ថ្ងៃ ពុធ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ឃាត់ខ្លួន នារីប្រីpage Rama Brand Shopផ្សាយលក់ឧបករណ៍សំរាប់ធ្វើតេស្តមេរោគCOViD19។
  • មន្រ្តីជាន់ខ្ពស់ ក្រសួងសុខាភិបាលបញ្ជាក់ថា ឧបករណ៍ធ្វើតេសរហ័សដើម្បីរក វីរុស កូវីដ១៩ ពុំទាន់មានប្រសិទ្ធភាព សម្រាប់ធ្វើតេសនៅឡើយទេ កំពុងស្ថិតក្នុងការសិក្សា
  • សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនអ្នកលក់ឧបករណ៏តេស្តរកវីរុស និងថ្នាំព្យាបាលកូវីដ១៩ខុសច្បាប់
  • សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទកាស៊ីណូទាំងអស់ ចាប់ពីម៉ោងសូន្យថ្ងៃទី០១ មេសា
  • សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនទាន់មានភាពចាំបាច់អនុវត្តច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្ននៅឡើយទេ
  • រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលក្នុងសម្លេងគាំទ្រ ច្រើនលើសលុប
  • ចាប់រឹបអូសអាល់កុលក្លែងក្លាយលាយមេតាណុលធ្វើជែលលាងដៃជាច្រើនលីត្រនៅភ្នំពេញ សមត្ថកិច្ចកាំកុងត្រូល បានរកឃើញរកអាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ៣៨លីត្រ ដែលបានលាយធ្វើជែលលាងដៃក្លែងក្លាយ និងរកឃើញឧបករណ៍សម្រាប់ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នៅតាមបណ្តាឱសថស្ថាន ចំនួន ៩៥ទីតាំង ស្ថិតក្នុងខណ្ឌទាំង១២ នារាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។   បន្ទាប់ពីផ្ទុះនៃមេរោគកូវីដ ១៩ បន្តកើនចំនួនអ្នកឆ្លងនៅកម្ពុជា រាជរដ្ឋាភិបាលក៏បានចាត់វិធានយ៉ាងតឹងរឹងដើម្បីទប់ស្កាត់ជំងឺកុំរីករាលដាល។ ប៉ុន្តែស្ថានភាពនេះ ក៏មានជនឆ្លៀតឱកាសកេងចំណេញដោយខុសច្បាប់ ជាពិសេសដាក់លក់ផលិតផលក្លែងក្លាយ នៅតាមបណ្ដាឱសថស្ថានមួយចំនួន៕  
  • រាជរដ្ឋាភិបាលម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ស្តីពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជននិងកម្មក-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា បើទោះបីមានការវាយតម្លៃជារួមថា សេដ្ឋកិច្ចកម្ពុជានៅមានភាពរឹងមាំ និងក្នុងខណៈដែលរាល់វិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញមកនៅជុំទី១ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ហើយ វិធានការពាក់ព័ន្ធជាបន្តបន្ទាប់ នឹងនៅតែអនវុត្តជាធម្មតា។ រាជរដ្ឋាភិបាលបានសម្រេចចិត្តដាក់ចេញនូវវិធានការបន្ថែមជាជុំទី២មួយទៀត សំដៅជួយដល់វិស័យឯកជន ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ឲ្យអាចបន្តរស់រានបាន ក្នុងពេលដ៏លំបាកនេះ ក៏ដូចជាជួយដល់កម្មករ និយោជិត នៅក្នុងវិស័យពាក់ព័ន្ធ។  
  • ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន នៅថ្ងៃស្អែក ទី១ ខែមេសា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ស្តេចនឹងយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពតាមការណាត់របស់ក្រុមគ្រូពេទ្យ។   ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រនៃកម្ពុជា ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្តេចវិបុល សេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា»៕  
