ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំនៅថ្ងៃស្អែក តាមរយៈវីដេអូ ខុនហ្វេរ៉េន រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី៩ ខែមេសា ដែលនឹងរៀបចំឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ កិច្ចប្រជុំ Video Conference នេះ ស្របតាមគំនិតផ្តួចផ្តើមរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ២០២០។   តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីថ្ងៃទី៨ ខែមេសា បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ នឹងធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់អំពីវិធានការ ឆ្លើយតបរួមរបស់អាស៊ាន ចំពោះការផ្ទុះឡើងយ៉ាងឆាប់រហ័សនៃកូវីដ-១៩ ក៏ដូចជា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ ដែលគ្រោងនឹងរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះ។   សូមជំ្របាថា កិច្ចប្រជុំនេះ សកម្មភាពរួមគ្នារបស់អាស៊ាន ដើម្បីពង្រឹងភាពរឹងមាំរបស់អាស៊ាន និងឆ្លើយតបវិបត្តិសុខុមាលភាពពិភពលោក ដែលកំពុងគំរាមកំហែងដោយកូវីដ-១៩៕
  • មានវីដេអូរ​​​​​​​​​​​៖ អភិបាលខេត្ត អំពាវនាវដល់ចៅអធិការគ្រប់វត្ត ត្រូវចូលរួមផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃការឆ្លងជំងឺកូវីត១៩ ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ខេត្តប៉ៃលិន៖ នៅក្នុងពិធីអញ្ជើញចូលរួម ចែកអំណោយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ដល់តំណាងព្រះសង្ឃចំនួន៣២វត្ត ទូទាំងខេត្តប៉ៃលិន ដែលមានការខ្វះខាតចង្ហាន់ប្រចាំថ្ងៃ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ក្នុងវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ព្រះចៅអធិការគ្រប់វត្ត ត្រូវចូលរួមផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃការឆ្លងជំងឺកូវីត១៩ ឲ្យដល់ព្រះសង្ឃដូចគ្នា និងពុទ្ធបរិស័ទ្ធ ដែលមកចូលរួម ធ្វើបុណ្យតាមវត្ត ដែលខ្លូនគ្រប់គ្រង់។ពិធីនេះក៍មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្ត ទាំង ២គណៈ ក្នុងខេត្ត ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងពុទ្ធបរិស័ទ្ធ ជាច្រើនអង្គ/នាក់។ បើតាមព្រះតេជៈគុណ រតនៈមុនី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី មានថេរៈដីកាថា៖ អំណោយ ដែលចែកជូនតំណាងព្រះសង្ឃ នាពេលនេះ គឺជាការចូលរួមចំណែកពីសប្បុរសជន មានពុទ្ធបរិស័ទ្ធ ថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អាជីវករ ពាណិជ្ជករ សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ និងព្រះសង្ឃតាមវត្តជនបទ ដែលមិនមានចង្ហាន់គ្រប់គ្រាន់ប្រចាំថ្ងៃ ។ ស្របពេលបច្ចុប្បន្ន […]
  • សម្តេចតេជោជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក នាព្រឹកថ្ងៃទី៨ ខែមេសា នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាមរិក។   ខាងក្រោមនេះ ជាខ្លឹមសារនៃកិច្ចសន្ទនា ដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា ៖
