ថ្ងៃ ពុធ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ឯកអគ្គរដ្ឋទូតចិនសន្យាថា មូលនិធិអាលីបាបា នឹងបន្តផ្តល់សម្ភារៈវេជ្ជសាស្ត្រ ទៅតាមតម្រូវការរបស់កម្ពុជា ឧបករណ៍ធ្វើតេស្តរក COVID-19 ចំនួន២ម៉ឺន និងសំភារៈផ្សេងទៀត ដែលជាជំនួយរបស់ លោកជេក ម៉ា (Jack Ma) បានប្រគល់ជូនក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៨ មីនា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។ ឯ.ឧ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា មូលនិធិអាលីបាបា និងមូលនិធីជេកម៉ា នឹងបន្តផ្តល់ជំនួយជាសម្ភារៈបរិក្ខាវេជ្ជសាស្ត្រជាបន្តបន្ទាប់ជាច្រើន ទៅតាមតម្រូវការបស់កម្ពុជាបន្តទៀត។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសដែល ឯ.ឧ ឯកអគ្គរដ្ឋ ទូតចិននាំយកឧបករណ៍ធ្វើតេស្តរក COVID-19 ចំនួន២ម៉ឺនឈុត និងសំភារៈផ្សេងទៀត ដែលជាជំនួយរបស់ លោកជេក ម៉ា (Jack Ma) បំរើឲ្យការការពារឆ្លើយតបការរាតត្បាត កូវីដ១៩នៅកម្ពុជា។ ពិធីទទួលនេះ ក៏មានវត្តមាន ឯ.ឧ សាស្ត្រាចារ្យម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯ.ឧ សាស្ត្រាចារ្យម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌របស់មូលនិធិអាលីបាបា និងមូលនិធីជេកម៉ា តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា។ ឯ.ឧ រដ្ឋមន្ត្រីសង្ឃឹមថា មូលនិធិនឹងផ្តល់ជាជំនួយបន្ថែមទៀតដល់កម្ពុជា ក្នុងការជំរុញវិធានការការពារ […]
  • មានវីដេអូរ៖ បំផ្ទុះថ្មក្នុងក្រុមហ៊ុនប៉ើងធ្លុះដំបូលត្រូវបុគ្គលិករដ្ឋបាលម្នាក់ស្លាប់ កំពង់ស្ពឺ៖យុវជនម្នាក់ដែលគេស្គាល់ថាជាបុគ្គលិករដ្ឋបាលរបស់ក្រុមហ៊ុនឯកជនមួយបានស្លាប់ដោយសារតែត្រូវដុំថ្មមួយទម្ងន់៥គីឡូក្រាមប៉ើងធ្លុះដំបូលមកចំបោះដៃផុតខាងស្តាំបណ្តាលអោយរងរបួសធ្ងន់ធ្ងរហើយស្លាប់ក្រោយពេលដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីខាងលើនេះកើតឡើងត្រង់ចំណុចក្រុមហ៊ុនកិនថ្ម(យីហោKTH)កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ២០២០ម្សិលមិញ ស្ថិតនៅក្នុងភូមិចាអោក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ មន្ត្រីនគរបាលជំនាញស្រុកឧដុង្គបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈឿន សុភ័ក្រ ភេទប្រុសអាយុ២០ឆ្នាំមានមុខងារជារដ្ឋបាលក្រុមហ៊ុនKTHរស់នៅភូមិព្រះខែឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ប្រភពបានបន្តថាក្រុមហ៊ុនបានបំផ្ទុះថ្មភ្នំដែលមានកំពស់ជាង៧០ម៉ែត្រមានចំងាយពីការិយាល័យរបស់ជនរងគ្រោះជាង១០០ម៉ែត្រ។ ពេលបំផ្ទុះនោះថ្មមួយដុំទម្ងន់ជាង៥គីឡូក្រាមបានធ្លាក់មកចំដំបូល