ព័ត៌មានថ្មី
- មានវីដេអូរ៖ កសិករដាំពោតនៅតាមច្រាំងទន្លេ ខេត្តសឹ្ទងត្រែង ត្អូញត្អែរពី តម្លៃពោតធ្លាក់ចុះចាប់តាំងពីកើតបញ្ហាជម្ងឺកូវីដ-១៩ (ស្ទឹងត្រែង)៖កសិករប្រកបមុខរបរផ្នែកកសិ-ឧស្សាហកសិកម្ម ដាំដំណាំពោតនៅតាមច្រាំងទន្លេ ខេត្តសឹ្ទងត្រែងក្នុងឆ្នាំនេះ ចាប់តាំងពីផ្អើលមានជំងឺCOVID-១៩មក តម្លៃទីផ្សារធ្លាក់ថ្លៃចុះ យ៉ាងគំហុក។ កសិករឈ្មោះ ដែន ជា ម្ចាស់ចំការពោតដែលរស់នៅក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង/ ខេត្តសឹ្ទងត្រែង បានផ្តល់កិច្ចសម្ភាសន៍ ឲ្យ ភ្នាក់ងារ (SEATV) នៅរសៀលថ្ងៃទី៥ ខែមេសាថា ក្នុងការដាំដំណាំពោត គឺមិនពិបាកដូចជាដំណាំផ្សេងៗនោះទេ។ ពោលគឺ សំខានភ្ជួរាស់ដីឲ្យបានម៉ត់ស្អាតល្អ រួចជីករណ្តៅជាជួរៗ ដាក់គ្រាប់ដាំកប់ដីពីលើ រួចហើយនោះ អស់រយៈពេល២ខែ១០ថ្ងៃ ទើបប្រមូលផលបាន។ប៉ុន្តែគួរឲ្យស្តាយ កាលនៅមិនទាន់ផ្ទុះជំងឺកូវីដ-១៩នេះ ធ្លាប់លក់ពោត១ផ្លែ បានតម្លៃ៧០០រៀល ឥឡូវនេះធ្លាក់ថ្លៃចុះ ក្នុង១ផ្លែលក់បានត្រឹមតែ៥៥០រៀលប៉ុណ្ណោះ ។ ម្ចាស់ចំការរូបនេះ បានបញ្ជាក់ថា ក្នុងការបង្កបង្កើនផលដាំដំណាំពោត នេះ សំខាន់ការពារកុំឲ្យមានសត្វដង្កូវស៊ីដើមនិងស៊ីផ្លែនោះ ទើបទទួលបានផលមួយរយភាគរយ។ ជាពិសេសនោះត្រូវរកប្រភពទឹក ដែលនៅជាប់ច្រាំងទន្លេ ឬជីកស្រះទឹកជាប់និងចំការ ដើម្បីងាយស្រួលបូមទឹកស្រោច ព្រោះដូវនេះជារដូវប្រាំង ធាតុអាកាសប្រែប្រួល ក្តៅខុសពីធម្មតា ក្នុងឆ្នាំនេះ ។ ម្ចាស់ចំការដដែលបានបន្តទៀតថា ជាក់ស្តែង ប៉ុន្មានថ្ងៃក្រោយនេះ មានភ្លៀងធ្លាក់កក់ខែ លាយឡំខ្យល់កន្ត្រាក់ នៅតាមភូមិដោយអន្លើៗ […]
- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទសម៉ាឡេស៊ី បានសេចក្តីប្រកាសព័ត៌មានបំភ្លឺការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធទៅនឹងពលករកម្ពុជា១២នាក់ ធ្វើការប្រទេសម៉ាឡេស៊ី។
- ករណីកូវីដ១៩ ៖ ៣ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកឆ្លងថ្មីទេ ខណៈអ្នកជាសះស្បើយកើនដល់ ៥៣នាក់ ភ្នំពេញ ៖ នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាសដំណឹងដ៏សែនរីករាយថា រយៈពេល ៣ថ្ងៃជាប់គ្នាមកនេះ ពុំមានអ្នកឆ្លងជំងឺកូវីដ ថ្មីទេ មានតែករណីជាសះស្បើយចំនួន ៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់ ៥៣នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ធ្លាក់ចុះមកត្រឹមចំនួន ៦១នាក់ នៃអ្នកឆ្លងសរុប ១១៤នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ។ ករណីជាសះស្បើយ ៣នាក់ថ្មីទៀតនេះ មានបរុសជនជាតិម៉ាឡេស៊ី អាយុ ៣៩ឆ្នាំ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ និងបុរសជនជាតិម៉ាឡេស៊ី អាយុ៤០ឆ្នាំ ដែលត្រឡប់មកពីធ្វើបុណ្យសាសនា នៅស្រុកកងមាស ខេត្តកំពង់ចាម។ ពេលនេះ ពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម ត្រឡប់ទៅផ្ទះវិញហើយ៕
