ព័ត៌មានថ្មី
- ក្រសួងព្រមានចាត់វិធានការច្បាប់លើអ្នកលក់ទូបាញ់ថ្នាំសម្លាប់មេរោគ កូវីដ១៩ តាមហ្វេសប៊ុក ក្រសួងសុខាភិបាល បានអំពាវនាវកុំឧ្យប្រជាពលរដ្ឋ ទិញ ឬប្រើប្រាស់ ទូបាញ់ថ្នាំកម្ចាត់មេរោគ និងធុងអាគុយសម្លាប់មេរោគកូវីដ ១៩ ព្រោះគ្មានមូលដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវនោះឡើយ។ ការប្រកាសនេះបន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានធ្វើការផ្សព្វផ្សាយលក់ទូបាញ់ថ្នាំកម្ចាត់មេរោគ កូរ៉ូ ណា ដែលក្រសួងចាត់ទុកថា ជាការភូតកុហកបោកប្រាស់ ។ ក្រៅពីព្រមានឲ្យម្ចាស់គណនីហ្វេសប៊ុកទាំងនោះបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបោកប្រាស់ ក្រសួងក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចសហការចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ដើម្បីកុំឲ្យជនឱកាសនិយមបន្តបោកប្រាស់ប្រជាពលរដ្ឋបន្តទៀត៕
- ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា ថ្ងៃនេះគ្មានអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីនៅទេ ។ មកដល់ពេលនេះមានមនុស្សពីរនាក់ទៀតហើយដែលបានជាសះស្បើយគឺនៅខេត្តកែប
- នៅកម្ពុជា គ្មានអ្នកឆ្លងកូវីដ១៩ ថ្មីទេ មានតែអ្នកជាសះស្បើយចំនួន ២នាក់ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បើគិតត្រឹមព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះ មិនមានករណីអ្នកឆ្លងថ្មីនៃជំងឺ កូវីដ១៩ ទេ មានតែករណីអ្នកជាសះស្បើយចំនួន ២នាក់ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនដល់ ២៥នាក់ ដោយឡែក អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ មានចំនួន ៨៤នាក់ នៃអ្នកឆ្លងសរុបកើនដល់ ១០៩នាក់៕
- អត្រាអ្នកស្លាប់ដោយCovid-19 នៅអេស្ប៉ាញ ឡើងដល់៨.១៨៩ករណី សារព័ត៌មានRussia Today (RT) បានផ្សាយឲ្យដឹងថា នៅព្រឹកថ្ងៃនេះ ប្រទេសអីស្ប៉ាញ បានបង្ហាញរបាយការណ៍ថា អ្នកឆ្លងថ្មីនៃវីរុសកូវីដ១៩ កើនពី៨៥.១៩៥ ដល់៩៤ ៤១៧ករណី ចំណែកឯអត្រាអ្នកស្លាប់ថ្មីៗ មានចំនួន៨៤៩នាក់ គឺបានឡើងពី៧.៣៤០ ដល់៨.១៨៩ករណី ដែលធ្វើឲ្យប្រទេសនេះឈរនៅលេខរៀងទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសអ៊ីតាលី។ រដ្ឋាភិបាលអីស្ប៉ាញ បានបញ្ជាក់ថា មន្ត្រីសុខាភិបាលរបស់ខ្លួន មានចំនួន១២.២៩៨នាក់ បានធ្វើតេស្ត៍រកឃើញផ្ទុកវីរុស កូវីដ១៩ គឺស្មើនឹង១៤ភាគរយ នៃអត្រាឆ្លងនៅទូទាំងប្រទេស។ សូម្បីលោក ហ្វ៊ែរណង់ដូ ស៊ីម៉ុន (Fernando Simon) ប្រធានសង្គ្រោះបន្ទាន់សម្រាប់សុខភាពជាតិរបស់ប្រទេសអីស្ប៉ាញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានធ្វើតេស្ត៍រកឃើញឆ្លងវីរុស កូវីដ១៩។ សារព័ត៌មានRussia Today (RT) បានផ្សាយឲ្យដឹងថា អាការៈឆ្លងជំងឺរបស់ លោក ហ៊្វែរណង់ដូ ស៊ីម៉ុន អាយុ៥៧ឆ្នាំ បានស្តែងឡើងតាំងពីថ្ងៃយប់អាទិត្យម្ល៉េះ ហើយក្រុមគ្រូពេទ្យបានប្រឹងធ្វើតេស្ត៍រកមេរោគពេញមួយយប់ ប៉ុន្តែទើបតែចេញលទ្ធផលបញ្ជាក់ជាផ្លូវការនៅថ្ងៃនេះ៕
