ព័ត៌មានថ្មី
- កងទ័ពរំដោះប្រជាជនចិន ចំនួន២៦៥នាក់ ដែលមកចូលរួមធ្វើសមយុទ្ឋនាគមាស ២០២០ បានវិលត្រឡប់ទៅកាន់ប្រទេសចិនវិញហើយ បន្ទាប់ពីបានចូលរួមធ្វើលំហាត់សមយុទ្ធយោធា ជាមួយនឹងកងយោធពលខេមរភូមិន្ទ កងទ័ពរំដោះប្រជាជនចិន ចំនួន២៦៥នាក់ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍វិលត្រឡប់មាតុប្រទេសវិញ នាព្រឹកថ្ងៃទី១ ខែមេសានេះ តាមជើងយន្តហោះពិសេស នៃកងទ័ពអាកាសរំដោះប្រជាជនចិន។ លំហាត់សមយុទ្ធយោធា នៃប្រទេសទាំងពីរ បានរៀបចំធ្វើឡើងនៅរៀងរាល់ ១ឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាង ខ ភ ម ជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ នៃការធ្វើលំហាត់រួមគ្នា លើកិច្ចការមនុស្សធ៌ម ការជួយសង្គ្រោះគ្រោះមហន្នរាយ ការប្រឆាំងភារវកម្ម ការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងគ្រប់ប្រភេទទ័ព ស្រមតាមកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដែលមានឈ្មោះថាៈ ( សមយុទ្ធនាគមាស២០២០ ) លើប្រធានបទៈ ( រួមគ្នាប្រឆាំងភារវកម្ម នឹងការងារមនុស្សធ៌ម ) បានបញ្ចប់វគ្គហ្វឹកហ្វឺនសមយុទ្ធរបស់ខ្លួន ប្រកបដោយលទ្ធផលជោគជ័យ នៅលើទីលានបាញ់គ្រាប់ពិត តេជោ សែន ជុំគិរី នៃសាលាហ្វឹកហ្វឺនបាញ់គ្រាប់ពិត របស់កងពលតូចលេខ៧០ ស្ថិតក្នុងភូមិសាស្ត្រ តំបន់វាលចំបក់ ប្រជុំជួរភ្នំព្រះ ក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត កាលពីព្រឹកថ្ងៃទី៣០ […]
- ធនាគារជាតិកម្ពុជា ៖ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ជៀសវាងដាច់ខាតការរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុល «គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុល ជាមួយកូនបំណុល តាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងជៀសវាងដាច់ខាតក្នុងការរឹបអូសទ្រព្យបញ្ចាំ ដូចជា ផ្ទះសំបែងរបស់អតិថិជន ក្នុងអំឡុងពេលពួកគាត់កំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺ កូវីដ១៩»។ នេះជាការលើកឡើងរបស់លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។ សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា ក៏បានបង្កើតប្រព័ន្ធទូរស័ព្ទ HOTLINE និងលេខទូរស័ព្ទទំនាក់ទំនងប្រចាំនៅទីស្នាក់ការកណ្ដាល និងតាមបណ្ដាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្តផងដែរ ដើម្បីទទួលព័ត៌មានពីផលវិបាករបស់អតិថិជនដែលបានជួបប្រទះ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ៕
- ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី០២ មេសា ប្រជុំពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធទី ០១ ខែមេសា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ ពិនិត្យ និងពិភាក្សា លើរបៀបវារៈសំខាន់ចំនួន៣ ដែលរាជរដ្ឋាភិបាលបានស្នើសុំ ដើម្បីឱ្យច្បាប់នោះឆាប់បានចូលជាធរមាន សម្រាប់យកទៅអនុវត្តធ្វើឱ្យកាន់ប្រសើរឡើងថែមទៀត ជាប្រយោជន៍ដល់សង្គមជាតិ និងឆ្លើយតបតាមតម្រូវការរបស់ប្រជាជន។ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក៏បានកំណត់យកថ្ងៃព្រហស្បតិ៍ទី០២ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ។ បើតាមប្រសាសន៍ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្សព្រឹទ្ធសភាបានថ្លែងនៅក្រោយកិច្ចប្រជុំគណៈកម្មការអចិន្រ្តៃយ៍នោះថា របៀបវារៈទាំងនោះមាន ១-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុ រ៉ូយាល់ គ្រុប អ៊ិន-វេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត ខេត្តកោះកុង ។ ២-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព២៦៥មេហ្គាវ៉ាត នៅខេត្តឧត្តរមានជ័យ និង […]
- WHO នឹងចំណាយថវិកា ៩០ម៉ឺនដុល្លារជួយប្រទេសកូរ៉េខាងជើងប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ អង្គការសុខភាពពិភពលោក(WHO) នឹងចំណាយថវិកាចំនួន ៩០ ម៉ឺនដុល្លារដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើងក្នុងការការពារការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ យោងតាមទិន្នន័យដែលបានចុះផ្សាយនៅលើគេហទំព័រនៃការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា អង្គការសុខភាពពិភពលោកនឹងចំណាយថវិកានេះសម្រាប់សកម្មភាពនានាដែលឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណានៅក្នុងប្រទេសកូរ៉េខាងជើង។ គេហទំព័រនេះបានបង្ហាញថាថវិកាទាំងនោះត្រូវបានផ្តល់ជូនតាមរយៈទីភ្នាក់ងារអង្គការសហប្រជាជាតិ(U.N) ទៅកាន់មូលនិធិឆ្លើយ តបគ្រោះអាសន្នកណ្តាល (CERF) របស់ប្រទេសកូរ៉េខាងជើង សម្រាប់ឆ្លើយតបសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងចំពោះករណីផ្ទុកវីរុសកូវីដ-១៩។ ប្រទេសកូរ៉េខាងជើងមិនបានរាយការណ៍ពីករណីឆ្លងនៃជំងឺរលាកផ្លូវដង្ហើមថ្មីនោះទេ ប៉ុន្តែប្រទេសនេះបានបង្កើនកិច្ចប្រឹងប្រែង ប្រឆាំងនឹងមេរោគដោយបិទព្រំដែនប្រទេស និងបានរឹតបន្តឹងការ ស្នាក់នៅដោយឡែកពីគ្នា។ ទោះជាយ៉ាងនេះក្ដី គេបានសង្ស័យថា កូរ៉េខាងជើងអាចនឹងលាក់បាំងការផ្ទុះឡើងនៃវីរុសនៅក្នុងប្រទេសខ្លួន៕
- មានវីដេអូរ៖ អំពាវនាវឲ្យបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកស្រុកវិញត្រូវការពារពីការឆ្លងនិងការចម្លងមេរោគកូវីដ-១៩និងណែនាំដល់មន្ត្រីច្រកទ្វារត្រូវត្រួតពិនិត្យសុខភាពរបស់បងប្អូនឲ្យបានម៉ត់ចត់គ្រប់ៗគ្នា បាត់ដំបងៈការអំពាវនាវនេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយនិងបងប្អូនពលករខ្មែរប្រមាណ២០០នាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងវត្តមាន ពីឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំនិងខេត្តស្វាយរៀងនិងបណ្តាស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ ប្រភេទផងដែរ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនពលករខ្មែរ ព្រមទាំងបានធ្វើការអប់រំ ផ្សព្វផ្សាយ ពីវិធានការ ការការពារ ពីការឆ្លងនិងការចម្លងមេរោគកូវីដ-១៩ និងបានធ្វើការណែរនាំដល់មន្ត្រីច្រកទ្វារត្រូវធ្វើការត្រួតពិនិត្យសុខភាពរបស់បងប្អូនដែលបានវិលត្រឡប់ពីប្រទេសថៃមកស្រុកខ្មែរវិញឲ្យបានម៉ត់ចត់គ្រប់ៗគ្នា