  • មានវីដេអូរ៖ ប្រជាពលរដ្ឋបានចោទមន្រ្តីក្រុមប្រឹក្សាសង្កាត់កូនក្រៀលម្នាក់ថាបានរំលោភយកដីប្រជាពលរដ្ឋមានប្លង់កាន់កាប់ ប្រជាពលរដ្ឋដែលជាម្ចាស់ដីរស់នៅភូមិជ្រឹងខាងកើត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានចោទលោក ផាន សារ៉ាន អតីតជាសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នជាមន្រ្តីបម្រើការងារជាក្រុមប្រឹក្សាសង្កាត់កូនក្រៀល ថាបានរំលោភយកដីចម្ការរបស់ពួកគាត់ចំនួន ២ប្លង់ ដោយកន្លងមកពួកគាត់ធ្លាប់បានប្តឹងទៅអាជ្ញាធរភូមិ និងសង្កាត់រួចមកហើយ តែពុំមានឃើញមានដំណោះស្រាយនោះឡើយ។ តាមការរៀបរាប់ពីប្រជាពលរដ្ឋម្ចាស់ដីឈ្មោះ លឹម វាសនា ភេទប្រុសអាយុ ២៥ រស់នៅភូមិជ្រឹងខាងកើត មានប្លង់ដីទំហំ ១៥០ម គុណនឹង២០០ម និងឈ្មោះ លឹម ប្រាសាទ ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិជាមួយគ្នា មានដីទំហំ ៩០មគុណនឹង ៣០០ម ដោយបានអះអាងថា ដីពួកគាត់មានប្លង់កាន់កាប់ចេញដោយអតីតមេភូមិជ្រឹងខាងកើត តាំងពីឆ្នាំ២០១៥ ព្រមទាំងមានប្រជាពលរដ្ឋរស់នៅក្នុងភូមិ ក៏មានគេដឹងឬផងដែរ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក ចាន់ សុផូន មេភូមិជ្រឹងខាងកើត បានប្រាប់តាមទូរស័ព្ទនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះថា លោកទទួលស្គាល់ថា ដីរបស់គេមានប្លង់ត្រឹមត្រូវ ហើយបានហៅមកបញ្ឈប់សកម្មភាពរំលោភបំពាននៅលើអ្នកដ៏ទៃទៀត និងបានបញ្ជូនរឿងនេះ ទៅសង្កាត់រួចអស់ហើយដែរ។  
  • គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំ ពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន គណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានកិច្ចប្រជុំ ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។   សម្តេចតេជោ ហ៊ុន សែន ដែលអញ្ជើញដឹកនាំកិច្ចប្រជុំនេះ បានបញ្ជាក់ថា កម្ពុជាមិនមានទាន់ច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ននៅឡើយទេ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិក្នុងភាពមានអាសន្ន​។   ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ៕  
  • មានវីដេអូរ៖ មន្ត្រីជំនាញចុះពិនិត្យតម្លៃម៉ាស់និងគុណភាពអាកុលជែលសាប៊ូ ទប់ស្កាត់អ្នកឆ្លៀតឱកាសយកផលិផលគ្មានគុណភាពមកដាក់លក់ មណ្ឌលគិរី៖មន្ត្រីសាខាកាំកុងត្រូលនិងមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានចុះត្រួតពិនិត្យមើលការដាក់លក់ម៉ាស់ និងប្រភេទជែល សាប៊ូ អាកុល ដែលអាជីវករដាក់លក់ក្នុងក្រុងសែនមនោរម្យ ដើម្បីទប់ស្កាត់ការនាំចូលប្រភេទទំនិញ គ្មានគុណភាពមកដាក់លក់ និងរក្សាតម្លៃសមរម្យ បង្កាជនឆ្លៀតឱកាសមួយចំនួនតម្លើងថ្លៃមុខទំនិញប៉ុន្មានមុខនេះ ដែលប្រជាពលរដ្ឋមានតម្រូវការខ្ពស់ទិញយកទៅប្រើប្រាស់រក្សាអនាម័យខ្លួនប្រាណប្រចាំថ្ងៃ បង្ការជម្ងឺឆ្លងកូវីដ១៩នោះ ។ ក្នុងការចុះត្រួតពិនិត្យនៅថ្ងៃទី៣០ មីនា ២០២០នេះ លោក ហាស់ លឹមឌីណា អនុប្រធានសាខាកាំកុងត្រូលខេត្ត មណ្ឌលគិរីលើកឡើងថា បេសកកម្មនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពី ឯកឧត្ដមប្រតិភូអគ្គនាយកដ្ឋានការពារអ្នក ប្រើប្រាស់ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងផ្ដោតសំខាន់ទៅលើតម្លៃម៉ាស់ ជែលសាប៊ូអាកុល និងប្រភពនាំចូល ចំណែកលទ្ធផលពិនិត្យគឺឃើញថាល្អប្រសើរ មិនមានទំនិញហាមឃាត់នោះទេ ។ អនុប្រធានសាខាកាំកុង ត្រូលខេត្តមណ្ឌលគិរីបន្តថា មន្ត្រីជំនាញក៏បានណែនាំអាជីវករឲ្យនាំយកទំនិញដែលមានប្រភពច្បាស់លាស់មកលក់ ជាពិសេសគឺអាកុល ព្រោះថាប្រសិនមុខទំនិញគ្មានប្រភពពិតប្រាកដ អាចជាទំនិញក្លែងបន្លំរបស់ក្រុមឆ្លៀតឱកាស និង ធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ហើយក្នុងករណីបែបនេះដែរ អាជីវករជាអ្នកលក់ផលិតផលទាំងនេះជាអ្នកប្រឈម ជាមួយផ្លូវច្បាប់ ។ លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា ក្នុងការចុះត្រួតពិនិត្យនេះមន្ត្រី ជំនាញបានជូនសេចក្ដីអំពាវនាវរបស់ក្រសួងពាណិជ្ជកម្មស្ដីពីការរក្សាតម្លៃទំនិញលើទីផ្សារជូនអាជីវករគ្រប់រូប និងស្នើឲ្យ អាជីវកររដែលតាំងលក់អាកុល សាប៊ូ ជែល ម៉ាស់ […]
