ព័ត៌មានថ្មី
- មានវីដេអូរ៖ កសិករដាំបន្លែ ត្អូញត្អែរពីតម្លៃធ្លាក់ចុះថោក ដោយសារវិបត្តិកូវីដ១៩ បាត់ដំបង៖ប្រជាកសិករដាំបន្លែចម្រុះនៅក្នុងភូមិចំការសំរោង១ បានត្អូញត្អែរពីការធ្លាក់ចុះតម្លៃបន្លែស្ទើរតែគ្រប់មុខ ដោយសារវិបត្តិកូវីដ១៩ ពួកគាត់អំពាវនាវដល់អ្នកទិញជួយគាំទ្របន្លែពួកគាត់និងស្នើដល់អាជ្ញាធរខេត្តជួយរកទីផ្សា។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង បាននិយាយលើកឡើងថានៅក្នុងតំបន់ពួកគាត់រស់នៅ មានពលរដ្ឋជាច្រើនគ្រួសារដាំបន្លែវិលជុំ មានដូចជាសាឡាត់ ជីគ្រប់មុខ ម្រះព្រៅ ត្រសក់ ត្រកួន ស្ពៃតឿ ស្ពៃក្រញ៉ាញ់ជាដើម។ល។ រាល់ឆ្នាំនៅអំឡុងខែមេសានេះគឺតម្លៃបន្លែមានឡើងតម្លៃគួរសម អាចរកចំណូលគ្រាន់បើសម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ។ប៉ុន្តែនៅឆ្នាំ២០២០នេះ ចាប់តាំងពីនៅកម្ពុជា មានការឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់និងគួរឲ្យព្រួយបារម្ភនោះ ធ្វើឲ្យមនុស្សមិនសូវចេញក្រៅផ្ទះនិងទៅផ្សា រ ដើម្បីរកទិញម្ហូបអាហារឬសម្ភារៈប្រើប្រាស់ផ្សេងៗដូចរាល់ឆ្នាំ។ បញ្ហានេះ បានធ្វើឲ្យបន្លែរបស់ពួកគាត់ពុំសូវមានអ្នកទិញ បើមានអ្នកទិញក៏ក្នុងតម្លៃថោកមិនអាចទទួលយកបាន។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង បានស្នើសុំទៅមន្ត្រីជំនាញកសិករ ជួយបង្រៀនពីវិធីសាស្ត្រដាំបន្លែ ឲ្យទទួលបានផលច្រើន ក្នុងរដូវប្រាំងដែលមានកម្ដៅខ្លាំង ខណៈដាំបន្លែមិនសូវទទួលផលច្រើននិងវិធីបង្ការឬការពារសត្វល្អិត ដែលតែងមកយារយីរបន្លែរបស់ពួកគាត់។ គួរបញ្ជាក់ផងដែរថានៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី០៧ខែមេសាឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញដល់ពលរដ្ឋខ្មែរបង្កើនការដាំដុះបន្លែនិងចិញ្ចឹមសត្វ ដើម្បីមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្នុងអំឡុងពេលពិភពលោកកំពុងផ្ទុះនិងមានការរីករាលដាលនៃជំងឺកូវីដ១៩ ហើយការនាំចូលបន្លែត្រីសាច់ពីប្រទេសជិតខាងឬប្រទេសមួយចំនួនទៀត មានការធ្លាក់ចុះផងដែរ៕
- ក្រសួងសុខាភិបាលប្រកាសថានឹងធ្វើសន្និសីទសារព័ត៌មានរៀងរាល់ថ្ងៃចន្ទ ដើម្បីជម្រាបជូនអំពីបច្ចុប្បន្នភាពនៃវីរុសកូវីដ ១៩។
- ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានចំនួនពីរករណីបន្ថែមទផតទៅលើស្ត្រីជនជាតិខ្មែរ។ គ្រូពេទ្យជំនាញរបស់កម្ពុជាក៏បានព្យាបាលមនុស្សចំនួន ៥នាក់ជាសះស្បើយ។