- ក្រសួងសុខាភិបាលបានបញ្ជាក់ថា គ្រូពេទ្យកម្ពុជាបានព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ បានជាសះស្បើយចំនួនបីនាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនដល់ ៥៣នាក់ ក្រសួងសុខាភិបាលអះអាងថា ថ្ងៃនេះមិនមានអ្នកឆ្លងវីរុសកូវីដ១៩ទេ។
- (update) សម្តេចនាយករដ្ឋមន្ត្រី នឹងធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី៧ ខែមេសា ជុំវិញស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើសន្និសីទកាសែត នៅវេលាម៉ោង ៨ ៖ ៣០ ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព នារាជធានីភ្នំពេញ ដើម្បីពន្យល់អំពីស្ថានភាពនៃជំងឺ កូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា និងបញ្ហាមួយចំនួនទៀត។ រដ្ឋបាលទីស្តីការគណៈរដ្ឋមន្ត្រី បានប្រកាសជូនដំណឹងឲ្យស្ថានីយទូរទស្សន៍ វិទ្យុ និងគេហទំព័រសារព័ត៌មានទាំងអស់ ត្រៀមរៀបចំផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ពីសន្និសីទកាសែតរបស់សម្តេចតេជោ ប្រយោជន៍ដើម្បីផ្តល់ព័ត៌មាននេះឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ យោងតាមក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ អ្នកជំងឺ កូវីដ ១៩ ចំនួន ៥០នាក់ហើយ ដែលបានជាសះស្បើយ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺនេះ មានចំនួន ៦៤នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១១៤នាក់៕
- សឹង្ហបុរីកត់ត្រាករណីឆ្លងវីរុសថ្មី១២០នាក់ទៀតទំាងកំពុងដាក់គម្លាតសង្គមតឹងរឹង អន្តេវាសិកដ្ឋាន សម្រាប់ដាក់ពលករបរទេសចំនួន ២សប្តាហ៍នៅសឹង្ហបុរី ទីបំផុតបានរកឃើញករណីអ្នកមានជំងឺ Covid-១៩ ចំនួនច្រើននាក់ទំាងដែលកំពុងស្នាក់នៅផ្តាច់ខ្លួន ។ នេះមានន័យថា ក្នុងចំណោមកម្មករប្រមាណ ២ ម៉ឺននាក់ដែលកំពុងនៅដោយឡែកពេល ១៤ ថ្ងៃនៅក្នុងបន្ទប់រៀងៗខ្លួនរបស់ពួកគេ សម្រាប់ការមកដល់សឹង្ហបុរីដំបូង ពិតជាមានអ្នកកើត ជម្ងឺនេះគួរឱ្យបារម្ភ។ សារព័ត៌មាន The Straits Times បានផ្សាយថា សឹង្ហបុរីពិតជាបានចាត់វិធានការដើម្បីកាត់បន្ថយអន្តរកម្មរវាងកម្មករនិងនិយោជិតនៅក្នុងអន្តេវាសិកដ្ឋាន នេះរួមបញ្ចូលទាំងការការពារមិនឱ្យជ្រៀតជ្រែករវាងគ្នា រវាងប្លុកនិងរវាងជាន់ផ្សេងៗគ្នា នៅតាមអន្តេវាសិកដ្ឋានមិនថា ពេលញ៉ាំអាហារនិងពេលវេលាកំសាន្តក្តី។ វិធានការទាំងនេះកើតឡើងបន្ទាប់ពីក្រសួងសុខាភិបាលសឹង្ហបូរីបានបញ្ជាក់ថា បានរកឃើញមាន Covid-19 ចំនួន ១២០ ករណីទៀតនៅអាទិត្យ ទី៥ មេសា នេះ ។ ក្នុងនោះ ៤ ករណីនាំចូលមកពីក្រៅ និង ១១៦ ក្នុងស្រុក។ ករណីក្នុងស្រុករួមមានពលរដ្ឋសឹង្ហបុរីចំនួន ៣៩ នាក់ជាអ្នកស្នាក់នៅអចិន្ត្រៃយ៍និងអ្នកកាន់ប័ណ្ណការងាររយៈពេលវែងចំនួន ៧៦ នាក់។ ករណីសរុបរបស់សឹង្ហបុរីឡើងដល់ ១.៣០៩ ករណី ហើយដែលជាសញ្ញាដ៏អាក្រក់មួយ សម្រាប់ប្រទេសសមាជិកអាស៊ានដែលមានវិសាលភាពដែនដីដ៏តូចមួយនេះ។ កាលពីថ្ងៃសុក្ររដ្ឋាភិបាលសឹង្ហបុរីបាន ប្រកាសពីវិធានការណ៍តឹងរឹងបំផុតរបស់ខ្លួនក្នុងការកំណត់បន្ថែម កាលបរិច្ឆេទគម្លាតសង្គម […]
- ក្រសួងសុខាភិបាល ណែនាំពីការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ តាមកន្លែងកាត់សក់ និងសេវាពាក់ព័ន្ធ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នេះ បានចេញសេចក្តីណែនាំពីវិធានការទប់ស្កាត់ការឆ្លងវីរុស កូវីដ១៩ នៅតាមកន្លែងកាត់សក់ ថែសម្ផស្ស និងសេវាពាក់ព័ន្ធផ្សេងៗទៀតនៅទូទាំងប្រទេស។ ក្រសួង ក៏បានណែនាំដល់សាធារណជនឱ្យមានការកាត់បន្ថយនូវការរកសេវាទាំងនោះតាមដែលអាចធ្វើបាន ប៉ុន្តែបើ អាក់ខានពុំបាន សូមអនុវត្តនូវវិធានការការពារខ្លួនប្រឆាំងចំពោះវីរុសកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលមានចែងដូចខាងក្រោមនេះ ៖
- អាឡឺម៉ង់ ពិភាក្សាផ្តល់ប្រាក់រាប់ពាន់លានអឺរ៉ូ ដើម្បីសង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ Lufthansa ពីវីរុសកូវីដ១៩ (អាឡឺម៉ង់)៖ រដ្ឋាភិបាលអាឡឺម៉ង់ កំពុងពិភាក្សាផ្តល់ជំនួយរាប់ពាន់លានអឺរ៉ូ ហើយអាចទទួលបានចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Lufthansa ដែលយន្តហោះស្ទើរ៩៥ភាគ បានចតចោល មិនធ្វើប្រតិបត្តិការហោះហើរ ដោយសារតែការរាតត្បាតនៃវីរុស កូវីដ១៩។ ទីភ្នាក់ងារព័ត៌មាន REUTERS ផ្សាយថា ប្រាក់កម្ចី ក៏ដូចជាការវិនិយោគទិញភាគហ៊ុន គឺអាចធ្វើទៅបានខណៈក្រុមហ៊ុន Lufthansa ប្រកាន់ខ្ជាប់នូវសំណើររបស់រដ្ឋាភិបាល ប៉ុន្តែបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្នសិន។ កាលពីសប្តាហ៍មុន Lufthansa បាននិយាយថា ខ្លួនមិនទាន់បានស្នើសុំជំនួយពីរដ្ឋនៅឡើយទេ ប៉ុន្តែកំពុងពិភាក្សាជាមួយវិស័យឯកជន និងជាមួយរដ្ឋាភិបាលអំពីថាតើជំនួយប្រភេទណា ដែលអាចធ្វើទៅបានប្រសិនបើចាំបាច់។ ក្រុមហ៊ុន Lufthansa ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍អាឡឺម៉ង់ផ្សេងទៀត អាចស្វែងរកប្រាក់កម្ចី៨០ភាគរយ ដែលធានាដោយធនាគាររដ្ឋ និង២០ភាគរយគាំទ្រដោយធនាគារពាណិជ្ជកម្ម៕
- សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី៩ ខែមេសា ស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា តាមការគ្រោងទុក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើសន្និសីទកាសែត នៅវេលាម៉ោង ៨:៣០ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព នារាជធានីភ្នំពេញ ដើម្បីលើកឡើងជុំវិញស្ថានភាពនៃជំងឺ កូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា។ រដ្ឋបាលទីស្តីការគណៈរដ្ឋមន្ត្រី បានប្រកាសជូនដំណឹងឲ្យស្ថានីយទូរទស្សន៍ វិទ្យុ និងគេហទំព័រសារព័ត៌មានទាំងអស់ ត្រៀមរៀបចំផ្សាយផ្ទាល់ និងបន្តផ្ទាល់ពីសន្និសីទកាសែតរបស់សម្តេចតេជោ ប្រយោជន៍ដើម្បីផ្តល់ព័ត៌មាននេះឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕
- បង្ក្រាបឈើរបស់ក្រុមឈ្មួញច្រើនម៉ែត្រគូបក្នុងក្រុមហ៊ុន(HLH) ខេត្តកំពង់ស្ពឺ៖ឈើដុលនិងឈើគ្រឿងផ្ទះជាច្រើនម៉ែត្រគូបត្រូវបានលោកជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ធនធានធម្មជាតិនិងការពារសិទ្ធិពលរដ្ឋ ធ្វើការបង្ក្រាបបានប្រគល់អោយជំនាញ ខណៈដែលក្រុមឈ្មួញបានដឹកយកមកលាក់ទុកគ្រោងដឹកជញ្ជូននៅក្នុងក្រុមហ៊ុន(HLH) នៅពេលដែលលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្តីទី បានសន្យាជាមួយឯកឧត្តមអភិបាលកំពង់ស្ពឺថាមិនអោយមានបទល្មើសព្រៃឈើឆ្លងកាត់សូម្បីតែ១ករណីនោះ។ ការបង្ក្រាបឈើខាងលើកាលពីព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០២០នៅចំណុចកោះក្របៅ អូរខ្សៀ ក្នុងក្រុមហ៊ុនដាំដំឡូងមីយីហោ(HLH)ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ប្រធានអង្គការប្រឹងអំពើពុករលួយទប់ស្កាត់ធនធានធម្មជាតិការពារសិទ្ធពលរដ្ឋលោក ជា ហ៊ាន បានអោយដឹងថា ការបង្ក្រាបបានឈើនេះបន្ទាប់ពីលោកបានធ្វើការតាមដាននិងធ្វើការស្រាវជ្រាវជាយូរមកហើយ។ ឈើទាំងអស់នោះមិនទាន់ដឹងចំនួននៅឡើយទេ ជាប្រភេទឈើចម្រុះ មានឈើដុល ឈើគ្រឿងផ្ទះ(ឬហៅថាឈើឃ្នាប) ដែលក្រុមឈ្មួញបានដឹកមកពីខេត្តពោធិ៍សាត់ ឆ្លងកាត់យកមកលាក់ទុកក្នុងក្រុមហ៊ុន(HLH)នេះដើម្បីមានឱកាសដឹកជញ្ជូនយកទៅលក់បន្តតាមរោងម៉ាស៊ីននានាក្នុងស្រុកថ្ពង។ ម្ចាស់ឈើមិនត្រូវបានស្គាល់ឈ្មោះនោះទេ បន្ទាប់ពីបង្ក្រាបបានឈើរួចហើយលោកបានប្រគល់ឈើទាំងអស់នោះអោយទៅជំនាញដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
