ថ្ងៃ ពុធ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រដ្ឋសភាជាតិ បើកកិច្ចប្រជុំពិនិត្យលើសេចក្តីស្នើកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ព្រឹកនេះ រដ្ឋសភាជាតិ បានដំណើរការនៃសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។   តាមការគ្រោងទុក បន្ទាប់ពីបញ្ចប់សម័យប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភាផងដែរ។   សម័យប្រជុំនេះ បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្ញើបញ្ជីឈ្មោះសមាសភាពរាជរដ្ឋាភិបាលមួយចំនួន ដែលត្រូវផ្លាស់ប្តូរថ្មីទៅកាន់រដ្ឋសភា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ដើម្បីសុំការផ្តល់សេចក្តីទុកចិត្តពីសមាជិកសភា។   កន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហើបអំពីការកែសម្រួលគណៈរដ្ឋមន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរសមាសភាពនេះ គឺជារឿងធម្មតានៃការដឹកនាំរបស់រដ្ឋនីមួយៗ។   សូមជម្រាបថា សមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ នេះ មានឧបនាយករដ្ឋមន្ត្រី ១០រូប ទេសរដ្ឋមន្ត្រី ១៧រូប និងរដ្ឋមន្ត្រី ២៩រូប។ សមាសភាពរដ្ឋមន្ត្រីមួយចំនួន មានតួនាទីជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីផងដែរ៕  
  • មន្ទីរពេទ្យមិត្តភាពខេត្ត កម្ពុជា ជប៉ុន មង្គលបូរីបានអនុញ្ញាតឲ្យអ្នកជំងឺជាសះស្បើយពីវីរុស Covid-19ម្នាក់ទៀតចេញទៅផ្ទះវិញហើយ មន្ទីរពេទ្យមិត្តភាពខេត្តកម្ពុជា-ជប៉ុន ស្រុកមង្គលបូរីបានអនុញ្ញាតឲ្យអ្នកជំងឺជាសះស្បើយពីវីរុស កូវីដ១៩ ម្នាក់នាក់ទៀតហើយបានចេញមកដល់ផ្ទះវិញ នៅល្ងាច ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២០ អមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត កែវសុភ័ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។ អ្នកជម្ងឺដែលបានជាសះស្បើយគឺឈ្មោះគឹម ចិត្រា ប្រុសអាយុ៤២ ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យគាត់មានសមាជិក៧នាក់។ ក្រុមគ្រូពេទ្យ បានរកឃើញលទ្ធផលចុងក្រោយអវិជ្ជមានកូវីដ១៩ ឥឡូវគាត់មានសុខភាពល្អវិញហើយលោកគ្រូពេទ្យបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិលត្រឡប់មកដល់ផ្ទះវិញហើយ។ ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិតកែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្ត លោកចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពជា ជប៉ុន ស្រុកមង្គលបូរីនិងមន្ត្រីអ្នកពាក់ព័ន្ធ សាច់ញាតិមិត្តជាច្រើនបានទៅអបអរសាទរនិងជូនដំណើរលោកគឹម ចិត្រាដែលជាអ្នកជម្ងឺកូវីត១៩ ដែលបានជាសះស្បើយបន្ទាប់ពីចូលសម្រាកព្យបាល បំប៉នសុខភាពពីថ្ងៃទី១៦ខែមីនាកន្លងមក ។ ក្នុងនោះអ្នកជម្ងឺបានទទួលការលួងចិត្តពីអាជ្ញាធរខេត្ត ហើយក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដល់មន្ត្រីនិងអ្នកគ្រប់គ្នាដែលមិនត្រឹមតែមិនរើសអើងប៉ុណ្ណោះទេ ថែមទាំងឧបត្ថម្ភគាំទ្រយ៉ាងកក់ក្តៅថែមទៀតផង។ គាត់បានលាទាំងក្តីអាល័យពីបន្ទប់ដាច់ដោយឡែកដែលជាទីទទួលពិនិត្យព្យបាលជម្ងឺកូវីដ១៩ ក្នុងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបូរី ហើយជិះរថយន្តអមទៅដោយលោកអភិបាលខេត្តវិលមកផ្ទះវិញ។ […]
  • អ្នកជំងឺ COVID-19 ជាង៨០០នាក់ថែមទៀតស្លាប់នៅប្រទេសអេស៉្បាញធ្វើឲ្យតួលេខអ្នកបាត់បង់ជីវិតសរុប៦,៥២៨នាក់ (ម៉ាឌ្រីដ)៖ សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ នេះបានផ្សាយថាក្រសួងសុខាភិបាលអេស៉្បាញ បានឲ្យដឹងថា អ្នកជំងឺ COVID-19 ៨៣៨នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិតសរុបបន្តកើនដល់៦,៥២៨នាក់ នៅក្នុងប្រទេសរបស់ខ្លួន។ ចំណែកឯតួលេខអ្នកឆ្លងនៅអេស៉្បាញវិញក៏បានកើនឡើងពី៧២,២៤៨នាក់ ដល់៧៨,៧៩៧នាក់ផងដែរ។ បើគិតពីចំនួនអ្នកឆ្លង គឺអេស៉្បាញស្ថិតនៅលេខ៤ តែបើគិតពីតួលេខអ្នកស្លាប់គឺលេខ២បន្ទាប់ពីអ៉ីតាលី ខណៈចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអ៉ីតាលីបានកើនដល់ជាង១ម៉ឺននាក់ហើយ។ គួរជម្រាបថា កាលពីយប់ថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez បានប្រកាសដាក់ចេញវិធានការ ថែមទៀតដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 ដោយតម្រូវឲ្យអ្នកធ្វើការងារ ដែលត្រូវចាត់ទុកថាមិនមានភាពចាំបាច់ ត្រូវស្នាក់នៅក្នុងផ្ទះរយៈពេល២សប្តាហ៍។ ពួកគេទាំងនោះនឹងទទួលបានប្រាក់ខែធម្មតា ប៉ុន្តែត្រូវធ្វើការសងម៉ោងវិញនាពេលក្រោយ។ វិធានការនេះនឹងចាប់អនុវត្តពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៩ ខែមេសា។ កន្លងទៅនេះ សាលារៀន រង្គសាល ភោជនីយដ្ឋាន និងហាងលក់ទំនិញពុំសូវសំខាន់ ត្រូវបានបិទទ្វារនៅទូទាំងប្រទេសអេស៉្បាញ តាំងតែពីថ្ងៃទី១៤ ខែមីនា ហើយប្រជាជនភាគច្រើនក៏ត្រូវបានជំរុញឲ្យនៅផ្ទះផងដែរ៕
  • អ្នកនាំពាក្យ ច្រានចោលសារសំឡេងដែលចែកចាយថា នឹងមានការបិទទីក្រុងនៅភ្នំពេញ និងនៅខេត្តព្រះសីហនុ (ភ្នំពេញ)៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី និងអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រកាសច្រានចោលនូវសារសំឡេង ដែលកំពុងចែកចាយតាម Messenger និងគ្រុប Social Media មួយចំនួនទៀត ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយ នៅថ្ងៃអាទិត្យ ទី២៩ ខែមីនានេះថា នឹងមានការបិទទីក្រុងនៅភ្នំពេញ និងបិទខេត្តព្រះសីហនុ។ សារជាសំឡេងទាំងនោះ ត្រូវបានអ្នកនាំពាក្យ ចាត់ទុកថា ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គមតែប៉ុណ្ណោះ និងក៏ជាចេតនាធ្វើអោយមានការសំរុកទិញទំនិញមកស្តុកបម្រុងទុកដែលនាំអោយជនឆ្លៀតឱកាសឡើងតំលៃថ្លៃផងដែរ។ ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវជនរួមជាតិទាំងអស់ មេត្តាកុំជឿ និងកុំបន្តចែកចាយ នាំមានការយល់ច្រឡំដល់ប្រជាពលរដ្ឋដទៃទៀត ហើយចូលរួមទប់ស្កាត់ការចរាចរព័ត៌មានអកុសលទាំងនេះ ដោយសហការផ្តល់អត្តសញ្ញាណជនល្មើស ឈានដល់ការឃាត់ខ្លួន មកផ្តន្ទាទោសតាមច្បាប់៕
