ព័ត៌មានថ្មី
- អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា យោងតាមរបាយការណ៍ដែលក្រសួងសុខាភិបាលកម្ពុជា ទទួលបានពីអង្គការសុខភាពពិភពលោក WHO បានបង្ហាញថា រហូតមកដល់ពេលនេះ រកឃើញឧបករណ៍តេស្ដរហ័សរក COVID-19 ប្រមាណ ២០០ប្រភេទផ្សេងគ្នា ប៉ុន្ដែមិនទាន់សម្រេចឲ្យប្រើប្រាស់ជាផ្លូវការនោះឡើយ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកជំទាវ ឱ វណ្ណឌីន បានអះអាងថា ឧបករណ៍តេស្ដរហ័សទាំង២០០ប្រភេទនេះ គឺកំពុងស្ថិតក្នុងការសាកល្បងនៅឡើយទេ ហើយឧបករណ៍ទាំងនោះ មានប្រសិទ្ធភាពទាបបំផុត សឹងតែយកជាការមិនបានផង។ លោកជំទាវបន្ថែមទៀតថា ឧបករណ៍សម្រាប់ធ្វើតេស្ដដែលបរទេសផ្ដល់ជាជំនួយមកប្រទេសកម្ពុជា គឺមិនមែនសម្រាប់ឲ្យធ្វើតេស្ដ ជាលក្ខណៈបុគ្គលនោះទេ ពោលសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពិសោធន៍តែប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការភ័ន្ដច្រឡំចំពោះករណីនេះ។
- សម្តេច ហ៊ុន សែន ៖ ការដាក់ប្រទេសក្នុងភាពអាសន្នមិនមែន ដើម្បីរឹតត្បិតសេរីភាពនោះទេ ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដែលចំណាយពេល ៣ម៉ោង នៅព្រឹកថ្ងៃទី៣១ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ននៅឡើយ ទេ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រង ប្រទេសជាតិក្នុងគ្រាមានអាសន្ន។ តែសូមកុំឱ្យមានការព្រួយបារម្ភពីច្បាប់នេះ ព្រោះមិនមែនបង្កើតឡើង ដើម្បីរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងពិនិត្យថាតើ អ្វីខ្លះដែលត្រូវធ្វើ អ្វីខ្លះដែលមិនត្រូវធ្វើ ហើយពេលនោះដាក់ចេញនូវវិធានការ បិទទីតាំងសាធារណៈ និងឯកជនណាមួយ ដែលមានភាពចាំបាច់។ គួរជម្រាបថា តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងថា ការដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាអាសន្ន គឺជាការអនុវត្តតាមមាត្រា២២ នៅពេលដែលប្រទេសជាតិស្ថិតនៅក្នុងគ្រោះថ្នាក់ ដែលមិនអាចព្យាករបាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនបានចែងច្បាស់ និងលម្អិតអំពីអត្ថន័យ ឬសកម្មភាព នៃការដាក់ប្រទេសជាតិឱ្យស្ថិតនៅក្នុងគ្រាអាសន្ននោះទេ។ បើតាមមាត្រា ២២ថ្មី ចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ […]
- ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ លើកទៅធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំក្រោយ គណៈកម្មការរៀបចំអូឡាំពិកក្រុងតូក្យូ បានប្រកាសជាផ្លូវការកាលពីថ្ងៃទី៣០ ខែមីនា នេះ ដោយលើកពេលបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ ទៅធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខាងមុខវិញ។ គួរកត់សំគាល់ថា នេះគឺជាលើកទីមួយហើយ ដែលកីឡាអូឡាំពិក ត្រូវបានលើកពេលប្រកួត ដោយសារតែវិបត្តិ កូវីដ១៩ ដែលនឹងបង្កជាផលវិបាកជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ ទាំងការរៀបចំទូទៅ។ លោក Yoshiro Mori ប្រធានគណៈកម្មការរៀបចំកីឡាអូឡាំពិកក្រុងតូក្យូ បានបញ្ជាក់ថា ក្រោយការប្រជុំពិគ្រោះយោបល់រវាងគណៈកម្មរររៀបចំកីឡាអូឡាំពិកក្រុងតូក្យូ ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងសហព័ន្ធកីឡាអន្តរជាតិទាំង ៣៣ បានសម្រេចថា កីឡាអូឡាំពិកក្រុងតូក្យូ និងចាប់ផ្តើមបើកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ហើយបិទបញ្ចប់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។ ចំណែក ការប្រកួតកីឡាប៉ារ៉ាឡាំពិក ជនពិកា នឹងចាប់ផ្តើមបើកនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១៕