  • ប្រតិបត្តិការ ស្រាវជ្រាវ ករណីលក់សម្ភារៈឧបករណ៍តេស្ដឈាមឆាប់រហ័សរកមេរោគកូរូណា វីរុសកូវីត១៩ ក្លែងក្លាយនៅតាមឱសថស្ថានទីតាំងពិនិត្យព្យាបាលជំងឺ ខេត្តកំពង់ស្ពឺ៖ គ ណៈកម្មការចំរុះសុខាភិបាលចុះត្រួតពិនិត្យ ណែ នាំ ដល់ម្ចាស់ឱសថស្ថាន ឱសថ ស្ថាន រង គ្លីនិក សំ រាកព្យាបាលជំងឺ នៅ ក្នុងភូមិសាស្រ្ដខេត្ដ ដឹក នាំ ស ម្របសម្រួល ដោយ លោក ខៃ សម្ជស្ស ព្រះ រាជអាជ្ញា រង អយ្យការ អមសាលាដំបូងខេត្ដ កំពង់ ស្ពឺ បានចុះស្រាវជ្រាវ និងពិនិត្យតាមទីតាំងអាជីវកម្មលក់ថ្នាំ ឱសថ ស្ថាន ឱសថ ស្ថាន រង គ្លីនិក សំរាកព្យាបាលជំងឺ រកឧបករ ណ៍ ធ្វើ តេស្ដ ឈាម ឆាប់ រហ័ស រក មេរោគ កូរូណា វីរុស កូវីត ១៩ ដែលឈ្មួញទុច្ចរឹតបាននាំចូលមកក្នុ ងព្រះរាជាណាចក្រកម្ពុជាដោយគ្មានច្បាប់អនុញ្ញាតគ្មានបញ្ជីការ និងគ្មានការពិនិត្យទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក […]
  • ប្រធានាធិបតីចិន ស៊ី ជីនពីង ចុះពិនិត្យការបើកដំណើរការរោងចក្រឡើងវិញនៅខេត្តហ្សេជាំង(Zhejiang) (ហ្សេជាំង)៖ សារព័ត៌មានចិន CGTN បានផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអាទិត្យ បានធ្វើទស្សនកិច្ចទៅកាន់កំពង់ផែ Ningbo-Zhoushan និងឧទ្យានឧស្សាហកម្មគ្រឿងបន្លាស់រថយន្ត នៅខេត្តហ្សេជាំង ដើម្បីពិនិត្យមើលការបន្តការងារនិងផលិតកម្មឡើងវិញ ក្រោយផ្អាកអស់មួយរយៈធំដោយសារវីរុសកូវីដ១៩។ ។ លោក ស៊ី បានទៅពិនិត្យតំបន់ Chuanshan ដែលស្ថិតក្នុងផ្នែកមួយនៃកំពង់ផែ Ningbo-Zhoushan ដែលជាកំពង់ផែធំលេខមួយរបស់ពិភពលោក ដែលអាចផ្ទុកទំនិញប្រមាណ ១,១២ ពាន់លានតោន។ គួរជម្រាបជូនផងដែរថា ខេត្តហ្សេជាំង គឺជាខេត្តមួយក្នុងចំណោមខេត្ត ដែលធ្វើពាណិជ្ជកម្មជាមួយបរទេសខ្នាតធំនៅលើទឹកដីចិន។ ខណៈនេះ អាជីវកម្មនិងពាណិជ្ជកម្មនៅចិនកំពុងសដំណើរការឡើងវិញយ៉ាងឆាប់រហ័ស៕
  • ជនជាតិចិនចូលកាប់ប្លន់ជនជាតិវៀតណាមពីរនាក់ប្តីប្រពន្ធជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់ត្រូវសមត្ថកិច្ចចាប់ខ្លួន ខេត្តកណ្តាល៖ ជនជាតិវៀតណាមពីរនាក់ប្តីប្រពន្ធ ត្រូវជនជាតិចិនចូលកាប់ប្រហារប្លន់ដល់កន្លែងដេក ជាច្រើនកាំបិតបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្នុងតូបលក់គុយទាវ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា៖ ជនរងគ្រោះទាំងពីរនាក់ខាងលើ ទី១-ឈ្មោះ ង្វៀង យ៉ាំងយ៉ុង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម (ប្តី) និងទី២-ឈ្មោះ ដង ធីយឹង ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម (ប្រពន្ធ)។ ជនរងគ្រោះទាំងពីរនាក់មានមុខរបរលក់គុយទាវ ស្នាក់នៅក្នុងភូមិ-ឃុំ កើតហេតុ។ លោក ឈឿន សុចិត្ត បានឲ្យដឹងទៀតថា៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីលក់ដូរ និងរៀបចំទុកដាក់ឥវ៉ាន់សម្រាប់លក់ដូររួច នៅពេលយប់ជនរងគ្រោះ២នាក់ ប្ដីប្រពន្ធបានចូលដេកក្នុងតូបលក់គុយទាវរបស់ខ្លួនដូចសព្វដង។ លុះដល់វេលាម៉ោងជាង១រំលងអធ្រាត ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្រាប់តែមានជនសង្ស័យ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)