ព័ត៌មានថ្មី
- រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នាឲ្យបុគ្គលិកសិក្សាទាំងអស់គោរពអោយបានខ្ជាប់ខ្ជួន និងម៉ឹងម៉ាត់ចំពោះសេចក្តីណែនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមការបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។
- រដ្ឋសភា កំពុងពិភាក្សាសេចក្តីព្តាងច្បាប់ស្តីការដាក់ប្រទេសជាតិក្នុងភាពអាសន្ន។ សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិឋិតក្នុងគ្រាអាសន្នមាន ៥ ជំពូកនិង ១២ មាត្រា ក្នុងនោះជំពូកទី១ រួមមាន ២មាត្រា ជំពូកនេះចែងអំពីបទប្បញ្ញត្តិទូទៅដែលកំណត់អំពីគោលបំណងនិងវិសាលភាព។ ជំពូកទី ២មាន ២មាត្រា ដែលជំពូកនេះចែងអំពីបែបបទនីតិវិធីនិងលក្ខខណ្ឌនៃការដាក់ប្រទេសជាតិក្នុងភាពអាសន្ន។ ជំពូក៣ មាន ២មាត្រាជំពូកនេះកំណត់អំពីវិធានការក្នុងពេលប្រទេសជាតិឋិតក្នុងគ្រាអាសន្ននិងអំពីរបបរាយការណ៍អំពីវិធានការ ក្នុងភាពអាសន្នជូនទៅរដ្ឋសភានិងព្រឹទ្ធសភា។ ជំពូកទី៤ រួមមាន ៤មាត្រា ជំពូកនេះចែងអំពីទោសបញ្ញត្តិ ដែលកំណត់អំពីបទរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិឋិតក្នុងភាពអាសន្ន បទមិនគោរពវិធានការពេលប្រទេសជាតិឋិតក្នុងគ្រាអាសន្នការទទួលខុ សត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនិងការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច។ ជំពូកទី ៥ មាន ២មាត្រា ជំពូកនេះចែងអំពីថៃ្ងអវសាន្តបញ្ញត្តិដែលកំណត់អំពីនិរាករណ៍និងការប្រកាសជាការប្រញាប់៕
- កូវីដ១៩ថ្ងៃនេះ ក្រសួងព្យាបាលជាសះ ស្បើយអ្នកជំងឺចំនួន៤នាក់ ក្នុងនៃជនជាតិខ្មែរ៣នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនដល់៧២នាក់។ ថ្ងៃនេះក្រសួងរកឃើញករណីវិជ្ជមានម្នាក់ ជាជនជាតិវៀតណាម។
- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្ហាញលទ្ធផលនៃកិច្ចប្រជាក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៥ ស្តីពីជំងឺកូវីដ១៩ តាមរយៈកិច្ចប្រជុំតាមវីដេអូ ខនហ្វើរេន។
- អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូ មិន្ទ បានបញ្ជាឲ្យកងទ័ពជើងគោកធ្វើការចល័តរថក្រោះចំនួន១០ គ្រឿង និងរថពាសដែកចំនួន ១២គ្រឿង ពីសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ក្នុងខេត្តកំពត ឲ្យវិលចូលទីបញ្ជាការកងពលតូចលេខ ៧០ ក្នុងរាជធានីភ្នំពេញ ដើម្បីវិលចូលអង្គភាពដើម
- រដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់អភិបាលខណ្ឌទាំងអស់យកចិត្តទុកដាក់ចំពោះការសម្រួលចរាចរណ៍នៅក្រុងភ្នំពេញ ដោយហាមឃាត់មិនឲ្យធ្វើដំណើរចេញក្រៅពីរាជធានីភ្នំពេញនោះទេ លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។
- ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រើប្រាស់ ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិតនិងការធ្វើការងារនៅក្នុងអំឡុងពេលការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីត១៩ សេចក្ដីជូនដំណឹងមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