  • លោក សុវណ្ណរិទ្ធី ចាងហ្វាងការផ្សាយ TVFB ត្រូវបានចាប់ខ្លួនពីបទចោទ«ញុះញង់ឲ្យប្រព្រឹត្តបទល្មើស» ភ្នំពេញ ៖ លោក សុវណ្ណរិទ្ធី ចាងហ្វាង​ការផ្សាយរបស់ TVFB ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៧ខែមេសាឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ។ ការចាប់ខ្លួននេះ ក្រោមបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រ ៤៩៥ ពាក់ព័ន្ធនឹងការសរសេរលើហ្វេសប៊ុកដោយស្រង់ពាក្យសម្តីសម្ដេចតេជោ ហ៊ុន សែន ដែលបាននិយាយនៅក្នុងសន្និសីទកាសែតថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។   លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានពន្យល់ថា «សម្ដេច ហ៊ុន សែន លោកបានចេញវិធានការដោះស្រាយបញ្ហាពលរដ្ឋដែលជួប្រឈមនឹងជំងឺ COVID-19 ហើយ ហើយគ្រាន់តែសម្ដេចនិយាយលេងមួយម៉ាត់ ពីរម៉ាត់សោះ បែរជាយកមកចុះផ្សាយ។ សម្ដេចគាត់គ្មានចេតនាដូចការចុះផ្សាយឯណា ព្រោះគាត់បានចេញវិធានការច្រើនមកហើយ»។   ទោះជាយ៉ាងនេះក្តី លោក ឆាយ គឹមឃឿន បាននិយាយថា បើសិនជាពិនិត្យឃើញថា ជាករណីធ្ងន់ធ្ងរនោះ សមត្ថកិច្ចនឹងធ្វើបែបបទកសាងសំណុំលោក សុវណ្ណ រិទ្ធី បញ្ជូនទៅតុលាការ ប៉ុន្តែបើសិនជាករណីអចេតនា សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំ និងណែនាំប៉ុណ្ណោះ៕  
  • ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ រវាងក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងព័ត៌មាន ស្ដីពីការរៀបចំផលិត និងផ្សព្វផ្សាយលើកម្មវិធី « ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning» នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ។ ការចុះហត្ថលេខានេះ គឺគ្រាដែលរាជរដ្ឋាភិបាល បានប្រកាសបិទសាលារៀនទាំងរដ្ឋ និងឯកជនទាំងអស់នៅទូទាំងប្រទេស ដើម្បីការពារការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។ ការដាក់ ឲ្យដំណើរការការផលិតវីដេអូសិក្សាពីចំងាយនេះ នឹងផ្តល់នូវឱកាសថ្មី សម្រាប់ការសិក្សាអប់រំ បើទោះបីសាលារៀនបានបិទទ្វាយ៉ាងណាក៏ដោយ។ នៅក្នុងសន្និសីទកាសែតនៅវិមានសន្តិភាពកាលពីម្សិលម៉ិញ សម្តេច​តេជោ ហ៊ុន​ សែន បានបញ្ជាក់ថា លទ្ធភាពក្នុងការបើកដំណើរការសាលារៀនទាំងអស់នៅទូទាំងប្រទេសនៅក្រោយពិធីបុណ្យចូលឆ្នាំ គឺទំនងជាមិនអាចទៅរួចនោះទេ ត្បិតវីរុសកូវីដ១៩ នៅមិនទាន់មានសញ្ញានៃការថមថយច្រើននោះទេ៕
  • នគរបាលខេត្តកណ្តាល បង្ក្រាបគ្រឿងញៀន៣ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់ ដកហូតថ្នាំញៀនមួយចំនួន ខេត្តកណ្តាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ កាលពីយប់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ បានចុះបង្ក្រាបបទល្មើសគ្រឿងចំនួន៣ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ ដកហូតថ្នាំញៀនមួយចំនួនទៀត។ នេះបើយោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ករណីទី១ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកគ្រឿងញៀនខុសច្បាប់។ ករណីទី២ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោងជាង ជាង៨យប់ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធនឹងករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ចំណែក ករណីទី៣ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់លេខ០៥ ផ្ទះសំណាក់ឃ្វិនស៍ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀនខុសច្បាប់។ លោកវរសេនីយ៍ឯក មាន សំណាង […]
  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក​ លោក Mike Pompeo នៅព្រឹកថ្ងៃទី០៨ មេសានេះ ជុំវិញបញ្ហាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃពុធនេះ។ សេចក្តីប្រកាសបានបញ្ជាក់ថា ទាំងសម្តេចតេជោ និងរដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងពីការពេញចិត្តចំពោះការជួយគ្នាក្នុងគ្រាលំបាក នៃការប្រឆាំងទៅនឹងការរីករាលដាលនៃវីរុសកូវីដ១៩នៅលើពិភពលោក។ សម្តេចតេជោ អរគុណអាមេរិកដែលបានផ្តល់ជំនួយ និងកិច្ចសហការដ៏ល្អពីអ្នកជំនាញ CDC អាមេរិក និងការផ្តល់ជំនួយចំពោះទឹកប្រាក់ចំនួន២លានដុល្លារអាមេរិក សម្រាប់ជួយដល់ការប្រឆាំងជំងឺរាតត្បាតនេះ។
  • មានវីដេអូរ៖ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញចុះសំណរះសំណាកនិងសួរសុខទុក្ខកងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ និង វីរៈសេនាតូច លេខ១០១ មុនឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ខេត្តស្ទឹងត្រែង) ៖ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអនុសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគិតគូរ និង សួរសុខទុក្ខ ដល់ នាយទាហាន ពលទាហាន ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា_ឡាវ នៅថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូ មន្ទីរជុំវិញខេត្ត អញ្ជើញចុះសំណេះសំណោល និង សួរសុខទុក្ខ ជាមួយ កងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ នៅចំណុច កោះឬស្សី និង វរៈសេនាតូច លេខ១០១ នៅចំណុច កោះទន្សាយ មុន ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងខិតជិតមកដល់នៅថ្ងៃខាងមុខ ។ ឯកឧត្តម ម៉ុម សារឿន ក៏បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន […]
  • ក្រសួងអប់រំ យុវជន និងកីឡាប្រកា​ស​ពន្យាពេលការរៀបចំការប្រលងសញ្ញា​បត្រមធ្យមសិក្សាបឋមភូមិ និងការប្រលងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដោយក្រសួងមិនទាន់បាន​បញ្ជាក់ថានឹងលើកពេលនៅពេលនេះ។
  • រាជរដ្ឋាភិបាលកម្ពុជា ណែនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការវិជ្ជាជីវៈ និយោជក ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន អង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត ព្រមទាំងកម្មករ និយោជិតត្រូវរៀបចំខួបអបអរសាទរទិវាពលកម្មអន្តរជាតិ១ ឧសភា លើកទី១៣៤ តាមរូបភាពការឈប់សម្រាកតាមផ្ទះជាមួយក្រុមគ្រួសារ ឫទៅតាមកន្លែងដែលបងប្អូនស្នាក់នៅ។ នេះបើតាមសារាចរណ៏ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។  
  • អនុក្រិតថ្មី៖ ការប្រើប្រាស់ទូរស័ព្ទពេលបើកបរ ដោយគ្មានឧបករណ៏ភ្ជាប់ទំនាក់​ទំនងនឹងត្រូវផាកពិន័យធ្ងន់ធ្ងរជាងមុន  សម្រាប់អ្នកបើកម៉ូតូត្រូវផាកពិន័យ៨ម៉ឺនរៀល អ្នកបើករថយន្តធុនស្រាល ១២ម៉ឺនរៀល និងចំពោះអ្នកបើករថយន្តធន់ធ្ងន់នឹងត្រូវផាកពិន័យចំនួន២២ម៉ឺន ៥ពាន់រៀល។
  • លោកឧត្តមសេនីយ៍ឯក យឹម លាង ត្រូវបានរាជរដ្ឋាភិបាលតែង​តាំងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នេះបើតាមអនុក្រិត ដែលចុះហត្ថលេខាដោយសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៣ មេសាកន្លងទៅ។ គួរបញ្ជាក់ថា លោកលោកឧត្តមសេនីយ៍ឯក យឹម លាង ត្រូវជាកូនប្រុសបង្កើតរបស់ឯ.ឧ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារវិស័យកសិកម្ម និងអភិវឌ្ឍជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី។
  • រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចូលរួមប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្ដីពីកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូខុនហ្វើរិន នៅថ្ងៃទី០៩ ខែមេសា ២០២០ ដែលរៀបចំឡើងនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះនឹងពិភាក្សាផ្លាស់ប្ដូរយោបល់ស្ដីអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូក៣ ពិសេសដែលគ្រោងនឹងរៀបចំនៅពេលឆាប់ៗខាងមុខស្ដីពី វិធានការប្រយុទ្ធប្រឆាំង COVID19។