- ក្រុមជំនាញវេជ្ជសាស្រ្តចិនចំនួន៧រូប ដែលជាក្រុមជំនួយដំបូងចំពោះកម្ពុជាត្រឡប់ទៅប្រទេសចិនវិញហើយ នាថ្ងៃទី៧ ខែមេសា អ្នកជំនាញវេជ្ជសាស្រ្តចិនចំនួន ៧រូប ដែលជាក្រុមជំនួយដំបូងរបស់ប្រទេសចិនជូនចំពោះប្រទេសកម្ពុជា បានត្រឡប់ទៅកាន់ប្រទេសចិនវិញហើយ ក្រោយពីបានបញ្ចប់ការបំពេញភារកិច្ចរួចជាស្ថាពរក្នុងប្រទេសកម្ពុជា។ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ក្នុងដំណើរការជួយកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19លើកនេះ ប្រទេសទាំងពីរបានជួយ និងយកអាសាគ្នាទៅវិញទៅមក។ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនដែលបានទទួលភារកិច្ចជួយកម្ពុជា។ លោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីផ្សេងទៀតអញ្ជើញមានវត្តមានក្នុងការជូនដំណើរនេះ បានថ្លែងថា នេះជាការចែករំលែកបទពិសោធន៍ដ៏មានតម្លៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមកកាន់ប្រទេសកម្ពុជា បានជួយកែលម្អប្រព័ន្ធទប់ស្កាត់នឹងជំងឺវីរុស បានផ្តល់យោបល់ក្នុងការព្យាបាលជូនដល់អ្នកដែលផ្ទុកជំងឺវីរុស រួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺ ។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់មិត្តចិនដែលបានឈរជាមួយយើងទាំងអស់គ្នាយ៉ាងមុតមាំ ក្នុងខណៈពេលដែលកម្ពុជាកំពុងតែជួបការលំបាក៕
- ស្លាប់៥នាក់ របួសធ្ងន់ស្រាល២៩នាក់ ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួស ស្រាល១៦នាក់ និងរបួសធ្ងន់១៣នាក់។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដា លឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន មិនគោរពសិទ្ធិ ប្រជែង មិនប្រកាន់ស្ដាំ ងងុយដេក និងបត់មិនប្រយ័ត្ន៕
- ក្រសួងធនធានទឹក ថាអាកាសក្តៅនឹងចុះមកកម្រិតពី ៣២-៣៧ អង្សាសេ និងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ជ្រលងសម្ពាធ ទាបបង្កើនឥទ្ធិពលមកលើកម្ពុជា។ ស្ថានភាពបែបនេះ និងតាមការព្យាករនៅក្នុងសប្តាហ៍ទី២ ខែមេសា បណ្តាខេត្តនានា ធាតុអាកាសក្តៅនឹងអាចថមថយចុះមួយកម្រិត ដោយជាទូទៅសីតុណ្ហភាពអតិបរមាមានពី ៣២-៣៧°C។ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°C បណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះមាន ផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន ។ ២៖ បណ្តាខេត្តនៅខ្ពង់រាបឦសាន៖ – សីតុណ្ហភាពអប្បបរមា មានពី ២ ៤-២៦°C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។ ផ្នែកមួយចំនួន នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។ ៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C – សីតុណ្ហភាពអតិបរមា […]
