ព័ត៌មានថ្មី
- រដ្ឋសភាបានបោះឆ្នោតគំាទ្រលើការតែងតំាងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានបោះឆ្នោតគំាទ្រជាឯកច្ឆន្ទលើការតែងតំាងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ សម័យប្រជុំរដ្ឋសភា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបោះឆ្នោតតែងតំាង ទេសរដ្ឋមន្រ្តី មាន៖ ១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី ២-ឯកឧត្តម ហ៊ឹម ឆែម ជាទេសរដ្ឋមន្រ្តី (ទទួលបន្ទុកបេសកកម្មពិសេស) ៣-ឯកឧត្តម អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្រ្តី(ទទួលបន្ទុកបេសកកម្មពិសេស) ៤-ឯកឧត្តម ត្រំា អ៊ីវតឹក ជាទេសរដ្ឋមន្រ្តី (ទទួលបន្ទុកបេសកកម្មពិសេស) ៥-ឯកឧត្តម ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្រ្តី (ទទួលបន្ទុកបេសកកម្មពិសេស) ចំណែកការកែសម្រួល និងតែងតំាងសមាសភាពរដ្ឋមន្រ្តី មាន៖ ១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ […]
- សម្តេចពិជ័យសេនា ទៀ បាញ់ បិទសមយុទ្ធនាគមាស២០២០ រវាងចិន និង ខភម នៅលើទឹកដីស្រុកជុំគីរី ខេត្តកំពត (កំពត)÷ លំហាត់សមយុទ្ធយោធារវាងកងយោធពលខេមរភូមិន្ទ នឹងកងទ័ពរំដោះប្រជាជនចិន ដែលបានរៀបចំធ្វើឡើងនៅរៀងរាល់១ឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាង ខ ភ ម ជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍នៃការធ្វើលំហាត់រួមគ្នា លើកិច្ចការមនុស្សធ៌ម ការជួយសង្គ្រោះគ្រោះមហន្នរាយ ការប្រឆាំងភារវកម្ម ការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងគ្រប់ប្រភេទទ័ព ស្រមតាមកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដែលមានឈ្មោះថាៈ ( សមយុទ្ធនាគមាស២០២០ ) លើប្រធានបទៈ ( រួមគ្នាប្រឆាំងភារវកម្ម នឹងការងារមនុស្សធ៌ម ) បានបញ្ចប់វគ្គហ្វឹកហ្វឺនសមយុទ្ធរបស់ខ្លួន ប្រកបដោយលទ្ធផលជោគជ័យ នៅលើទីលានបាញ់គ្រាប់ពិត តេជោសែន ជុំគិរី នៃសាលាហ្វឹកហ្វឺនបាញ់គ្រាប់ពិត របស់កងពលតូចលេខ៧០ ស្ថិតក្នុងភូមិសាស្ត្រ តំបន់វាលចំបក់ ប្រជុំជួរភ្នំព្រះ ក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត កាលពីព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០នេះ ។ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ មេបញ្ជាការនៃ ខ ភ ម […]
- បង្ក្រាបរថយន្តបែនលួចដឹកឈើប្រណិតជាច្រើនម៉ែត្រគូបនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៖រថយន្តបែនធ្លាប់តែ ដឹកខ្សាច់និងដឹកដី មួយគ្រឿងត្រូវបានសមត្ថកិច្ចឃាត់ពិនិត្យស្រាប់តែរកឃើញឈើប្រណិតជាច្រើនម៉ែត្រគូបទៅវិញសង្ស័យក្រុមឈ្មួញចាស់ៗប្រើរូបភាពបំភ័ន្តភ្នែកសមត្ថកិច្ច។ ការបង្ក្រាបរថយន្តដឹកឈើខាងលើនេះធ្វើឡើងកាលពីរំលងអាធ្រត្រថ្ងៃទី២៩ខែមីនាឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៤៤ នៅចំណុចភូមិក្រាំងពង្រ ឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ លោកវរសេនីយ៍ទោ ហេង សម្រេច