ព័ត៌មានថ្មី
- ពលរដ្ឋខ្មែរនៅបារាំង បកអាក្រាតថា ពេទ្យនៅអឺរ៉ុបលែងយកចិត្តទុកដាក់ចំពោះអ្នកជំងឺកូវីដ ចំណែកម៉ាស់ និងទឹកលាងដៃ កំពុងខ្វះខាត (ភ្នំពេញ)៖ ក្នុងសំណេរមួយដ៏វែងអន្លាយ ពលរដ្ឋខ្មែរម្នាក់ឈ្មោះ «សា គ្រីម៉ាស់» ដែលកំពុងរស់នៅប្រទេសបារាំង បានបកអាក្រាតអំពីកង្វះខាតម៉ាស ទឹកលាងដៃ នៅក្នុងទ្វីបអឺរ៉ុប ខណៈដែលអ្នកជំងឺកូវីដមានចំនួនកាន់តែច្រើនឡើង។ មិនតែប៉ុណ្ណោះ ស្រ្តីរូបនោះអះអាងថា នៅអឺរ៉ុបគ្រូពេទ្យមិនបានយកចិត្តទុកដាក់ចំពោះអ្នកជំងឺទេ ហើយនៅតាមន្ទីរពេទ្យ កំពុងតែខ្វះខាតគ្រែ និងបន្ទប់សម្រាកព្យាបាលផងដែរ។ ស្ដ្រីនៅបារាំងរូនោះសរសេរក្នុងទំព័រហ្វេសប៊ុកថា គាត់រកទិញម៉ាស និងទឹកលាងដៃ ស្ទើរពេញក្រុង ដើរសួរតាមហ្វាម៉ាស៊ីគឺគ្មានសោះ។ នៅមន្ទីរពេទ្យត្រូវការម៉ាស់ការពាររាប់លានទើបគ្រប់នោះ។ អ្នករស់នៅស្រុកខ្មែរ គឺល្អប្រសើរហើយ ដែលរដ្ឋាភិបាល កំពុងទប់ស្កាត់ និងតាមដានព្យាបាលអ្នកជំងឺកូវីដ១៩យ៉ាងដិតដល់នោះ។ ចំណែកនៅអឺរ៉ុបនេះវិញ នរណាឈឺល្មមៗ ដេកផ្ទះព្យាបាលខ្លួនឯង ទិញថ្នាំលេបខ្លួនឯង។ ស្ត្រីរូបនោះសរសេរបន្តថា សម័យកូរ៉ូណា គឺពិតជាពិបាករកគ្រូពេទ្យពិនិត្យជំងឺណាស់។ ឈឺ តេហៅឡានពេទ្យក៏គេមិនមកយកដែរបើនៅមានដង្ហើម។ ឈឺល្មមៗអាចដកដង្ហើមបាន នៅផ្ទះលេបថ្នាំជាខ្លួនឯង តែបើឈឺខ្លាំងដកដង្ហើមពិបាកមែនទែន គិតថាទប់លែងរួចតេហៅឡានពេទ្យប្រហែលគេមកយកទៅព្យាបាល ឬក៏ស្លាប់ក្នុងផ្ទះ ឬក្នុងឡានពេទ្យតែម្តង។ គេមិនទទួលទេអ្នកជំងឺល្មមៗ ព្រោះនៅមន្ទីរពេទ្យគេទុកសម្រាប់តែអ្នកឈឺខ្លាំង គេខ្វះខាតគ្រែដេក បន្ទប់មិនគ្រប់គ្នា។ គឺពិបាកចិត្តណាស់ពេលឈឺក្នុងសម័យកូវីដនេះ។ គិតរហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិក និងប្រទេសជាច្រើននៅអឺរ៉ុប កំពុងរងគ្រោះដោយការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរឡើង។ សហរដ្ឋអាមេរិក […]
- កងទ័ពជើងទឹកអាមេរិក ដកតំណែងមេបញ្ជាការម្នាក់ ក្រោយចេញមុខរិះគន់រឿងដោះស្រាយ Covid-19 មេបញ្ជាការនៃនាវាផ្ទុកយន្ដហោះ USS Theodore Roosevelt ត្រូវបានបណ្ដេញចេញពីតំណែងបន្ទាប់ពីបានរិះគន់ទ័ពជើងទឹកអាមេរិកថាមិនបានចេញវិធានការគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 នៅលើនាវា។ នៅក្នុងលិខិតមួយ មេបញ្ជាការ Brett Crozier បានទទូចឲ្យថ្នាក់លើរបស់ខ្លួនចេញសកម្មភាពភ្លាមៗដើម្បីការពារកុំឲ្យកងទ័ពអាមេរិករបស់ខ្លួនស្លាប់នៅពេលមិនមានសង្គ្រាម។ ផ្ទុយទៅវិញ រដ្ឋមន្ត្រីស្ដីទីកងទ័ពជើងទឹកអាមេរិក Thomas Modly និយាយថាមេបញ្ជាការរូបនេះប្រើការវិនិច្ឆ័យមិនត្រឹមត្រូវ។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Modly បានប្រាប់អ្នកសារព័ត៌មានថា មេបញ្ជាការ Crozier ត្រូវបានបណ្ដេញចេញពីតំណែងហើយដោយត្រូវចោទប្រកាន់ថាធ្វើឲ្យលេចធ្លាយលិខិតខាងលើទៅប្រព័ន្ធផ្សព្វផ្សាយ។ គួរបញ្ជាក់ថា មកទល់ពេលនេះ មានមនុស្សជាង ១០០នាក់ហើយដែលបានឆ្លងវីរុស Covid-19 នៅលើនាវា USS Theodore Roosevelt ។ ដោយឡែកអ្នកដែលមិនទាន់ឆ្លងជាង ៤ ពាន់នាក់ផ្សេងទៀត កំពុងដាក់ខ្លួនឲ្យនៅដោយឡែកនៅលើកោះហ្គាំ(GAM) តាមការបញ្ជារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន៕
- ចូលរួមគោរពច្បាប់ចរាចរណ៏៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល១នាក់ និងរបួសធ្ងន់៩នាក់ នេះបើតាមអគ្គស្នងការនគរបាលជាតិ។ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ស្រវឹង, មិនប្រកាន់ស្ដាំ, និងបត់មិនប្រយ័ត្ន៕
- កម្ពុជានាំចេញជ័រកៅស៊ូ បានជាង១ម៉ឺន ៣ពាន់តោន ក្នុងខែកុម្ភៈ ចំនួននាំចេញនេះ គឺធា្លក់ជិត៥០ភាគរយ បើធៀបនឹងការនាំចេញជ័រកៅស៊ូ ប្រចាំខែមករាឆ្នាំ២០២០ ដែលមានចំនួនជាង២ម៉ឺន ៧តោន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងចំណោមបរិមាណនៃការនាំចេញជ័រកៅស៊ូ ប្រចាំខែកុម្ភៈ មានជ័រកៅស៊ូរបស់រដ្ឋ១៥តោន, ជ័រកៅស៊ូឯកជន ចំនួន២,៤៤៨ និងជ័រកៅស៊ូរបស់ក្រុមហ៊ុនវិនិយោគលើសម្បទានដីសេដ្ឋកិច្ច និងចម្ការកៅស៊ូគ្រួសារ មាន១១,៤០០តោន។ បើតាមក្រសួងកសិកម្ម ដើមឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុប ៤០ម៉ឺន ៥,៤៨២ ហិកតា ដោយប្រមូលទិន្នផលជ័រ បានជាង១,៣ម៉ឺនតោន ថយចុះជិត៥៥ភាគរយ៕
- គិតត្រឹមថ្ងៃនេះ មនុស្ស៥នាក់ក្នុងចំណោម១៦នាក់ត្រូវបញ្ជូនទៅតុលាការ ករណីចែកចាយផលិតផល និងឧបករណ៍តេស្តកូវីដ ១៩ ក្លែងក្លាយ ក្នុងពីរសប្តាហ៍កន្លងទៅនេះ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនអ្នកផ្សព្វផ្សាយលក់ផលិតផល អាល់កុល និងសម្ភារធ្វើតេស្តជំងឺកូវីដ ១៩ ក្លែងក្លាយ ដែលច្បាប់ហាមឃាត់បានចំនួន ១៦នាក់ និងរឹបអូសវត្ថុតាងជាអាល់កុលក្លែងក្លាយជិត ៥ពាន់លីត្រ និងឧបករណ៍វេជ្ជសាស្ត្រក្លែងក្លាយមួយចំនួន។ មន្ត្រីសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ៖ «អ្នកដែលផ្សព្វផ្សាយលក់ និងចែកចាយផលិតផល និងឧបករណ៍តេស្តរកកូវីដ ១៩ ក្លែងក្លាយដែលច្បាប់បានហាមឃាត់ យើងឃាត់ខ្លួនបានចំនួន ១៦នាក់។ គិតមកដល់ល្ងាចថ្ងៃពុធ នេះ សមត្ថកិច្ចបានណែនាំអប់រំហើយឱ្យត្រឡប់ទៅផ្ទះវិញចំនួន ១១នាក់និងបញ្ជូនទៅតុលាការ ៣នាក់ និង២នាក់ទៀត កំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ»។ លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម បានប្រាប់ថា ២ សប្ដាហ៍នេះ សមត្ថកិច្ចជំនាញបានសហការគ្នាស្រាវជ្រាវប្រមូល អាល់កុលក្លែងក្លាយ (មេតាណុល) នៅទីតាំងសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល រួមនឹងវត្ថុតាងដែលដឹកជញ្ជូនចូលមកតាមព្រំដែនបានចំនួន ៤ ៧៧៦លីត្រផងដែរ៕
