ព័ត៌មានថ្មី
- (មានវីដេអូ)សមត្ថកិច្ចនគរបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឃាត់ជនសង្ស័យ ២នាក់ ដើរលក់ផលិតផលបោក ប្រាស់ប្រជាពលរដ្ឋថា ការពារជំងឺកូវីដ១៩
- (មានវីដេអូ)ក្រុមការងាររាជរដ្ឋាភិបាលចុះសង្កាត់កំពង់សំណាញ់ បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជា ពលរដ្ឋក្រីក្រចំនួន១១៣គ្រួសារដល់ខ្នងផ្ទះ
- (មានវីដេអូ)អភិបាលខេត្តកំពង់ចាម ចុះចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥៦៦គ្រួ សារ នៅសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម
- (មានវីដេអូ)ប្រធានតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ក្រុងស្វាយរៀង នាំអំណោយជាជែល ជូនដល់រដ្ឋបាលអភិបាល ខេត្តស្វាយរៀង
- (មានវីដេអូ)នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កងទ័ពទាំងអស់ បានត្រៀមខ្លួនរួចជាស្រេចទទួលបទបញ្ជាពីរាជរដ្ឋាភិបាដើម្បីប្រយុទ្ធប្រឆាំងវីរុសកូវីដ ១៩ ក្នុងករណីវីរុសនេះផ្ទុះខ្លាំង
- (មានវីដេអូ)ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា កូវីដ១៩ កំពុងបន្តគំរាមកំហែ ងដល់កម្ពុជា និងមានផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ចថែមទៀតផង
- (មានវីដេអូ)មន្ត្រីការិយាល័យប្រលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ ខេត្តកំពង់ឆ្នាំង ចុះបាញ់ថ្នាំ សម្លាប់មេរោគនៅតាមទីសត្តឃាតក្នុងស្រុករលាប្អៀរ
- (មានវីដេអូ)សួនច្បារថ្មីមួយ នឹងលេចចេញជារូបរាង នៅតាមបណ្តោយ វិថីភ្នំពេញ ហាណូយ មានទីធ្លាលំហែកំ សាន្ត កន្លែងហាត់ប្រាណ និងឧបករណ៍ក្មេងលេង
- (មានវីដេអូ)ព្រឹទ្ធសភាកម្ពុជា បានពិនិត្យនិងឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី ការផ្គត់ផ្គង់ អគ្គិសនី ឲ្យបានគ្របដណ្តប់គ្រប់ភូមិទូទាំងប្រទេស ដោយឥតកែប្រែចំនួន៤៩សំឡេង
- (មានវីដេអូ)ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងថមថយក្នុងឆ្នាំ២០២០ ប៉ុន្តែនឹងហក់ឡើងវិញក្នុងឆ្នាំ២០២១ រាជធានីភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងធ្លាក់មកត្រឹម ២,៣% សម្រាប់ ឆ្នាំ២០២០ នោះគឺដោយសារការរាតត្បាតនៃមេរោគកូរ៉ូណា(កូវីដ១៩-COVID-19) និងការថមថយនៃសេដ្ឋកិច្ច ប្រទេសធំៗ ក៏ដូចជា សាធារណរដ្ឋប្រជាមានិតចិន ដែលរងប៉ះពាល់ដោយសារជំងឺ នេះ និងការធ្លាក់ចុះទីផ្សារ នាំចេញ។ នេះជាការព្យាករណ៏ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយថ្ងៃនេះ។ ទោះយ៉ាងណា លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “សេដ្ឋកិច្ច កម្ពុជារំពឹងថានឹងហក់ឡើងវិញដល់ ៥,៧% ក្នុងឆ្នាំ២០២១ ប្រសិនបើ ជំងឺរាតត្បាតនេះ ត្រូវបញ្ចប់ ហើយ សកម្មភាពសេដ្ឋកិច្ច នឹងវិលមករកប្រក្រតីភាពវិញ។ ” លោកស្រីបន្ថែមថា “រាជ រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដោយជំងឺកូវីដ១៩ ដែលមិនធ្លាប់កើតមានពីមុនមកនេះ ដូចជាការគាំទ្របៀវត្សដល់ កម្មករកាត់ដេរ ក៏ដូចជាការសម្រាលពន្ធ និង បំណុលដល់អាជីវកម្មនានា។ រាជរដ្ឋាភិបាល ក៏រៀបចំថវិកាបម្រុង សម្រាប់ អន្តរាគមន៍ចាំបាច់ដើម្បីកាត់ បន្ថយផលប៉ះពាល់នៃ វិបត្តិនេះ […]
- ក្រសួងព្រមានម្ចាស់ហ្វេសប៊ុកចំនួន៤ ដែលប្រកាសលក់សារធាតុសម្លាប់មេរោគ ដោយខុសច្បាប់ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមេសា នេះ បានចេញសេចក្តីជូនដំណឹង ដោយហាមឃាត់ឲ្យម្ចាស់គណនីហ្វេសប៊ុកចំនួន៤ ត្រូវបញ្ឈប់ជាបន្ទាន់ពីការផ្សព្វផ្សាយលក់ ម៉ាស់ អាកុល ជែល និងសារធាតុសម្រាប់សម្លាប់មេរោគ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។ គណនីហ្វេសប៊ុកទាំង ៤ រួមមាន ៖ ១ ៖ Candy ២ ៖ បញ្ញា ប្រឹក្សាយោបល់បញ្ហាសុខភាព ៣ ៖ ផលិតផល កូរ៉ូណា Corona និងទី៤ ៖ ពិភព Product Online។ សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម ៖
