ថ្ងៃ ពុធ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • កម្លាំងចម្រុះ ចុះឆែកឆេរត្រួតពិនិត្យទីតាំងបុរីពិភពថ្មីកំបូល៣ នៅស្រុកអង្គស្នួល រកឃើញ មេតាណុលសរុបជាង៧ពាន់ លីត្រ ខេត្តកណ្តាល៖ កម្លាំងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល សហការជាមួយកកម្លាំងអង្គភាពអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ, អធិការដ្ឋាននគរបាលស្រុកអង្គស្នូល និងអាជ្ញាធរមូលភូមិ ឃុំ ដឹកនាំសម្រសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានចុះឆែកឆេរ ត្រួតពិនិត្យទីតាំងបុរីពិភពថ្មីកំបូល៣ ផ្ទះ លេខ១៨៨ ផ្លូវ១១៣A ដែលមានទីតាំងនៅ ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល រកឃើញមេតាណុលសរុបជាង៧ពាន់ លីត្រ។ លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា៖ ជនសង្ស័យជាម្ចាស់ទីតាំងខាងលើ គឺជាជនជាតិចិន បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ។ ចំពោះលទ្ធផលនេះការចុះត្រួតពិនិត្យ គឺយើងបានរកឃើញ មេតាណុលចំនួន២០០ប៊ីដុង ស្មើ៦០០០លីត្រ និងមេតាណុល ចំនួន៦៩ហ្វុយ ស្មើនឹង១៤.២១៨លីត្រ។ លោកបញ្ជាក់ថា៖ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យរួច លោកព្រះរាជអាជ្ញារងបានសម្រេចឲ្យយកវត្ថុតាងខាងលើដឹកជញ្ជូនយកទៅទុកនៅ អង្គភាពអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
  • គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ មនុស្សទូទាំងពិភពលោកសរុប ១,០១៥,០៥៩នាក់ហើយ បានឆ្លងជំងឺរាតត្បាតសកល COVID-19 ក្នុងនោះស្លាប់ ៥៣,១៦៧នាក់។
  • មានវីដេអូរ៖ មន្ត្រីជំនាញកាំកុងត្រូលអះអាងថា អាល់កុលដែលកំពុងដាក់តាំងលក់នៅតាមឱសថស្ថាននៅក្រុងក្រចេះ ភាគច្រើនជាអាល់កុលមិនមានគុណភាព ខេត្តក្រចេ៖ ក្រុមមន្រ្តីសាខាកាំកុងត្រូលខេត្តក្រចេះបញ្ជាក់ថា ក្រោយពីការចុះពិនិត្យនៅតាមឱសថស្ថាន ជាច្រើនកន្លែងនៅក្នុងក្រុងក្រចេះ ដែលមានដាក់តាំងលក់ទឹកអាល់កុល ឃើញថា អាល់កុលដែលក្រុមអាជីវករ យកមកតាំងលក់នៅតាមឱសថស្ថាននេះ គឺភាគច្រើនគឺជាអាល់កុលមិនមានគុណភាព។ អនុប្រធានសាខាកាំកុងត្រូលខេត្ត លោក យាង បាក់ បានអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពី រូបលោក ដឹកនាំមន្រ្តីជំនាញ សហការជាមួយនិងមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះពិនិត្យមើលទឹកអាល់កុល នៅតាមឱសថស្ថានចំនួន១១ទីតាំង ដែលកំពុងតែដាក់លក់នៅ តាមផ្ទះ នៅថ្ងៃទី២ ខែមេសានេះ។ លោក យាង បាក់ បានបន្តថា ក្នុងសកម្មភាពចុះពិនិត្យទឹកអាល់កុល អាជ្ញាធរបាន ពន្យល់អបរំណែនាំ ដោយមិនអនុញ្ញាត្តឱ្យក្រុមអាជីវករ មានដាក់តាំងលក់ទឹកអាល់កុលដែលមិនមានគុណភាពនោះទៀតនោះទេ។ លោកថា អាល់កុលមិនមានគុណភាព គឺប៉ះពាល់ដល់អ្នកប្រើប្រាស់ ដូចជារលាកស្បែក និងក្លាយជាដំបៅជាដើម។ ក្រៅពីចុះពិនិត្យទឹកអាល់កុលនៅតាមឱសថស្ថានរួចមក ក្រុមមន្ត្រីជំនាញ ក៏បានចុះពិនិត្យ មើលតម្លៃប្រេងនៅតាមស្ថានីយលក់ប្រេងឥន្ឋនៈ អប់រំដល់ម្ចាស់ស្ថានីយ ដោយកំណត់តម្លៃឱ្យគ្រប់ស្ថានីយលក់ប្រេង ទាំងអស់ទាំងប្រេងម៉ាស៊ូតនិងប្រេងសាំង មិនឱ្យលើសពីតម្លៃដែលក្រសួងបានកំណត់នោះទេ។ លោកបានបញ្ជាក់ថា បើសិនជាម្ចាស់ស្ថានីយលក់ប្រេងឥន្ឋនៈ មិនបានអនុវត្តដូចការណែនាំរបស់ក្រសួងនោះទេ ម្ចាស់ស្ថានីយនោះនឹងត្រូវពិន័យអន្តរការណ៍មិនលើសពី៤លានរៀល ហើយក្នុងករណីដែលពិន័យអន្តរកាលម្តងរួចហើយ នៅតែបន្តប្រព្រឹត្តបទល្មើសដដែល ស្ថានីយលក់ប្រេងនោះ អាចនឹងរងនូវការឱ្យបិទផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន៕  
  • លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វព្រៃច្រើនប្រភេទ ដែលពលរដ្ឋប្រគល់ជូនយកទៅលែងឲ្យរស់នៅតំបន់ព្រៃធម្មជាតិម៉ាហ្វីយ៉ារីស៊ត នៃឆ្នេរឋានសួគ៌ ខេត្តព្រះសីហនុ៖ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២០នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) បានបន្តដឹកនាំក្រុមការងារនាំយកសត្វទោច, សត្វខ្លាឃ្មុំ, សត្វភេ, សត្វពង្រូល និងសត្វឥន្ទ្រីជាដើម ដោយបាននាំយកទៅលែង ឲ្យរស់នៅក្នុងតំបន់ព្រៃធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត នៃឆ្នេរឋានសួគ៌ សង្កាត់កោះរ៉ុង និងសួនសត្វ របស់លោកឧកញ៉ា ម៉ុងប្ញទ្ធី នាខេត្តកំពង់ស្ពឺជាដើម។ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមការងារមនុស្សធម៌អូរបី(O3) ប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា ចំពោះសត្វព្រៃជាច្រើនប្រភេទ ដែលលោកបានទទួលពីប្រជាពលរដ្ឋ បើសត្វព្រៃទាំងនោះមានរបួស គឺតម្រួវឲ្យពេទ្យសត្វព្យាបាលសត្វរបួស ឬមានជំងឺទាំងនោះឲ្យជាសះស្បើយជាមុនសិន ទើបនាំយកទៅលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ។ លោកឧកញ៉ាបន្តថា ទីតាំងធម្មជាតិទាំងនោះ មាននៅតំបន់ទេសចរណ៍ ម៉ាហ្វីយ៉ា រីស៊ត នៃឆ្នេរឋានសួគ៌ ស្ថិតក្នុងសង្កាត់កោះរ៉ុង និងសត្វព្រៃមួយចំនួនទៀត បាននាំយកទៅអភិរក្ស ឬចិញ្ចឹមនៅសួនសត្វ របស់លោកឧកញ៉ា ម៉ុង […]
  • ប្រជាពលរដ្ឋក្រីក្រ និងពលករ ពលការិនី វិលមកពីបរទេសទទួលអំណោយពីអាជ្ញាធរខេត្ត ខេត្តកំពង់ចាម៖ពលករពលការិនីចំនួន២.៣៧៦នាក់ កំពុងតែរស់នៅដាច់ដោយ ឡែកពីសមា ជិកក្រុមគ្រួសារ ដើម្បីតាមដានពីជំងឺcovid -19 ហើយមកដល់ពេលនេះសុខភាពរបស់ពួកគាត់ល្អជាធម្មតា ក្រោមការតាមដានពីភ្នាក់ងារសុខាភិបាល។ ដោយឡែកនៅព្រឹកថ្ងៃទី០២ មេសា ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តរួមនឹសហការី បានចុះចែកអំណោ យដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥៦៦ គ្រួសារ នៅសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ដោយពលករពលការិនី មកពីធ្វើការនៅបរទេសក៏ទទួលបានអំណោយផងដែរ។ លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានឲ្យដឹងថា: ដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯកឧត្តម ឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាមឯកឧត្តម អភិបាលខេត្ត បានបន្តសកម្មភាពមនុស្សធម៌ចុះចែកអំណោយក្នុងសង្កាត់ទាំង៤ក្នុងនោះរួមមាន សង្កាត់សំបូរមាស សង្កាត់វាលវង់ សង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ដោយបានផ្ដល់អង្កររួមនឹងរបស់មួយចំនួនទៀតដើម្បីបែងចែកតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋថែមទៀត។ លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានបន្តថា សម្រាប់អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតរួមនឹងពលករពលការិនីមកធ្វើការពីបរទេសដែលកំពុងស្នាក់នៅដាច់ដោយឡែកពីសមាជិកក្រុមគ្រួសាររយៈពេល១៤ថ្ងៃ។ ក្នុងនោះមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម ត្រី១២កំប៉ុង ក្រមា១ នឹងសាប៊ូលាងដៃ១ដប អំណោយទាំងនេះជារបស់គណបក្សប្រ ជាជនកម្ពុជាខេត្តកំពង់ចាម។ ជាមួយនោះឯកឧត្តមអភិបាល ខេត្តបានក្រើនរំលឹកដល់ប្រជា […]
