ព័ត៌មានថ្មី
- (មានវីដេអូ)អ្នកលក់ត្រសក់ទុំ ប៉ិគក់ នៅឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្អួញត្អែលក់មិនដាច់ដោយសារ ប្រជាពលរដ្ឋខ្លាចជំងឺ
- (មានវីដេអូ)ប្រជាពលរដ្ឋក្រីក្របាត់បង់ការងារស្នើសុំសប្បុរសជនជួយ ខណ:ដើរបេះផ្លែអំពិលទឹកនិងនេសាទត្រី យកទៅលក់មិនដាច់ ដោយសារបញ្ហាជំងឺកូវីដ១៩
- (មានវីដេអូ)ឯកឧត្តម កែវ រតន: ចុះសួរសុខទុក្ខនាំយកអំណោយគ្រឿងឧបភោគបរិភោគសម្ភារ:មួយចំនួន និង ថវិកាជាង៣០ម៉ឺនដុល្លា ប្រគល់ដល់កងកម្លាំងកងពលតូចថ្មើរជើងលេខ៤២ ខេត្តឧត្តរមានជ័យ
- (មានវីដេអូ)ឯកឧត្តម ឪម យ៊ិនទៀង បានអញ្ជើញចុះនិងសំណេះសំណាលជាមួយនាយទាហាន ពលទាហាន នៅ ក្នុងទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ទិសទី១ប្រាសាទព្រះវិហារ
- (មានវីដេអូ)សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះទៅពិនិត្យ ការជួសជុលថែទាំចំលាក់វិមានឈ្នះឈ្នះ និងការបំពាក់ចំលាក់ថ្មីៗបន្ថែមទៀត
- វិបត្តិកូវីដ១៩ បានប៉ះពាល់ធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចកម្ពុជា និងពិភពលោក ប៉ុន្តែកម្ពុជាមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់ លើសេដ្ឋកិច្ចកម្ពុជានៅឡើយទេ វាចំណុះទៅលើ ថាតើពេល ណាពេលណាកូវីដ១៩ ត្រូវបញ្ចប់។ វិស័យដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺវិស័យឧស្សាហកម្ម និងវិស័យសេវា ប៉ុន្តែ កសិកម្មបែរជាមានកាលានុវត្តភាពទៅវិញ។
- ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកពេលនៃការឈប់សម្រាក៤ ថ្ងៃ ដោយសហគ្រាស ក្រុមហ៊ុន និងស្ថាប័នរដ្ឋ ដោយតម្រូវឲ្យធ្វើការងារធម្មតា។
- រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុង ភាពអាសន្ន ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃទី៧ មេសា នេះ យកមកពិនិត្យ និងបញ្ជូនទៅកាន់គណៈកម្មការជំនាញនៃរដ្ឋសភាមុននឹងដាក់ ជូនសម័យប្រជុំរដ្ឋសភាពិនិត្យនិងអនុម័តនាពេលខាងមុខ។ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននេះ ត្រូវបានប្រមុខរាជរដ្ឋាភិ បាលកម្ពុជា សម្តេចតេជោបញ្ជូនទៅសុំការអនុម័តពីរដ្ឋសភាកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ជាការ ប្រញាប់ដោយមិនចាំបាច់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីឡើយ ដែលច្បាប់មួយនេះធ្វើឡើងខណៈដែលពិភព លោកទាំងមូលកំពុងរងនូវវិបត្តិនៃជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ ហើយកម្ពុជាក៏មាន ករណីនៃការឆ្លងជាង១០០ករណីទៅហើយដែរនោះ។ តាមការបញ្ជាក់របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋសភាថា ច្បាប់ស្តីពីការគ្រប់គ្រង ប្រទេសជាតិស្ថិតក្នុងភាពអាសន្ននេះ មិនត្រឹមតែត្រៀមសម្រាប់ប្រើប្រាស់ក្នុងករណីដែលប្រទេសជាតិធ្លាក់ ចូលទៅក្នុងវិបត្តិកូវីដ១៩ ធ្ងន់ធ្ងរប៉ុណ្ណោះទេ តែច្បាប់នេះក៏អាចប្រើប្រាស់ក្នុងគ្រាដែលប្រទេសជាតិកើត មានបញ្ហាធ្ងន់ធ្ងរណាមួយផ្សេងទៀត ឬក៏កើតមានសង្គ្រាមជាដើម យើងនឹងយកច្បាប់មួយនេះមកប្រើ ប្រាស់ដូចគ្នា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជា ពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថានផងដែរ។ លោក ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបាន រៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា […]