  • នៅប៉ោយប៉ែត គ្មានអ្នកស្លាប់ដោយសារ វីរុសកូវីដ ១៩ ដូចពាក្យចចាមអារ៉ាមនោះទេ រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបដិសេធចំពោះពាក្យចចាមអារ៉ាម ដែលថា មានពលរដ្ឋនៅក្រុងប៉ោយប៉ែត ចំនួន ២៣នាក់បានស្លាប់ បន្ទាប់ពីយកសំណាកទៅពិនិត្យឃើញឆ្លងមេរោគកូវីដ១៩។ អាជ្ញាធរ បានចាត់ទុកការផ្សព្វផ្សាយពីករណីនេះ ថា ជាចេតនាប្រឌិតព័ត៌មាន ដើម្បីបំផុសឲ្យមានភាពវឹកវរក្នុងសង្គម និងអំពាវនាវដល់សមត្ថកិច្ចឲ្យចាត់វិធានការលើក្រុមជននោះផងដែរ។ ដើម្បីបញ្ជាក់ការពិតឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះថា តាមពិតដោយមានការសង្ស័យលើប្រជាពលរដ្ឋចំនួន ២៣នាក់ ហើយបានយកសំណាកទៅវិទ្យាស្ថានប៉ាស្ទ័រ នារាជធានីភ្នំពេញ គឺលទ្ធផលមាន ១នាក់វិជ្ជមានដែលកំពុងទទួលការព្យាបាល និង២២នាក់អវិជ្ជមាន តែគ្មានករណីស្លាប់ដោយសារជំងឺ កូវីដ ១៩ ដូចពាក្យចចាមអារ៉ាមនោះទេ៕
  • ឆ្លងចរន្តអគ្គិសនីបង្កអគ្គីភ័យបឆាបឆេះរោងចក្រផលិតក្តារបន្ទះ ខេត្តកំពង់ចាម: គ្រោះអគ្គីភ័យបានឆាបឆេះកើតជាអណ្ដាតភ្លើងក្រហមច្រាលទៅលើអាកាស ចេញពីរោងចក្រផលិតក្តារបន្ទះ មានទីតាំងស្ថិតនៅជិតភ្នំប្រុសភ្នំស្រី។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៨ មីនា ២០២០ នៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ។ អគ្គីភ័យនេះរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ១និ៣៥នាទីយប់ រំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី ២៩មីនា ដែលប្រតិបត្តិការនេះចំណាយអស់រយ:ពេលជាង ៣ម៉ោង ។ សរុបរថយន្តពន្លត់អគ្គីភ័យដែលប្រើប្រាស់ក្នុងប្រតិបត្តិការនេះគឺមានចំនួន ១១គ្រឿង ប្រើប្រាស់ទឹកអស់ ៣១សឺទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គីភ័យ, កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម សរុបរួម ១៥០នាក់ ។ តាមការសាកសួរព័ត៌មានពីអ្នកបម្រើការងារក្នុងរោងចក្រដើមហេតុនៃអគី្គភ័យ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ត្រង់ចំណុចកន្លែងធ្វើពូកផ្នែកកណ្ដាលនៃផ្ទៃរោង ចក្រ។ បើតាមលោកវរសេនីយ៍ឯក ប៉ាន ដន រហូតមកដល់ព្រឹកភ្លឺច្បាស់ថ្ងៃទី២៩មីនា ត្រូវបានតំណាងរោងចក្របានបញ្ជាក់ពីទំហំនៃការខូចខាតដោយគ្រោះអគ្គីភ័យខាងលើនេះ មានទំហំប្រមាណជាង២ម៉ឺនដុល្លារ៕  