  • ប្រធានតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ក្រុងស្វាយរៀង នាំអំណោយ ជាជែល(GEL) ជូនដល់ឯកឧត្តម អភិបាលខេត្តស្វារៀង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានទទួលអំណោយ ជាជែល(GEL) លាងដៃសម្លាប់មេរោគ កូវីដ១៩ ចំនួន ៨កេស ស្មើនឹង ៣៨៤ដប ដែលឧបត្ថម្ភដោយលោក ស៊ីង ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ព្រមទាំងសហការី សំរាប់ចែកជូនដល់ថ្នាក់ដឹកនាំខេត្តស្វាយរៀងក្រុងស្វាយរៀងដើម្បីសម្អាតអនាម័យដៃជាប្រចាំក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ឯកឧត្ដម អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះលោកប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូ ព្រមទាំងក្រុមការងារដែលបានឧបត្ថម្ភជាជែលលាងដៃសម្លាប់មេរោគ កូវីដ១៩សម្រាប់រដ្ឋបាលខេត្តប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ ។ អំណោយជាជែលលាងដៃរបស់តំបន់សេដ្ឋកិច្ចពិសេសឈីលូនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះថា ជែល ឬអាល់កុល នាពេលបច្ចុប្បន្ន ប្រៀបបានជាអាវុធការពារខ្លួនដូច្នេះដែរ ដែលឯកឧត្ដមនឹងចាត់ចែងជែលនេះសម្រាប់គាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ទាំងអស់តែម្ដង។ ក្នុងឱកាសនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើដល់លោកប្រធានតំបន់បន្តចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ការប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ ជាពិសេសយកចិត្តទុកដាក់ចូលរួមអនុវត្តនូវវិធានការនានាដែលណែនាំដោយក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីធានាបាននូវសុខុមាលភាពល្អប្រសើរជូនបងប្អូនកូនក្មួយកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅតាមបណ្ដារោងចក្រនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ៕  
  • មានវីដេអូរ៖ អភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំអភិបាលខេត្តស្រះកែវ ពីរ ចំណុចសំខាន់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងរួមសហការគ្នាទប់ស្កាត់ជំងឺកូវីត ១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំប្រតិភូកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ក្នុងភូមិសាស្ត្រខេត្ត និងបន្ទាត់ព្រំដែនកម្ពុជា~ថៃ ជួបប្រជុំពិភាក្សា ដោះស្រាយការងារបន្ទាន់មួយចំនួន ជាមួយអភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ឯកឧត្តម វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS នៅស្នាក់ការគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្លងឡឹក នារសៀលថ្ងៃទី០១ មេសា ឆ្នាំ២០២០ ។ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានស្នើសុំជាគោលការណ៍រួមទៅ២ចំណុច ដល់ឯកឧត្តមអភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ រួមមាន៖ ១.ស្នើសុំជួយសម្រួលដល់បងប្អូនប្រជាពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃ បញ្ជូនមកជារាល់ថ្ងៃ សូមឲ្យមានកិច្ចសហការនិងកំណត់យកទីតាំងច្រកណាមួយសមរម្យជាផ្លូវការ ដូចជាច្រកបឹងត្រកួនជាអាទិ៍ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ ការពារជំងឺកូវីត១៩ កន្លងមកបញ្ជូនមកតែតាមច្រករបៀង ចំការគរ ។ ២.