- មានវីដេអូរ៖ ពលរដ្ឋជិត៦០នាក់ប្រុងឆ្លងដែនចូលប្រទេសថៃតែភាគីថៃមិនអនុញ្ញាត ក្រុងប៉ោយប៉ែត៖បន្ទាប់ពីឱសានវាទរបស់អាជ្ញាធរថៃបានផុតនៅថ្ងៃទី៥ខែមេសាឆ្នាំ២០២០នេះធ្វើឲ្យពលរដ្ឋបងប្អូនអាជីវករប្រមាណ៦០នាក់បម្រុងឆ្លងដែនចូលទៅប្រទេសថៃដើម្បីបើកតូបលក់ដូរឬប្រកបមុខរបរផ្សេងៗ តែអាជ្ញាធរថៃបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ខណៈប្រទេសថៃប្រកាសអាសន្នពីការរីករាលដាលនៃជំងឺកូវីត១៩ នៅក្នុងប្រទេសរបស់ខ្លួន។ អភិបាលរងខេត្តបន្ទាយមានជ័យ លោកង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា បន្ទាប់ពីភាគីថៃបានប្រកាសបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹកជាបណ្តោះអាសន្ន ចំនួន១៤ថ្ងៃ ដែលឱសានវាទនេះត្រូវផុតនៅថ្ងៃទី០៥ខែមេសានេះ ។ ប៉ុន្តែភាគីថៃបានប្រកាសបិទជាលើកទី២បន្តទៀតរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ខណៈដែលប្រទេសថៃកំពុងដាក់ក្នុងភាពប្រកាសអាសន្ននៅក្នុងប្រទេសរបស់ខ្លួន ពីការរីករាលដាលនៃជំងឺកូវីត១៩ បើសិនមានការប្រែប្រួលយ៉ាងណានោះភាគីថៃនិងជូនដំណឹងបន្តទៀត។ លោកអភិបានរងបញ្ជាក់បន្ថែមថា ចំពោះលិខិតឆ្លងដែន ប័ណ្ណព្រំដែន វីសារការងារ នៃប្រជាពលរដ្ឋទាំងពីរ នៅក្នុងអន្តរកាលនៃជំងឺកូវីត១៩នេះ ត្រូវបានរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើការចរចារសុំឲ្យមានការលើកលែង មិនធ្វើការផាកវិន័យនោះទេ។ ក្នុងខណៈដែលជំងឺកូវីត១៩ កំពុងរាតត្បាត ហើយបើសិនជាករណីចាំបាច់ បំផុតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ឬមានហានីភ័យធ្ងន់ធ្ងរត្រូវសង្គ្រោះបន្ទាន់នោះ អាជ្ញាធរទាំងពីរនិងជួយសម្របសម្រួលអនុញ្ញាតិឲ្យយកទៅសង្គ្រោះនៅក្នុងប្រទេសថៃបាន៕
- មានវីដេអូរ៖ ពិធីមង្គលការមួយត្រូវបានក្រុមគ្រូពេទ្យចុះមកចែកម៉ាស់និងលាងដៃអ្នកចូលរួម ពិធីមង្គលការមួយដែលបានរៀបចំឡើងនៅព្រឹកទី5ខែមេសា2020នៅក្នុងភូមិឬស្សីជួរ,ឃុំស្ដេចគង់ខាងត្បូង,ស្រុកបន្ទាយមាស,ខេត្តកំពត។ នៅពេលដែលហែរចូលក្នុងមហារោងជ័យរួចហើយក្រុមគ្រូពេទ្យមណ្ឌលសុខភាពស្ដេចគង់ខាងត្បូងរួមទាំងមន្ត្រីក្រុមប្រឹក្សាឃុំ-មន្ត្រីនគរបាលបានចូលមកដល់រោងការ។ លោកស្រីជាវ៉ាន់ឌឿនប្រធានមណ្ឌលសុខភាពបានចុះពង្រឹងនិងណែនាំពីរបៀបលាងសម្អាតដៃដល់ភ្ញៀវអ្នកចូលរួមដែលមានតែក្រុមសាច់ញាតិខាងប្រុសនិងខាងស្រីប៉ុណ្ណោះ។ ខណៈពេលនោះកូនកម្លោះកូនក្រមុំមិនបានចុះជួបជាមួយគ្រូពេទ្យទេដោយសាតែកូនកម្លោះនៅភូមិស្នំគូ,ឃុំអង្គសុភី,ស្រុកកំពង់ត្រាចបានពិនិត្យសុខភាពរួចហើយខ្លាចកើតជំងឺកូវិដ19។ ដោយសារតែមិនសូវមានអ្នកចូលរួមច្រើនក្រុមគ្រូពេទ្យបានចែកម៉ាស់ដល់ក្រុមភ្លេងប្រពៃណីនិងលាងដៃដោយទឹកអាកុលការពារមេរោគកូវិដ19។ លោករត្ន័សារឿនភេទប្រុសអាយុ58ឆ្នាំត្រូវជាឪពុកកូនក្រមុំបាននិយាយប្រាប់អោយដឹងថាការកូនស្រីគាត់ថ្ងៃនេះបានហៅភ្ញៀវអោយចូលរួមក្នុងមង្គលការបានចំនួន40តុតែមិនមានភ្ញៀវមកចូលរួមពិសារភោជនាអាហានៅពេលល្ងាចនេះ ព្រោះភ្ញៀវគេខ្លាចឆ្លងជំងឺកូវីដ១៩។ ទោះជាបែបណារោងការផ្សេងៗទៀតបានលើកពេលនិងរំសាយខ្លះព្រោះបើបន្តធ្វើពិធីមង្គលការអាចនិងខាតបង់ដោយសាតែភ្ញៀវមិនចូលរួម។