  • នាល្ងាចថ្ងៃនេះ អ្នកផ្ទុកជំងឺ Covid-19 ម្នាក់ទៀត ដែលជាសះស្បើយ បានចេញពីមន្ទីរពេទ្យនៅខេត្តបន្ទាយមានជ័យ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែមីនានេះ ថា បុរសជនជាតិខ្មែរម្នាក់ទៀត ដែលមានជំងឺឆ្លង COVID-19 បានជាសះស្បើយជាធម្មតាវិញហើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យវិលឡប់ទៅជួបជុំក្រុមគ្រួសារវិញ ហើយនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះ។   បុរសដែលជាសះស្បើយពីជំងឺ កូវីដ១៩ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បុរសរូបនេះ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន ក្នុងខេត្តបន្ទាយមានជ័យ ក្រោយពីឆ្លងជំងឺ COVID-19 មកពីប្រទេសថៃ៕
  • នៅប៉ោយប៉ែត គ្មានអ្នកស្លាប់ដោយសារ វីរុសកូវីដ ១៩ ដូចពាក្យចចាមអារ៉ាមនោះទេ រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបដិសេធចំពោះពាក្យចចាមអារ៉ាម ដែលថា មានពលរដ្ឋនៅក្រុងប៉ោយប៉ែត ចំនួន ២៣នាក់បានស្លាប់ បន្ទាប់ពីយកសំណាកទៅពិនិត្យឃើញឆ្លងមេរោគកូវីដ១៩។ អាជ្ញាធរ បានចាត់ទុកការផ្សព្វផ្សាយពីករណីនេះ ថា ជាចេតនាប្រឌិតព័ត៌មាន ដើម្បីបំផុសឲ្យមានភាពវឹកវរក្នុងសង្គម និងអំពាវនាវដល់សមត្ថកិច្ចឲ្យចាត់វិធានការលើក្រុមជននោះផងដែរ។   ដើម្បីបញ្ជាក់ការពិតឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះថា តាមពិតដោយមានការសង្ស័យលើប្រជាពលរដ្ឋចំនួន ២៣នាក់ ហើយបានយកសំណាកទៅវិទ្យាស្ថានប៉ាស្ទ័រ នារាជធានីភ្នំពេញ គឺលទ្ធផលមាន ១នាក់វិជ្ជមានដែលកំពុងទទួលការព្យាបាល និង២២នាក់អវិជ្ជមាន តែគ្មានករណីស្លាប់ដោយសារជំងឺ កូវីដ ១៩ ដូចពាក្យចចាមអារ៉ាមនោះទេ៕
  • សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យចាប់ខ្លួនអ្នកដែលលក់ឧបករណ៍រកCOVID19ជាបន្ទាន់ ព្រោះគ្មានការបញ្ជាក់ពីអង្គការសុខភាពពិភពលោកឡើយ។ តាមសម្ដេចតេជោដំណាក់កាលនេះ មិនមែនជាដំណាក់កាលអប់រំទៀតឡើយ សម្ដេចតេជោក៏បញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញពិនិត្យមើលអ្នកប្រកាសលក់តាមអនឡាញឧបករណ៍ធ្វើតេស្តរកCOVID19។
  • មានវីដេអូរ៖ មន្ទីអភិវឌ្ឍន៍ជនបទសហការជាមួយអាជ្ញាធរឃុំក្រោលគោ ចុះផ្សព្វផ្សាយតាមឧឃោសនាសព្ទនិងចែកខិតប័ណ្ណ ណែនាំដល់ប្រជាពលរដ្ឋអំពីការទប់ស្កាត់ការរីករាលដាល ជំងឺកូវិដ19ដល់ប្រជាពលរដ្ឋទូទាំងស្រុកស្វាយជ្រុំ មេឃុំក្រោលគោ លោក ភោគ វណ្ណថន បានអោយដឹងថានារសៀលថ្ងៃទី28-29ខែមីនា ឆ្នាំ 2020លោកព្រម អាជ្ញាធរឃុំក្រោលគោ សហការជាមួយមន្រ្តីខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងក្រោមជំនួយរបស់អង្គការ UNICEF បានចុះផ្សព្វផ្សាយតាមឧឃោសនាសព្ទជាពីរលើកស្មើ13ភូមិការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺCovid.19និងចុះបិទខិតប័ណ្ណពីវិធានការពារជំងឺCovid.19 និងបានចែកលិខិតប័ណ្ណចំនួន130ផ្ទាំង ផ្តល់សាប៊ូ លាងដៃ 431ដុំ ដល់ប្រជាពលរដ្ឋនិងលោកមេភូមិ អនុភូមិជំនួយការភូមិ ទូទាំងឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ លោកបន្តទៀតថារយះពេល2ថ្ងៃក្នុងការឃោសនាអប់រំផ្សព្វផ្សាយ ព្រមទាំងចែកលិខិតបណ្ណ័ និងសម្ភារះសម្អាត អនាម័យ ដល់ប្រជាពលរដ្ឋក្នុងឃុំក្រោលគោ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ដែលជាជំងឺឆ្លងដ៏កាចសាហាវបំផុត និងសម្លាប់ប្រជាជនរាប់ម៉ឺននាក់ទូទាំងសកលលោក ។  