ស្នើឲ្យមានការជួយសម្រួលការចេញចូលដឹកដំឡូងមីរបស់ប្រជាកសិករ ដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដូចជា នៅច្រកបឹងត្រកួន ច្រកម៉ាឡៃ និងច្រកអន្តរជាតិប៉ោយប៉ែត ជាដើម។ ក្រោយពីការជជែកពិភាក្សាគ្នា ឯកឧត្តម វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS អភិបាលខេត្តស្រះកែវ និងកងកម្លាំងបូព៌ាថៃ បានឯកភាពជាគោលការណ៍រួម: ១.កំណត់យកទីតាំងច្រកអូរបីជាន់,គោកធ្យូងជាកន្លែងតែមួយគត់ដើម្បីសម្របសម្រួលដល់ពលករខ្មែរ […]
  • មានវីដេអូរ៖ ក្រុមការងារ រាជរដ្ឋាភិបាលចុះសង្កាត់កំពង់សំណាញ់ បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួ១១៣គ្រួសារដល់ខ្នងផ្ទះ។ ខេត្តកណ្ដាល៖ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាំយកអំណោយមនុស្សធម៌ ចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋក្រីក្រចំនួន១១៣គ្រួសារ រស់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរសង្កាត់កំពង់សំណាញ់ មេភូមិគ្រប់ភូមិ ប្រជាការពារ និងយុវជនស.ស.យ.ក សង្កាត់។ ឯកឧត្តម អភិបាលរងខេត្ត បានអោយដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍ណែនាំរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមន្នីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល បានអោយក្រុមការងាររាជរដ្ឋាភិបាលនៅគ្រប់មូល ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយជួយឧបត្ថម្ភគាត់តាមលទ្ធភាពរៀងៗខ្លួន។ ក្នុងឱកាសចុះចែកអំណោយជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ឯកឧត្ដម នៃ ចារី បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យខ្លួនប្រាណអោយញឹកញាប់ ត្រូវលាងសំអាតដៃជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ហើយអាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋានរបស់ខ្លួន […]
  • អភិបាលខេត្តពោធិ៍សាត់ ជំរុញឱ្យយុវជន បន្តចុះជាប់ និងនាំយកគ្រាប់ពូជបន្លែកសិកម្ម ចែកដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលខ្វះខាត ក្នុងពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល (ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានជំរុញដល់ប្អូនៗ ជាក្បាលម៉ាស៊ីនយុវជនក្នុងខេត្ត ត្រូវបន្តចុះជាប់ជាប្រចាំ និងនាំយកគ្រាប់ពូជបន្លែកសិកម្ម ចែកជូនប្រជាពលរដ្ឋខ្វះខាត ឱ្យចំគោលដៅ ខណៈដែរជំងឺឆ្លងកូវីដ១៩ (Covid-19) កំពុងរីករាលដាលជាសកល។ ឯកឧត្តមអភិបាលខេត្ត បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ថ្មី នៅវេទិកាសាលាខេត្ត ដោយបានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត ក្រុមយុវជនស.ស.យ.