នាយការិយាល័យប្រឆាំបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថាបន្ទាប់ពីទទួលបទបញ្ជាពីលោកស្នងការនគរបាលខេត្តកំពង់ស្ពឺឲ្យស្រាវជ្រាវនិងបង្ក្រាបរាល់បទល្មើសព្រៃឈើដែលនិងកំពុងធ្វើចរាចរចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្រោមរូបភាពជារថយន្តដឹកខ្សាច់ លួចដឹកឈើប្រណិតនោះ។ លោកបានបន្តថារថយន្តដែលត្រូវកម្លាំងរបស់លោកបង្ក្រាបបាននេះម៉ាកHyundai(ប្រភេទបែនដឹកដី)ពណ៌សពាក់ស្លាកលេខតាកែវ 3A1807អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយពេលឃាត់រថយន្តដឹកឈើខាងលើចុះរត់គេចខ្លួនបាត់ស្រមោល។ លោកបានបន្ថែមទៀតថាឈើនៅក្នុងរថយន្តនេះជាប្រភេទឈើជ្រុងចំរុះមិនទាន់ធ្វើការវាស់វែងនៅឡើយទេ។ តាមការបង្ហើបអោយដឹងថារថយន្តដឹកឈើពេញប្រៀប១រថយន្តបែននេះ ដឹកចេញពីតំបន់ជាំ ដែលគេដាក់ការសង្ស័យថាជាឈើរបស់មេឈ្មួញឈ្មោះ ស៊ី សរ និងឈ្មោះ គុម្ភះ ហើយការដឹកជញ្ជូនឈើខាងលើនេះបានដោយរលូនសង្ស័យមានការត្រូវរ៉ូវជាមួយមន្ត្រីសមត្ថកិច្ចជំនាញហើយទើបរលូនបែបនេះ។វត្ថុតាងត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីចាត់ការបន្តនិតិវិធី៕
- ក្រសួងសុខាភិបាល ប្រកាសថា ពេទ្យឯកជនមិនអាចព្យាបាលជំងឺ កូវីដ១៩ បានទេ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមីនា នេះ បានបញ្ជាក់ជូនដំណឹងដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ នៅកម្ពុជា ដោយមិនអនុញ្ញាតឱ្យធ្វើការព្យាបាលជំងឺ កូវីដ១៩ និងធ្វើតេស្តរកមេរោគនៃជំងឺ កូវីដ ១៩ នៅតាមសេវាពិនិត្យព្យាបាលឯកជនរបស់ខ្លួនជាដាច់ខាត លុះត្រាតែមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ៖
- រុស្សី នឹងរៀបចំផ្តល់ម៉ាសជូនដល់កម្ពុជាជាការចូលរួមចំណែកជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា រុស្ស៊ីកំពុងត្រៀមរៀបចំបញ្ជូនម៉ាស យកមកផ្ដល់ជូនដល់កម្ពុជា ដើម្បីជាការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបជាមួយជំរាបលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ក្រោយបញ្ចប់បេសកកម្មពីកម្ពុជា។ ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយជំនួបថា ឯកឧត្តម ឌីមីទ្រី ធ្វីតកូស បានបញ្ជាក់ថា រុស្សី នឹងផ្ដល់ជំនួយដល់កម្ពុជាបន្ថែមទៀតជាពិសេសក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ និងព័ត៌មានក្លែងក្លាយ។ រុស្សី ក៍នឹងគាំទ្រដល់កម្ពុជា ដើម្បីឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយរុស្សី។ ឯកឧត្តមឌីមីទ្រី អរគុណរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានរួមសហការគាំទ្រដល់ការបំពេញបេសកកម្មការទូតរបស់ ឯ.ឧ រយៈពេល៦ឆ្នាំនៅកម្ពុជា សម្រេចបានលទ្ធផលយ៉ាងជោគជ័យ ក្នុងការកសាងបានទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរទាំងវិស័យនយោបាយការទូត និងសេដ្ឋកិច្ច។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ដែលតែងតែជួយកម្ពុជាកន្លងមកហើយនៅតែបន្តជួយដល់កម្ពុជាតទៀតលើបញ្ហាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការរៀបចំផ្ដល់ម៉ាសដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩នេះ។ បើទោះបីកម្ពុជា រុស្សីមានទំនាក់ទំនងរយៈពេលយូរឆ្នាំមកមែន ក៍ប៉ុន្តែ ទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរនៅតូចនៅឡើយ។ សម្តេចក៍បានជំរុញឲ្យប្រទេសយើងទាំងពីរគប្បីណា […]