  • ព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ដល់នាយនគរបាលក្រសួងមហាផ្ទៃចំនួន៣រូប ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ដល់នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្នុងក្របខណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ចំនួន ៣រូប។   ក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០​ របស់ព្រះករុណា ព្រះមហាក្សត្រ បានចែងត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ដល់នាយនគរបាលក្រសួងមហាផ្ទៃ ចំនួន ៣រូប រួមមាន ៖ * ក ៖ ឋានន្ដរស័ក្ដិ ឧត្ដមសេនីយ៍ឯក ៖ ១៖ ឧត្ដមសេនីយ៍ទោ អ៊ឹម ប្រណិត អត្ដលេខ ៧៩៣៣៣។ * ខ៖ ឋានន្ដរស័ក្ដិ ឧត្ដមសេនីយ៍ទោ ៖ ១៖ ឧត្ដមសេនីយ៍ត្រី ជា ចាន់មុនី អត្ដលេខ០៥៣៥៩។ ២៖ ឧត្ដមសេនីយ៍ត្រី សុខ ប្រាំង អត្ដលេខ ៣២១១៨៕
  • ឯ.ឧ.ទេសសរដ្ឋមន្រ្តី គន់ គីម ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកអន្លង់វែង ឧត្តរមានជ័យ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នេះ បានដឹកនាំក្រុមការងារចម្រុះនាំយកអំណោយទៅផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៦គ្រួសារ នៅឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។   ក្នុងឱកាសនោះ ឯកឧត្តម គន់ គីម បានក្រើនរំលឹកដល់អាជ្ញាធរនៅមូលដ្ឋាន អោយយកចិត្តទុកដាក់ និងផ្តល់បច្ចេកទេសផ្សេងៗ សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតជូនប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការប្រកបរបរដាំដុះ ចិញ្ចឹមសត្វ ជាដើម ជាពិសេស មន្រ្តីជំនាញបច្ចេកទេសផ្នែកកសិកម្ម ត្រូវចុះផ្សព្វផ្សាយ និងបង្ហាត់បង្ហាញពីបច្ចេកទេសផ្សេៗនៃការដាំដុះ ព្រមទាំងចេះសម្របសម្រួលរកទីផ្សារសម្រាប់លក់កសិផលជូនប្រជាពលរដ្ឋផងដែរ។   សូមបញ្ជាក់ថា អំណោយដែល ឯកឧត្តមទេសរដ្ឋមន្រ្តីនាំយកទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំង៦គ្រួសារ នៅថ្ងៃនេះ រួមមាន ក្នុងមួយគ្រួសាទទួលបានរអង្ករ៤០គីឡូក្រាម មី១កេះ ត្រីខ ២យួរ ទឹត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករសរ១គីឡូក្រាម ឆៃប៉ូវ១គីឡូក្រាម សាប៊ូ២ដុំ និងក្រមា១ ៕
