ព័ត៌មានថ្មី
- ឯ.ឧ ជា វ៉ាន់ដេត រដ្ឋមន្ត្រីថ្មីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
- សម្តេចតេជា ៖ កម្ពុជាមិនទុកឱ្យមនុស្សស្លាប់គរគ្នាដូចនៅលោកខាងលិចនោះទេ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ដ្រីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងមិនអាចដូចលោកខាងលិច ដែលទុកឲ្យមានមនុស្សស្លាប់គរគ្នានោះទេ។ សម្តេចបានអះអាងថា កម្ពុជាបានត្រៀមខ្លួនទប់ទល់រួចជាស្រេច នូវស្បៀងអាហារ មានអង្ករ អំបិល អាល់កុល ម៉ាស់ ជាដើម ពិសេសបានត្រៀមបរិក្ខារវេជ្ជសាស្ត្រគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសក្នុងពេលប្រយុទ្ធប្រឆាំងនឹងវីរុស កូវីដ-១៩ ។ សម្តេចបានថ្លែងសារជាសំឡេងបែបនេះ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា មានការព្រួយបារម្ភបន្ទាប់ពីក្រសួងសុខាភិបាលកមុពុជា បានប្រកាសស្តីពីការរកឃើញអ្នកឆ្លងវិរុស កូវីដ១៩ ជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភជ្រុលពេក ព្រោះពេលនេះស្ថានការណ៍ កូវីដ១៩ នៅកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងបាននៅឡើយទេ៕
- ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាត់ប្រាក់បៀវត្សចំនួន ៧ខែជូន គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។
- សមាគមអ្នកនិពន្ធខ្មែរ ស្នើចាត់វិធានការលើអ្នកនិពន្ធបទចម្រៀងចំនួន ៥បទ ចម្រៀងថ្មីចំនួន ៥បទ ត្រូវបានសមាគមអ្នកនិពន្ធខ្មែរ ស្នើទៅក្រសួង និងស្ថាប័នពាក់ព័ន្ធ ឱ្យចាត់វិធានការលើអ្នកនិពន្ធ និងជាម្ចាស់ស្នាដៃនេះ ដោយអះអាងថា បទចម្រៀងទាំងនោះ បានធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីនិងសេចក្តីថ្លៃថ្នូរក្នុងសង្គមយ៉ាងធ្ងន់ធ្ងរ។ ក្នុងលិខិតរបស់សមាគមអ្នកនិពន្ធខ្មែរ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ បានប្រាប់ពីចំណងជើងនៃ បទចម្រៀងទាំងនោះដូចជាបទ ៖ ចាក់សាំង , បទ អូនធំ , បទ អូនស្អាតពេលស្រាត , បទ Hot boy និងបទ នារីបឹងទំពុន ដែលកំពុងផ្សព្វផ្សាយយ៉ាងទូលាយលើបណ្ដាញសង្គម និងយូធូប។ ក្នុងលិខិតដដែល សមាគមអ្នកនិពន្ធខ្មែរ បានលើកទឹកចិត្ត និងគោរពសេរីភាពគំនិតច្នៃប្រឌិតរបស់អ្នកនិពន្ធទំនុកបទចម្រៀងទាំងឡាយណាដែលមិនលួចចម្លងស្នាដៃកវីនិពន្ធរៀមច្បង មិនប៉ះពាល់សេចក្តីដល់ថ្លៃថ្នូរ សីលធម៌ វប្បធម៌ នងប្រពៃណីខ្មែរ៕
- អាជ្ញាធរខេត្តក្រចេះ ប្រកាសជួយដឹកជញ្ជូនពលករខ្មែរដែលចេញពីប្រទេសថៃ ត្រឡប់ទៅផ្ទះវិញ ខេត្តក្រចេះ ៖ ថ្លែងក្នុងកិច្ចប្រជុំពិសេសមួយ លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ បានណែនាំឱ្យត្រៀមលក្ខណៈក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរបណ្តាខេត្តដែលជាព្រំប្រទល់ប្រទេសថៃ ដើម្បីស្រង់នូវស្ថិតិ និងជួយដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលជាពលករទៅធ្វើការនៅប្រទេសថៃមកខេត្ត វិញ។ លោកអភិបាលរងខេត្ត បានឲ្យដឹងថា គិតមកទល់ពេលនេះ មានបងប្អូនពលករវិលចូលស្រុកចំនួន ២៥៦នាក់ ហើយអាជ្ញាធរមូលដ្ឋានបានដាក់ពួកគាត់ឲ្យរស់នៅដាច់ដោយឡែកពីគេរយ:ពេល១៤ថ្ងៃ និងបានតាមដានសុខភាពជាប្រចាំ។ លោកក៏បានស្នើឱ្យអាជ្ញាធរស្រុក-ក្រុងទាំង៦ នៃខេត្តក្រចេះ បន្តស្វែងរកបន្ថែម ដោយធ្វើការតាមដានត្រួតពិនិត្យពីស្ថានភាពសុខភាព និងត្រៀមបញ្ចេញមធ្យោបាយដឹកជញ្ជូនពួកគាត់វិលចូលស្រុកវិញ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ៕
- ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានទៅលើបុរសជនជាតិខ្មែរម្នាក់ ដែលជាអ្នកទទួលបដិសណ្ឋារកិច្ចទេសចរណ៍ជនជាតិបារាំង នៅខេត្តព្រះសីហនុ ក្រសួងក៏បានឲ្យដឹងថានៅថ្ងៃនេះមាន៩ករណីបន្ថែមទៀត បានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយការដោះ៣៥នាក់។
- មានវីដេអូរ៖ កម្មកររបស់ក្រុមហ៊ុនហ្វីសរ៉ាប់ប៊ើរលីមីតធីតលើកគ្នាមកសាលាសង្កាត់កាចាញសុំអោយជួយអន្តរាគមន៍ រឿងក្រុមហ៊ុន មិនបើកប្រាក់ខែអោយ រតនៈគិរី ៖ នៅសាលាសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនៈគិរី នា ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះកម្មករប្រមាណ ជាង៩០នាក់ មកប្រមូលផ្ដុំគ្នា សុំការអន្តរាគមន៍ពីអាជ្ញាធរ ក៏ដូចជាមន្ទីរការងារខេត្ត ដើម្បីរកដំណោះស្រាយ ខណៈដែលពួកគាត់មិនមានលុយផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីក្រុមហ៊ុនមិនបានបើកប្រាក់ខែ ២ខែមកហើយ ដោយក្រុមហ៊ុនសន្យាថាបើកប្រាក់ខែអោយពួកគាត់ មុនពេលកំណត់ តែតាមពិតគឺក្រុមហ៊ុន មិនបានធ្វើតាមកិច្ចសន្យា ឡើយ។ បើយោងតាមការឲ្យដឹងពីកម្មករថា ពួកគាត់ជាកម្មករ ធ្វើការនៅហ្វីសរ៉ាប់ប៊ើរលីមីតធីត ចំការកៅស៊ូ ដែលមានទីតាំងនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ ហើយក្រុមហ៊ុននេះ តែងតែមានការយឺតយ៉ាវ ក្នុងការបើកប្រាក់ខែជាច្រើនដងមកហើយ។ នេះជាលើកទី៣ ហើយដែលក្រុមហ៊ុននេះមិនបានបើកប្រាក់ខែ តាំងពីខែកម្ភៈមកម្ល៉េះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ពួកគាត់បានធ្វើការតវ៉ាម្ដងមកហើយ ខាងក្រុមហ៊ុនសន្យាថា ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នឹងបើកប្រាក់ខែឲ្យតែផ្ទុយទៅវិញ កាលពីថ្ងៃទី៣១ ម្សិលមិញនេះ ពួកគាត់បានទៅក្រុមហ៊ុន បែរជាក្រុមហ៊ុនប្រាប់ថា មិនមានលុយបើកឲ្យទេ ទើបថ្ងៃនេះពួកគាត់លើកគ្នាមកសាលាសង្កាត់ ដើម្បីសុំឲ្យអាជ្ញាធរសង្កាត់ និងមន្ទីរការងារខេត្ត ជួយរកដំណោះស្រាយជូនពួកគាត់ផង។ […]
- ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airline (ANA) បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុននឹងធ្វើការផ្អាកបណ្ដោះ អាសន្នប្រតិបត្តិការហោះហើរ ពីទីក្រុងភ្នំពេញចាប់ពីថ្ងៃទី១២ ខែមេសាតទៅ។ ចំណែកក្រុមហ៊ុនអាកាស ចរណ៍ Korean Airline នឹងកាត់បន្ថយជើងហោះហើររបស់ខ្លួនពី ៤ ដងក្នុងមួយសប្តាហ៍ មកត្រឹមពីរជើងក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី១៣ មេសាតទៅ។
- សម្ដេចក្រឡាហោម ស ខេង ជំរុញឲ្យក្រសួងយុត្តិធម៌លើកកំពស់ការផ្តល់សេវាយុត្តិធម៌ ដើម្បីពង្រឹងជំនឿពលរដ្ឋ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ជំរុញឲ្យក្រសួងយុត្តិធម៌លើកកំពស់ការផ្តល់សេវាយុត្តិធម៌ ដើម្បីពង្រឹងជំនឿពលរដ្ឋ ពិសេសលើពលរដ្ឋក្រីក្រ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងពិធី ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងយុត្តិធម៌។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការពង្រឹងការលើកកំពស់ការផ្តល់សេវាយុត្តិធម៌ ដោយបង្កើន ប្រសិទ្ធភាពមន្ត្រីអនុវត្តច្បាប់ ពង្រឹងជំនឿទុកចិត្តពីសាធារណៈជនលើវិស័យ យុត្តិធម៌ក្នុងសង្គម គឺជាអ្វីដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីត្រូវបន្តធ្វើឲ្យបានល្អ។ សម្តេចក្រឡាហោម បានជំរុញឲ្យក្រសួងយុត្តិធម៌ខិតខំប្រឹងប្រែងប្រយុទ្ធប្រ ឆាំងនឹងការបំពានណាមួយរបស់មន្ត្រីដោយអយុត្តិធម៌ក្នុងសង្គម តាមរយៈការ ពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងពង្រឹងភាពស្អាតស្អំ ក្រមសីលធម៌ វិជ្ជជីវៈ របស់មន្ត្រីអនុវត្តច្បាប់។ សម្តេចក៏បានរំលឹកឲ្យក្រសួងយកចិត្តទុកដាក់ ចំពោះការផ្តល់សេវាយុត្តិធម៌ដល់ពលរដ្ឋក្រីក្រ នៅមូលដ្ឋាន និងពង្រឹងយន្ត ការដោះស្រាយវិវាទឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សម្តេចក្រឡាហោម ក៏ស្នើឲ្យក្រសួងយុត្តិធម៌ខិតខំពន្លឿនដោះស្រាយរឿងក្តីនៅតុលាការដែលនៅសេសសល់ ត្បិតសំណុំរឿងជាច្រើនត្រូវបានកកស្ទះ ដោយសារខ្វះខាតធនធានមនុស្ស និងទីកន្លែង។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានអ្នកជាប់ឃុំនៅក្នុងពន្ធនាគារចំនួនជាង៣ម៉ឺន ៨ពាន់នាក់ ក្នុងនោះស្ត្រីជាង២៥០០នាក់ […]
- សម្តេចម៉ែ ផ្ញើព្រះរាជសារប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជសារមួយប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។ ក្នុងព្រះរាជសារនោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានមានព្រះបន្ទូលថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំជាតិដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុត ក្នុងការកសាងសមិទ្ធផលជាតិលើគ្រប់វិស័យ ទទួលបាននូវមហាជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍ ប្រជាជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា ព្រមទាំងបានខិតខំបំបាត់ភាពក្រីក្រង ក្នុងសង្គមជាតិ និងលើកតម្កើនកិត្យានុភាព នៃប្រជាជាតិយើង នៅលើឆាកអន្តរជាតិ៕ ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែនមានខ្លឹមសារទាំងស្រុងថា៖
- ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសារមួយប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។ ក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា ព្រះអង្គមានហឫទ័យសោមនស្សរីក រាយ កោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចតេជោ ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។ ព្រះរាជសារព្រះមហាក្សត្រ ប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែនមានខ្លឹមសារទាំងស្រុងថា៖
- មានវិដេអូរ៖ អាជ្ញាធរក្រុងសិរីសោភ័ណ ចុះសាកសុខទុក្ខបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ និងនាំយកអំណោយប្រគល់ជូនគ្រួសារក្រីក្រ ៦គ្រួសារ នៅសង្កាត់ទឹកថ្លា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋ មន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដោយមានកាបញ្ជារផ្ទាល់ពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។ នៅថ្ងៃទី០១ ខែមេសា លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរិសោភ័ណ លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត រួមនឹងក្រុមការងារចុះជួយសង្កាត់ បានចុះសាកសួសុខទុក្ខបងប្អូនពលករខ្មែរ ១៧នាក់ ដែលទើបនឹងត្រឡប់មកពីធ្វើការនៅប្រទេសថៃ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ មុនពេលពួកគាត់ត្រលប់ស្រុកកំណើតវិញតាមច្រកចំការគ ស្រុកស្វាយចេក ពួកគាត់ទាំងអស់គ្នា ក៏បានឆ្លងកាត់ការពិនិត្យសុខភាព និងវាស់កំដៅយ៉ាងត្រឹមត្រូវ និងមានលិខិតបញ្ជាក់ពីការពិនិត្យសុខភាពផងដែរ ទើបអាជ្ញាធរអនុញ្ញាតមកស្រុកកំណើតបាន។ នាឱកាសនោះលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង ក៏បានធ្វើការណែនាំបន្ថែមដល់បងប្អូនដែលទើបត្រលបមកពីធ្វើការនៅប្រទេសថៃទាំងអស់ សូមចូលរួមថែរក្សាសុខភាពឲ្យបានល្អ ពិសេសត្រូវអនុវត្តទៅតាមសេចក្តីណែនាំរស់ក្រសួងសុខាភិបាល ដោយតម្រូវឲ្យបងប្អូនដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដើម្បីធ្វើការតាមដានពីសុខភាពខ្លួនឯង បើសិនក្នុងករណីមិនស្រួលខ្លួន ឬសង្ស័យអាចទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដើម្បីធ្វើពិនិត្យ។ ម្យ៉ាងវិញទៀតលោកអភិបាលក្រុង ក៏បានធ្វើការអំពាវនាវដលបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការអនាម័យទាំងអស់គ្នា ឲ្យបានជាប្រចាំ ការពារពីឆ្លងមេរោគផ្សេងៗ ពិសេសវីរុស […]
- ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់ បន្តទម្លាក់តម្លៃប្រេងទៅតាមការធ្លាក់ចុះនៃតម្លៃប្រេងក្នុងទីផ្សារសកល។
