(ខេត្តប៉ៃលិន,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)៖ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តប៉ៃលិន និងជាប្រធានមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់បានដឹកនាំក្រុមការងារមូលនិធិ ជួបសំណេះសំណាល និងសួរសុខទុក្ខលោកយាយ លោកតា ចាស់ជរាគ្មានទីពឹងក្នុងខេត្តចំនួន ៩១នាក់ ដែលអញ្ជើញមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែសីហា ឆ្នាំ២០២០ នៅបីទីតាំងផ្សេងគ្នា ក្នុងបរិវេណការិយាល័យតំណាងរាស្រ្តខេត្តប៉ៃលិន សាលាឃុំអូរអណ្តូង និងសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងឱកាសនោះលោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ បាននាំនូវបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដោយសម្តេចសូមជូនពរឲ្យលោកយាយ លោកតា មានសុខភាពល្អ អាយុយឺនយូរ និងសូមថែរក្សា សុខភាពឲ្យបានល្អគ្រប់គ្នា។លោកជំទាវប្រធាន បានមានប្រសាសន៍បន្តថា៖ ក្រៅពីមូលនិធិនេះឯកឧត្តម អ៊ី ឈាន និងលោកជំទាវ តែងតែជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបនូវជីវភាពខ្វះខាត ជនងាយរងគ្រោះ ជនរងគ្រោះ ស្រ្តីមេម៉ាយ ស្រ្តីសម្រាលកូន កុមារកំព្រារ ជាបន្តបន្ទាប់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ រងទុក្ខ ឬស្លាប់បាត់បង់អាយុជីវិតនោះឡើយ ចំណែកមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងតាំងពីចុងឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុង ពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភ ជាប្រចាំខែ នៅរៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ជូនលោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនានោះឡើយ។
ជាមួយគ្នានេះលោកជំទាវប្រធានមូលនិធិ ក៏បានបន្តអំពាវនាវ ដល់លោកយាយ លោកតា និងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩ ចូល ក្នុងសហគមន៍ជាយថាហេតុ ដោយយើងទាំងអស់គ្នា មិនបានដឹងខ្លួនជាមុន និងសូមបន្តរស់នៅ ដោយប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះ បើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ ឬកន្សែង ឲ្យបានត្រឹមត្រូវ នៅពេលចេញទៅក្រៅ រក្សាគំលាតពីគ្នា ២ម៉ែត្រ នៅពេលជួបសន្ទនាគ្នា ចំពោះបងប្អូនប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ មិត្តភ័ក្តិ រយ:ពេល១៤ថ្ងៃសិន បើមានករណីសង្ស័យ ដូចជាផ្តាសាយ ហៀសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ករ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទំនាក់នងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលនៅកៀកជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបញ្ជូនបងប្អូនទៅកាន់មន្ទីរពេទ្យធ្វើការព្យាបាលជំងឺជូន៕
ដោយ៖សេង សុវណ្ណារិទ្ធ (កែសម្រួលដោយ មណ្ឌល កែវ)
ថវិកាជាង៩លានរៀល ត្រូវបានប្រធានមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ ឧបត្ថម្ភជូន លោកយាយ លោកតាចាស់ជរាគ្មានទីពឹង ក្នុងខេត្តប៉ៃលិន (ខេត្តប៉ៃលិន,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)៖ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តប៉ៃលិន និងជាប្រធានមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់បានដឹកនាំក្រុមការងារមូលនិធិ ជួបសំណេះសំណាល និងសួរសុខទុក្ខលោកយាយ លោកតា ចាស់ជរាគ្មានទីពឹងក្នុងខេត្តចំនួន ៩១នាក់ ដែលអញ្ជើញមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែសីហា ឆ្នាំ២០២០ នៅបីទីតាំងផ្សេងគ្នា ក្នុងបរិវេណការិយាល័យតំណាងរាស្រ្តខេត្តប៉ៃលិន សាលាឃុំអូរអណ្តូង និងសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ក្នុងឱកាសនោះលោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ បាននាំនូវបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដោយសម្តេចសូមជូនពរឲ្យលោកយាយ លោកតា មានសុខភាពល្អ អាយុយឺនយូរ និងសូមថែរក្សា សុខភាពឲ្យបានល្អគ្រប់គ្នា។លោកជំទាវប្រធាន បានមានប្រសាសន៍បន្តថា៖ ក្រៅពីមូលនិធិនេះឯកឧត្តម អ៊ី ឈាន និងលោកជំទាវ តែងតែជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបនូវជីវភាពខ្វះខាត ជនងាយរងគ្រោះ ជនរងគ្រោះ ស្រ្តីមេម៉ាយ ស្រ្តីសម្រាលកូន កុមារកំព្រារ ជាបន្តបន្ទាប់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ រងទុក្ខ ឬស្លាប់បាត់បង់អាយុជីវិតនោះឡើយ ចំណែកមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងតាំងពីចុងឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុង ពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភ ជាប្រចាំខែ នៅរៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ជូនលោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនានោះឡើយ។ ជាមួយគ្នានេះលោកជំទាវប្រធានមូលនិធិ ក៏បានបន្តអំពាវនាវ ដល់លោកយាយ លោកតា និងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩ ចូល ក្នុងសហគមន៍ជាយថាហេតុ ដោយយើងទាំងអស់គ្នា មិនបានដឹងខ្លួនជាមុន និងសូមបន្តរស់នៅ ដោយប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះ បើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ ឬកន្សែង ឲ្យបានត្រឹមត្រូវ នៅពេលចេញទៅក្រៅ រក្សាគំលាតពីគ្នា ២ម៉ែត្រ នៅពេលជួបសន្ទនាគ្នា ចំពោះបងប្អូនប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ មិត្តភ័ក្តិ រយ:ពេល១៤ថ្ងៃសិន បើមានករណីសង្ស័យ ដូចជាផ្តាសាយ ហៀសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ករ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទំនាក់នងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលនៅកៀកជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបញ្ជូនបងប្អូនទៅកាន់មន្ទីរពេទ្យធ្វើការព្យាបាលជំងឺជូន៕ដោយ៖សេង សុវណ្ណារិទ្ធ (កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Wednesday, 5 August 2020