ធ្លាយធ្លាក់មកក្រោមចំជនរងគ្រោះត្រង់បោះដៃផុតខាងស្ដាំដួលសន្លប់ ។ ខាងក្រុមហ៊ុនបានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវ។ ក្រោយកើតហេតុមន្ត្រីជំនាញបានទៅពិនិត្យសពជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវដុំថ្មប៉ើងបុកផ្នែកខាងស្តាំដៃបណ្តាលឱ្យបែកថ្លើមនិងសួត។សពត្រូវបានក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ នៅម៉ោង០៥ម៉៤៥នាទីល្ងាចថ្ងៃដដែល កម្លាំងអធិការដ្ឋានស្រុកបានឃាត់មេការការដ្ឋានម្នាក់ឈ្មោះ ធី វីរៈ (ហៅនាង)ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិដើមផ្តៀក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕  
  • រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសសម្រេចផ្អាកការផ្តល់ទិដ្ឋាការរយៈពេល១ខែ  សម្រាប់ភ្ញៀវបរទេសដែលចង់មកប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយការផ្អាកនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០តទៅ។
  • កម្ពុជារកឃើញវិជ្ជមាន ៤ ករណីបន្ថែមទៀត ធ្វើឲ្យចំនួនកើនដល់ ១០២ ករណី។ បួនករណីបន្ថែមទៀតនេះ សុទ្ធតែជាជនជាតិខ្មែរដែលទើបត្រឡប់មកពីប្រទេសបារាំង  បើតាមក្រសួងសុខាភិបាលនៅថ្ងៃនេះមានពីរករណីដែលបានជាសះស្បើយ មានម្នាក់នៅរាជធានីភ្នំពេញ និងម្នាក់ទៀតនៅខេត្តបន្ទាយមានជ័យ។ ជាសរុបអ្នកជាសះស្បើយមានចំនួន ១៣ នាក់ហើយ។
  • មានវីដេអូរ៖ អ្នកជម្ងឺកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យ២នាក់ ម្នាក់បានជាសះស្បើយត្រឡប់ទៅផ្ទះវិញ និងម្នាក់ទៀតមានសុខភាពល្អធម្មតា ពលរដ្ឋឆ្លងជម្ងឺកូវីដ-១៩ ចំនួន២នាក់នៅខេត្តបន្ទាយមានជ័យ ក្នុងនោះម្នាក់ជាពលរដ្ឋខ្មែរកាន់សាសនាឥស្លាមបានជាសះស្បើយ ត្រូវបានគ្រូពេទ្យអនុញ្ញាតិអោយត្រឡប់ទៅផ្ទះវិញ ហើយនៅល្ងាចថ្ងៃទី២៧ខែ មីនាឆ្នាំ២០២០។ឯអ្នកជម្ងឺជាពលករខ្មែរម្នាក់ទៀត បាននឹងកំពុងមានសុខភាពល្អ។ លោកវ៉ាន់ គឹមសាន្ត អាយុ៤១ឆ្នាំ អ្នកជម្ងឺកូវីត-១៩ ដែលបានជាសះស្បើយបន្ទាប់ពីចូលសម្រាកព្យបាលបំប៉នបីបាច់សុខភាពពីថ្ងៃទី១៦ខែ មីនា ឆ្នាំ២០២០មក។ នៅល្ងាចថ្ងៃទី២៧ខែ មីនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិតកែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្ត លោកចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពជា ជប៉ុនមង្គលបូរី,មន្ត្រីអ្នកពាក់ព័ន្ធនិងសាច់ញាតិមិត្តភ័ក្ត្រជាច្រើនបានទៅអបអរសាទរនិងទទួលជូនដំណើរ ។ លោក វ៉ាន់ គឹមសាន ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ,មន្ត្រីនិងអ្នកគ្រប់គ្នាដែលមិនត្រឹមតែមិនរើសអើងប៉ុណ្ណោះទេ ថែមទាំងឧបត្ថម្ភគាំទ្រយ់ាងកក់ក្តៅថែមទៀតដល់រូបលោក ។ លោកបានលាទាំងក្តីអាល័យពីបន្ទប់ដាច់ដោយឡែកដែលជាទីទទួលពិនិត្យ ព្យបាលជម្ងឺ កូវីដ១៩ (COVID-19 ) ក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន-មង្គលបូរី ហើយបានជិះម៉ូតូធំមួយគ្រឿងម្នាក់ឯងវិលទៅផ្ទះ។ លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យអោយដឹង ថា៖ ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានទទួលអ្នកជម្ងឺកូវីដ១៩ ដំបូងគេចំនួន២នាក់កាលពីថ្ងៃទី១៦ខែមីនា ។ វ៉ាន់ គឹមសាន្ត ពលរដ្ឋខ្មែរកាន់សាសនាឥស្លាមអាយុ៤១ឆ្នាំ […]
  • មានវីដេអូរ៖ អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យសកម្មភាពដាំដុះបន្លែសុវត្ថិភាព របស់ប្រជាកសិករក្នុងភូមិជ្រែង ស្រុកកណ្តៀង និងផ្សព្វផ្សាយណែនាំ ពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ (ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញចុះត្រួតពិនិត្យ សកម្មភាពដាំដុះបន្លែសុវត្ថិភាព តាមបច្ចេកទេសការអនុវត្តន៍កសិកម្មល្អ (GAP) របស់ប្រជាកសិករ ក្នុងភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងផ្សព្វផ្សាយពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងរាតត្បាតទូទាំងសកលលោក ខណៈដែលខេត្តពោធិ៍សាត់នៅពុំទាន់មានករណីនេះនៅឡើយ ក្ដី។ ពិធីនេះ បានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរដែនដី ក្រុមការងារផលិតបន្លែសុវត្ថិភាព និងសហគម ប្រជាកសិករជាច្រើនរូបទៀត។ ឯកឧត្តមបានលើកឡើងថា បន្លែគីមីនៅលើទីផ្សារ គឺគ្មានលំនឹងនោះទេ ថ្ងៃនេះលក់បានថ្លៃ ថ្ងៃស្អែកអាចនឹងធ្លាក់តម្លៃ ដែលធ្វើឱ្យអ្នកផលិតបន្លែតាមមិនទាន់ទីផ្សារនោះឡើយ។ ក៏ប៉ុន្តែបើបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាព ដែលប្រើប្រាស់ជីធម្មជាតិ ទោះបន្លែគេដទៃធ្លាក់ថ្លៃក៏បន្លែសរីរាង្គ ឬបន្លែសុវត្ថិភាព នៅតែរក្សាតម្លៃបានដដែល។ ឯកឧត្តមបានអំពាវនាវ ដល់ប្រជាកសិករឱ្យប្រើប្រាស់ជីធម្មជាតិ សម្រាប់ដំណាំស្រូវ ឬដំណាំរួមផ្សំផ្សេងៗ ដើម្បីទទួលបានទិន្នផលខ្ពស់ និងតម្លៃថ្លៃលើទីផ្សារ។ ជាមួយគ្នានោះ ឯកឧត្តមបានជម្រុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន […]
  • មានវីដេអូរ៖ «សេចក្តីណែនាំស្តីពីការបង្ការ និងទប់ស្កាត់ការរាតត្បាតជម្ងឺ កូវីដ 19 របស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា»
  • យោងតាមឯកសារដែលទូរទស្សន៍អាស៊ីអាគ្នេយ៍ទើបទទួលបាន សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីបានគោរពផ្ញើជូន សម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាដើម្បីស្នើ សុំសម្ដេចប្រធានរដ្ឋសភារៀបចំការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តរបស់រដ្ឋសភា លើការតែងតាំងនិងកែសម្រួលសមាសភាពនៃរាជរដ្ឋាភិបាលដូចមានរាយនាមខាងក្រោម៖