- មានវីដេអូរ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នងត្រូវបានភ្លើងឆេះស្ទើរអស់ទាំងស្រុង នៅផ្សារចំការគរ ផ្ទះលក់គ្រឿងដែក និង គ្រឿងអគ្គិសនី ១ខ្នងត្រូវបានភ្លើងឆេះ ខ្ទេចខ្ទីស្ទើរអស់ទាំងស្រុងតែសំណាងត្រូវកម្លាំងចំរុះនិងប្រជាពលរដ្ឋយករថយន្តពន្លត់គ្គីភ័យចំនួន៣គ្រឿងចេញទៅជួយសង្គ្រោះបាញ់ទឹកពន្លត់ទាន់ពេលវេលាមិនរាលដាលដល់ផ្ទះអ្នកជិតខាង ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២០ នៅចំណុចខាងត្បូងផ្សារចំការគរ ផ្លូវជាតិលេខ៥៦ សង្កាតកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកវរៈសេនីយ៍ឯក ស៊ីឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា៖ម្ចាស់ផ្ទះមានឈ្មោះ ប៉ោ ជា ភេទប្រុស អាយុ ៧៦ឆ្នាំ ប្រពន្ធឈ្មោះ កែវ ហៀក អាយុ ៦៨ឆ្នាំ មុខរបរលក់គ្រឿងដែក និង គ្រឿងអគ្គិសនី ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ។ លោកបញ្ជាក់ឲ្យដឹងទៀតថា៖ក្រោយពេលភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ ភ្លាមៗនោះម្នាស់ផ្ទះបានរត់ចេញមកក្រៅហៅឲ្យគេជួយស្របពេលនោះមានប្រជាពលរដ្ឋ កំលាំងនគរបាលក្រុង កំលាំងអាវុធហត្ថ និងកម្លាំងនគរបាលខេត្ត រួមទាំងរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងបានបាញ់ទឹកពន្លត់ដោយប្រើប្រាស់ពេលវេលា១ម៉ោងទើបភ្លើងរលត់ទាំងស្រុង។ លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា៖ផ្ទះភ្លើងឆេះនោះជាផ្ទះល្វែងជាន់ទី១ឆេះប្រហែលមកពីទុស្សេខ្សែភ្លើង ចំណែក សម្ភារៈ ដែលខូចខាតនោះ បើតាមការឲ្យដឹងពីម្ចាស់ផ្ទះគិតជាទឹកប្រាក់ប្រហែលជា ១០.០០០ដុល្លា (១ម៉ឺនដុល្លា)៕
- មានវីដេអូរ៖ ពលរដ្ឋ១០៥គ្រួសារនៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃទទួលគ្រឿងឧបភោគ ពីអាជ្ញាធរ ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋខ្វះខាត១០៥គ្រួសារ ចំនួន២ភូមិគឺ ភូមិប៉ោយប៉ែត និងភូមិអូរជ្រៅ ដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សំរាកពីការងារក្នុងស្ថានភាពរាជរដ្ឋាភិបាលកម្ពុជា-ថៃ កំពុងធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ បានទទួលគ្រឿងឧបភោគ បរិភោគពីសប្បុរសជនតាមរយៈសាលាសង្កាត់ប៉ោយប៉ែតនៅរសៀលថ្ងៃទី៧ខែ មេសា ឆ្នាំ ២០២០នេះ។ នៅក្នុងឱកាសនោះលោកអភិបាលក្រុងប៉ោយប៉ែត គាត ហ៊ុល បានមានប្រសាសន៍ណែនាំពលរដ្ឋឲ្យចេះសំអាតនិងអនាម័យ លែងដៃដោយជែលឬទឹកអាកុលមុនទទួលទានអាហារ ។ ជួយសហការគ្នា ឲ្យនៅដាច់ដោយឡែកចំពោះពលរដ្ឋដែលមានមនុស្សក្នុងគ្រួសាររបស់គាត់វិលធ្វើការពីប្រទេសជិតខាងឲ្យនៅដាច់ដោយឡែកតាមការណែនាំរបស់គ្រូពេទ្យដើម្បីកាត់ បន្ថយការរីករាលជម្ងឺផ្លូវដង្ហើមថ្មី(covid19)។ លោកមានប្រប្រសាសន៍បន្ថែមថារាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែនតែងតែយកចិត្តទុកដាក់គិតគូរចំពោះពលរដ្ឋ ហើយពេលថ្មីនេះបានដាក់វិធានការផ្សេងៗ ដើម្បីការពារបងប្អូនយើងទូទាំងប្រទេសមិនឲ្យឆ្លងជម្ងឺនេះ ។លោកបញ្ជាក់ថាដរាបណានៅតែមានការឆ្លងមេរោគនេះយើងនៅតែប្រុងប្រយត្ន័រហូត។ ដរាបណារាជរដ្ឋាភិបាលប្រកាសថាៈនៅកម្ពុជាគ្មានមេរោគ(covid19)ទេយើងបានបំផ្លាញវាអស់ហើយដែលចេញសេចក្ដីប្រកាសពីរាជរដ្ឋាភិបាលឬក្រសួងសុខាភិបាលទើបបងប្អូនមានសេរីភាពក្នុងការរាក់ទាក់និងស្និទ្ធស្នាលគ្នាបាន។
- មានវីដេអូរ៖ បុគ្គលិកនាវាទេសចរណ៍ប្រុសស្រី២៤នាក់ស្នាក់នៅសណ្ឋាគារមេគង្គ២៨ថ្ងៃធ្វើតេស្តមិនឃើញមានកូវីដ-១៩បាននាំគ្នាត្រឡប់ទៅផ្ទះដោយសប្បាយរីករាយ ខេត្តកំពង់ចាម៖ បុគ្គលិកបម្រើការងារលើនាវាទេសចរណ៍ប្រុសស្រីចំនួន២៤នាក់ក្នុងនោះមានភូមាម្នាក់ក្រោយពីធ្វើតេស្តមិនមានសញ្ញាវិជ្ជមាននាព្រឹកថ្ងៃទី៧មេសា២០២០ត្រូវបានអាជ្ញាធរខេត្តអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ។ គួរបញ្ជាក់ថា បន្ទាប់ពីក្រុមអ្នកទេសចរណ៍បានជាសះស្បើយ និងខ្លះទៀតមិនមានឆ្លងវីរុសកូវីដ១៩ ហើយបានវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេអស់ទៅ។ ឯអ្នកដែលនៅសេសសល់ក៏មានសុខភាពល្អកំពុងត្រៀមចេញពីទីតាំងបង្ខាំងទុកដែរ។ ចំណែកបុគ្គលិកបំរើការងារលើនាវាទាំង២៤នាក់ក៏ត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅសណ្ឋាគារនេះចំនួន១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាព។ រហូតមកដល់ពេល នេះមានរយៈពេល២៨ ថ្ងៃក្រោយពីការធ្វើតេស្តមិនឃើញមានសញ្ញាវិជ្ជមាននៅព្រឹកថ្ងៃទី៧មេសានេះ ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ រួមជាមួយនឹងស្ថាប័នជំនាញ បានអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ ដោយជិះរថយន្តក្រុងចេញពីក្រុងកំពង់ចាមឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ លោកវេជ្ជបណ្ឌិតយិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម មានប្រសាសន៍ឲ្យដឹងថា ភ្ញៀវបរទេសនៅលើនាវាទេសចរណ៍រួមនឹងជនជាតិម៉ាឡេស៊ី ព្រមទាំងខ្មែរសរុបចំនួន១៦នាក់ ដែលបានមកសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្ត។ដោយនៅថ្ងៃទី៦ មេសា ៤នាក់បានជាសះស្បើយបានចេញពីមន្ទីរពេទ្យ។ ក្នុងនោះនៅសល់តែចំនួន៥នាក់អ្នកគឺមានខ្មែរម្នាក់និងម៉ាឡេ៤នាក់កំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩ ដោយពួកគាត់មានសុខភាពល្អ ហើយក៏នឹងត្រៀមចេញក្នុងពេលឆាប់ៗនេះផងដែរ៕