- អត្រាឆ្លង និងស្លាប់ដោយ covid19 លើពិភពលោកហក់ឡើងជាង ៨០ម៉ឺននាក់ ស្លាប់ជិត ៤ម៉ឺននាក់ អត្រាឆ្លង និងស្លាប់ដោយសារជំងឺ កូវីដ១៩ នៅលើពិភពលោកបានហក់ឡើងដល់ ៨០០.០២៣នាក់ក្នុងនោះអ្នកជំងឺសរុប ៣៨.៧៤៨នាក់បានស្លាប់ និង ១៦៩.៩៩៣នាក់បានជាសះស្បើយ។ នេះជារបាយការណ៍របស់សកលវិទ្យាល័យ Johns Hopkins មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រកាសនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ របាយការណ៍ដដែលបង្ហាញថា ប្រទេសដែលមានអត្រាអ្នកឆ្លង COVID-19 ច្រើនជាងគេនោះគឺសហរដ្ឋអាមេរិក មានអ្នកឆ្លងចំនួន ១៦៤.៣៥៩នាក់ ក្នុងនោះអ្នកជំងឺ ៣.១៧៣នាក់បានស្លាប់។ ចំណែក អ៉ីតាលី ក៏ស្ថិតក្នុងចំណោមប្រទេសមានអត្រាស្លាប់ខ្ពស់ដែរ គឺចំនួន ១១.៥៩១នាក់ ក្នុងចំណោមករណីឆ្លងសរុប ១០១.៧៣៩នាក់៕
- អ្នកជំនាញបកស្រាយ៖ហេតុអ្វី កូវីដ-19 អាចសម្លាប់ជីវិតមនុស្សប្រុស ច្រើនជាងមនុស្សស្រី? ទីភ្នាក់ងារព័ត៌មាន ស៊ីនហួ បានរាយការណ៍ថា ជំងឺឆ្លងដោយសារវីរុសកូរ៉ូណាប្រភេទថ្មី(Covid-19) ដែលកំពុងតែរាតត្បាតទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ មានសញ្ញាថា បានសម្លាប់ជីវិតអ្នកជំងឺ “ភេទប្រុស” ច្រើនជាងអ្នកជំងឺ “ភេទស្រី”។ ក្រុមអ្នកជំនាញបានផ្ដល់ការយល់ឃើញថា ក្រៅពីសភាវៈរាងកាយ, និស្ស័យចូលចិត្តកាត់បន្ថយសុខភាពខ្លួនឯង ដូចជាការជក់បារី និងផឹកគ្រឿងស្រវឹង ដែលអាចបំផ្លាញសួតហើយនោះ ឥទ្ធិពលពីអ័រម៉ូនក្នុងការតបស្នងរបស់ប្រព័ន្ធប្រឆាំងជំងឺ អាចមានតួនាទីសំខាន់នៅក្នុងបាតុភូតនេះផងដែរ…។ លោកស្រីវេជ្ជបណ្ឌិត ដេប្រាហ៍ ប៊ើស ប្រធានកងប្រតិបត្តិការកូវីដ-19 ជនជាតិអាមេរិក ប្រចាំសេតវិមាន បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ប្រចាំថ្ងៃថា មានរបាយការណ៍ពីប្រទេសអ៊ីតាលី ដែលបានបង្ហាញឱ្យឃើញពីការបាត់បង់ជីវិតដោយសារវីរុសកូវីដ-19 របស់មនុស្សប្រុសគ្រប់វ័យ មានអត្រាខ្ពស់ជាងមនុស្សស្រីដែលនេះជា “សញ្ញាដ៏គួរឱ្យកង្វល់មួយ”។ ស្ថិតិ ពីអង្គភាពសាធារណៈសុខាភិបាលអ៊ីតាលី បានបញ្ជាក់ថា បុរសមានអត្រាច្រើនដល់ទៅ 58ភាគរយនៃអ្នកជំងឺកូវីដ-19 ទាំងអស់ 13,882នាក់ ហើយ 72% នៃអ្នកជំងឺដែលស្លាប់ក្នុងអំឡុងថ្ងៃទី 21កុម្ភៈដល់12 មីនា ដោយមនុស្សប្រុសដែលចូលមន្ទីរពេទ្យមានសញ្ញាថា បានស្លាប់ច្រើនជាងមនុស្សស្រីច្រើនដល់ទៅ 75%។ ខណៈដែលស្ថិតិពីប្រទេសផ្សេងៗ ក៏បានរកឃើញដូចគ្នាដែរថា មនុស្សប្រុសបានស្លាប់ដោយសារវីរុសកូវីដ-19 ច្រើនជាងមនុស្សស្រី។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគ នៃប្រទេសចិន(CCDC) បានចង្អុលបង្ហាញថា ការស្លាប់របស់មនុស្សប្រុសដែលបានទទួលការអះអាងហើយថា បានឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះ […]
- សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃអង្គារ ទី៣១ ខែ មីនា ឆ្នាំ ២០២០។
- មានវីដេអូរ៖ អភិបាលខេត្តព្រៃវែង ណែនាំដល់ អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ត្រូវតាមដាន និងក្តាប់ឱ្យបាន រាល់ការ វិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋចំណាកស្រុក ដើម្បីការពារទប់ស្កាត់ជំងឺ Covid 19 កុំឲ្យមានការរីករាលដាល (ព្រៃវែង)៖ ឯកឧត្ដម អភិបាលខេត្តបានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០។ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតាមភូមិសាស្ត្ររៀងៗខ្លួនដើម្បីធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសសកម្មភាពក្នុងការចុះផ្សព្វផ្សាយព័ត៌មាន អំពីការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid 19 ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរគួរជាទីមោទនៈ។ឯកឧត្តមក៏ បានណែ នាំ ដល់កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ត្រូវបន្ត ខិតខំប្រឹងប្រែង តាមដាន និងក្តាប់ឱ្យបាន រាល់ការ វិលត្រឡប់ចូលស្រុករបស់បងប្អូនប្រជាពលរដ្ឋដែលគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅឯក្រៅប្រទេស ឬកន្លែងផ្សេងៗក្តី ត្រូវធ្វើការផ្សព្វផ្សាយណែនាំ អំពីវិធីការពារ និងទប់ស្កាត់អំពីបញ្ហា នៃការ រីករាលដាលនៃជំងឺ Covid 19 តាមការណែនាំរបស់ក្រសួងសុខាភិបាល។សូមរំលឹកផងដែរថា រដ្ឋបាលខេត្តបានត្រៀមទីតាំងកន្លែងជូនប្រជាពលរដ្ឋដែលសង្ស័យថាមាន វីរ៉ុស COVID-19 ដើម្បីពិនិត្យព្យាបាល និងដាក់ដោយឡែកចំនួន ៣ កន្លែង សរុប ១០៣ បន្ទប់មាន :-អាគារ សណ្ឋាគារចុងប៉ម មានបន្ទប់ចំនួន ៤៨ បន្ទប់។ -អាគារ ផ្ទះសំណាក់គ្រូបង្រៀន មានបន្ទប់ចំនួន ២២ […]
- មានវីដេអូ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចុះផ្សព្វផ្សាយអំពីវិធីការពារ ទប់ស្កាត់ជំងឺ Covid 19 ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន (ព្រៃវែង)៖ នាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខាខេត្តព្រៃវែង តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្តព្រៃវែង បានដឹកនាំមន្រ្តីក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកយុវជន ស ស យ ក និងអ្នកស្ម័គ្រចិត្ត បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការ ការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ តាមរយៈការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល និងបិទប៉ុស្ទ័រពីវិធី ការពារ របៀបអនាម័យខ្លួនប្រាណ ដើម្បីកាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាលនូវជំងឺកូវិដ១៩ តាមទីសាធារណៈ និងបង្រៀនរបៀបលាងដៃអោយត្រឹមត្រូវ នៅតាមខ្នងផ្ទះក្នុងស្រុកស្វាយអន្ទរ និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។សាខាកាកបាទក្រហមកម្ពុជា បាននឹងកំពុងបន្តសកម្មភាពចុះផ្សព្វផ្សាយនេះដល់បងប្អូនប្រជាពលរដ្ឋទូទាំង ១៣ ក្រុង ស្រុក នៃខេត្តព្រៃវែង។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាខេត្ត មានប្រសាសន៍ថា ដោយបច្ចុប្បន្ននេះមានការរីករាលដាលឆ្លងនៅជំងឺ Covid19 មកដល់ ប្រទេសកម្ពុជាយើង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានសូមផ្ដាំផ្ញើដល់ប្អូនប្រជាពលរដ្ឋ […]
- មានវីដេអូរ៖ ក្រុមគ្រូពេទ្យប៉ោយប៉ែតពិនិត្យ វាស់កំដៅជនជាតិថៃធ្វើការនៅកាស៊ីណូឲ្យវិលទៅស្រុកវិញ ក្រុងប៉ោយប៉ែត៖ ក្រុមគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត សហការជាមួយមន្ត្រីចត្តាឡីស័កខេត្តបន្ទាយមានជ័យពិនិត្យនិងវាស់កំដៅជនជាតិថៃដែលពួកគាត់មកស្នាក់នៅធ្វើការក្នុងកាស៊ីណូក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរទាំងពីរភាគីអនុញ្ញាតអោយចេញទៅប្រទេសថៃវិញ កាលពីរសៀលថ្ងៃទី៣១ខែមីនាឆ្នាំ២០២០នេះនៅចំណុចកាស៊ីណូGREND DUMOND CITYឋិតក្នុងភូមិប៉ោយប៉ែតសង្កាត់ក្រុងប៉ោយប៉ែតទល់មុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសបិទកាស៊ីណូ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩។ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ប្រជាពលរដ្ឋថៃដែលចេញទៅកាន់ប្រទេសខ្លួននេះដោយសារប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទកាស៊ីណូទូទាំងប្រទេសនៅថ្ងៃទី១ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីត១៩ ដូច្នេះប្រពលរដ្ឋថៃដែលនៅធ្វើការនៅក្នុងកាស៊ីណូ និងកន្លែងផ្សេងៗ ដែលមិនទាន់បានចេញទៅថៃវិញនោះ ត្រូវបានអាជ្ញាធរខេត្តជាប់ព្រំដែន គឺខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវបានសម្របសម្រួលបំពេញបែបបទទៅតាមច្បាប់ក្នុងការត្រឡប់ទៅវិញផងដែរ។ លោកបានបញ្ជាក់ថា ត្រឹមវេលាម៉ោង២និង៣០នាទី ថ្ងៃទី៣១ខែមីនានេះ ពលរដ្ឋថៃត្រូវបានចេញទៅប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយ៉ែតជាង២០០នាក់ ហើយកំពុងតែបន្តដំណើរចេញទៅជាបណ្តើរផងដែរ។ គួរបញ្ជាក់ថា ប្រជាពលរដ្ឋថៃដែលធ្វើការនៅក្នុងកាស៊ីណូ បម្រុងចេញទៅប្រទេសថៃនេះត្រូវបានមន្ត្រីចត្តាឡីស័កខាងកម្ពុជា ធ្វើការពិនិត្យនិងចេញលិខិតបញ្ជាក់ និងមានការពិនិត្យពីភាគីថៃបន្ថែមផងដែរ៕
- មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានក្រើនរំលឹកដល់ កងទ័ព និងគ្រួសារ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ខេត្តព្រះវិហារ៖ សេចក្តីក្រើនរំលឹកនោះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០មីនា ម្សិលមិញ ក្នុងគ្រាដែល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ដឹកនាំមន្ត្រីយោធាសំខាន់ៗ ចុះទៅកាន់តំបន់បុស្សស្បូវ និងជាំតែ ស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងដែនដីរដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ របស់មេទ័ពប្រចាំខេត្តព្រះវិហារនោះ ត្រូវគេដឹងថា ដើម្បីជួបសួរសុខទុក្ខ និងផ្សព្វផ្សាយ ស្តីពី ការទប់ស្កាត់ ការរីករាយដាល នៃជម្ងឺផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណាវីរុស Covid-19 ដល់នាយទាហាន ពលទាហាន និងគ្រួសារកងទ័ព ដែលកំពុងស្ថិតនៅតំបន់បុស្សស្បូវ និងជាំតែ នៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា លោកបានធ្វើការផ្សព្វផ្សាយ អំពី វិធីនៃការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព ជាច្រើនរយនាក់ ដែលកំពុងឈរជើងនៅលើខ្សែត្រៀមជួរមុខ ក្នុងទិសបុស្សស្បូវ និងជាំតែ នៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះ។ លោកឧត្តមសេនីយ៍ បានណែនាំអោយលាងដៃនឹងសាប៊ូ អាល់កុល ឬ ចឹលសម្លាប់មេរោគ អោយបានញឹកញាប់ ត្រូវពាក់ម៉ាស […]
- មានវីដេអូរ៖ ស្ពានបេតុងព្រែកគៀនជ្រៃគ្រោងដាក់ឱ្យប្រើប្រាស់មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខដល់ឆាប់នេះ ខេត្តកំពង់ចាម: ស្ពានបេតុងថ្មីមានទទឹង១០ម៉ែត្រនិងបណ្តោយ៩០ម៉ែត្រកសាងដោយកងកម្លាំងវិស្វកម្មក្រសួងការពារជាតិ នៅព្រែកគៀនជ្រៃ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ត្រូវបានសាងសង់ស្ទើររួច១០០% មានលក្ខណៈធំទូលាយ។ហើយត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តរួមនឹងសហការីជាច្រើននាក់បានអញ្ជើញចុះពិនិត្យព្រមទាំងកោតសសើរដល់កម្លាំងវិស្វកម្មដែលបានសាងសង់រួចមុនការកំណត់។ អ្នកភូមិឈ្មោះ ស៊ូ ពក មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងសហការីបានអញ្ជើញចុះមកពិនិត្យស្ថានភាពការខូចខាតស្ពានព្រែកគៀនជ្រៃនេះដោយផ្ទាល់មិនបង្អង់ បានទំនាក់ទំ នងទៅថ្នាក់លើ ហើយត្រូវបានកងកម្លាំងវិស្វកម្មក្រសួងការ ពារជាតិ ដឹកគ្រឿងចក្ររួមនិងសម្ភារៈជាច្រើនមកសាងសង់ស្ពានបេតុងថ្មី ដែលស្ពានចាស់ត្រូវវាយកម្ទេចចោល ជាមួយនោះបានសាងសង់ស្ពានដែកបាឡេ នៅអែបនឹងស្ពានចាស់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋជិតឆ្ងាយធ្វើដំណើរ។ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តមាន ប្រសាសន៍ឲ្យដឹងដែរថា ក្នុងឱកាសអញ្ជើញមកពិនិត្យការសាងសង់ស្ពានព្រែកគៀនជ្រៃ ជាមួយនោះស្នើសុំដល់ក្រសួងអភិវឌ្ឍន៍ជនបទជួយសម្រួល