  • មហាសេដ្ឋីកំពូលរបស់ចិន Jack Ma ផ្តល់សម្ភារៈតេស្តរក COVID-19 សម្រាប់ប្រទេសនៅអាស៊ី រួមទាំងកម្ពុជាផង ឯ.ឧ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងយកជំនួយរបស់ មូលិធិជេក ម៉ា និង មូលនិធិ Alibaba ដែលមានឧបករណ៍ធ្វើតេស្តរក COVID-19ចំនួន២ម៉ឺន និងសំភារៈផ្សេងទៀត ប្រគល់ជូនឯកឧត្តមសាស្ត្រាចារ្រ ម៉ម ប៊ុនហេង នៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃស្អែក(២៨ មីនា)។ តាមរយៈការបង្ហោះ សារនៅលើបណ្តាញទ្វីធើកាលពីថ្ងៃទី២១ មីនា ថា អាលីបាបាគ្រុប នឹងបរិច្ចាគសំភារៈបន្ទាន់ ដែលមានម៉ាសចំនួន១លាន៨សែន ឧបករណ៍ធ្វើតេស្ត ចំនួន២១ម៉ឺន ឈុតការពារចំនួន ៣ម៉ឺន៦ពាន់ រួមជាមួយនឹងម៉ាស៊ីនខ្យល់ និងទែម៉ូម៉ែត្រសម្រាប់វាស់កម្ដៅមកកាន់តំបន់អាស៊ី ក្នុងនោះមាន អាហ្គានីស្ថាន បង់ក្លាដែស កម្ពុជា ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និង ស្រីលង្កា។
  • យុទ្ធនាការផ្សព្វផ្សាយ វិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា១៩ (COVID-19) ក្នុងពិធីសំណេះសំណាលនិងផ្តល់ឧបករណ៍សម្រាប់ទប់ស្កាត់ជម្ងឺនេះ ឯ.ឧ ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភានិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិង ឯ.ឧ ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែមិនានេះ បានជួបសំណេះសំណាល និងបើកយុទ្ធនាការផ្សព្វផ្សាយ វិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា១៩ (COVID-19) និងចែកជូនសម្ភារៈបរិក្ខាមួយចំនួន សម្រាប់យកទៅការពារក្នុងពេលបំពេញការងារ នៅសាលារាជធានីភ្នំពេញ។ ឧបករណ៍ដែលត្រូវប្រគល់ជូននេះ រួមមានអាកុល ទែម៉ូម៉ែត្រ សាប៊ូ ខិតប័ណ្ណនិងម៉ាស់ ដោយផ្ដល់ជូនទៅខណ្ឌចំនួន៥ គឺខណ្ឌ ចំការមន ខណ្ឌដូនពេញ ខណ្ឌ៧ មករា ខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងមន្ទីរសុខាភិបាលរាជធានី។ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អំណោយដែលជាឧបករណ៍សម្រាប់ទប់ស្កាត់ វីរុសកូរ៉ូណា១៩នេះ បានមកពីការជួយឧបត្ថម្ភពីវិស័យឯកជននៅក្នុងរាជធានីភ្នំពេញប្រគល់ជូនទៅតាមបណ្តាសង្កាត់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវជំងឺ វីរុសកូរ៉ូណា១៩ ខណៈដែលជំងឺនេះបានកំពុងវាយលុកយ៉ាងខ្លាំងនៅទូទាំងពិភពលោកក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯ.ឧ អភិបាល បានលើកឡើងទៀតថា នេះជាការរួមចំណែករបស់វិស័យឯកជន ដើម្បីចូលរួមទប់ស្កាត់នូវវីរុសកូរ៉ូណា១៩ (COVID-19)នេះទៅតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។ ឯ.ឧ បានមានប្រសាសន៍បន្តទៀតថា កិច្ចការងារ មនុស្សធម៌នេះ កម្ពុជាបានធ្វើឡើងយូរហើយ។ ចំពោះកិច្ចការមនុស្សធម៌ក្នុងកិច្ចការពារនិងទប់ស្កាត់ […]