- ក្រុមហ៊ុន NK ចុះចែកជេលលាងដៃ និងស្ព្រៃបាញ់សំលាប់មេរោគនៅក្នុងខេត្តតាកែវ ខេត្តតាកែវៈ ក្រុមកាងាររបស់ក្រុមហ៊ុន NK របស់តារាកំប្លែងអ្នកនាង ខ្ញុង នៅព្រឹកកាលពីព្រឹកថ្ងៃទី៧ ខែមេសា បានចុះធ្វើសកម្មភាពសុប្បុរសធម៌ ចែកជេលលាងដៃ និងស្ព្រៃបាញ់សម្លាប់មេរោគ ដល់ប៉ុស្តិ៍រដ្ឋបាល សាលារៀន មណ្ឌលសុខភាព នៅក្នុង ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ។ ជេលលាងដៃ ១៩៥០ដប ស្ព្រៃបាញ់សំលាប់មេរោគ ១៦៧០ដប នឹងថវិការក្រុមហ៊ុនមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ចំនួន ១០០០០ដុល្លារអាមេរិក ត្រូវបានយកទៅចែកជូនដោយផ្ទាល់ដៃ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ក្រុមការងារ ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ទាំងអស់ត្រូវប្រុងប្រយ័ត្ននឹងថែរក្សាសុខភាពឲ្យបានល្អ ដោយពាក់ម៉ាស់លាងដៃជាប្រចាំ ជាមួយអាកុល ឬទឹកសំលាប់មេរោគ តាមការណែនាំរបស់ក្រសួង សុខាភិបាល គឺដើម្បីខ្លួនអ្នក គ្រួសារអ្នក នឹងប្រទេសជាតិ។ គួរជម្រាបដែរថា មកដល់ពេលនេះ កម្ពុជាមានឆ្លងវិរុសសរុបចំនួន១១៥នាក់ នឹងព្យាបាលជាសះស្បើយ៥៨នាក់៕
- មូលនិធិប្រយុទ្ធនឹងជំងឺកូវីដ ១៩ កើនដល់ជាង ១១លានដុល្លារ ក្នុងនោះមានថវិកាមន្ត្រីរាជការចូលរួម ១.៥៨៦នាក់ គិតត្រឹមថ្ងៃនេះ ចំនួនអ្នកចូលរួមកាត់ប្រាក់ខែ ដើម្បីបរិច្ចាគចូលក្នុងមូលនិធិប្រយុទ្ធនឹងជំងឺកូវី ១៩ មានចំនួន ១.៥៨៦នាក់ហើយ ដែលការចូលរួមបរិច្ចាគនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា បានធ្វើឡើងដោយគ្មានការបង្ខិតបង្ខំទេ។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកមិញនេះថា ៖ «ប្រាក់ខែខ្ញុំ ១០លានរៀល បង់ពន្ធ ៩១ម៉ឺនរៀល នៅសល់ ៩លាន ១ សែនរៀល ចូលមូលនិធិប្រយុទ្ធនឹងជំងឺកូវីដ ១៩ បើគិតត្រឹមព្រឹកថ្ងៃអង្គារនេះ ការចូលរួមថវិកាសម្រាប់ប្រយុទ្ធនឹងកូវីដ ១៩ មានជាង ១១ លានដុល្លារ ដែលថវិកានេះ បានទៅដល់លោក ម៉ម ប៊ុនហេង ហើយសម្រាប់ប្រើប្រាស់ក្នុងកិច្ចការប្រយុទ្ធ នឹងជំងឺកូវីដ ១៩៕
- រដ្ឋសភា នឹងប្រជុំពេញអង្គនៅថ្ងៃទី១០ មេសា ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ការគ្រប់គ្រងប្រទេសស្ថិតក្នុងគ្រាអាសន្ន គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា នៅថ្ងៃទី៧ ខែមរសា នេះ បានបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្ដីពី “ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” ដោយគំណត់យកនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីប្រជុំអនុម័ត មុននឹងបញ្ជូនទៅស្នើសុំការពិនិត្យ និងសម្រេចពីស្ថាប័នព្រឹទ្ធសភា។ សូមជម្រាបថា នៅថ្ងៃថ្ងៃទី៨ ខែមេសា ឆ្នាំ០២០ ស្អែកនេះ រដ្ឋសភានឹងប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ តាមសំណើរបស់ប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល ហើយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ សម្តេច ហេង សំរិន នឹងដឹកនាំប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ម្តងទៀតដើម្បីកំណត់ថា ថ្ងៃទី១០ ខែមេសា នឹងបើកសម័យប្រជុំពេញអង្គរដ្ឋសភាជាតិ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់នេះ រួចបញ្ជូនទៅឲ្យស្ថាប័នព្រឹទ្ធសភាអនុម័ត នៅក្នុងសប្តាហ៍នេះ៕
- សម្តេចតេជោ មិនអនុញ្ញាតឲ្យបងប្អូនខ្មែរនៅម៉ាឡេស៊ីវិលចូលស្រុកក្នុងដំណាក់កាលនេះនោះទេ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចមិនអនុញ្ញាតឲ្យបងប្អូនខ្មែរដែលធ្វើដំណើរ តាមជើងយន្តហោះពីប្រទេសម៉ាឡេស៊ី ជាង១៥០នាក់ ចូលមកកម្ពុជាទេ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលជំងឺកូវីដ១៩។ ការមិនអនុញ្ញាតឲ្យបងប្អូនខ្មែរ នៅម៉ាឡេស៊ីជាង១៥០នាក់ ចូលមកកម្ពុជា មិនមែនសម្តេចអគុណធម៌នោះទេ ប៉ុន្តែជាពេលវេលាដ៏លំបាក គឺមានតែសុំការយោគយល់ពីពួកគាត់ ដើម្បីកុំឲ្យប៉ះពាល់បងប្អូនខ្មែប្រមាណ១៦លាននាក់។
- ក្រុមហ៊ុន NK ចុះចែកជេលលាងដៃ និងស្ព្រៃបាញ់សំលាប់មេរោគនៅក្នុងខេត្តតាកែវ ខេត្តតាកែវៈ ក្រុមកាងាររបស់ក្រុមហ៊ុន NK របស់តារាកំប្លែងអ្នកនាង ខ្ញុង នៅព្រឹកកាលពីព្រឹកថ្ងៃទី៧ ខែមេសា បានចុះធ្វើសកម្មភាពសុប្បុរសធម៌ ចែកជេលលាងដៃ និងស្ព្រៃបាញ់សម្លាប់មេរោគ ដល់ប៉ុស្តិ៍រដ្ឋបាល សាលារៀន មណ្ឌលសុខភាព នៅក្នុង ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ។ ជេលលាងដៃ ១៩៥០ដប ស្ព្រៃបាញ់សំលាប់មេរោគ ១៦៧០ដប នឹងថវិការក្រុមហ៊ុនមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ចំនួន ១០០០០ដុល្លារអាមេរិក ត្រូវបានយកទៅចែកជូនដោយផ្ទាល់ដៃ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ក្រុមការងារ ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ទាំងអស់ត្រូវប្រុងប្រយ័ត្ននឹងថែរក្សាសុខភាពឲ្យបានល្អ ដោយពាក់ម៉ាស់លាងដៃជាប្រចាំ ជាមួយអាកុល ឬទឹកសំលាប់មេរោគ តាមការណែនាំរបស់ក្រសួង សុខាភិបាល គឺដើម្បីខ្លួនអ្នក គ្រួសារអ្នក នឹងប្រទេសជាតិ។ គួរជម្រាបដែរថា មកដល់ពេលនេះ កម្ពុជាមានឆ្លងវិរុសសរុបចំនួន១១៥នាក់ នឹងព្យាបាលជាសះស្បើយ៥៨នាក់៕
- សម្តេចតេជោ ប្រាប់ឲ្យកងកម្លាំងរបស់កម្ពុជា ដែលកំពុងប្រតិបត្តិការរក្សាសន្តិភាពនៅបណ្តាប្រទេសនានា បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារការឆ្លងវីរុសកូវីដ១៩។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