មិនត្រូវធ្វេសប្រហែសឡើយ។ សូមបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកស្រុកវិញ ត្រូវធ្វើការត្រួតពិនិត្យសុខភាពនិងត្រូវទៅពិគ្រោះសុខភាពរបស់ខ្លួនជាមួយមន្ត្រីសុខាភិបាលដែលនៅជិតផ្ទះ ដើម្បីងាយស្រួលក្នុងការតាមដានពីសុខភាពរបស់បងប្អូន នៅពេលដែលបងប្អូនបានវិលត្រឡប់ទៅដល់ភូមិដ្ឋានរស់នៅ ដើម្បីទប់ស្កាត់ការឆ្លងនិងចម្លងមេរោគកូវីដ-១៩ដល់រូបខ្លួនឯងនិងក្រុមគ្រួសារនិងសហគមន៍ដែលរស់នៅទីនោះ។ត្រូវស្តាប់ពីវិធានណែរនាំនិងការការពារ អនាម័យ របស់ភ្នាក់ងារសុខាភិបាលនិងសារណែរនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់និងបញ្ចៀសពីការឆ្លងនិងចម្លងមេរោគកូវីដ-១៩ទៅអ្នកដទៃនិងសុខភាពផ្ទាល់ខ្លួន។ ជាពិសេសបងប្អូនដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ដែលមានការប្រឈមជាងគេ។ ដូចអ្វីដែលបានធ្វើនាថ្ងៃនេះគឺដើម្បីតាមដានសុខភាពបងប្អូនប្រជាពល រដ្ឋ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាំងពីចូលមក រហូត ដល់មូលដ្ឋាន ពីព្រោះថាមេរោគកូវីដ-១៩ មិនអាចមើលឃើញថាតើនណាម្នាក់មានផ្ទុកមេរោគនេះឬអត់នោះទេ?។ប្រសិនបើបងប្អូនមានអាការៈក្តៅខ្លួនឬ ក្អក ផ្តាស្សាយ ត្រូវប្រញាប់ទាក់ទងទៅអាជ្ញាធរ មូលដ្ឋានឬក៏ទៅកាន់មណ្ឌលសុខភាព ដែលនៅជិតបំផុត។ ឯកឧត្តមងួន រតនៈអភិបាលខេត្តបាត់ដំបងនឹងក្រុមការងារគណកម្មាធិការកូវិដ-១៩បាននាំយកនូវអំណោយមូលនីធិ សំរាប់គ្រូពេទ្យជួរមុខក្នុងខេត្តសរុបជាថវិកា ប្រមាណ ១៤.៣៧៩ដុល្លារ […]
- តម្លៃប្រេងសាំងធ្លាក់ចុះមកត្រឹម ២៣៥០ រៀល ឯប្រេងម៉ាស៊ូតធ្លាក់មកត្រឹម២៤៥០ រៀល នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃលក់ប្រេងនៅតាមស្ថានីយ៍ប្រេងនៅកម្ពុជា
- មានវីដេអូរ៖ សហព័ន្ធកីឡាឡាវាយកូនបាលកម្ពុជា មានផែនការបង្កើនសិទ្ធផលកីឡាករនៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ។
- មានវីដេអូរ៖ កម្មវិធីប្រដាល់គុនខ្មែរតាមស្ថានីយ៏ទូរទស្សន៏នានា នឹងដំណើរប្រកួតឡើងវិញចាប់ពីសប្ដាហ៏នេះ តែបិទទ្វាប្រកួត។
- មានវីដេអូរ៖ ជប៉ុនកំពុងតែពិចារណាយកខែកក្កដា ឆ្នាំ២០២១ សម្រាប់ព្រឹត្តិការណ៏កីឡាអូឡាំពិកដែលត្រូវបានផ្អាកក្នុងឆ្នាំ២០២០នេះ។
- មានវីដេអូរ៖ ទីក្រុងហុងកុង នឹងបង្ហាញមូលនិធិសង្គ្រោះជុំថ្មី ខណៈដែលទីក្រុងជួបប្រទះផលប៉ះពាល់មិនធ្លាប់មាន។
- មានវីដេអូរ៖ សន្ទស្សន៍ការផលិតរបសប្រទេសចិន នៅក្នុងខែមិនា កើនឡើង។
- មានវីដេអូរ៖ រដ្ឋាភិបាលសម្រេចលើកលែងពន្ធដល់អាជីវកម្មទេសចរណ៍បីខែ ក្នុងរាជធានីខេត្ត៧។
- មានវីដេអូរ៖ រដ្ឋាភិបាលចាប់ផ្ដើមអន្តរាគមន៍ ដល់អ្នកជំពាក់ធនាគារនិងមីក្រូហិរញ្ញវត្ថុក្នុងពេលស្ថានភាពកាន់តែតានតឹងពីកូវីដ១៩។
- មានវីដេអូរ៖ មនុស្ស១៩នាក់ស្លាប់ ដោយសារភ្លើងឆេះព្រៃនៅភាគនិរតីប្រទេសចិន។
- មានវីដេអូរ៖ ប្រទេសជប៉ុន ជំរុញឲ្យប្រជាជនកុំធ្វើដំណើរទៅកាន់ប្រទេសចំនួនមួយភាគបីនៃពិភពលោក។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


