ព័ត៌មានថ្មី
- (មានវីដេអូ)អ្នកកាសែតជើងចាស់ចំនួន២០រូប ទទួលការបណ្តុះបណ្តាលស្តីពីបរិស្ថាននិងធនធានជលផល ពីវិទ្យា ស្ថានសម្រាប់ការសិក្សា ផ្នែកព័ត៌មាន
- (មានវីដេអូ)នៅព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ២០២០នេះ រដ្ឋសភា នឹងកោះប្រជុំជាវិសាមញ្ញ ដើម្បីពិនិត្យនិងបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
- (មានវីដេអូ)វិធានការរឹតបន្តឹងការធ្វើដំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងជំងឺកូរ៉ូណា
- (មានវីដេអូ)មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សហការជាមួយអាជ្ញាធរ ឃុំក្រោលគោ ចុះផ្សព្វផ្សាយតាមឧឃោ សនាសព្ទ និងចែកលិខិតបណ្ណណែនាំដល់ប្រជាពលរដ្ឋ អំពីការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ដល់ ប្រជាពលរដ្ឋ ទូទាំងស្រុកស្វាយជ្រុំ
- (មានវីដេអូ)ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានដឹកនាំក្រុមការងារចម្រុះនាំយកអំណោយជូនប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត នៅស្រុកអន្លងវែង
- (មានវីដេអូ)រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងអំណរគុណចំពោះក្រុមគ្រួពេទ្យជួរមុខ ដែលបានលះបង់ទាំងកំលាំង កាយ កំលាំងចិត្តនិងប្រាជ្ញា មានឆន្ទះមុះមុតបំពេញភារកិច្ច ប្រយុទ្ធនិងជំងឺកូវីដ១៩
- (មានវីដេអូ)សម្តេចតេជោ ហ៊ុន សែន បន្តធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស យកចិត្តទុក ដាក់មានអនាម័យខ្ពស់ជាប់ជាប្រចាំដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩
- (មានវីដេអូ)សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ការរកឃើញ០១ករណីថ្មីទៀតជាជនជាតិខ្មែរ វិជ្ជមានវីរុសកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ
- ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំង និងកែសម្រួលសមាសភាពរីករដ្ឋាភិបាល
- ចិន ប្ដេជ្ញាបង្កើន «ទំនុកចិត្តជាសកល» ដើម្បីកម្ចាត់ COVID-19 (ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយនៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០ថា ប្រទេសរបស់លោក បានប្ដេជ្ញាចិត្តក្នុងការបង្កើនទំនុកចិត្តជាសកល ដើម្បីកម្ចាត់ COVID-19 ជាមួយការសន្យាផ្ដល់ជំនួយគាំទ្រ ចែករំលែកបទពិសោធន៍ និងព័ត៌មាន។ ការកត់សម្គាល់ខាងលើរបស់លោក ស៊ី ជិនពីង ធ្វើឡើងឱកាសចូលរួមក្នុងកិច្ចប្រជុំ G20 តាម វីដេខុនហ្វេរិននៅក្នុងសប្ដាហ៍នេះ។ លោកប្រធានាធិបតីចិនបានបន្តទៀតថា ក្នុងនាមជាប្រទេសដំបូងគេ ដែលមានបទពិសោធ៍ និងធ្វើឱ្យជំងឺរាតត្បាត COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រង ចិនបានប្ដេជ្ញាចិត្តចូលរួមប្រយុទ្ធប្រឆាំង និងចែករំលែកបទពិសោធន៍ដល់បណ្ដាប្រទេសដទៃ ដើម្បីអាចយកឈ្នះជំងឺរាតត្បាតសកលដ៏កាចសាហាវមួយនេះឱ្យបាន។ គួរជម្រាបថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសចាត់ទុក COVID-19 ជាសត្រូវរួមរបស់មនុស្ស ហើយគ្មានប្រទេសណាមួយអាចរស់នៅតែម្នាក់ឯងបានឡើយ ដូច្នេះសហគមន៍អន្តរជាតិគួរតែរួមដៃគ្នា និងធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើង៕
- សម្តេចតេជោ ហ៊ុន សែន បន្តធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស យកចិត្តទុក ដាក់មានអនាម័យខ្ពស់ជាប់ជាប្រចាំhttps://bit.ly/2wNDJzN (វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារ សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ បានផ្សាយថា៖ទីភ្នាក់ងារផ្នែកសុវត្ថិភាពស្បៀងអាហារ និងឱសថរបស់សហរដ្ឋអាមេរិកហៅកាត់ថា FDA បានសម្រេចចេញការអនុញ្ញាតសម្រាប់ការប្រើប្រាស់ ក្នុងពេលបន្ទាន់នូវថ្នាំប្រឆាំងជំងឺគ្រុនចាញ់ចំនួនពីរប្រភេទ ដើម្បីព្យាបាលអ្នកជំងឺ COVID-19។ ទីភ្នាក់ងារ FDA បានអនុញ្ញាតឲ្យវេជ្ជបណ្ឌិតចែកចាយ ក៏ដូចជាប្រើប្រាស់ថ្នាំ ក្លររ៉ូគីនChloroquine និងហ៊ីដ្រូកស៊ី ក្លររ៉ូគីន (Hydroxychloroquine) ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ដែលមានវ័យជំទង់ និង វ័យកណ្តាលក្នុងពេលបន្ទាន់។ យ៉ាងណាមិញ កន្លងមកអ្នកវិទ្យាសាស្រ្តជាច្រើន រួមមានទាំង មន្ត្រីជំនាញជាន់ខ្ពស់លោក អាន់ថូនី ហ្វរស៊ី (Anthony Fauci) ដែលជាអ្នកជំនាញកំពូលខាងផ្នែកជំងឺឆ្លង របស់សហរដ្ឋអាមេរិក បានបង្ហាញការមិនទុកចិត្តទាំងស្រុងទៅលើថ្នាំទាំងនេះ ដោយសារតែភាពខ្វះខាតនៃទិន្នន័យស្តីពីប្រសិទ្ធភាពរបស់ពួកវាក្នុងការព្យាបាលCOVID-19។ គួរជម្រាបថា យោងតាមសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក ចន ហប់គីន (Johns Hopkins) នៅព្រឹកថ្ងៃចន្ទនេះ ចំនួនអ្នកឆ្លង COVID-19 នៅអាមេរិកបានកើនដល់ ១៤២.៥០២ករណី ក្នុងនោះ ២,៤៩៣នាក់បានស្លាប់ និង ៤,៨៥៦នាក់បានជាសះស្បើយ។ […]
- សម្ដេចតេជោហ៊ុន សែន បានបញ្ជាឲ្យបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស កូវីដ19 បទបញ្ជារបស់សម្ដេច នឹងចូលជាធរមាននៅ 00:00 ថ្ងៃទី០១ ខែមេសា ២០២០។ ការទុកពេលរហូតដល់ថ្ងៃទី០១ ខែមេសា គឺដើម្បីផ្ដល់ឱកាសដល់ថៅកែកាស៊ីណូគិតគូរ ដោះស្រាយ ប្រាក់ជូនទៅដល់កម្មកររបស់ខ្លួន។
- នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាមិនហើយមានការនាំចេញអង្ករសរ និងស្រូវ លើកលើកលែងតែអង្ករក្រអូបប៉ុណ្ណោះ ដែលនៅបន្តអនុញ្ញាតឲ្យមានការនាំចេញ ដើម្បីត្រៀមស្បៀងទុកនៅក្នុងស្រុកបានកាន់តែច្រើន។ វិធានការនេះនឹងចូលជា ធរមាននៅយប់ម៉ោង២៣ និង៥៩នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។ សម្ដេចតេជោបានបញ្ជាក់ឲ្យដឹងថារាជរដ្ឋា ភិបាលបានបញ្ចេញថវិកាបន្ថែម ដើម្បីផ្ដល់ជូនដល់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជាដើម្បីប្រមូលទិញស្រូវពីកសិករ។
- សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំបន្ទាន់ ជាមួយឧបនាយករដ្ឋមន្ត្រី និងអ្នកច្បាប់នៅថ្ងៃស្អែក ដើម្បីធ្វើការពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្ន សម្តេចបញ្ជាក់ថា ក្រោយបញ្ចប់ការពិភាក្សា នឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីអនុម័ត និងដាក់ជូនរដ្ឋសភាអនុម័ត រួចបន្តថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថ។ សម្តេច មិនចង់ប្រើប្រាស់ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ ប៉ុន្តែកម្ពុជាត្រូវមានច្បាប់នេះនៅក្នុងដៃឲ្យរួចរាល់ ដើម្បីឆ្លើយតបនៅពេលរដ្ឋគ្រប់គ្រងលែងបាន។ រាជរដ្ឋាភិបាល ក៏មិនធ្វើឲ្យមានអធម្មនុញ្ញភាពនោះទេ។
- ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤នាក់ថ្មីទៀត សុរបកើនដល់១០៧នាក់ ជាសះស្បើយ២៣នាក់ ភ្នំពេញ ៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់១០៧នាក់ហើយ ខណៈមានអ្នកជំងឺ២នាក់ជាសះសកបើយបន្ថែមទៀត សរុបចំនួនជាសះស្បើយកើនដល់ ២៣នាក់។ តាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ចំនួនអ្នកឆ្លងថ្មី៤នាក់នោះ មានទី១៖ បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលបម្រើការងារនៅកាស៊ីណូ និងខារ៉ាអូខេមួយ នៅច្រកប៉ោយប៉ែត, ទី២៖ បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាអ្នកដំណើរត្រឡប់ពីប្រទេសជប៉ុនចូលកម្ពុជា ថ្ងៃទី២៨ ខែមីនា, ទី៣៖ ស្រ្តីជនជាតិខ្មែរ អាយុ២០ឆ្នាំ នៅក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទើបវិលត្រឡប់ពីប្រទេសអង់គ្លេស ចូលមកកម្ពុជាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ និង ទី៤៖ បុរសជនជាតិបារាំង នៅម្តុំទួលទំពូង រាជធានីភ្នំពែញ ដែលធ្វើដំណើរទៅប្រទេសហ្គុយយ៉ាណា មកដល់កម្ពុជាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។ ដោយឡែក សម្រាប់អ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលជាសះស្បើយថ្មី២នាក់ទៀត គឺមាន បុរសអាយុ៣៨ឆ្នាំ ដែលឆ្លងពីជនជាតិជប៉ុន នៅខេត្តសៀមរាប […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