  • ឃាត់ខ្លួនបុរសស្ត្រីជាប្តីប្រពន្ធពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន នៅក្រុងបានលុង ខេត្តរតនគីរី ៖ កម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅវេលាម៉ោង ១៣ ៖ ៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០បានចុះឃាត់ខ្លួនជាក់ស្តែងករណី បុរសស្ត្រីជាប្តីប្រពន្ធខណៈកំពុងចែកចាយ រក្សារទុកនូវសារធាតុញៀន នៅចំណុចភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី។   លោករសេនីយត្រី ហៃ វណ្ណារ៉ា មេបញ្ជាកាកងរាជអាវុធហាត់ក្រុងបានលុង បានឲ្យដឹងថា ជនសង្ស័យជាប្ដីឈ្មោះ ហេង ប៊ុនថន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករជៀជ័រកៅស៊ូ។   – ប្រពន្ធឈ្មោះ ដុំ ណារី អាយុ ៣១ឆ្នាំជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ។ +ចំណែកសម្ភារៈដកហូតបានរួមមាន ៖ ម៉្សៅក្រាមពណ៌ស ថ្លា ១១ កញ្ចប់ ស្មើនឹង ៨,៨៨ ក្រាម ។ . ម៉ូតូ២គ្រឿង ទូរស័ព្ទ៣គ្រឿង ប្រាក់រៀល ២.០០០រៀល […]
  • អូស្ត្រាលី ត្រៀមធ្វើតេស្ដ ទ្រង់ទ្រាយធំលើវ៉ាក់សាំងប្រឆាំងជម្ងឺរបេងដើម្បីឲ្យដឹងថា វាអាចទប់ ទល់នឹងជម្ងឺ COVID-19 បានឬទេ ក្រុមអ្នកប្រាជ្ញផ្នែកស្រាវជ្រាវជម្ងឺឆ្លងរបស់ប្រទេសអូស្ត្រាលី បាននិងកំពុងរៀបចំការធ្វើតេស្ដ ទ្រង់ទ្រាយធំមួយលើក្រុមមនុស្ស ដើម្បីពិនិត្យថា តើវ៉ាក់សាំងដែលគេប្រើប្រាស់អស់រយៈពេល រាប់ទសវត្សរ៍មកនេះ ដើម្បីបង្ការ និងប្រឆាំងមេរោគជម្ងឺរបេង(BT)ឈ្មោះ BCG អាចការពារបុគ្គលិកសុខាភិបាល ពីជម្ងឺឆ្លងរាតត្បាតសកលCOVID-19 បានឬទេ។នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA កាលពីព្រឹកថ្ងៃសុក្រទី២៧ មីនា ឆ្នាំ២០២០ ម្សិលម៉ិញនេះ។ បើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃសុក្រនេះ ដោយក្រុមអ្នកស្រាវជ្រាវអូស្ត្រាលី មកពីវិទ្យាស្ថានស្រាវជ្រាវកុមារមើដុក (Murdoch Children) មានមូលដ្នានក្នុងទីក្រុង មែលប៊ន (Melbourne) ការធ្វើតេស្តសាកល្បងលើវ៉ាក់សាំង BCG នឹងត្រូវអនុវត្តជាមួយបុគ្គលិកសុខាភិបាល ៤.០០០នាក់តាមមន្ទីរពេទ្យជាច្រើន នៅក្នុងប្រទេសអូស្ត្រាលី ក្នុងគោលបំណងកំណត់ថា តើវ៉ាក់សាំងនេះអាចប្រយុទ្ធប្រឆាំង ឬកាត់បន្ថយរោគសញ្ញា COVID-19 បានដែរឬក៏យ៉ាងណា។ សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា «BCG ត្រូវបានគេអភិវឌ្ឍដោយវត្ថុបំណងដើម ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ-ជំងឺរបេង ហើយវានៅតែបន្តជួយដល់ទារក ១៣០លាននាក់ជារៀងរាល់ឆ្នាំ ក្នុងវត្ថុបំណងដូចគ្នានេះ ព្រោះវ៉ាក់សាំង BCG ក៏មានសមត្ថភាពបង្កើន និងជំរុញប្រព័ន្ធភាពសាំជួរមុខរបស់មនុស្សផងដែរ ដើម្បីឆ្លើយតបយ៉ាងខ្លាំងក្លាទៅនឹងមេរោគ… ដូច្នេះយើងសង្ឃឹមថា យើងអាចនឹងបានឃើញវ៉ាក់សាំងនេះ ជួយកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងរនៃជំងឺ COVID-19 នៅក្នុងខ្លួនបុគ្គលិកសុខាភិបាល […]
  • ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រំលឹកហើយគ្រឹះស្ថានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន យកចិត្តទុកដាក់ និងបង្កើនវិធានការការពារទប់ស្កាត់កូវីដ19

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)