- ប្រជាពលរដ្ឋនៅតាមជាយខេត្តសឹ្ទងត្រែង ស្នើសុំធនាគារឯកជន ឲ្យបន្ធូបន្ថយក្នុងការបង់ប្រា ក់ ព្រោះតាំងពីមានបញ្ហាជំងឺកូវីដ-១៩(COVID)-១៩មក ការលក់ដូរបានធ្លាក់ចុះយ៉ាងគំហុគ (សឹ្ទងត្រែង)៖ ប្រជាពលរដ្ឋដែលរស់នៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង បានសំណូមពរដល់ធនាគារឯកជន នៅខេត្តសឹ្ទងត្រែង ឲ្យបន្ធូបន្ថយក្នុងការបង់ប្រាក់ ព្រោះថាចាប់តាំងពីមានជំងឺកូវីដ-១៩(COVI D)-១៩មក ធ្វើឲ្យសេដ្ឋក្នុងគ្រួសារជួបការលំបាកខ្លាំង សូម្បីលក់អីក៏មិនដាច់ដែរ ងាកមកដំណាំកសិកម្មក៏ធ្លាក់ថ្លៃទៀត ដល់ខែដឹងតែបង់លុយ ឲ្យធនាគារខានតែបាន បើមិនបង់ឲ្យគេទេ គេធ្វើកិច្ចសន្យាមួយដង ពីរដង បីដងគេនិងធ្វើការរឹបអូសយកដីធ្លីផ្ទះសម្បែងជាដើម ។ ស្រ្តីឈ្មោះ ថង សីហា និង ឈ្មោះ យ៉ាន់ ឡាក់ បានផ្តល់កិច្ចសម្ភាសន៍ ឲ្យភ្នាក់ងារ( SEATV ) នៅរសៀលថ្ងៃទី០៩ ខែមេសាបានបញ្ជាក់ថា នៅភូមិរបស់ពួកគាត់ ខាងធនាគារគេមិនបន្ធូបន្ថយអោយទេ ដល់ខែគឺដាច់ខាត ត្រូវតែបង់ប្រាក់ឲ្យគេតាមកិច្ចសន្យាបើពុំដូច្នោះទេគេនឹងធ្វើតាមផ្លូវច្បាប់ហើយ ។ ពោលគឺ គេមិនមានការយោគយល់ពីបញ្ហាជំងឺកូវីដ-១៩ (COVID)-១៩អ្វីនោះទេទេ ។ ស្រ្តីដដែលបានបន្តទៀតថា សង្ឃឹមទៅលើដំណាំកសិកម្មបែរជាធ្លាក់ថ្លៃចុះថោកទៀត បើតាមគិតថ្លៃជី និងថ្លៃទិញថ្នាំបាញ់នោះ គឺមិនរួចថ្លៃការចំណាយទេ ។ ពួកគាត់សំណូមពរឲ្យរាជរដ្ឋាភិបាលជួយពួកគាត់ផង បើមិនដូច្នោះទេច្បាស់ជាធនាគារអរឹបអូសយកទ្រព្យសម្បត្តិ ឫក៏ដីធ្លីផ្ទះសំម្បែង ប្រជាពលរដ្ឋក្រីក្រមិនខានឡើយ។ មេឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ លោក […]
- មានវីដេអូរ៖ អាជ្ញាធរខេត្តសឹ្ទងត្រែង ប្រើប្រាស់រថយន្តបាញ់ទឹកលាងសំអាតអនាម័យនៅជុំវិញផ្សារសាមគ្គី ក្រុងសឹ្ទងត្រែង (ខេត្តសឹ្ទងត្រែង)៖ អាជ្ញាធរក្រុងសឹ្ទងត្រែង និងកម្លាំងពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសឹ្ទងត្រែង បានប្រើប្រាស់រថយន្តបាញ់ទឹក ដើម្បីបោសសំអាតអនាម័យបរិស្ថាននៅជុំវិញបវេណផ្សារក្នុងក្រុ ងសឹ្ទងត្រែង មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចូលមកដល់។ ការលាងសំអាតនេះបានធ្វើនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ពីម្សិញមិញនេះ ។ នាយករដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តសឹ្ទងត្រែង លោក ម៉ែន គុង បានប្រាប់ភ្នាក់ងារ (SEATV ) តាមរយៈទូរស័ព្ទ នៅរសៀលថ្ងៃទី៩ ខែមេសាថា ការប្រើប្រាស់រថយន្តបាញ់ទឹកបោសសំអាតមុនពេលចូលឆ្នាំថ្មីនេះគឺយើងគ្រាន់តែសំអាតបរិស្ថានអនាម័យមុនឱកាសចូលឆ្នាំប្រពៃណីជាតិតែប៉ុណ្ណោះ។ ក្នុងនោះ ក៏មានបងប្អូនអាជីវករលក់ដូរក្នុងផ្សារ និងប្រជាពលរដ្ឋបានចូលរួមបោសសំអាតនៅជុំវិញផ្សារផងដែរ។ លោកបានបញ្ជាក់ថា ការសំអាតអនាម័យជុំវិញផ្សារសាមគ្គីខេត្តសឹ្ទងត្រែងនេះ វាស្របពេលដែលយើងកំពុងតែមានជំងឺកូវីដ-១៩-(COVID)-១៩ហ្នឹង ការសំអាតបរិស្ថានអនាម័យនេះ គឺជាអត្តិភាពនៅក្នុងគ្រប់ក្រុមគ្រួសារ ក៍ដូចជាសាធារណៈទាំងអស់។ ពោលគឺ ជំហាននដំបូងយើងត្រូវតែបាញ់ទឹកសំ អាតអនាម័យបរិស្ថាននៅតាមផ្លូវបេតុងក្នុងក្រុងជាមុនសិន។ លោកបានបន្តទៀតថា ការបាញ់ទឹកនេះបាញ់នៅតាមខ្សែផ្លូវសំខាន់ៗមួយចំនួន ជាពិសេសសនោះ ផ្លូវបេតុងដែលផ្លូវទាំងឡាយណា ដែលលាងទៅវាអត់មានផលប៉ះពាល់ ដូចជាផ្លូវកៅស៊ូ។ បើផ្លូវណានៅពេលលាងទៅ វាអាចបង្កឲ្យមានទឹកភក់ដក់នោះយើងលាងទេ យើងបាញ់លាងតែផ្លូវបេតុងតែប៉ុណ្ណោះ ៕