  • មានវីដេអូរ៖ សម្តេចពិជ័យសេនាទៀ បាញ់៖ ក្រោយគ្រូពេទ្យជំនាញ របស់ចិនមកដល់ សម្ដេច មានជំនឿថា អត្រាឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា នឹងអាចទប់ស្កាត់បាន ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យអ្នកជំនាញ វេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៃកងទ័ពរំដោះប្រជាជនចិន កាលរសៀលថ្ងៃទី២៦ មីនា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ក្រោយពីមិត្តចិន បានបញ្ជូនក្រុមគ្រូពេទ្យជំនាញ ជាច្រើនមកជួយកម្ពុជានោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានជំនឿយ៉ាងមុតមាំថា កម្ពុជា នឹងឆ្លងផុតដំណាក់កាលលំបាកនេះ ជាពិសេសនឹងអាចបង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងពេលខាងមុខដ៏ខ្លីនេះ ។ សម្តេចពិជ័យសេនាបន្តថា៖ នេះជាលើកដំបូង ដែលក្រុមគ្រូពេទ្យកងទ័ពរំដោះប្រជាជនចិន ចេញដំណើរសម្រាប់ជួយបណ្តា ប្រទេសនៅក្នុងពិភពលោក ដូច្នេះកងយោធពលខេមរភូមិន្ទ ត្រូវចងចាំជានិច្ចទុកក្នុង ប្រវត្តិសាស្ត្រសាមគ្គីភាពជាតិ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន តាមពាក្យស្លោកពោលថា «មិត្តល្អស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។ សម្តេចបញ្ជាក់ថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ដោយមានការជួយគាំទ្រ ឧបត្ថម្ភទាំងការហ្វឹកហ្វឺន លើកកម្ពស់ជំនាញបច្ចេកទេស ការផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យ និងដោយមានកិច្ចសហការយ៉ាងជិតស្នីទ្ធ ពីក្រុមគ្រូពេទ្យកងទ័ព រំដោះប្រជាជនចិននាពេលនេះ ក្រុមគ្រូពេទ្យកម្ពុជា នឹងទទួលបានបទពិសោធន៍សម្រាប់បង្ការ ការពារ ទប់ស្កាត់ […]
  • មានវីដេអូរ៖ សមត្ថកិច្ចចម្រុះខេត្តសឹ្ទងត្រែង ចុះពិនិត្យមើលជនអន្តោប្រវេសន៍ នៅក្នុងរោងសិប្បកម្មកែឆ្នៃឈើខ្នាតធំចំនួន២កន្លែងក្រែងមានផ្ទុកវីរុសកូវីត (សឹ្ទងត្រែង)៖ សមត្ថកិច្ចចម្រុះ ចុះពិនិត្យមើលរោងសិប្បកម្មកែឆ្នៃឈើគ្រប់ប្រភេទ ជាលក្ខណៈទ្រង់ទ្រាយធំដ៏ល្បីឈ្មោះ២កន្លែង នៅចំណុចគល់ស្ពានមេគង្គក្នុងភូមិបាចុង សង្កាត់ព្រះបាទ ហើយនិងនៅក្បែរខណ្ឌរដ្ឋបាលព្រៃឈើដែល ស្ថិតនៅភូមិព្រែក សង្កាត់/ ក្រុង/ ខេត្តសឹ្ទង ត្រែង ដោយមានការសម្របសម្រួលព្រះរាជអាជ្ញាខេត្តផងដែរ។ អភិបាលក្រុងសឹ្ទងត្រែង លោក សាយ កុសល បានប្រាប់ភ្នាក់ងារ SEATV តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៧ ខែ មីនាថា ការចុះពិនិត្យមើលនៅតាមរោងសិប្បកម្មកែឆ្នៃឈើខ្នាតធំ ចំនួន២កន្លែងនេះគឺបានធ្វើការត្រួតពិនិត្យទៅលើជនអន្តោប្រវេសន៍ ខ្លាចក្រែងមានមេរោគ កូវីដ១៩.