- បញ្ជួនបុរស៣នាក់ជួញដូររក្សាទុកថ្នាំម៉ាទឹកកក១៧ថង់ យ៉ាម៉ា៧៩គ្រាប់សម្ភារៈពាក់ព័ន្ធមួយចំនួនទៀតទៅតុលាការ បាត់ដំបង៖កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បុរស៣នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក១៧ថង់ យ៉ាម៉ា៧៩គ្រាប់ សម្ភារៈពាក់ព័ន្ធមួយចំនួនទៀត កសាងសំណុំរឿងបញ្ជួនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី០៥ខែមេសាឆ្នាំ២០២០។ ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់នេះ បានធ្វើឡើងកាលពីម៉ោង១៤និង៥០នាទីថ្ងៃទី០៤ខែមេសាឆ្នាំ២០២០នៅចំណុចក្រុមទី០៧ភូមិថ្កូវសង្កាត់ក្ដុលដូនទាវក្រុងបាត់ដំបងខេត្តបាត់ដំបង។ លោកសុខ និមលនាយការិយាល័យស្ដីទីប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានបញ្ជាក់ថាកម្លាំងបានសហការជាមួយកម្លាំងប៉ូលិសក្រុង ចុះបង្ក្រាបបានករណីរនេះហើយចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី០៥ខែមេសាឆ្នាំ២០២០ហើយ៕
- ក្រសួងសុខាភិបាលនៅថ្ងៃទី៥ មេសា នេះ បានចេញសេចក្ដីណែនាំមួយមួយស្ដីពីវិធានការការពារការចម្លងវីរុសកូវី១៩ចំពោះម្ចាស់រថយន្ត និងអ្នកធ្វើដំណើរដោយមធ្យោបាយដឹកជញ្ជូន រួមដែលដឹកអ្នកដំណើចាប់ពី១០នាក់ឡើងទៅ សេចក្ដីណែនាំមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
- ក្រុមគ្រូពេទ្យនៅញូវយ៉កតវ៉ា ពីកង្វះឧបករណ៍ការពារពីជំងឺ COVID-19 ញូវយ៉ក ៖ គិលានុបដ្ឋាយិកា(គ្រូពេទ្យ) ប្រមាណជា៣០នាក់ បានធ្វើបាតុកម្មនៅខាងក្រៅមន្ទីរពេទ្យនៅញូវយ៉ក កាលពីថ្ងៃទី២ មេសា ។ ការតវ៉ាដ៏កម្ររបស់ក្រុមគ្រូពេទ្យ នៅពេលកង្វះម៉ាស, សម្លៀកបំពាក់ពេទ្យ និងឧបករណ៍ការពារផ្សេងទៀត សម្រាប់បុគ្គលិកសុខាភិបាល ដែលកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមាននៅញូវយ៉ក ជារដ្ឋ ដែល Covid-19 រាតត្បាតខ្លាំងជាងគេរបស់សហរដ្ឋអាមេរិក ។ ក្រុមគិលានុបដ្ឋាយិកា ដែលឈរតវ៉ា ប្រុងប្រយ័ត្នដោយរក្សាចម្ងាយពីគ្នារវាងពួកគេ នៅតាមរបងខាងក្រៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Montefiore ក្នុងទីក្រុង Bronx ។ ពួកគេ បានពាក់ម៉ាស់ ហើយកាន់ប័ណ្ណប្រកាសថ្កោលទោសកង្វះខាតនៃ “គ្រឿងបរិក្ខារវេជ្ជសាស្ត្រ” ដែលជាឧបករណ៍ការពារផ្ទាល់ខ្លួន ដែលការលើកឡើងនេះ កំពុងប៉ះពាល់ដល់បុគ្គលិក នៅទូទាំងមន្ទីរពេទ្យញូវយ៉ក ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


