(សឹ្ទងត្រែង)៖ សមត្ថកិច្ចចម្រុះ ចុះពិនិត្យមើលរោងសិប្បកម្មកែឆ្នៃឈើគ្រប់ប្រភេទ ជាលក្ខណៈទ្រង់ទ្រាយធំដ៏ល្បីឈ្មោះ២កន្លែង នៅចំណុចគល់ស្ពានមេគង្គក្នុងភូមិបាចុង សង្កាត់ព្រះបាទ ហើយនិងនៅក្បែរខណ្ឌរដ្ឋបាលព្រៃឈើដែល ស្ថិតនៅភូមិព្រែក សង្កាត់/ ក្រុង/ ខេត្តសឹ្ទង
ត្រែង ដោយមានការសម្របសម្រួលព្រះរាជអាជ្ញាខេត្តផងដែរ។
អភិបាលក្រុងសឹ្ទងត្រែង លោក សាយ កុសល បានប្រាប់ភ្នាក់ងារ SEATV តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៧ ខែ មីនាថា ការចុះពិនិត្យមើលនៅតាមរោងសិប្បកម្មកែឆ្នៃឈើខ្នាតធំ ចំនួន២កន្លែងនេះគឺបានធ្វើការត្រួតពិនិត្យទៅលើជនអន្តោប្រវេសន៍ ខ្លាចក្រែងមានមេរោគ
កូវីដ១៩.ហើយនិងធ្វើតេស្តរកសារធាតុញៀន ព្រមទាំងពិនិត្យមើលច្បាប់ ធ្វើអាជីវកម្មកែឆ្នៃឈើគ្រប់ប្រភេទ។
ត្រង់គេមិនឲ្យអ្នកសាព័ត៌មានចូលយ៉ាងណានោះ គឺបទបញ្ជាពីព្រះរាជអាជ្ញា គឺមិនឲ្យចូលទេពីព្រោះរោងសិប្បកម្មកែឆ្នៃឈើទាំងពីរកន្លែងនេះ គេមានច្បាប់ទំលាប់ត្រឹមត្រូវអស់ហើយ ។
លោកបានបញ្ជាក់ថា ការចុះត្រួតពិនិត្យមើលតាមរោងសិប្បកម្មកែឆ្នៃឈើគឺគ្រាន់តែចុះត្រួតពិនិត្យមើលពលករបរទេស ខ្លាចក្រែងមានជម្ងឺកូវីដ១៩.ហើយនិងធ្វើតេស្តរកសារធាតុញៀន ព្រមទាំងត្រួតពិនិត្យមើលច្បាប់ ធ្វើអាជីវកម្មកែឆ្នៃឈើនេះ តើមានច្បាប់ត្រឹមត្រូវដែរឬទេ ។
បន្ទាប់ពីពិនិត្យឃើញថាមានច្បាប់ត្រឹមត្រូវហើយ រួចក៏ដកកម្លាំងសមត្ថកិច្ចចេញមកក្រៅវិញ ។
ជុំវិញរឿងនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសឹ្ទងត្រែង លោក អន ចាន់សុជាតិ បានបា្រប់ភ្នាក់ងារ SEATV តាមរយៈទូរស័ព្ទ បានឲ្យដឹងថា រោងសិប្បកម្មកែឆ្នៃឈើ ដែលព្រះរាជអាជ្ញាខេត្ត ដឹកនាំកម្លាំងចុះត្រួតពិ និត្យមើលនោះ បើគេមានច្បាប់ គេមានសិទ្ធិទិញឈើ ពីរដ្ឋបាលព្រៃឈើ ឬទិញពីក្រុមហ៊ុនផ្សេងៗ ដើម្បីយកមកកែឆ្នៃប្រើប្រាស់ គេចង់ទិញ១០ទៅ២០ម៉ែត្រគូប ទៅតាមលទ្ធភាពដែលគេអាចធ្វើទៅបាននោះ។
លោកបានបញ្ជាក់ថា រោងសិប្បកម្មកែឆ្នៃឈើ ដែលមានច្បាប់នោះ គឺគេមានសិទ្ធិទិញឈើស្របច្បាប់ បើទិញឈើតាមម៉ូតូ តាមរថយន្ត និងគោយន្តកន្រ្តៃ លួចដឹកចូលរោងសិប្បកម្មកែឆ្នៃឈើនោះ បើឃើញជួយរាយការប្រាប់ផង និងឲ្យកម្លាំងសហការចុះបង្រ្កាបចាប់តែម្តង ៕