  • មានវីដេអូរ៖ មន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំចុះផាកពិន័យស្ថានីយ៍ប្រេងឥន្ទនៈចំនួន៣ដែលលក់ខុសពីសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ខេត្តតាកែវ៖ស្ថានីយ៍ប្រេងសាំងចំនួន៣នៅក្នុងស្រុកព្រៃកប្បាស់និងស្រុកបាទី ខេត្តតាកែវ ត្រូវបានមន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំសហការជាមួយអាជ្ញាធពាក់ព័ន្ធចុះទៅធ្វើការផាកពិន័យ បន្ទាប់ពីស្ថានីយ៍ទាំង៣ខាងលើលក់ប្រេងក្នុងតម្លៃខ្ពស់ខុសពីគោលការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។ លោក ប៉ោ លាងគង់ ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ« ក ប ប» សាខាខេត្តតាកែវបានថ្លែងឲ្យដឹងថា មន្រ្តីរបស់លោក រួមសហការនឹងមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរស្រុកព្រៃកប្បាស និងអាជ្ញាធរស្រុកបាទី បានចុះត្រួតពិនិត្យមើលពីតម្លៃប្រេងសាំងនៅតាមស្ថានីយ៍មួយចំនួននៅស្រុកទាំង២ខាងលើ ក្នុងនោះបានរកឃើញស្ថានីយ៍ប្រេងសាំងចំនួន៣ ដែលលក់តម្លៃខុសពីគោលការណ៍ណែនាំរបស់ក្រសួងពាណិជ្ជកម្ម ក្រុមការងាររបស់ យើងបានធ្វើកាផាកពិន័យចំនួន២លានរៀលក្នុង១ ស្ថានីយ៍ និងបានឲ្យម្ចាស់ស្ថានីយ៍ទាំង៣ខាងលើធ្វើកិច្ចសន្យាដោយកែ កែតម្រូវ ភ្លាមៗនូវតម្លៃដែលដាក់លក់ ឱ្យត្រឹមត្រូវ ដោយស្របទៅតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ។ លោក ប៉ោ លាងគង់ បានមានប្រសាសន៍បន្តថា មន្រ្តីជំនាញនិងអាជ្ញាធពាក់ព៍ន្ធក៍បានអំពាវនាវឲ្យម្ចាស់ស្ថានីយ៍ ដេប៉ូប្រេងឥន្ទនៈទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវលក់ទៅតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ឲ្យបានត្រឹមត្រូវ និងត្រូវជៀសវាងការលក់និងដាក់តម្លៃលក់ខុសពីក្រសួងដែលបានណែនាំ ដែលនឹងនាំឲ្យមានផលវិបាកដល់ខ្លួននៅពេលដែលមន្រ្តីជំនាញចុះមកត្រួតពិនឹត្យដូចជាករណីយ៍ថ្ងៃនេះ។ លោកប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ« ក ប ប» សាខាខេត្តតាកែវបានថ្លែងបន្តថា មន្រ្តីជំនាញនិងអាជ្ញាធរពាក់ព័ន្ធនិងបន្តត្រុះត្រួតពិនឹត្យជាបន្តទៀតនៅតាមដេប៉ូនិងស្ថានីយ៍ប្រេងឥន្ទនៈ ហើយប្រសិនបើរកឃើញស្ថានីយ៍ដែលយើងបានផាកពិន័យម្ដងហើយនៅតែបន្តលក់ខុសពីសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម យើងនិងបញ្ជូនសំណុំរឿងបញ្ចូនទៅតុលាការដើម្បីបឹតស្ថាននីយ៍ឬដេប៉ូប្រេងឥទន្ទនៈនោះមិនឲ្យលក់តទៅទៀតនោះទេ៕  
  • គណៈសង្ឃនាយក ជូនដំណឹងឲ្យគ្រប់វត្តអារាមទាំង២៤ រាជធានី-ខេត្ត ផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមេសា នេះ បានចេញសេចក្តីជូនដំណឹងទៅកាន់គ្រប់វត្តអារាមទាំង២៥ រាជធានី-ខេត្ត ស្តីពីការផ្អាកការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។   យោងតាមសេចក្តីជូនដំណឹងនេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសូមអោយផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីចៀសវាងកុំឲ្យមានការប្រមូលផ្តុំមនុស្សម្នាច្រើន ដោយបងប្អូនប្រជាពលរដ្ឋអាចរៀបចំទទួលទេវតាឆ្នាំថ្មី តាមគេហដ្ឋានរៀងៗខ្លួន៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)