- មានវីដេអូរ៖ សត្វត្រយ៉ងប្រមាណជាង២០០ក្បាលដែលជាសត្វដ៏កម្រឥឡូវកំពុងបង្ហាញខ្លួននៅក្នុងទំនប់ទឹកអូរស្វាយ(ហៅទំនប់ទឹកស្រះក្តុល)ដែលមិនធ្លាប់មានពីមុនមក។ ខេត្តព្រះវិហារ៖សត្វត្រយ៉ងដែលជាសត្វដ៏កម្រមួយដែលស្ទើរនឹងផុតពូជហើយក្មេងៗជំនាន់ក្រោយក៏មិនដែលនឹងបានឃើញដោយបានត្រឹមលឺតែឈ្មោះតែប៉ុណ្ណោះ តែបច្ចុប្បន្ននេះវត្តមាននៃសត្វត្រយ៉ងដែលជាសត្វដ៏កម្រប្រមាណប្រហែលជាង២០០ក្បាលនេះកំពុងប្រមូលផ្តុំគ្នាក្នុងទំនប់ទឹកអូរស្វាយឬហៅថាទំនប់ទឹកស្រះក្តុលដែលទីតាំងទំនប់ទឹកនេះស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ,ឃុំស្រអែម,ស្រុកជាំក្សាន្ត,ខេត្តព្រះវិហារ។ បើតាមការបញ្ជាក់ពីលោក ប្រាក់ ភី មេឃុំស្រអែមបានអោយដឹងនៅព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០២០នេះថាចំពោះខ្លួនលោកផ្ទាល់គឺលោកមិនដែលបានស្គាល់ប្រភេទសត្វត្រយ៉ងនោះទេហើយប្រភេទសត្វត្រយ៉ងនោះទៀតសោតដោយកាលពីមុនក៏មិនដែលមានវត្តមាននៅក្នុងទំនប់ទឹកខាងលើនោះដែរ។ ទន្ទឹមនោះ លោកមេឃុំក៏បានបញ្ជាក់បន្ថែមទៀតថាដោយក្នុងសត្វដែលកម្រៗរួមមានប្រភេទសត្វទាទឹកនោះបច្ចុប្បន្នក៏មានវត្តមានក្នុងទំនប់ទឹកខាងលើនោះដែរជាមួយគ្នានោះលោកមេឃុំស្រអែមក៏បានអំពាវនាវដល់ប្រជាសហគមន៏ដែលរស់នៅក្នុងតំបន់ខាងលើនោះធ្វើយ៉ាងណាមេត្តាជួយអភិរក្សសត្វដ៍កម្រនេះដើម្បីជាការទាក់ទាញភ្លៀវទេសចរណ៍ដែលបានអញ្ជើញមកទស្សនាប្រាសាទព្រះវិហារហើយលោកក៏អាចអញ្ជើញឈៀងចូលទៅមើលហ្វូងសត្វដ៏កម្រនេះបានផងដែរ។ ដោយឡែកលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារបានលើកឡើងថាប៉ុន្មានថ្ងៃមុននេះលោកទទួលបានពត៌មានពាក់ព័ន្ធនឹងសត្វត្រយ៉ងនេះដែរ។ហើយលោក ក៏បានចាត់អោយមគ្គុទេសន៍របស់លោកចុះទៅពិនិត្យនឹងធ្វើការស្រាវជ្រាវលើពពួកសត្វទាំងនេះដើម្បីរកវិធានការណ៍ណាមួយអោយសត្វដ៏កម្រទាំងនេះរស់នៅបានក្នុងទំនប់នេះជាអចិន្ត្រៃយ៍។លោកបានបញ្ជាក់ទៀតថាបើយើងចង់អោយសត្វទាំងនោះរស់នៅជាអចិន្ត្រៃយ៍នោះលោកសំណូមពរដល់ប្រជាសហគមន៏ក៏ដូចអាជ្ញាធរពាក់ពន្វ័ទាំងអស់ចូលរួមសហការអភិរក្សវា ដោយទី១គឺមិនត្រូវកាប់ដើមឈើដែលនៅជិតតំបន់នេះជាដាច់ខាត។ ទី២មិនត្រូវបរបាញ់ឬក៏ដាក់ថ្នាំបំពុលឬក៏រូបភាពផ្សេងដែលធ្វើមានផលប៉ះពាល់ដល់ការស់នៅរបស់សត្វទាំងនោះឡើយ។ លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថានេះជាមោទនៈភាពមួយដែលតំបន់ខាងលើនេះនៅជិតតំបន់ប្រាសាទព្រះវិហារនោះហើយលោកនឹងមានគំរោងស្នើសុំអាជ្ញាធរប្រាសាទព្រះវិហារ សហកាជាមួយអាជ្ញាធរដែនដី និងជាមួយមន្ទីរទេសចរណ៍ខេត្តបង្កើតតំបន់ខាងលើនេះទៅជាតំបន់ទេសចរណ៍ធម្មជាតិសម្រាប់ឲ្យភ្ញៀវទេសចរជាតិនឹងអន្តរជាតិមកលេងកំសាន្តទៅថ្ងៃ អនាគតផងដែរ ។
- សម្តេចតេជោ ហ៊ុន សែន បរិច្ចាគប្រាក់បៀវត្ស៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលទូទស្សន៍អាស៊ីអាគ្នេយ៍ទទួលបាននៅរសៀលថ្ងៃទី១ មេសានេះ។ ខាងក្រោមនេះជាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