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា សេចក្តីព្រាងច្បាប់ស្តីពី ការដាក់ប្រទេសក្នុងគ្រាអាសន្ន នឹង អាចចេញនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី តែកម្ពុជាមិនទាន់ត្រូវការច្បាប់នេះបន្ទាន់នោះទេ។
- សម្តេចតេជោ បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ឆ្នាំ២០២០ អាចនឹងត្រូវលើកពេលទៅឆ្នាំ២០២១វិញ ដើម្បីទុកពេលវេលាប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និងស្តារសេដ្ឋកិច្ចកម្ពុជាជាមុនសិន។
- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា លទ្ធភាពក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន មានតិចតួចណាស់ គឺត្រឹម០,១ភាគរយប៉ុណ្ណោះ ប៉ុន្តែកម្ពុជាត្រូវមានឧបករណ៍ច្បាប់មួយឲ្យបានច្បាស់លាស់បំផុតមួយក្នុងដៃ ក្នុងករណីស្ថានភាពគ្រប់គ្រងលែងបាននៅក្នុងប្រទេស។ ក្នុងករណីព្រះអវត្តមានព្រះមហាក្សត្រ ប្រធានរដ្ឋស្ដីទីមិនអាច ចុះហត្ថលេខា លើការដាក់ប្រទេសក្នុងគ្រាអាសន្នបានទេ ប៉ុន្តែសម្តេចតេជោ ទុកលទ្ធភាពឲ្យក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកបកស្រាយច្បាប់នេះទៅចុះ។
- សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅថ្ងៃទី១៤ មេសាខាងមុខ នឹងមានកិច្ចប្រជាអាស៊ានបូកបី តាមវីដេអូ ខន់ហ្វើរេន ដើម្បីយកវិធានការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ឮ
- ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សាលារៀនទាំងអស់ មិនទាន់អាចបើកដំណើរការបាននៅឡើយទេ នៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ការផ្តល់ការអប់រំដល់សិស្សអាចនឹងជួបបញ្ហាលំបាកនៅឆ្នាំនេះ។ ប៉ុន្តែកម្ពុជាមិនបិទរោងចក្រ បិទទីផ្សារនោះទេ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តយកវិធានការមុខព្រួញសំខាន់ចំនួនបី ទី១ទប់ស្កាត់ការឆ្លងរីករាលដាលពីខាងក្រៅ ចូលមកក្នុងប្រទេស ទី២ ការពារមិនឲ្យមានការចំលងពីអ្នកផ្ទុក ទៅកាន់មនុស្សផ្សេងទៀត និងទី៣ បន្តព្យាបាលអ្នកផ្ទុកឲ្យជាសះស្បើយ។ សម្តេចតេជោ អះអាង កម្ពុជាមិនទាន់មានការឆ្លងចូលសហគមន៏ រឺឆ្លងជាចង្កោមនោះទេ។
- សម្តេចតេជោ ប្រកាសផ្អាកការរៀបចំ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយតម្រូវឱ្យស្ថាប័នរដ្ឋ និងឯកជនបន្តធ្វើការងារដូចធម្មតា ហើយរាជរដ្ឋាភិបាល នឹងសងថ្ងៃឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំខ្មែរ ចំនួន៥ ថ្ងៃជំនួសវិញ នូវពេលវេលាសមស្របណាមួយ រដ្ឋាភិបាលសំណូមពរកាត់បន្ថយ ការធ្វើដំណើរទៅកាន់ភូមិកំណើត ឬក៏តំបន់កម្សាន្តនានា ដើម្បីជៀសវាងការឆ្លងរោគទៅវិញទៅមក ហើយអំពាវនាវ ចំពោះកម្មករកម្មការិនីបន្តការងារយកប្រាក់សិន ហើយនិងសម្រាកនៅពេលក្រោយ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