ហើយនិងធ្វើតេស្តរកសារធាតុញៀន ព្រមទាំងពិនិត្យមើលច្បាប់ ធ្វើអាជីវកម្មកែឆ្នៃឈើគ្រប់ប្រភេទ។ ត្រង់គេមិនឲ្យអ្នកសាព័ត៌មានចូលយ៉ាងណានោះ គឺបទបញ្ជាពីព្រះរាជអាជ្ញា គឺមិនឲ្យចូលទេពីព្រោះរោងសិប្បកម្មកែឆ្នៃឈើទាំងពីរកន្លែងនេះ គេមានច្បាប់ទំលាប់ត្រឹមត្រូវអស់ហើយ ។ លោកបានបញ្ជាក់ថា ការចុះត្រួតពិនិត្យមើលតាមរោងសិប្បកម្មកែឆ្នៃឈើគឺគ្រាន់តែចុះត្រួតពិនិត្យមើលពលករបរទេស ខ្លាចក្រែងមានជម្ងឺកូវីដ១៩.ហើយនិងធ្វើតេស្តរកសារធាតុញៀន ព្រមទាំងត្រួតពិនិត្យមើលច្បាប់ ធ្វើអាជីវកម្មកែឆ្នៃឈើនេះ តើមានច្បាប់ត្រឹមត្រូវដែរឬទេ ។ បន្ទាប់ពីពិនិត្យឃើញថាមានច្បាប់ត្រឹមត្រូវហើយ រួចក៏ដកកម្លាំងសមត្ថកិច្ចចេញមកក្រៅវិញ ។ ជុំវិញរឿងនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសឹ្ទងត្រែង លោក អន ចាន់សុជាតិ បានបា្រប់ភ្នាក់ងារ SEATV តាមរយៈទូរស័ព្ទ បានឲ្យដឹងថា រោងសិប្បកម្មកែឆ្នៃឈើ ដែលព្រះរាជអាជ្ញាខេត្ត […]
  • មានវីដេអូរ៖ អាជ្ញាធរខេត្តសឹ្ទងត្រែង សម្រេចជ្រើសរើសយកទីតាំង ចំនួន៣បន្ថែមទៀត សម្រាប់ត្រៀ មពិនិត្យ ថែទាំ និងព្យាបាយជំម្ងឺកូវីដ១៩ ! (ខេត្តស្ទឹងត្រែង)៖ អាជ្ញាធរខេត្តស្ទឺងត្រែងបានសម្រេចយកទីតាំងចំនួន៣កន្លែងបន្ថែមទៀត គឺទីតាំងទី១នៅ អគារមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង ចំនួន៣០បន្ទប់ ទីតាំងទី២ នៅសណ្ឋាគារសេកុងស្តារ មានចំនួន៣៣បន្ទប់ និងទីតាំងទី៣ នៅសាលាពេទ្យភូមិភាគខេត្តស្ទឹងត្រែងចំនួន១២បន្ទប់ដើម្បីត្រៀមពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ-១៩, ក្នុងករណីបើមានការផ្ទុះឡើងនៅក្នុងខេត្តនេះ។ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន រំលឹកចំពោះប្រធានមន្ទីរសុខាភិបាលខេត្តថា ក្នុងករណីសង្ស័យថាមានជំម្ងឺកូវីដ១៩គឺត្រូវយកមកសំរាក និងពិនិត្យនៅទីតាំងទាំង៣ខាងលើនេះ ដាច់ដោយឡែក ព្រោះការពារកុំឲ្យមានការចម្លងទៅអ្នកសម្រាកនៅឯមន្ទីរពេទ្យបង្អែក ខេត្ត។ ឯ.ឧ អភិបាលខេត្តបានបន្ថែមថា ត្រូវមានកម្លាំងនគរបាល រឺកម្លាំងអាវុធហត្ថនៅការពារជុំវិញបរិវេណ នៃទីតាំងទាំង៣ដើម្បីកុំឲ្យអ្នកសំរាកពិនិត្យចេញចូល វាអាចងាយរងគ្រោះដល់អ្នកដទៃ ខណៈគាត់ចេញពីបរិវេណទីតាំងពិនិត្យថែទាំ។ នាយករដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានប្រាប់ភ្នាក់ងារ SEA TV តាមរយៈទូរស័ព្ទថា ទីតាំងទាំងអស់កំពុងបំពាក់ បរិក្ខាពេទ្យដើម្បីឲ្យបានរួចរាល់ ឆាប់បំផុត ព្រោះថាស្ថិតិពលករ ដែលមកពីបរទេសមានចំនួនជាង២០នាក់ហើយ មកកាន់ខេត្តស្ទឹងត្រែង បើគិតត្រឹមថ្ងៃទី២៥ មីនា។ ហើយបាននាំមកពិនិត្យនៅមន្ទីរពេទ្យបានចំនួន៥នាក់ហើយដោយពុំឃើញមានផ្ទុកវីរុសកូវីដ-១៩នោះទេ ។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តសឹ្ទងត្រែង នៅមិនទាន់មានអ្នកឆ្លងជំងឺកូវីដ១៩ នៅឡើយទេ ៕ […]
  • មានវីដេអូរ៖ បិទផ្សារមិនឲ្យលក់ដូរពេញមួយថ្ងៃ ព្រោះលាងសំអាតធ្វើអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩នៅស្រុកមោងឬស្សី បាត់ដំបងៈអាជ្ញាធរមួលដ្ឋានបិទផ្សារស្រុកមោងឬស្សីមិនឲ្យលក់ដូរពេញមួយថ្ងៃ បានធ្វើការលាងសំអាតធ្វើ អនាម័យ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ដែលបានរកឃើញជាបន្តបន្ទាប់និងធ្វើឲ្យពិភពលោកមានការព្រួយបារម្ភ។ ការធ្វើអនាម័យលាងសំអាតផ្សារមោងឫស្សីនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ខែមិនាឆ្នាំ២០២០។ លោក ទេព ហន អភិបាលស្រុកមោងឫស្សី មានប្រសាសន៍ថាដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ រដ្ឋបាលស្រុកមោងឬស្សីនិងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បានចុះផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺកូវីដ ១៩នេះ នៅទូទាំងភូមិឃុំ រួមទាំងចុះស្រង់ស្ថិតិពលករខ្មែរ ទើបត្រឡប់ពីក្រៅប្រទេស ពិសេសមកពីថៃ ពន្យល់ពួកគេឲ្យយល់ដឹងពីវិធីបង្ការនិងដាក់ខ្លួនដាច់ដោយឡែកពីក្រុមគ្រួសារមួយរយៈពេល។ អាជ្ញាធរស្រុកក៏បានធ្វើការលាងសម្អាតតាមផ្លូវនិងបិទផ្សារដែលការបិទនេះ មិនមានន័យថាបិទរហូតនោះទេគឺបិទដើម្បីលាងសម្អាតតែមួយថ្ងៃប៉ុណ្ណោះ ។ ក្រុមអាជីវករ បានចូលរួមសហការនិងសម្ដែងការគាំទ្រ ព្រោះពួកគាត់ក៏ចង់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ផងដែរ ។ ពលរដ្ឋនិងអាជីវករ បាននិយាយថាពួកគាត់ពុំសូវមានការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩នោះទេ ព្រោះបានអនុវត្តតាមការណែរនាំរបស់ក្រសួងសុខាភិបាល ក្នុងការធ្វើអនាម័យខ្លួនឯង មិនឲ្យឆ្លងជំងឺនេះហើយឃើញអាជ្ញាធរ ខេត្ត បានចុះផ្សព្វផ្សាយយ៉ាងផុលផុស ពីការទប់ស្កាត់និងបង្ការផងដែរ។ គួរបញ្ជាក់ផងដែរថាបើគិតត្រឹមថ្ងៃទី២៦ខែមិនាឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ នៅទូទាំងប្រទេសចំនួន ៩៨នាក់និងបានព្យាបាលជាសះស្បើយចំនួន ១១នាក់ ខណៈខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺនេះចំនួន ៨នាក់និងជាសះស្បើយចំនួន២នាក់ ៕
  • មានវីដេអូរ៖ ក្លឹបវិសាខាអនុញ្ញាតឲ្យថ្នាលបន្តការហ្វឹកហាត់នៅក្នុង ខណៈបរិវេណក្លឹបទាំងមូលបាញ់ថ្នាំសំអាតមេរោគ

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)