាន់អាចធ្វើដំណើរពីខេត្តមួយទៅខេត្តមួយបាន។ ការអនុវត្តផែនការក្តៅនេះដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ហើយក៏ស្នើសុំឲ្យលោកប្រធានមន្ទីរព័ត៌មានខេត្ត ត្រូវបង្កើតស្ពតជាសំឡេងដើម្បីអប់រំប្រជាពលរដ្ឋឲ្យមានការយល់ដឹងបន្ថែមទៀតធ្វើយ៉ាងណាឲ្យពួកគាត់ស្នាក់នៅក្នុងផ្ទះ ដោយប្រកាន់ភ្ជាប់អនាម័យជាប្រចាំ៕  
  • ក្រសួងមហាផ្ទៃ បញ្ជាទៅគណៈបញ្ជាការឯកភាពរាជធានី ខេត្តទាំងអស់ ឲ្យចាត់វិធានការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ សម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យគណៈបញ្ជាការឯកភាព ដឹកនាំកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន ក្នុងដែនដី សហការត្រួតពិនិត្យ និងហាមឃាត់ការធ្វើដំណើរស្របតាមបទបញ្ជារាជរដ្ឋាភិបាល។  
  • កុំភ្ញាក់ផ្អើល ! ថ្ងៃនេះ នឹងមានការចល័តរថក្រោះ និងរថពាសដែក ២២គ្រឿង ពីខេត្តកំពត ទៅចូលបន្ទាយនៅចោមចៅ វិញ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានជូនដំណឹងពីការចល័តរថក្រោះ និងរថពាសដែកចំនួន២២គ្រឿង ពីខេត្តកំពត ចូលមកក្នុងបន្ទាយនាជាយរាជធានីភ្នំពេញ។   យោងតាមបទបញ្ជាអគ្គបញ្ជាការដ្ឋានចុះហត្ថលេខាដោយអគ្គ មេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្សពិសេន ឱ្យដឹងថា ការចល័តរថក្រោះ T-55 ចំនួន១០គ្រឿង និងរថពាសដែកប្រភេទ BMP1 ចំនួន ១២គ្រឿង គ្រោងនឹងធ្វើឡើងពីថ្ងៃទី១០ ដល់ ១១មេសា ពីសាលាហ្វឹកហ្វឺនតេជោសែនជុំគីរីនៃខេត្តកំពត វិលត្រឡប់មកកាន់ទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដែលស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
  • តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនមេឈ្មួញឈ្មោះ ហ៊ឹម សុខហឿន ដែលលួចនាំចូលគ្រឿងក្នុងជ្រូកខូចគុណភាពប្រមាណ ៥តោន ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ លោក អាត ចន្ទ័ដារា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនជាប់ចោទ ហ៊ឹម សុខហឿន ដាក់ពន្ធនាគារបណ្តោះអាសន្ន បន្ទាប់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ” នាំចូលដោយចេតនានូវផលិតផលសត្វខូចគុណភាព ឬបង្កគ្រោះថ្នាក់សុខភាពមនុស្ស ” តាមបញ្ញត្តិមាត្រា ១១៥ ចំណុចទី៥ នៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។ ប្រព្រឹត្តនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ។ ជនជាប់ចោទមានឈ្មោះ ហ៊ឹម សុខហឿន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ១០ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២០ កម្លាំងចម្រុះដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលចុះឆែកឆេរទីតាំងនៅចំណុចភូមិឃុំខាងលើ ជាលទ្ធផលការត្រួតពិនិត្យបានរកឃើញវត្ថុតាងគ្រឿងក្នុងជ្រូកទំងន់៥តោនក្លាសេដាក់ក្នុងទូកុងទីន័រចំនួន២ […]
  • មានវីដេអូរ៖ លោកស្បោង សារ៉ាតប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងដឹកនាំមន្ត្រីក្រោមឱវ៉ាតបន្ដចុះចែកអំណោយដល់គ្រួសារទីទាល់ក្រនៅស្រុកកំពង់ត្របែក និងស្រុកពាមជរ (ព្រៃវែង): ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឯ.ឧ ស្បោង សារ៉ាត អមដំណើរដោយលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងសហការី បានបន្តអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រនៅឃុំគោកខ្ជក ស្រុកកំពង់ត្របែក ចំនួន៩គ្រួសារ និងឃុំអង្គរអង្គ ស្រុកពាមជរចំនួន៩គ្រួសារ សរុប១៨គ្រួសារ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ បន្ទាប់មកនៅថ្ងៃដដែលនោះដែរក្រុមការងារក៏បានឆ្លៀតពេលចុះជួបសំណេះ សំណាលជាមួយបងប្អូនចំណាកស្រុកក្រៅប្រទេសចំនួន២គ្រួសារមានគ្នា៤នាក់ ដែលទើបត្រលប់មកពីធ្វើការប្រទេសវៀតណាម ហើយកំពុងដាក់អោយរស់នៅដាច់ដោយឡែកនៅសាលាអនុវិទ្យាល័យអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង។ នាឱកាសនោះផងដែរ លោកស្បោង សារ៉ាតប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងបានណែនាំដល់បងប្អូនប្រជាជនទាំងអស់នៅក្នុងមូលដ្ឋាន ត្រូវលាងដៃជាមួយសាប៊ូ ទឹកអាល់កុល រឺជែល ជាប្រចាំចៀសវាង ការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ រឺខលទៅលេខទូរសព្ទ័១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ ។ សម្ភារៈដែលយកមកចែកជូនគ្រួសារក្រីក្រនៅឃុំគោខ្ចក ស្រុកកំពង់ត្របែក៩គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី១កេះ ទឹក១យួ ទឹកត្រី១យួ ថ្នាំបន្តក់ភ្នែក១ដប […]
  • រាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកការកំហិតការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយចាត់ទុកជាតំបន់ក្រោមវិសាលភាពតែមួយ។ រាជរដ្ឋា ភិបាលក៏បានលើកការកំហិតការធ្វើដំណើរពីស្រុកមួយ ទៅស្រុកមួយ នៅក្នុងខេត្តតែមួយ លើកលែងតែការធ្វើដំណើរពី ខេត្តមួយ ទៅខេត្តមួយ គឺនៅដាក់ក្រោមកម្រិតនៃការធ្វើដំណើរដដែល។
  • ផឹកស្រវឹង កាន់ពូថៅឡើងកាប់បុរសវ័យចំណាស់ម្នាក់ដល់លើផ្ទះ ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូលឃាត់ខ្លួន ខណៈផឹកស្រាស្រវឹងកាន់ពូថៅឡើងកាប់បុរសវ័យចំណាស់ម្នាក់ដល់លើផ្ទះបណ្តាលឲ្យរងរបួសជាទម្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្ត កណ្តាល ។ នគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ អុល សំអ៊ាន់ ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ ជនសង្ស័យ ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល២ឆ្នាំ តែជនសង្ស័យអនុវត្តទោសក្នុងពន្ធនាគារបានរយៈពេល៨ខែ ទោសសល់ពីនេះត្រូវបានព្យួរជាធម្មតា ដោយជាប់ពីបទហិង្សាដោយចេតនា និងត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ តាមដីកាបង្គាប់ឱ្យដោះលែងរបស់លោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ យី ផល្លី ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា ។ នគរបាលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានទៅងូតទឹកនៅក្នុងបន្ទប់ទឹកក្រោមផ្ទះរបស់ខ្លួន […]
  • ឃាត់ខ្លួនពលករ៩នាក់បំពានសេចក្ដីប្រកាស ច្បាប់រដ្ឋបាលខេត្តស្រះកែវ ថៃ៖យោងតាមរបាយការណ៍ពីខេត្តស្រះកែវ(ប្រទេសថៃ)កាលពីថ្ងៃទី៧ខែមេសាឆ្នាំ២០២០នេះឲ្យដឹងថាកម្លាំងសមត្ថកិច្ចចម្រុះបានឃាត់រថយន្តឈ្នួលមួយគ្រឿងដឹកពលករចំនួន៩នាក់និងជនជាតិថៃម្នាក់មកពីតំបន់មីនបូរីទីក្រុងបាងកក ប្រទេសថៃ ក្នុងគោលដៅមកព្រំដែនកម្ពុជា ដោយអ្នកបើកបរបំពានសេក្ដីប្រកាសរបស់រដ្ឋបាលខេត្តស្រះកែវតាមមធ្យោបាយផ្សេងៗ។ បច្ចប្បន្នសមត្ថកិច្ចសម្រុះបាននាំពលករនិងអ្នកបើកបរជនជាតិថៃទាំងរថយន្តទៅកាន់អធិការដ្ឋានតម្រួតប៉ុស្ដិ៍ខ្លងហាត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
  • រដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកភាពបង្កើតមូលនិធិអាស៊ាន ដើម្បីទប់ស្កាត់ និងប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ ការឯកភាពនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៥ ស្តីពីជំងឺកូវីដ១៩ តាម រយៈ Video Conferenceកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដែលកិច្ចប្រជុំនេះ នៅកម្ពុជាចូលរួមដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ តាមសេចក្តីប្រកាសព័ត៌មាន ពីកិច្ចប្រជុំបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពិភាក្សា និងផ្លាស់ប្តូរយោបល់ ជាមួយរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសសមាជិកអាស៊ាន លើវិធានការឆ្លើយតបរួមគ្នា ទៅនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរូណា ឆ្នាំ២០១៩។   នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ក្នុងការជំរុញបន្ថែមទៀតនូវវិធានការរួមគ្នា ដើម្បីដោះស្រាយនឹងជំងឺកូវីដ១៩ និងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច និងសង្គម ដែលបណ្តាលមកពីវីរុសនេះ ជាពិសេសផលប៉ះពាល់ទៅលើដំណើរការនៃការកសាងសហគមន៍អាស៊ាន តាមរយៈ ការលើកកម្ពស់ការសម្របសម្រួលគោលនយោបាយ ការចែករំលែកនូវ បទពិសោធន៍ និងឧត្តម្មានុវត្តន៍ ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយដល់គ្នាទៅវិញទៅមករវាងប្រទេសសមាជិកអាស៊ាន។   ជាមួយគ្នានោះ បានឯកភាពបង្កើតមូលនិធិអាស៊ាន សម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩ ក្នុងគោលបំណង ដើម្បីកៀរគរធនធានហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាកង្វះខាតឧបករណ៍វេជ្ជសាស្ត្រ ផ្តល់ការគាំទ្រដល់កិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថសម្រាប់ប្រឆាំងនឹងជំងឺកូវីដ១៩ […]
  • ទោសបញ្ញត្តិចំពោះអ្នករារាំង និងបង្កឧបសគ្គដល់ការ អនុវត្តច្បាប់ក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន តាមខ្លឹមសារនៃទោសបញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្ដីពីការដាក់ប្រទេសក្នុងភាពអាសន្ន ដែលអានដោយឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បាន ចែងពីបទរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្នថា ដោយមិនគិតដល់ បទល្មើសព្រហ្ម ទណ្ឌដទៃទៀតអំពើដោយចេតនារារាំង ឬបង្កឧបសគ្គដល់កិច្ចប្រតិបត្តិការ ឆ្លើយតបចំពោះភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យ ជាប្រាក់ ពី២លានរៀល ទៅ១០លានរៀល។ ចំពោះ អំពើរារាំង ដល់កិច្ចប្រតិបត្តិការ ពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ ឆ្នាំ កាលបើអំពើនេះនាំឲ្យមានចលាចលជាសាធារ ណៈឬ ប៉ះពាល់ដល់ សន្តិសុខជាតិ។   សេចក្តីព្រាងច្បាប់នេះក៏បានចែងអំពីបទមិនគោរពវិធាន ការពេលប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដោយមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយ ចេតនាមិនគោរពវិធានការដាក់ ចេញដោយរាជរដ្ឋាភិបាលក្រោមបញ្ញត្តិនៃ មាត្រា៥ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ទៅ១០លានរៀល ។   ជាមួយគ្នានោះដែរខ្លឹមសារនៃព្រាងច្បាប់ក៏បានចែងពីការ ទទួលខុសត្រូវផ្នែកព្រហ្ម ទណ្ឌរ បស់នីតិបុគ្គលថា នីតិ បុគ្គ […]
  • សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្នឆ្លងផុតរដ្ឋសភាហើយ សម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី ៦ អនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន លើសម្លេង១១៥សម្លេង។ សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងគ្រាអាសន្ន ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្មារតីនៃមាត្រា ២២ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលចែងថា នៅពេលប្រជាជាតិប្រឈមមុខ នឹងគ្រោះថ្នាក់ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នក្រោយពីបានមតិឯកភាព ពីនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។ ផ្អែកតាមមាត្រាទី ២២ ថ្មីនេះការសម្រេចដាក់ប្រទេសជាតិក្នុងភាពអាសន្នគឺត្រូវធ្វើឡើងនៅពេលដែលប្រជាជាតិប្រឈម មុខនឹងគ្រោះថ្នាក់ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម រឺការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្ដាលមកពីការឆ្លងរាលដាលនៃជំងឺ រំដួលភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរដែលគំរាមកំហែងឬអាចបង្កគ្រោះថ្នាក់រីករាលដាលដោយកម្រិតទូទាំងប្រទេស។ ប៉ុន្តែមាត្រាទី ២២ ថ្មីក៏ដូចជាមាត្រាប្រទេសទៀតនៃរដ្ឋធម្មនុញ្ញបានចែងអំពីវិធានការគ្រប់គ្រងប្រទេសជាតិក្រោយពីត្រូវបានប្រកាសដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្នដោយព្រះមហា ក្សត្រទេ។ ដូចនេះការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិឋិតក្នុងភាពអាសន្នគឺជាតម្រូវការចាំបាច់មិនអាចខ្វះបានដើម្បីកំណត់អំពីសិទ្ធិអំណាចរបស់រដ្ឋាភិបាលនៅក្នុងការដាក់ចេញនូវវិធានការចាំបាច់នានាសំដៅឆ្លើយតបទៅនឹងស្ថានភាពអាសន្នក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ បន្ទាប់ពីប្រទេស ជាតិត្រូវបានប្រកាសដាក់ឲ្យឋិតក្នុងភាពអាសន្ន។ សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិឋិតក្នុងភាពអាសន្ននិងផ្ដល់ជាមូលដ្ឋានគតិយុត្តធានាដល់ការអនុវត្តមាត្រា ២២ ថ្មីនៃរដ្ឋធម្មនុញ្ញផងនិងជាមូលដ្ឋានគតិយុត្តកំណត់អំពីសិទ្ធិអំណាចរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការនានាដែលមានចរិតជាការហាមឃាត់ឬការកម្រិតនូវសិទ្ធិសេរីភាពរបស់ប្រជាពល រដ្ឋ ប៉ុន្តែវិធានការនេះមានភាពចាំបាច់មិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពប្រទេសជាតិក្នុងគ្រា អាសន្នសំដៅការពារសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈការពារអាយុជីវិតនិងសុខភាពរបស់ប្រជា ពលរដ្ឋព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។ សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិឋិតក្នុងគ្រាអាសន្នមាន ៥ ជំពូកនិង ១២ មាត្រា ក្នុងនោះជំពូកទី ១រួមមាន ២ មាត្រា ជំពូកនេះចែងអំពីបទប្បញ្ញត្តិទូទៅដែលកំណត់អំពីគោលបំណងនិងវិសាលភាព។ ជំពូកទី ២មាន ២មាត្រាដែលជំពូកនេះចែងអំពីបែបបទនីតិវិធីនិងលក្ខខណ្ឌនៃការដាក់ប្រទេសជាតិក្នុងភាពអាសន្ន។ ជំពូក៣ មាន ២មាត្រាជំពូកនេះកំណត់អំពីវិធានការក្នុងពេលប្រទេសជាតិឋិតក្នុងគ្រាអាសន្ននិងអំពីរបបរាយការណ៍អំពីវិធានការក្នុងភាពអាសន្នជូនទៅរដ្ឋសភានិងព្រឹទ្ធសភា។ ជំពូកទី៤ […]
  • សម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី ៦ បោះឆ្នោតសម្រេចផ្ដល់សុពលភាពនៃអាណត្តិលោកជំទាវ នូ សុ វណ្ណនី ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជំនួសឯកឧត្តម ជា វ៉ាន់ដេត  ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍។
  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ អភិបាលខេត្តកណ្តាល និងអភិបាលខេត្តកំពង់ស្ពឺ ខិតខំជួយសម្រួលដល់ការធ្វើដំណើររបស់មន្រ្តីរាជការ បុគ្គលិកឯកជន កម្មករ កម្មការិនី អាជីវករ រួមទាំងអ្នកសារព័ត៌មានផងដែរ ដែលតែងតែចេញចូលធ្វើការនៅរាជធានីភ្នំពេញ។ តាមរយៈសារជាសំឡេង សម្តេចតេជោ បានណែនាំឱ្យតាមដានឱ្យបានយកចិត្តទុកដាក់ខ្ពស់ចំពោះការចេញចូលរវាងភូមិសាស្រ្តខេត្តកណ្តាល ជាមួយនឹងរាជធានីភ្នំពេញ ក្រៅពីនោះ ខេត្ត កណ្តាល និងខេត្តកំពង់ស្ពឺ ក៏ត្រូវមានការសម្រួលដោះ ស្រាយនៃការធ្វើដំណើរនេះឱ្យបានល្អបំផុតផងដែរ ដើម្បីជៀសវាងការកកស្ទះ ឬមានការប្រទូសសារ៉ាយណាមួយកើតឡើង៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)