(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០)៖ ប្រសាសន៍ជាមួយក្រុមការងារនិងអាជ្ញាធរខេត្តបន្ទាយមានជ័យល្ងាចថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ក្រុងប៉ោយប៉ែត បានណងអៀនក្នុងការអញ្ជើញត្រួតពិនិត្យការសាងសង់របស់ក្រុមហ៊ុនCMម៉ៅការឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនថាៈលោកអញ្ជើញមក ពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ក៏ដូចជាប្រឹក្សាបច្ចេកទេសក្នុងការរីកចំរើនអគារដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់តាមរបាយការណ៍របស់ក្រុមហ៊ុនបញ្ជាក់ថាការសាងសង់អគាររដ្ឋបាលធ្វើបានតែ៥%យឺតប្រហែល២% ។
ឯកឧត្តម ទេសរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថាឯកឧត្តមមិនអាចរង់ចាំរយៈ ពេលសាងសង់២១ខែបានទេ យើងរកនីតិវិធីបើកច្រកស្ទឹងបត់ បណ្ដោះអាសន្នមុនគំរោង ដូច្នេះក្រសួងសាធារណៈការនិងដឹក ជញ្ជូនរៀបចំធ្វើផ្លូវជាស្នែងក្របីបណ្ដោះអាសន្នធ្វើយ៉ាងណាឲ្យចរាចរណ៍រថយន្តដឹកទំនិញទៅមករវាងប្រទេសទាំង២, ប៉ុន្តែចំពោះឯកសារគឺត្រូវសម្របសម្រួលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
ឯកឧត្តមស៊ុន ចាន់ថុលបញ្ជាក់បន្ថែមថាៈ ឯកឧត្តមមិនរង់ចាំការសាងសង់ របស់ ក្រុមហ៊ុនCMដែល មានរយៈពេល២១ខែនោះទេ។ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនដែលទទួលសាងសង់ផ្លូវធ្វើយ៉ាងណាឲ្យមានស្តង់ ដារ ជាប់បានយូរ៕
ដោយ៖ នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)