- សម្តេចតេជោ ហ៊ុន សែន បែងចែកភារកិច្ចជូនទេសរដ្ឋមន្រ្តីថ្មី ៤រូប ក្រោយកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រី
- រាជរដ្ឋាភិបាល នឹងពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ ដាក់ប្រទេសក្នុងគ្រាអាសន្ននៅថ្ងៃស្អែក ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល នឹងចាប់ផ្ដើមពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន តាមរយៈកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៣១ ខែមីនា ស្អែកនេះ ហើយត្រូវដាក់ចូលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣ ខែមេសាខាងមុខនេះ មុនពេលបញ្ជូនទៅស្នើសុំព្រះហស្ថលេខាពី ព្រះមហាក្សត្រនៃកម្ពុជា។ ការរៀបចំសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះ បានធ្វើឡើងខណៈដែលការឆ្លងមេរោគកូវីដ១៩ បន្តកើនឡើងជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា ក្នុងនោះបើគិតត្រឹមថ្ងៃទី ៣០ ខែមីនានេះ មានចំនួនសរុប ១០៧នាក់ហើយ។ គួរជម្រាបថា ប្រទេសក្នុងតំបន់មួយចំនួន ក៏បានដាក់ប្រទេសក្នុងគ្រាអាសន្នរួចហើយដែរ ដូចជា វៀតណាម និងថៃ ជាដើម ខណៈ ដែលប្រទេសឡាវ ក៏បានប្រកាសបិទប្រទេសរបស់ខ្លួន នៅថ្ងៃទី៣០ ខែមីនា ដោយអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ កូវីដ១៩ នេះដែរ៕
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងផ្លូវការ ប្រាប់ដល់ម្ចាស់កាស៊ីណូទាំងអស់ ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួន ជាបណ្តោះអាសន្ន ចាប់ពីម៉ោង២៤៖០០នាទី នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០តទៅរហូតដល់មានការជូនដំណឹងថ្មី
- (មានវីដេអូ)ដកកាំភ្លើងបាញ់រះអស់ចំនួនជិត១០គ្រាប់ សំណាងល្អគ្មានអ្នករបួស
- (មានវីដេអូ)គ្រោះអគ្គីភ័យមួយ បានឆាបឆេះរោងចក្រផលិតក្តារបន្ទះ នៅជិតភ្នំប្រុសភ្នំស្រី នៅភូមិស្រឡៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
- (មានវីដេអូ)ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ច្រានចោលពាក្យចចាមអារាម អ្នកប៉ោយប៉ែត២៣នាក់ ដែល ផ្តល់សំណាកវិភាគ គ្មានអ្នកស្លាប់ទេ
- (មានវីដេអូ)សេចក្តីជូនដំណឹងស្តីពី ការចាប់ផ្តើមបើកកម្មវិធីសិក្សាតាមប្រព័ន្ទអេឡិកត្រូនិក នៅសាកលវិទ្យាល័យ កម្ពុជា (សម្រាប់សិស្ស និស្សិត)
- (មានវីដេអូ)ប្រជាពលរដ្ឋដែលមានលទ្ធភាព ដាក់អង្ករនៅតាមមុខផ្ទះចែកជូនអ្នកខ្វះខាតនៅក្នុងកាល:ទេស: ដែលប្រទេសកម្ពុជា កំពុង ទប់ស្កាត់និងកម្ទាត់ Covid19
- (មានវីដេអូ)សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្រោយពីលួចគាស់ បន្ទប់លួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ
- (មានវីដេអូ)បញ្ជូនមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនទៅតុលាការចំនួន ៤នាក់ និងវត្ថុតាងដើម្បីចាត់ការ តាមផ្លូវច្បាប់
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