ក ក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងក្រុមយុវជនក្មេងវត្តជាច្រើននាក់ទៀត។ ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ដោយស្ថានភាពជំងឺកូវីដ១៩ កំពុងតែតានតឹងជាសកល ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជាពិសេសកូនក្មួយដែរទើបនឹងវិលត្រលប់ពីក្រៅប្រទេសមកស្រុកកំណើត ក៏មានការខ្វះខាតជាអន្លើរៗផងដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ ឯកឧត្តមបានបញ្ជាទិញគ្រាប់ពូជបន្លែកសិកម្ម រួមមាន «ត្រកួន ត្រឡាច ននោង ស្ពៃ ម្រះ និងផ្ទី» ដើម្បីឱ្យបងប្អូនយើងបន្តដាំដុះ ស្រោចស្រង់ និងដោះស្រាយជីវភាពបានមួយគ្រា ខណៈដែលក្រុមការងារកំពុងតែស្វាត់ស្វែងរកការឧបត្ថម្ភថវិកា និងសម្ភារ សម្រាប់ចូលរួមចំណែកទប់ស្កាត់ ការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។ ឯកឧត្តមបានដាក់ចេញវិធាន ដល់ប្អូនៗយុវជន ដែលត្រូវបែងចែកទៅតាមគោលដៅនៃស្រុកនីមួយៗ […]
  • សមត្ថកិច្ចនគរបាលស្រុកទឹកផុសឃាត់ជនសង្ស័យ 2 នាក់ដើរលក់ផលិតផលបោកប្រាស់ប្រជាពលរដ្ឋថាការពារជំងឺកូវីត១៩ ខេត្តកំពង់ឆ្នាំង ៖ ខណៈដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងតែមានការព្រួយបារម្ភ និងភ័យខ្លាចពីជំងឺផ្លូវដង្ហើមប្រភេទថ្មីឬហៅថាកូវីត 19 នៅឯស្រុកទឹកផុស ឯណោះវិញមានជនខិលខូចឆ្លៀតឱកាសដើរលក់ផលិតផលបោកប្រាស់ប្រជាពលរដ្ឋថាជាឱសថការពារមេរោគ កូវីដ ១៩ទៅ វិញ ។ ករណីនេះត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅផ្សាររមាសស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនាវេលាម៉ោង 11 និង 30 នាទីព្រឹក ថ្ងៃទី 1 ខែមេសា ឆ្នាំ 2020 ។ លោក ជិន សុផាត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជនសង្ស័យ ទាំងពីរនាក់ខាងលើម្នាក់ ឈ្មោះ អ៊ាន ចាន់ អាយុ 36 ឆ្នាំ មានទីលំនៅភូមិព្រៃភ្លង ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ និងម្នាក់ទៀត ឈ្មោះ សួង សាវិន អាយុ 25 ឆ្នាំមានទីលំនៅ ភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស។ ប្រភពដដែលបានបញ្ជាក់ថាមុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់បានយកផលិតផលរបស់ខ្លួនដើរលក់ឲ្យប្រជាពលរដ្ឋ ដោយនិយាយ បោកប្រាស់ប្រជាពលរដ្ឋ […]
  • មានវីដេអូរ៖ រំលឹកឲ្យពលករខ្មែរត្រឡប់មកពីប្រទេសថៃចេះរស់នៅដាច់ដោយឡែកមួយរយៈពីក្រុមគ្រួសារ មិត្តភ័ក្ត្រដើម្បីបញ្ចៀសពីការឆ្លងនិងការចម្លងជម្ងឺកូវីដ-១៩ ខេត្តបាត់ដំប៖ឯកឧត្តម សឿម ប៊ុនរិទ្ធិ អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកកំរៀងនិងជាប្រធានក្រុមការងារឃុំកំរៀង បាននាំយកឧបករណ៍វាស់កម្តៅ ចំនួន ៩គ្រឿង អង្ករ ៧០ការុងតូច(៧០០គ.ក្រ) មី ទឹកសុទ្ធ ថវិកា និង ទឹកអាល់កុល ចំនួន៩០លីត្រ សរុបជាថវិកា១៤លានរៀល ដែលជាអំណោយបានមកពីការកៀងគរការបរិច្ចាគពីសប្បុរសជន ក្រុមការងារនៅទីនោះ ដើម្បីយកទៅចែកជូនដល់ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃចំនួន៧០នាក់ កំពុងតែរស់នៅតាមបណ្តាភូមិទាំង៨ក្នុងឃុំស្រុកកំរៀង។ ពិធីជួបជុំសំណេះសំណាលនិងចែកស្បៀងជាគ្រឿងឧបភោគបរិភោគខាងលើនេះ បានប្រព្រឹត្តធ្វើឡើងកាលថ្ងៃទី០១ខែមេសាឆ្នាំ២០២០នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកំរៀង។ ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានអំពាវនាវនិងជម្រុញឲ្យបងប្អូនប្រជាពលករ ខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ត្រូវរស់នៅដាច់ដោយឡែកឲ្យឆ្ងាយពីគ្រួសារឲ្យបានមួយរយៈសិន តាមរយៈការណែរនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសហានិភ័យកើតឡើង ពីការឆ្លងនិងការចម្លងមេរោគកូវីដ-១៩ ដែលជាជម្ងឺរាតត្បាតជាសាកលដែលកំពុងតែកើតមានពាសពេញនៅលើពិភពលោក។ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើង ក៏មានការឆ្លងពីមេរោគដ៏កាចសាហាវនេះផងដែរ។ ការដាក់ខ្លួនឲ្យនៅឆ្ងាយពីក្រុមគ្រួសារសាច់ញាតិមិត្តរយៈពេល១៤ថ្ងៃបែបនេះគឺមិនមែនមានន័យក្នុងការរើសអើងនោះទេ? តែវាជាការទប់ស្កាត់ពីការចម្លងមេរោគការរាត ត្បាតនេះ ហើយប្រសិន បើខ្វះការប្រុងប្រយ័ត្ននិងធ្វេសប្រហែសមិនអនុវត្តតាមការណែរនាំពីវីធីការពារនិងការរក្សាអនាម័យជាប្រចាំ ពីមន្ត្រីសុខាភិបាលនិងក្រសួងសុខាភិបាលទេនោះ វាអាចធ្វើឲ្យខ្លួនយើង គ្រួសារយើង សហគមន៍យើង ប្រឈមនិងការឆ្លងនិងពីការចម្លងពីម្នាក់ទៅម្នាក់បាន។ ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលករដែលបានវិលត្រឡប់មកពីថៃ ត្រូវនាំគ្នាសរសេរពាក្យស្លោកបិទនៅមុខផ្ទះឬនៅតាមរបងផ្ទះថាខ្ញុំទើបមកពីប្រទេសថៃឬមកពីកន្លែង ផ្សេងដែលកំពុងប្រឈមពីការឆ្លងជម្ងឺកូវីដ-១៩នេះ។ការសរសេរបែបនេះ ក៏ជាវិធានទប់ស្កាត់ពីការឆ្លងនិងចម្លងបានមួយកម្រឹតនិងមានភាពងាយស្រួលដល់មន្ត្រីសុខាភិបាលក្នុងមូលដ្ឋានចុះអប់រំចុះពិនិត្យតាមដានសុខភាពរបស់បងប្អូនដល់ទីតាំងលំនៅដ្ឋានផងដែរ។ ប្រសិនបងប្អូនមានអាការៈមិនស្រួលពីបញ្ហាសុខភាព សូមប្រញាប់រួសរាន់ទៅកាន់មណ្ឌលសុខភាពរដ្ឋ ដែលនៅជិតបំផុត […]
  • រដ្ឋសភាកម្ពុជា«ចូលកង» តែមិនបានបើកសម័យប្រជុំទេ ដោយសារវិបត្តិនៃមេរោគ កូវីដ ១៩ តាមការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គឺរដ្ឋសភា នឹងត្រូវបើកសម័យប្រជុំលើកទី៤ នីតិកាលទី៦ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះជាកំណត់ តែដើម្បីទប់ស្កាត់ការរាលដាលនៃ វីរុស កូវីដ១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចមិនអញ្ជើញតំណាងរាស្ត្រចូលរួមពិធីបើកសម័យ ប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នាពេលនេះឡើយ។   សូមជម្រាបថា ការបើកសម័យប្រជុំថ្មីនៃរដ្ឋសភា ត្រូវអញ្ជើញតំណាងរាស្ត្រ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចូលរួមបើកក្នុងសម័យប្រជុំនោះ នៅវិមានរដ្ឋសភាជាតិ ក្រោមអធិបតីភាពប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន និងអនុប្រធានទាំងពីរ។ តែការបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នេះ មិនបានធ្វើដូចទម្លាប់រាល់ដងនោះឡើយ ដោយសារហេតុផលនៃជំងឺ កូវីដ ១៩។   គួររំឭកថា សម័យប្រជុំលើកទី៣ នីតិកាលទី៦ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ កន្លងទៅ ដែលរហូតមកដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះ ការឈប់សម្រាកគម្រប់រយៈពេល៣ខែ ដែលសមាជិករដ្ឋសភាទាំងអស់ត្រូវ«ចូលកង» ដោយអញ្ជើញតំណាងរាស្ត្រចូលរួមបើកសម័យប្រជុំរបស់ខ្លួនតាមកាលកំណត់៕  
  • ផ្តាច់ភ្លើងនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីពេលនេះដល់ថ្ងៃទី៥ មេសា ចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះ រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ មានតំបន់មួយចំនួនក្នុងរាជធានី និងជាយរាជធានីភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីជាបណ្តោះអាសន្ន ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ។   បើតាមការបញ្ជាក់របស់អគ្គិសនីកម្ពុជា នៅថ្ងៃទី២ ខែមេសា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច នៅសង្កាត់អូរឬស្សីទី៣ ចោមចៅទី២ ជើងឯក ជ្រោយចង្វារ គោករកា បឹងទំពន់ទី១ បឹងទំពន់ទី២ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ច្បារអំពៅទី១ ច្បារអំពៅទី២ ព្រែកប្រា និរោធ ព្រែកលៀប ព្រែកតាសេក អូរបែកក្អម ភ្នំពេញថ្មី កាកាបទី១ កាកាបទី២ និងសង្កាត់ចោមចៅទី១។   នៅថ្ងៃទី៣ ខែមេសា ផ្អាកការផ្គត់ផ្គង់អគ្គិសនីចាប់ពីម៉ោង៩ព្រឹក ដល់៥ល្ងាច នៅសង្កាត់គោករកា និរោធ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ចាក់អង្រែលើ ចាក់អង្រែក្រោម ព្រែកលៀប ព្រែកតាសេក អូរបែកក្អម ភ្នំពេញថ្មី […]
  • កូវីដ១៩ កំពុងគំរាមកំហែងដល់កម្ពុជា និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចបន្តិចម្តងៗ ថ្លែងក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹក ថ្ងៃទី២ ខែមេសា នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ពាក់ព័ន្ធជំងឺរលាកផ្លូវដង្ហើម កូវីដ ១៩ ទោះបីកម្ពុជា មិនទាន់មានការបាត់បង់ជីវិតនៅឡើយក្តី តែជំងឺនេះ បាន និងកំពុងបន្តគំរាមកំហែងដល់សង្គមកម្ពុជា និងមានផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ច ដែលកំពុងលេចរូបរាងកាន់តែច្បាស់ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្តិចម្តងៗ ជាពិសេសជះឥទ្ធិពលលើវិស័យទ្រទ្រង់កំណើនសេដ្ឋកិច្ចធំៗពីរ រួមមាន វិស័យកាត់ដេរ និងទេសចរណ៍។ ឯកឧត្តមបានបន្តថា បានរំលឹកថា សម្តេចនាយក រដ្ឋមន្រ្តី បានដាក់ចេញនូវវិធានការបន្ទាន់ចំនួន ២ជុំ រួចមកហើយ ក្នុងនោះជុំទី១ ចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ និងជុំទី២ ចាប់ផ្តើមនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ដើម្បីជួយឲ្យធុរកិច្ចអាចបន្តអាជីវកម្មរបស់ខ្លួនបាន និងជួយសម្រួលដល់កម្មករ និយោជិតផងដែរ។ ឯកឧត្តមបន្តថា ស្ថិតក្នុងគោលការណ៍កាត់បន្ថយផលប៉ះពាល់ជម្ងឺកូវីដ១៩នេះ សម្តេចនាយក រដ្ឋមន្រ្តី បានដាក់ចេញនូវវិធានការបន្ទាន់ចំនួន២ជុំរួចមកហើយ ក្នុងនោះជុំទី១ ចាប់ផ្តើមកាលពីថ្ងៃទី២៤ […]
  • រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការលើកទឹកចិត្ត និងបង្កបរិយាកាសឱ្យអ្នកវិនិយោគ មានភាពជឿជាក់ក្នុងការដាក់ទុន ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងក្នុងជំនួបជាមួយឯកឧត្តម Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បញ្ចប់អាណត្តិប្រចាំកម្ពុជា ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើកទឹកចិត្ត ដល់ការវិនិយោគ និងបានខិតខំបង្កបរិយាកាសឱ្យ អ្នកវិនិយោគមានភាពជឿជាក់ ក្នុងការដាក់ទុនវិនិយោគ នៅកម្ពុជា។ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិនិយោគិនទាំងអស់ ខណៈដែលកម្ពុជា កំពុងចាត់វិធានការធ្វើកំណែទម្រង់ពង្រីកទីផ្សារ ជំរុញវិមាត្រសេដ្ឋកិច្ច និងគាំទ្រការប្រកួតប្រជែងក្នុងក្របខណ្ឌទីផ្សារសេរី ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។   នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីឥទ្ធិពលនៃការរាតត្បាតនៃជំងឺ កូវីដ ១៩ ដែលបានធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសនានាលើសកលលោក និង សេណារីយ៉ូមួយចំនួន សម្រាប់ដោះស្រាយ និងទប់ស្កាត់ចំពោះផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)