- សម្តេចតេជោ ហ៊ុន សែន៖ ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន មិនមែន ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១មីនា បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ សម្តេចតេជោ ថ្លែងប្រាប់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។ ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដែលចំណាយពេល៣ម៉ោង នៅព្រឹកថ្ងៃទី៣១ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារកម្ពុជាមិនមានទាន់ច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ននៅឡើយនោះទេ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។ នៅក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភា កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ មានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។ រាជរដ្ឋាភិបាល នឹងពិនិត្យថាតើ អ្វីខ្លះដែលត្រូវធ្វើ អ្វីខ្លះដែលមិនត្រូវធ្វើ ហើយពេលនោះដាក់ចេញវិធានការ បិទទីតាំងសាធារណៈ និងឯកជនណាមួយ ដែលមានភាពចាំបាច់ដើម្បីឆ្លើយតប។ សម្តេចតេជោ […]
- ស្លាប់៩នាក់ របួសធ្ងន់ស្រាល២៣នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៣០ ខែមីនា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា កើតឡើងចំនួន ១៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ៩នាក់ របួសស្រាល ១១នាក់ និងរបួសធ្ងន់ ១២នាក់ ក្នុងនោះ មិនពាក់មួកសុវត្ថិភាព ចំនួន ១៤នាក់។ តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្មើសល្បឿន, មិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិ បើកបរប្រជែង បត់មិនប្រយ័ត្ន ងងុយដេក កត្តាយានយន្ត និងស្រវឹង៕
- មានវីដេអូរ៖ ក្រុមគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត សហការជាមួយមន្ត្រី ចត្តា ឡីស័ក ខេត្តបន្ទាយមានជ័យ ធ្វើការពិនិត្យវាស់កំដៅទៅលើជនជាតិថៃ នៅរសៀលថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០នេះនៅចំណុច កាស៊ីណូGREND DUMOND CITY ឋិតក្នុងភូមិប៉ោយប៉ែតសង្កាត់ក្រុងប៉ោយប៉ែតទល់មុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាស់បិទកាស៊ីណូ។
- សហព័ន្ធកីឡាបាល់ទាត់អាស៊ានAFF លើកពេលប្រកួតធំៗជាច្រើនក្នុងឆ្នាំ២០២០ ដោយសារបញ្ហាវីរុសកូវីដ១៩។
- បិទកម្មវិធីប្រដាល់គុនខ្មែរ ដោយសារបញ្ហាប្រឈមនៃជំងឺកូវីដ១៩ បានធ្វើឲ្យគ្រូបង្វឹកនិងកីឡាករជួបបញ្ហាជីវភាពធ្ងន់ធ្ងរ។
- គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា Nocc ចេញវិធានការណ៏សម្រាប់ក្រុមជម្រើសជាតិ
- សមាគមកីឡាបេស្បល រៀបចំពិធីប្រគលោ់ៀពានដល់ជើងឯករលីគរដូវកកាលលទីី២។
- ប្រទេសកាណាដា នឹងបង្កើនថវិកាសម្រាប់អ្នកងាយរងគ្រោះបំផុត កំឡុងពេលការផ្ទុះមេរោគ កូរ៉ូណា។
- លោក ហ្ស៊ី ជិនពីង សង្កត់ធ្ងន់ពីកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម ឱ្យងើបឡើងវិញពីផលប៉ះពាល់ដោយសារជំងឺឆ្លង
- ក្រសួងពាណិជ្ជកម្មអំពាវនាវជាថ្មី សូមរក្សាតម្លៃទំនិញលើទីផ្សារ ក្នុងពេលកូវីដ១៩ កាន់តែរាល ដាល
- កម្ពុជាផ្អាកនាំអង្ករសចេញទៅក្រៅប្រទេស ដើម្បីរក្សាទុកផ្គត់ផ្គង់ក្នុងស្រុកខណៈកូវីដនៅតែបន្ត រាលដាល
- ប្រទេសអេស្បាញ ជួយសង្រ្គោះជនអន្តោប្រវេសន៏ជាង៧០នាក់ ក្បែរកោះការីណា
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