ដើម្បីបំពាក់អំពូលភ្លើងប្រើពន្លឺព្រះអាទិត្យដាក់នៅស្ពានព្រែកគៀនជ្រៃថ្មីនេះងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរពេលយប់។ លោកនឹងបន្តចុះទៅពិនិត្យស្ពានបេតុង១កន្លែងទៀតនៅជិតជើងភ្នំហាន់ជ័យ ដែលកំពុងដំណើរការសាងសង់ដោយក្រសួង អភិវឌ្ឍន៍ជនបទ ដើម្បីពន្លឿនធ្វើយ៉ាងណាឲ្យរួចរាល់មុនរដូវ ទឹកឡើង និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់ទិសទី ធ្វើដំណើរឆ្លងកាត់៕
- កម្ពុជា ទទួលបានថ្នាំបាញ់សម្លាប់មេរោគក្នុងយន្តហោះ និងក្នុងស្ថាប័នថ្នាក់ដឹកនាំកំពូលៗ ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រគល់ថ្នាំបាញ់សម្លាប់មេរោគ ដល់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលកម្ពុជា ចំនួន ២០ធុង(១ធុងចំណុះ២៥លីត្រ) និងឧបករណ៍បាញ់ថ្នាំចំនួន ៤០គ្រឿងសម្រាប់បាញ់លើយន្តហោះ លើព្រះទីនាំង និងប្រើប្រាស់លើទីតាំងដែលចាំបាច់របស់ថ្នាក់ដឹកនាំកំពូលៗ និងព្រះមហាក្សត្រ។ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះថា ថ្នាំបាញ់ចំនួន ២០ធុង និងឧបករណ៍បាញ់ថ្នាំទាំង ៤០គ្រឿងនេះ មានសារៈសំខាន់ណាស់សម្រាប់បាញ់លើយន្តហោះពិសេស ( VVIP Flight) ដែលជាព្រះទីនាំងនៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួមទាំងថ្នាក់ដឹកនាំកំពូលៗនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្រាប់បាញ់លើក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដែលត្រូវការជាចាំបាច់ ក្នុងគោលបំណងទប់ស្កាត់ និងការពារការរាលដាលមេរោគ កូវិដ ១៩ (COVID 19) ដែលកម្ពុជាបានរកឃើញជាបន្តបន្ទាប់៕
- គណៈកម្មធិការចំរុះកិច្ចការព្រំដែន ប្រកាសច្រានចោលការផ្សព្វផ្សាយរបស់លោកWilliams Quang ទាក់ទងទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម
- មានវីដេអូរ៖ ពលករប្រុស ស្រីជាង៣០០នាក់នៅតែបន្តវិលពីប្រទេសថៃចូលមកកម្ពុជា តាមច្រករបៀងចំការគរ ប៉ោយប៉ែតៈពលករប្រុស ស្រី៣១៣នាក់នាក់ត្រូវបានគេដឹកតាមរថយន្តពីប្រទេសថៃមកទម្លាក់ចោលក្នុងភូមិទព័សៀមស្រុកតាបប្រាយ៉ា(ថៃ)ទល់មុខច្ររបៀងចំការគក្នុងស្រុកស្វាយចេក កាលពីព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២០នេះ។ ទាហានជួរមុខរបស់កម្ពុជាប្រាប់ថាពលករប្រុសស្រីចំនួន៣១៣នាក់នេះគីមកពីប្រទេសដោយចាប់គិតពីថ្ងៃទី២៩ខែមីនា២០២០មានចំនួន៧២នាក់។ ថ្ងៃទី៣០ខែមីនាឆ្នាំ២០២០មានចំនួន១២៤នាក់និងថ្ងៃទី៣១ខែមីនា២០២០ចំនួន១១៧នាក់ដែលក្រុមទាហ៊ាននៅជួរមុខរបស់ពួកគាត់ទៅទទួលយកពីទឺដីថៃដែលភាគីថៃដឹកមកដាក់នៅខាងទឹកដីរបស់គេ។ បន្ទាប់ពីប្រមូលជុំគ្នាពលករទាំងអស់នោះដឹកមកពិនិត្យសុខភាពនៅមណ្ឌលសំចតក្រុងប៉ោយប៉ែត។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