- ប្រទេសថៃ៖ស្ត្រីជនជាតិថៃម្នាក់ត្រូវចាប់ខ្លួនព្រោះបដិសេធមិនពាក់ម៉ាសនិងស្តោះទឹកមាត់ដាក់បុគ្គលិក សុខាភិបាល ស្ត្រីជនជាតិថៃម្នាក់បានស្ដោះទឹកមាត់ដាក់បុគ្គលិកសុខាភិបាល នៅស្ថានីយរថភ្លើងណងស៊ុន នៅព្រឹកថ្ងៃសុក្រទី៣ មេសា ពេលមន្ត្រីសុខាភិបាលបានព្យាយាមផ្ដល់ម៉ាសដល់គាត់នៅលើរថភ្លើងក្នុងតំបន់ តែគាត់មិនព្រម ថែមទាំងបានស្ដោះទឹកមាត់លើ ដែលបង្កឱ្យមានការភ័យខ្លាចនិងការភ័យស្លន់ស្លោក្នុងចំណោមអ្នកដំណើរនិងអ្នកស្រុក។ ប្រធានស្ថានីយរថភ្លើង Non Sung លោក Thaworn Khamchunphon បាននិយាយថា ស្រ្តីរូបនោះមើលទៅហាក់ដូចជាឈឺ ហើយមិនបានពាក់ម៉ាស់បិទមុខ ដែលធ្វើឱ្យអ្នកដំណើរមួយចំនួនជឿថាគាត់អាចចំលងវីរុសនេះទៅកាន់ពួកគេ។ ឃើញសភាពការណ៍មិនស្រួលលោកកបានកោះហៅបុគ្គលិក មកពីមន្ទីរពេទ្យ Non Sung ដែលមានឈុតការពារមួយតួខ្លួនចំនួន ៣ នាក់ ឲ្យចូលក្នុងរថភ្លើងដែលស្ត្រីនោះកំពុងអង្គុយ។ បុគ្គលិកម្នាក់បានប្រគល់ម៉ាសឱ្យគាត់ ហើយប្រាប់គាត់ឱ្យទៅប៉ុស្តិ៍ត្រួតពិនិត្យវីរុស Covid-19នៅស្ថានីយរថភ្លើង ប៉ុន្តែគាត់បានបដិសេធនិងស្រែកដាក់ពួកគេ។ បន្ទាប់មកគាត់ក៏បានស្ដោះទឹកមាត់ដាក់បុគ្គលិកសុខាភិបាល។ ប្រការនេះបានជំរុញឱ្យបុគ្គលិកមន្ទីរពេទ្យដាក់ខ្នោះគាត់ ហើយដឹកគាត់ចេញពីរថភ្លើងដើម្បីពិនិត្យសីតុណ្ហភាពរាងកាយ។ សីតុណ្ហភាពរបស់គាត់ត្រូវបានគេវាស់ឃើញថា ៣៧.៩ អង្សាសេ ហើយគាត់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Non Sung ដើម្បីពិនិត្យបន្តទៀត ក្នុងករណីគាត់ពិតជាមាន Covid-19 មែន ។ ក្រោយមកប្រធានស្ថានីយរថភ្លើងបានអំពាវនាវឱ្យក្រុមជួយសង្គ្រោះបាញ់ថ្នាំសម្លាប់មេរោគនៅស្ថានីយ និងនៅតាមទូរថភ្លើងទាំងអស់។ គាត់ត្រូវបានគេដាក់ឱ្យនៅដាច់ពីគ្នារយៈពេល ១៤ ថ្ងៃ ដែលជាផ្នែកមួយនៃវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។ គួររំលឹកថា ប្រទេសថៃបានរាយការណ៍ថា មានអ្នកឆ្លងសរុប […]
- មានវីដេអូរ៖ ស័ង្កសីចំនួន២៣៦សន្លឹក ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះខូចខាតផ្ទះសំបែងដោយខ្យល់កន្ត្រាក់ ស័ង្កសីចំនួន២៣៦សន្លឹកជាអំណោយរបស់លោកឧត្តសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈស្នងការរង ទទួលការងារសេនាធិការដ្ឋាននិងឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរង ទទួលការងារនគរបាលព្រហ្មទណ្ឌនិងលោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក យកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិខ្សល់កន្ត្រាក់ នៅឃុំស្វាយចេក និងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ថា៖នៅយប់ថ្ងៃទី០២ខែមេសាឆ្នាំ២០២០ នៅក្នុងខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្សល់កន្ត្រាក់លើស្រុកមួយចំនួន បណ្តាលឲ្យមានផលប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដោយរបើកដំបូលស័ង្កសី សរុបចំនួន២៣ខ្នង ក្នុងនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅចំនួន២ខ្នង,នៅឃុំស្លក្រាមនិងឃុំស្វាយចេក ស្រុកស្វាយចំនួន២០ខ្នងនិងស្រុកមង្គលបូរី១ខ្នង ។ នៅថ្ងៃទី០៣ខែមេសាឆ្នាំ២០២០នេះ មានកងកម្លាំងនគរបាល និងយោធាបានចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងនូវការខូចខាតផងដែរ៕
- មានវីដេអូរ៖ ចិនគ្រោងបញ្ជូនគ្រូពេទ្យជំនាញ ១៣រូប និងសម្ភារបរិក្ខាពេទ្យតម្លៃជាង១៤ម៉ឺនដុល្លារ មកកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯ.ឧ ប្រាក់ សុខុន បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌអង្គការសង្គមស៊ីវិល អង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន បានត្រៀមបញ្ជូនក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តចំនួន ១៣រូប ដែលមានបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅប្រទេសចិន រួមទាំងសម្ភារៈបរិក្ខាពេទ្យ និងថ្នាំព្យាបាលជំងឺមានតម្លៃប្រមាណជាង១៤ម៉ឺ នដុល្លារ មកកម្ពុជាក្នុងពេលឆាប់ៗនេះ។ ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯ.ឧប្រាក់ សុខុន រួមជាមួយ លោក វ៉ាង វិន ធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារៈការពារ ទប់ស្កាត់ និងបង្ការវីរុស COVID-19 ដែលចិន ឧបត្ថម្ភជូនកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។ សម្ភារៈនេះប្រគល់ដោយមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) តំណាងដោយ លោក ចាង យ៉ាវអ៊ូ ប្រធានការិយាល័យប្រចាំនៅកម្ពុជា ជូនដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ដឹកនាំដោយ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល […]
- សង្ស័យករណីប្លន់យករថយន្តជនសង្ស័យយកមកបិតចាក់ជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម ខេត្តកំពង់ស្ពឺ៖ បុរសជាអ្នករត់តាក់ស៊ីម្នាក់ បានស្លាប់នៅក្នុងថ្លុកឈាមខណៈដែលសង្ស័យ ត្រូវចោរប្លន់យកកាំបិតចាក់ធ្លាយពោះ យករថយន្តមួយគ្រឿងជិះគេចខ្លួនបាត់ស្រមោល បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺ។ ហេតុការណ៍ចាក់សម្លាប់មនុស្សនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៣ខែមេសាឆ្នាំ២០២០នៅចំណុចមុខផ្សារកំពង់ស្ពឺ គល់ស្ពានអាកាសសង់ថ្មី ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ មន្ត្រីសមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺបានឲ្យដឹងថាជនរងគ្រោះដែលត្រូវចោរប្លន់យករថយន្តនេះមានឈ្មោះ ម៉ឺន ចេក ភេទប្រុសអាយុ៥០ឆ្នាំមុខជាអ្នករត់តាក់ស៊ីរស់នៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានស្លាប់ដោយជនសង្ស័យរុញទម្លាក់ពីលើរថយន្តហើយក៏ជិះរថយន្តចេញទៅទិសខាងកើតបាត់ទៅ។ ប្រជាពលរដ្ឋអ្នកលក់ដូរនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ពួកគាត់បានឃើញរថយន្ត១គ្រឿង ពណ៌សមិនចាំម៉ាក និងស្លាកលេខ បើកយកជនរងគ្រោះទម្លាក់ពីលើរថយន្តដោយមានកាំបិតជាប់ពោះថែមទៀតផង។ ហើយរថយន្តក៏បានបន្ថែមល្បឿនរត់ទៅទិសខាងកើតបាត់ស្រមោល។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
- ស្ថានទូតកម្ពុជាជូនដំណឹងពីរាជរដ្ឋាភិបាលថៃដាក់បម្រាមគោចរនៅទូទាំងប្រទេស ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីរាជរដ្ឋាភិបាលថៃ ប្រកាសដាក់បម្រាមគោចរនៅទូទាំងប្រទេស។ ក្នុងសេចក្តីជូនដំណឹងបានចែងថា រាជរដ្ឋាភិបាលថៃ បានហាមមិនឱ្យប្រជាពលរដ្ឋទូទាំងប្រទេសចេញក្រៅផ្ទះចាប់ពីម៉ោង ១០យប់ រហូតដល់ម៉ោង ៤៖០០ ព្រឹក លើកលែងតែមានការណីចាំបាច់ ដូចជា អ្នកបំពេញការងារផ្នែកវេជ្ជសាស្ត្រ ធនាគារ ការដឹកជញ្ជូន គ្រឿងបរិក្ខារ គ្រឿងបរិភោគ ផលិតផលកសិកម្ម បរិក្ខារពេទ្យ កាសែត ប្រេងឥន្ធនៈ ការនាំចេញនាំចូល ជាដើម។ សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋខ្មែរដែលស្នាក់នៅប្រទេសថៃទាំងអស់ សូមអនុវត្តតាមបម្រាមគោចររបស់អាជ្ញាធរថៃឲ្យបានខ្ជាប់ខ្ជួន ក្នុងករណីពលរដ្ឋខ្មែរនៅថៃមានបញ្ហាអ្វីមួយក្នុងអំឡុងពេលនេះ សូមទាក់ទងផ្តល់ព័ត៌មានទៅស្ថានតំណាងកម្ពុជាប្រចាំនៅថៃ តាមរយៈលេខទូរសព្ទ ០៩២ ៨០ ៥០ ៥៦១ និងលេខ ០៩៤ ០៩ ២៥ ៩០៥។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ៖
- (មានវីដេអូ)ឈើចម្រុះជាច្រើនម៉ែតគូបដែលក្រុមឈ្មួញសន្និធិចំនួន៣ទីតាំងត្រូវបានកំលាំងកងរាជអាវុធហត្ថ ខេត្តព្រះវិហារធ្វើកាបង្រ្កាប
- (មានវីដេអូ)រថយន្តកូរ៉េដឹកឥវ៉ាន់បុកទ្រូងផ្លូវរងការខូចខាត
- (មានវីដេអូ)សមត្ថកិច្ចដោះលែងនិងបញ្ឈប់អាជីវកម្មគ្រូមន្តអាគម អគ្គីនេត្រ ដែលបានផ្សាយព័ត៌មានមិនពិតធ្វើ យ័ន្តការពារជំងឺ Covid19
- (មានវីដេអូ)មន្ត្រីជំនាញកាំកុងត្រូល អះអាងថា ទឹកអាល់កុលដែលកំពុងដាក់តាំងលក់នៅតាមឪសថស្ថាននៅ ក្រុងក្រចេះ ភាគច្រើនជាអាល់កុលមិនមានគុណភាព
- (មានវីដេអូ)លិខិតចំហររបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាជូនចំពោះអ្នកបញ្ជាទិញទាំងអស់ដែលទិញពី កម្ពុជាខែមេសាឆ្នាំ២០២០
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