- មានវីដេអូរ៖ ប្រជាកសិករដាំបន្លែ នៅភូមិតាទុងត្អូញត្អែរពីសត្វល្អិតរាតត្បាតដំណាំរបស់គាត់ពេលទទួលបានផល បន្ទាយមានជ័យ៖ ប្រជាកសិករនៅភូមិតាទុង សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានត្អូញត្អែរពីសត្វល្អិតដែលបានយាយីដល់ដំណាំរបស់គាត់ដែលកំពុងតែទទួលផល ។ ប្អូនប្រុស សាត ម៉ៅ និងប្អូនប្រុសភក្តី ដែលជាម្ចាស់ចំការបានកំពុងដាំដំណាំម្ទេស ម្រេះ ល្ហុង និង សណ្តែកកួរ បានត្អូញត្អែរថា៖ ការដាំដំណាំនេះគឺ ពិបាកយ៉ាងខ្លាំងនាឆ្នាំនេះ ទន្ទឹមនឹងផលដំណាំរបស់គាត់បានទិន្នផលហើយតម្លៃធ្លាក់ចុះ ហើយបេះទើបបានម្តងទៅ២ដងនោះក៏ត្រូវសត្វល្អិតមកបំផ្លាញ ដូចជាម្ទេសគាត់ដាំម្តងពេលទទួលបានផលអាចបេះបានដល់ទៅ១០ដងកាលឆ្នាំទៅមិញ តែឆ្នាំនេះទើបបេះបាន២ដង ក៏ត្រូវសត្វល្អិតបំផ្លាញ ដែលធ្វើឲ្យដើមម្ទេសក្រិនរួញស្លឹក មិនមានផ្កាបន្ត ។ ចំណែកតម្លៃម្ទេសវិញឆ្នាំមុនគាត់លក់បាន១គីឡូក្រាមពី៣ពាន់រៀលទៅ៤ពាន់រៀល តែឆ្នាំនេះតម្លៃធ្លាក់ចុះលក់បានតែ១ពាន់៨០០រៀល ប៉ុណ្ណោះ ។ ចំណែកប្អូនភក្តី ក៏មិនខុសនឹងប្អូនសាត ម៉ៅ នោះដែរ គាត់បានដាំម្រេះ ល្ហុង សណ្តែកកួរ និងម្ទេស ក៏មានការខូចខាតដោយសារតែសត្វល្អិតវាបំផ្លាញដែរ ដែលធ្វើដំណាំប្អូនមិនទទួលផលល្អ ។ តែប្អូនបានបញ្ជាក់ថា៖បើទោះជាសព្វថ្ងៃមានការបិទច្រកដោយសារតែទប់ស្កាត់ការរាតត្បាតជម្ងឺCovid-19 ក្តី ហើយមិនមានបន្លែនាំចូលបន្លែពីប្រទេសជិតខាង ក៏នៅតែបន្លែក្នុងស្រុកមិនសូវបានថ្លៃ គឺមិនសូវមានអ្នកទិញតែម្តងដោយសារតែពួកគាត់មិនសូវធ្វើដំណើរចេញក្រៅ ព្រោះខ្លាចឆ្លងជម្ងឺកូវីដ ។
- អគ្គបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ នៅថ្ងៃទី៩ មេសាឆ្នាំ២០២០នេះ បានចេញបទបញ្ជាឲ្យកងពលលេខ៧០ ចល័តរថក្រោះប្រភេទតេ៥៥ ចំនួន១០គ្រឿង និងរថពាសដែកប្រភេទBMP-1 ចំនួន១២គ្រឿងពីសាលាតេជោសែនជុំគីរី ចូលមកកាន់ទីបញ្ជាការដ្ឋានកងពលលេខ៧០វិញ ដោយចាប់ផ្ដើមយុទ្ធដំណើរការពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែ មេសា ជាកំហិត។ ក្នុងបទបញ្ជាពុំមានការបញ្ជាក់ពីភាពចាំបាច់ ឬមូលហេតុណាមួយដែលនាំឲ្យមានការចល័ត រថក្រោះ និងរថពាសដែកទាំងនេះនោះទេ៕
- អភិបាលខេត្តប៉ៃលិន ចុះរុះរើសំណង់នៅលើដីចំណីផ្លូវ ដែលកំពុងស្ថាបនា ទៅកាន់រមនីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ដើម្បីលើកកំពស់សោភ័ណភាព ខេត្តប៉ៃលិន៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើល និងសម្របសម្រួល ការរុះរើសំណង់នៅលើដីចំណីផ្លូវ ដែលកំពុងស្ថាបនាប្រវែង ៧គីឡូម៉ែត្រ ជាប្រភេទកៅស៊ូ DBST ទៅកាន់រមនីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ដើម្បីលើកកំពស់សោភ័ណ្ឌភាព សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្ត។ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន បានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ជាពិសេសអភិវឌ្ឍន៍តំបន់រមនីយដ្ឋានទេសចរណ៍នានា នៅក្នុងខេត្ត ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ ក្នុងឱកាសនោះផងដែរ […]
