ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ បានកើនឡើងដល់ ១៧.៤៥១.៩២៥នាក់ ក្នុងនោះមានអ្នកស្លាប់មាន៦៧៥.៥៣១នាក់ និងជាសះស្បើយឡើងវិញ ១០.៩១៩.៩២៦នាក់។
គេហទំព័រអន្តរជាតិ Worldometer រាយការណ៍ថា ជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវ ហើយសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺនេះច្រើនជាងគេ គឺចំនួន ៤.៦៣៤.៥៥៧នាក់ ស្លាប់ចំនួន ១៥៥.០៧៩នាក់ និងជាសះស្បើយចំនួន ២.២៧៨.០៧៨នាក់។
បន្ទាប់មកទៀតប្រទេសដែលឈរនៅលំដាប់ទី២ គឺប្រេស៊ីល និងទី៣ គឺប្រទេសឥណ្ឌា៕