- បរិក្ខាពេទ្យតម្លៃ ១,១៣លានយ័នរបស់មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ បានផ្តល់ជូនកម្ពុជា សម្រាប់ការពារសុខភាពប្រឆាំងជំងឺកូវីដ១៩ ជំនួយឧបត្ថម្ភក្រោមក្របខ័ណ្ឌអង្គការសង្គមស៊ីវិលសម្រាប់ការពារសុខភាពប្រឆាំងកូវីដ១៩ ផ្តល់ដោយ មូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ ដែលមានតម្លៃសរុប ១,១៣លានយ័ន ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី០៣ខែមេសានេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះ នាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីសចិន ដែលបានសម្របសម្រួលជាបន្ទាន់ ដើម្បីប្រមូលការគាំទ្រសម្រាប់ជួយកម្ពុជា ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។ បរិក្ខាពេទ្យដែលជាអំណោយពីមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ នៃអង្គការសង្គមស៊ីវិលចិនដែលរួមមាន៖ ម៉ាស អាវការពារខ្លួន និងថ្នាំបុរាណចិន មានតម្លៃសរុបចំនួន១,១៣លានយ័ន ជំនួយទាំងនេះពិតជា មានសារសំខាន់យ៉ាងខ្លាំងចំពោះកម្ពុជា ដែលកំពុងត្រូវការសម្ភារៈបរិក្ខាពេទ្យ ដើម្បីប្រយុទ្ធនឹងការរីករាលដាលនៃកូវីដ១៩។ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា កាយវិការសប្បុរសធម៌នេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនទាំងពីរ។ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺកូវីដ១៩ដ៏សាហាវនេះ កម្ពុជាបានទទួលជំនួយជាច្រើនពីរដ្ឋាភិបាលចិន ក្នុងនោះក្រុមអ្នកជំនាញវេជ្ជសាស្រ្ត៧រូប […]
- កំណើនសេដ្ឋកិច្ចកម្ពុជា នឹងថមថយក្នុងឆ្នាំ២០២០ ប៉ុន្តែនឹងហក់ឡើងវិញក្នុងឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់មកនៅត្រឹម ២,៣% សម្រាប់ឆ្នាំ២០២០នេះ និន្នាការនេះ គឺដោយសារការរាតត្បាតនៃមេរោគកូរ៉ូណា ឬCOVID-19។ នេះបើយោងតាម ការព្យាករណ៍របស់ធនាគារ អភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ។ លោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេស កម្ពុជា មានប្រសាសន៍ថា ៖ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងហក់ឡើងវិញដល់ ៥,៧% ក្នុងឆ្នាំ ២០២១ ខាងមុខ ប្រសិនបើជំងឺរាតត្បាតនេះត្រូវបញ្ចប់ ហើយសកម្មភាពសេដ្ឋកិច្ច នឹងវិល មករកប្រក្រតីភាពវិញ។ លោកស្រី បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ វិធានការត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ដោយជំងឺកូវីដ១៩ ដែលមិនធ្លាប់ កើត មានពីមុនមកនេះ ដូចជាការគាំទ្របៀវត្សរ៍ដល់កម្មករកាត់ដេរ ក៏ដូច ជាការសម្រាលពន្ធ និងបំណុលដល់អាជីវកម្មនានា។ លោកស្រីថា រាជរដ្ឋាភិបាល ក៏បានរៀបចំថវិកាបំរុង សម្រាប់អន្តរាគមន៍ចាំបាច់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិនេះ ទៅលើសេដ្ឋកិច្ចជាតិ ជាពិសេសទៅ លើប្រជាពលរដ្ឋដែលងាយរងគ្រោះ។ បើតាមរបាយការណ៍បានឱ្យដឹងថា […]
- ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមាន ៤ ករណីបន្ថែមទៀត ក្នុងនោះបីនាក់ជាជនជាតិបារាំងនៅខេត្តព្រះសីហនុ និងម្នាក់ជាជនជាតិម៉ាឡេស៊ី នៅខេត្តកំពង់ចាម ក្នុងថ្ងៃនេះមន្ត្រីសុខាភិបាលបានព្យាបាលទារកវ័យ៤ខែ ជាកូនជនជាតិបារាំង ឱ្យជាសះស្បើយ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


