ខេត្តកណ្តាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ កាលពីយប់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ បានចុះបង្ក្រាបបទល្មើសគ្រឿងចំនួន៣ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ ដកហូតថ្នាំញៀនមួយចំនួនទៀត។ នេះបើយោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ករណីទី១ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកគ្រឿងញៀនខុសច្បាប់។
ករណីទី២ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោងជាង ជាង៨យប់ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធនឹងករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ចំណែក ករណីទី៣ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់លេខ០៥ ផ្ទះសំណាក់ឃ្វិនស៍ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀនខុសច្បាប់។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាប កម្លាំងរបស់លោក បានទទួលព័ត៌មានពីបុគ្គលិកផ្ទះសំណាក់តាមទូរស័ព្ទថា មានមុខសញ្ញាសង្ស័យម្នាក់ នៅបន្ទប់លេខ០៥។
ភ្លាមនោះកម្លាំងប៉ុស្តិ៍ សហការជាមួយជំនាញផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក បានចុះទៅដល់កន្លែងកើតហេតុមុខបន្ទប់លេខ៥ ស្រាប់តែឃើញជនសង្ស័យបើកទ្វារបន្ទបដើរចេញពីក្នុងបន្ទប់ កម្លាំងសមត្ថកិច្ចយើងក៏បាន ឃាត់ខ្លួនឲ្យចូលទៅក្នុងបន្ទប់វិញ ។
លោកបន្តថា ដោយ មានការសម្របសម្រួលឯកភាពពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីលោក ជំទប់ទី១ឃុំដំណាក់អពិល លោកនាយប៉ុស្តិរដ្ឋបាល លោកមេភូមិម្ចាស់គ្រប់គ្រង់ផ្ទះសំណាក់ នៅចំពោះមុខជនសង្ស័យ កម្លាំងយើងក៏បានចូលឆែកត្រួតពិនិត្យក្នុងបន្ទប់និងលើខ្លួនជនសង្ស័យ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសាធារតុញៀនម៉ាកទឹកកកចំនួន០៥កញ្ចប់ ថ្នាំគ្រាប់ប្រភេទយ៉ាម៉ាពណ៌ក្រហមចំនួន០២គ្រាប់, ថ្នាំម្សៅពណ៌សម៉ត់០១កញ្ចប់តូច ដាក់ក្នុងកូនកាបូបដៃ និងឧបករណ៏ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមនិតិវិធីច្បាប់៕
នគរបាលខេត្តកណ្តាល បង្ក្រាបគ្រឿងញៀន៣ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់ ដកហូតថ្នាំញៀនមួយចំនួនខេត្តកណ្តាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ កាលពីយប់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ បានចុះបង្ក្រាបបទល្មើសគ្រឿងចំនួន៣ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ ដកហូតថ្នាំញៀនមួយចំនួនទៀត។ នេះបើយោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ករណីទី១ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកគ្រឿងញៀនខុសច្បាប់។ ករណីទី២ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោងជាង ជាង៨យប់ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធនឹងករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ចំណែក ករណីទី៣ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់លេខ០៥ ផ្ទះសំណាក់ឃ្វិនស៍ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀនខុសច្បាប់។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាប កម្លាំងរបស់លោក បានទទួលព័ត៌មានពីបុគ្គលិកផ្ទះសំណាក់តាមទូរស័ព្ទថា មានមុខសញ្ញាសង្ស័យម្នាក់ នៅបន្ទប់លេខ០៥។ ភ្លាមនោះកម្លាំងប៉ុស្តិ៍ សហការជាមួយជំនាញផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក បានចុះទៅដល់កន្លែងកើតហេតុមុខបន្ទប់លេខ៥ ស្រាប់តែឃើញជនសង្ស័យបើកទ្វារបន្ទបដើរចេញពីក្នុងបន្ទប់ កម្លាំងសមត្ថកិច្ចយើងក៏បាន ឃាត់ខ្លួនឲ្យចូលទៅក្នុងបន្ទប់វិញ ។លោកបន្តថា ដោយ មានការសម្របសម្រួលឯកភាពពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីលោក ជំទប់ទី១ឃុំដំណាក់អពិល លោកនាយប៉ុស្តិរដ្ឋបាល លោកមេភូមិម្ចាស់គ្រប់គ្រង់ផ្ទះសំណាក់ នៅចំពោះមុខជនសង្ស័យ កម្លាំងយើងក៏បានចូលឆែកត្រួតពិនិត្យក្នុងបន្ទប់និងលើខ្លួនជនសង្ស័យ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសាធារតុញៀនម៉ាកទឹកកកចំនួន០៥កញ្ចប់ ថ្នាំគ្រាប់ប្រភេទយ៉ាម៉ាពណ៌ក្រហមចំនួន០២គ្រាប់, ថ្នាំម្សៅពណ៌សម៉ត់០១កញ្ចប់តូច ដាក់ក្នុងកូនកាបូបដៃ និងឧបករណ៏ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមនិតិវិធីច្បាប់៕ដោយ៖ ដាំ ជា
Posted by SEATV News 24 Hours on Tuesday, 7 April 2020