- ឯកឧត្តម ប្រាក់ សុវណ្ណ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាស មុខតំណែង អភិបាលក្រុងព្រះវិហារ ព្រះវិហារ ៖ នាព្រឹកថ្ងៃ ទី 9 ខែមេសា ឆ្នាំ 2020 នៅសាលាក្រុង ព្រះវិហារ មានរៀបចំពិធី ប្រកាសតែងតាំង មុខតំណែងអភិបាលក្រុងថ្មីក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ មន្ត្រីរាជការ ប្រធានមន្ទីរ ជុំវិញខេត្ត បានអញ្ជើញចូលរួមច្រើនយ៉ាងច្រើនកុះករ ។ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់លោក ប៉ុក ងួន ដែលទើបប្រកាសតែងតាំងជាអភិបាលក្រុងថ្មី ត្រូវខិតខំបំពេញភារៈកិច្ចការងារទ្វេរដង ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញការងារឲ្យបានល្អ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានកាន់តែល្អប្រសើរ ។ គួរបញ្ជាក់ផងដែលថា លោក ប៉ុក ងួន ដែលត្រួវទទួលតំណែងជាអភិបាលក្រុងថ្មីនេះ ត្រួវបានទទួលត្រាពីឯកឧត្តម អភិបាលខេត្តព្រះវិហារ ។
- មានវីដេអូរ៖ ក្រុមការងារចុះជួយឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ផ្តល់អាកុល ព្រមទាំងថវិកាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខេត្តស្វាយរៀង ៖លោក អ៊ុក សំអៀងប្រធានក្រុមការងារចុះជួយឃុំស្វាយតាយាន ព្រមទាំងអនុប្រធានសមាជិកបានអញ្ជើញជួបសំណេះសំណាលជាមួយលោកមេភូមិ អនុភូមិទូទាំងឃុំស្វាយតាយានព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០២០។ ក្នុងឱកាសនោះលោក អ៊ុក សំអៀងបានសូមឲ្យលោកមេភូមិអនុភូមិទាំងអស់ត្រូវជួយអប់រំណែនាំដល់ ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមទប់ស្កាត់និងបង្ការជំងឺcovid-19ដោយធ្វើអនាម័យជាប្រចាំជាពិសេសគឺថែរក្សាសុខភាពជាចំបងនិងត្រូវលាងដៃជាមួយសាប៊ូ ទឹកអាកុលរឺជែលជាប្រចាំចៀសវៀងការចាប់រលាក់ដៃគ្នា ត្រូវប្រើកាយវិការសំពះត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន និង រក្សាគម្លាត២ម៉ែត្រពីគ្នា ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និង មន្ទីរពេទ្យរឺហៅទៅលេខទូរសព្ទ័១១៥ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ។អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋានជាពិសេសពលរដ្ឋដែលវិលត្រលប់មកពីក្រៅប្រទេស និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ស្រុក ខេត្តជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់ផងដែរ។ ជាពិសេសទៅទៀតសូមលោកមេភូមិជួយពន្យល់ណែនាំទៅដល់អាណាព្យាបាលដែលមានកូនចៅបំរើការងាររោងចក្រសហគ្រាស ស្តាប់ការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ៕
- ព្រះរាជអាជ្ញាសាលាដំបូង សម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (ភ្នំពេញ)៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរចាត់ការបន្តតាមនិតិវិធី។ នេះបើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។ អគ្គស្នងការរង នគរបាលជាតិ បញ្ជាក់ថា ការឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី បានធ្វើឡើង ក្រោយពីបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមសារផង និង LIVE វីដេអូផងតាមបណ្តាញសសង្គម ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺ COVID-19។ កម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយកព័ត៌មាន TVFB នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