សមត្ថកិច្ចចម្រុះខេត្តសឹ្ទងត្រែង ចុះពិនិត្យមើលជនអន្តោប្រវេសន៍ នៅក្នុងរោងសិប្បកម្មកែឆ្នៃឈើខ្នាតធំចំនួន២កន្លែងក្រែងមានផ្ទុកវីរុសកូវីត(សឹ្ទងត្រែង)៖ សមត្ថកិច្ចចម្រុះ ចុះពិនិត្យមើលរោងសិប្បកម្មកែឆ្នៃឈើគ្រប់ប្រភេទ ជាលក្ខណៈទ្រង់ទ្រាយធំដ៏ល្បីឈ្មោះ២កន្លែង នៅចំណុចគល់ស្ពានមេគង្គក្នុងភូមិបាចុង សង្កាត់ព្រះបាទ ហើយនិងនៅក្បែរខណ្ឌរដ្ឋបាលព្រៃឈើដែល ស្ថិតនៅភូមិព្រែក សង្កាត់/ ក្រុង/ ខេត្តសឹ្ទងត្រែង ដោយមានការសម្របសម្រួលព្រះរាជអាជ្ញាខេត្តផងដែរ។ អភិបាលក្រុងសឹ្ទងត្រែង លោក សាយ កុសល បានប្រាប់ភ្នាក់ងារ SEATV តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៧ ខែ មីនាថា ការចុះពិនិត្យមើលនៅតាមរោងសិប្បកម្មកែឆ្នៃឈើខ្នាតធំ ចំនួន២កន្លែងនេះគឺបានធ្វើការត្រួតពិនិត្យទៅលើជនអន្តោប្រវេសន៍ ខ្លាចក្រែងមានមេរោគកូវីដ១៩.ហើយនិងធ្វើតេស្តរកសារធាតុញៀន ព្រមទាំងពិនិត្យមើលច្បាប់ ធ្វើអាជីវកម្មកែឆ្នៃឈើគ្រប់ប្រភេទ។ត្រង់គេមិនឲ្យអ្នកសាព័ត៌មានចូលយ៉ាងណានោះ គឺបទបញ្ជាពីព្រះរាជអាជ្ញា គឺមិនឲ្យចូលទេពីព្រោះរោងសិប្បកម្មកែឆ្នៃឈើទាំងពីរកន្លែងនេះ គេមានច្បាប់ទំលាប់ត្រឹមត្រូវអស់ហើយ ។ លោកបានបញ្ជាក់ថា ការចុះត្រួតពិនិត្យមើលតាមរោងសិប្បកម្មកែឆ្នៃឈើគឺគ្រាន់តែចុះត្រួតពិនិត្យមើលពលករបរទេស ខ្លាចក្រែងមានជម្ងឺកូវីដ១៩.ហើយនិងធ្វើតេស្តរកសារធាតុញៀន ព្រមទាំងត្រួតពិនិត្យមើលច្បាប់ ធ្វើអាជីវកម្មកែឆ្នៃឈើនេះ តើមានច្បាប់ត្រឹមត្រូវដែរឬទេ ។បន្ទាប់ពីពិនិត្យឃើញថាមានច្បាប់ត្រឹមត្រូវហើយ រួចក៏ដកកម្លាំងសមត្ថកិច្ចចេញមកក្រៅវិញ ។ជុំវិញរឿងនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសឹ្ទងត្រែង លោក អន ចាន់សុជាតិ បានបា្រប់ភ្នាក់ងារ SEATV តាមរយៈទូរស័ព្ទ បានឲ្យដឹងថា រោងសិប្បកម្មកែឆ្នៃឈើ ដែលព្រះរាជអាជ្ញាខេត្ត ដឹកនាំកម្លាំងចុះត្រួតពិ និត្យមើលនោះ បើគេមានច្បាប់ គេមានសិទ្ធិទិញឈើ ពីរដ្ឋបាលព្រៃឈើ ឬទិញពីក្រុមហ៊ុនផ្សេងៗ ដើម្បីយកមកកែឆ្នៃប្រើប្រាស់ គេចង់ទិញ១០ទៅ២០ម៉ែត្រគូប ទៅតាមលទ្ធភាពដែលគេអាចធ្វើទៅបាននោះ។លោកបានបញ្ជាក់ថា រោងសិប្បកម្មកែឆ្នៃឈើ ដែលមានច្បាប់នោះ គឺគេមានសិទ្ធិទិញឈើស្របច្បាប់ បើទិញឈើតាមម៉ូតូ តាមរថយន្ត និងគោយន្តកន្រ្តៃ លួចដឹកចូលរោងសិប្បកម្មកែឆ្នៃឈើនោះ បើឃើញជួយរាយការប្រាប់ផង និងឲ្យកម្លាំងសហការចុះបង្រ្កាបចាប់តែម្តង ៕ ជា ប៊ុនគង់៖ សឹ្ទងត្រែង
Posted by SEATV News 24 Hours on Friday, 27 March 2020





