សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៦ កក្កដានេះ បានបន្តអំពាវនាវ បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ អ្វីដែលយើងទាំងអស់គ្នាអាចធ្វើបានងាយៗគឺ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែ នាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត។
សូមជម្រាបដែរថា ប្រទេសកម្ពុជា អ្នកឆ្លងមេរោគកូវីដ-១៩ គឺបានកើនដល់២២៥នាក់ អ្នកព្យាបាលជាមានចំនួន១៤៣ នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៨២ នាក់។
កម្ពុជាគ្មានអ្នកស្លាប់ទេ ហើយជំងឺកូវីដ-១៩ នេះគឺមិនកើតក្នុងប្រទេសកម្ពុជា គឺឆ្លងតាមអ្នកដំណើរមកពីក្រៅប្រទេស។
សម្តេចបញ្ជាក់ថា “ថ្មីៗនេះយើងបានឃើញចំនួនអ្នកមានមេរោគកូវីដ-១៩ ចំនួនច្រើនគឺជាអ្នកធ្វើដំណើរតាមជើងយន្តហោះមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដូច្នេះ ហើយពេលនេះកម្ពុជាយើងបានសម្រេចផ្អាកជើង ហោះហើរមកពីប្រទេសទាំងពីរនេះជាបណ្តោះអាសន្នសិន”។
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ 15,581,009 នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ 635,173 នាក់៕
វណ្ណា






