ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • (ហ្ស៊ឺណែវ)៖WHO ព្រមានដូណាល់ ត្រាំ ឲ្យត្រៀមម្ឈូសដាក់សពបន្ថែមបើនៅតែចចេសធ្វើរឿងនេះ នៅពេលអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេនៅលើលោក គឺជាង៤១៩.០០០នាក់ ប្រធានអង្គការសុខភាពពិភពលោក(WHO) លោកតេដ្រូស អាដាណូម ហ្គេប្រេយេស៊ូស បានអំពាវនាវអោយប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ឈប់យករឿងជំងឺឆ្លងនេះធ្វើជារឿងនយោបាយ។ លោកប្រធានWHOបានប្រាប់សន្និសីទកាសែតមួយនៅក្រុងហ្សឺណែវថា ភាគីនយោបាយទាំងអស់គួរផ្តោតលើការសង្គ្រោះអាយុជីវិតប្រជាជនរបស់គេ។ លោកតេដ្រូស អាដាណូម ហ្គេប្រេយេស៊ូស បានកត់សំគាល់ថា អាម៉េរិកនិងចិនគួររួមគ្នា ហើយប្រយុទ្ធទល់នឹងសត្រូវដ៏គ្រោះថ្នាក់គឺCovid-19។ ការលើកឡើងរបស់លោកកើតឡើងតែមួយថ្ងៃបន្ទាប់ពីលោកត្រាំពន្លះអង្គការ WHOថាផ្តល់ព័ត៌មានខុសនិងលម្អៀងទៅរកចិននៅក្នុងការដោះស្រាយជំងឺកូវីដ១៩។លោកត្រាំ បានព្រមានថា រដ្ឋាភិបាលអាម៉េរិកអាចបង្កកមូលនិធិសំរាប់អង្គការសុខភាពរបស់អង្គការសហប្រជាជាតិនេះ និងថាអង្គការនេះបានខកខានមិនបានឆ្លើយតបនឹងការរកឃើញ វីរុសនៅដំណាក់កាលដំបូង។ នៅថ្ងៃពុធ ត្រាំបានវាយប្រហារ WHOជាថ្មី ដោយលោកបាននិយាយថា អង្គការនេះត្រូវតែកំណត់អាទិភាពរបស់ខ្លួនអោយត្រឹមត្រូវ ហើយអាមេរិកនឹងធ្វើការសិក្សាមួយដើម្បីសំរេចថាតើនឹងបន្តផ្តល់លុយដល់អង្គការនេះទៀតឬយ៉ាងណា។ ក្នុងពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា រដ្ឋាភិបាលអាមេរិកនឹងវាយតំលៃឡើងវិញអំពីការផ្តល់មូលនិធិដល់អង្គការWHO ។ WHO ត្រូវផ្តល់មូលនិធិដោយប្រភពឯកជននិងបណ្តារដ្ឋាភិបាល ដោយអាមេ រិកជាអ្នកជួយធំជាងគេ ។កាលពីឆ្នាំមុនរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនផ្តល់ប្រាក់៥៨លានដុល្លារដល់អង្គការសុខភាពពិភពលោក៕
  • ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី១៣ ខែមេសា តទៅសាធារណរដ្ឋកូរ៉េ នឹងធ្វើមោឃ:ភាពជាបណ្តោះអាសន្ន ចំពោះទិដ្ឋាការរយៈពេលខ្លី ចូលទៅកាន់សាធារណរដ្ឋកូរ៉េ
  • (មានវីដេអូ)ដឹកពលករខ្មែរមកដល់បាត់ដំបងទាំងយប់ដើម្បីពិនិត្យសុខភាព មុននឹងដឹកជួនទៅស្រុកកំណើត បាត់ដំបង៖រថយន្តកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកជញ្ជូនពលករខ្មែរចេញពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិដូងត្រឡប់មកកម្ពុជាវិញ មកដល់ទីតាំងពិគ្រោះនិងពិនិត្យក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្សទាំងយប់ ដើម្បី ពិនិត្យសុខភាពមុននឹងដឹកជួនទៅស្រុកកំណើតឬតាមបណ្ដាខេត្តផ្សេងៗដែលជាទីកន្លែងរស់នៅនិងកន្លែងស្រុកកំណើតរបស់ពួកគាត់កាលពីយប់ថ្ងៃទី១០ខែមេសាឆ្នាំ២០២០។ លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹងថាពលករខ្មែរទាំងអស់ដែលបានដឹកមកទាំងយប់នេះមានចំនួន ២រថយន្ត ដោយធ្វើដំណើរមកដោយសុវត្ថិភាពនិងត្រូវបានពិនិត្យសុខភាពគ្រប់គ្នា មុននឹងបញ្ជូនទៅកាន់បណ្ដាស្រុកឬខេត្តផ្សេងទៀត ដើម្បីដាក់ឲ្យនៅដោយឡែករយៈពេល ១៤ថ្ងៃ នៅតាមទីតាំងដែលអាជ្ញាធរស្រុកនិងខេត្តដទៃបានរៀបចំរួចស្រេច ។ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឲ្យដឹងថារថយន្តទាំង២គ្រឿង មានពលករចំនួន ៥៩នាក់ ពួកគាត់សុទ្ធតែរស់នៅក្នុងខេត្តបាត់ដំបង។រថយន្តជើងទី១ មកដល់នៅពេលព្រលប់ មានពលករចំនួន ១៧នាក់ ត្រូវបានបញ្ជូនទៅតាមបណ្ដាស្រុកនិងរថយន្តជើងទី២ ត្រូវឲ្យពួកគាត់សម្រាកនៅតាមបន្ទប់ ដែលបានរៀបចំរួចរាល់ ក្នុងវិទ្យាល័យព្រះមុនីវង្ស ដើម្បីត្រៀមពិនិត្យសុខភាពនៅពេលព្រឹក មុននឹងបញ្ជូនទៅកាន់បណ្ដាស្រុកផ្សេងទៀត។ របាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា ចាប់តាំងពីមានការបិទព្រំដែនរវាងកម្ពុជា ថៃមក មានពលរដ្ឋនិងពលករខ្មែរនៅក្នុងខេត្តបាត់ដំបង មកដល់ត្រឹមថ្ងៃទី១០ខែមេសាឆ្នាំ២០២០ ដែលវិលត្រឡប់មកស្រុកកំណើតវិញចំនួន ១៤.៩០៦នាក់ (ស្រី ចំនួន៦.៨៦៦នាក់ )៕ដោយៈអ៊ុង សារុំ
  • (មានវីដេអូ)អាជ្ញាធរខេត្តបាត់ដំបងត្រៀមរថយន្តកងទ័ព៥០គ្រឿង ដើម្បីដឹកជញ្ជូនពលករខ្មែរ ដែលចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតចូលតាមច្រកទ្វារអន្តរជាតិដូង បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថាអាជ្ញាធរខេត្តបាត់ដំបងទទួលរថយន្តកងទ័ពចំនួន ៥០គ្រឿងដែលស្ថិតក្រោមការបញ្ជារផ្ទាល់ពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជារការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីត្រៀមបម្រុងដឹកជញ្ជូនបងប្អូនប្រជាពលករខ្មែរ ដែលចេញពីប្រទេសថៃវិលត្រឡប់ទៅស្រុកកំណើតតាមបណ្តារាជធានី ខេត្តរបស់ខ្លួនវិញនិងពិនិត្យទីតាំងដាក់ម៉ាស៊ីនស្កេនកំដៅស្វ័យប្រវត្តនិងពិនិត្យទីកន្លែងសម្រាប់ពិនិត្យ ព្យាបាល។ការលើកឡើងនេះ ក្នុងការចុះត្រួតពិនិត្យមើលពីស្ថានភាពបងប្អូនប្រជាពលករខ្មែរដែលបានវិលត្រឡប់ចេញពីប្រទេសថៃវិញ កាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២០។ តាមការអះអាងពីមន្ត្រីចត្តាឡីស័កដែលប្រចាំការនៅច្រកទ្វារអន្តរជាតិដូង បានប្រាប់ឲ្យដឹងថាការសាងសង់កន្លែងស្កេនកំដៅស្វ័យប្រវត្តិនេះ អាចនិងរួចស្រាច់ រយៈពេល ២ថ្ងៃទៀត។ក្រុមជាងសាងសង់ បានធ្វើការសាងសង់ទាំងថ្ងៃ ទាំងយប់ រហូតដល់ម៉ោង១២យប់ ទើបក្រុមជាង ឈប់សម្រាក៕ដោយ៖អ៊ុង សារុំ  
  • ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថាទៅថ្ងៃអនាគតក្រសួងនឹងលើកទឹកចិត្តឲ្យសាលាឯកជននីមួយៗរៀបចំប្រព័ន្ធធ្វើតេស្ តដោយខ្លួនឯងដើម្បីឈានទៅរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយខ្លួនឯងផងដែរ។ចំណែកក្រសួងត្រួតពិនិត្យទៅលើការបណ្តុះបណ្តាលឲ្យមានគុណភាពនិងទទួលស្គាល់សាលាទាំងឡាយណាដែលមានការបង្រៀនដោយមានគុណភាពកូនសិស្សប្រឡងតាមបែប ឌីជីថលដោយក្រសួងចេញសញ្ញាបត្រ ប៉ុន្តែសាលាត្រូវធានាថាត្រូវតែមានស្តង់ដារគុណភាពដល់បុគ្គលិកអប់រំ និងសិស្ស ពិសេសត្រូវរៀបចំប្រព័ន្ធអប់រំអ៊ីលើននីង (E-learning) នេះឲ្យបានល្អ។ លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ជាតិកម្ពុជា ដែលបានបង្ហោះនៅក្នុងផេកហ្វេសប៊ុករបស់ក្រសួងកាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២០។ លោករដ្ឋមន្ត្រីបានបន្តថា ប៉ុន្តែមុននឹងឈានដល់ដំណាក់នេះទាមទារឲ្យសាលាឯកជនទាំងអស់ ពិសេសសាលាដែលមានលទ្ធភាពត្រូវរៀបចំឲ្យមានការបណ្តុះបណ្តាលតាមអ៊ីលើននីង (e-learning) នៅតាមសាលា ដើម្បីធានានូវនិរន្តរភាពក្នុងការសិក្សារៀនសូត្រ។
  • សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលហៅកាត់ថា សសសក បានចេញសេចក្ដីអំពាវនាវមួយសំដៅឲ្យអ្នកសារព័ត៌មានប្រើប្រាស់វិជ្ជាជីវៈ របស់ខ្លួនជាអ្នកសារព័ត៌មានឲ្យបានត្រឹមត្រូវ ដើម្បីសន្តិសុខ សុវត្ថិភាពសង្គម និងប្រើសិទ្ធិក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌ មានក្រោមស្មារតីរួមចំណែកអប់រំការយល់ដឹងសុខភាពសាធារណៈ និងសិទ្ធិរស់រានមានជីវិត ជាអាទិភាពបំផុត។ដរាបណាអាយុជីវិតត្រូវបានការពារល្អប្រសើរនោះទើបមនុស្សគ្រប់រូបមាន ឱកាសអនុវត្តសិទ្ធិជាមូដ្ឋានដទៃទៀតបាន។ ខាងក្រោមនេះជាសេចក្ដីអំពាវនាវរបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(UJFC)៖
  • ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ នៅកម្ពុជាកើនដល់៧៥នាក់ ស្មើនឹងជាង៦០ភាគរយនៃចំនួនឆ្លងសរុប ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមេសា នេះ ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ នៅកម្ពុជា បានកើនដល់៧៥នាក់ ដែលស្មើនឹងជាង ៦២,៥០ភាគរយ នៃចំនួនអ្នកឆ្លងសរុប។ ចំនួនអ្នកជាសះស្បើយ ដែលកើនដល់ ៧៥នាក់នេះ បន្ទាប់ពីក្រសួងបានធ្វើតេស្តរកឃើញអ្នកជាសះស្បើយថ្មី ចំនួន ៣ករណី។ របាយការណ៍ពីក្រសួងសុខាភិបាលដដែល បានបញ្ជាក់ទៀតថា រហូតម៉ោង ៨:៣០ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ កម្ពុជារកឃេីញអ្នកជំងឺកូវីដ-១៩ ១ករណីថ្មី គឺជាស្រ្តីជនជាតិចិនប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ជាសរុបប្រទេសយេីងមានចំនួន ១២០ករណី។ កម្ពុជាពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង ។ ខាងក្រោមនេះជាសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល៖
  • សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា យល់ព្រមផ្អាកព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ទៅតាមសំណើរបស់ គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស covid-19។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១០ ខែឧសភា ៕
  • ខេត្តពោធិ៍សាត់ ដាក់កំហិតឱ្យពលករខ្មែរដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ នៅទីតាំងដែលបានកំណត់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ (ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ១៩ ឯកឧត្តម ម៉ៅ ធនិន បានដាក់កំហិតឱ្យក្មួយៗពលករខ្មែរទាំងអស់ ដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវអនុវត្ត ចត្តាឡីស័ក ដោយដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ នៅទីតាំងដែលបានកំណត់ ជាមួយនឹងការរៀបចំស្បៀងអាហារទទួលពួកគេឱ្យបានសមរម្យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ (Covid-19) ទៅដល់សហគមន៍។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០កាលពីម្សិលមិញ នៅវេទិកាសាលាខេត្ត ឯកឧត្ដម ម៉ៅ ធនិន បានដាក់បទបញ្ជាដល់កម្លាំងមានសមត្ថកិច្ច ត្រូវធ្វើការត្រួតពិនិត្យ និងបិទការធ្វើដំណើរចេញចូល ឬឆ្លងកាត់ នៅច្រកព្រំប្រទល់ទាំង៧ រវាងខេត្តពោធិ៍សាត់ ជាមួយខេត្តជាប់ព្រំប្រទល់ទាំងអស់ លើកលែងតែករណី៦ចំណុច ដែលមានចែងក្នុងបទបញ្ជា ០២ របស់រាជរដ្ឋាភិបាល រួមមាន៖ ឯកឧត្ដម ម៉ៅ ធនិន បានបន្ថែមថា រដ្ឋបាលខេត្ត ដែលមានមន្ទីរសុខាភិបាលខេត្ត ជាសេនាធិការ បានត្រៀមរៀបចំទីតាំង សម្រាប់ទុកប្រជាពលរដ្ឋ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មានចំនួន២ទីតាំង ដែលក្នុងនោះមាន មណ្ឌលសុខភាពកណ្តៀង ក្នុងស្រុកកណ្តៀង ចំនួន២០គ្រែ លើ២បន្ទប់ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរលាំង […]
  • ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រើនរំលឹកដល់សហការីទាំងអស់ ឲ្យយកចិត្តទុកដាក់ចំពោះការរាតត្បាតនៃវីរុស CIVID19 ដោយមិនត្រូវធ្វេសប្រហែលនោះឡើយ ព្រោះវានឹងអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងអាយុជីវិតរបស់យើងម្នាក់ៗ។ ការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសថ្មីនេះ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ ការក្រើនរំ លឹក នេះធ្វើឡើងនៅក្នុងសារលិខិតរបស់ឯកឧត្តមបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងកាសបុណ្យចូលឆ្នាំថ្មី៕
  • អាជ្ញាធរខេត្តមណ្ឌលគិរីដាក់គោលដៅចំនួន៥កន្លែងទប់ស្កាត់ការធ្វើដំណើរ មណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ស្វាយ សំអ៊ាង បានបញ្ជាក់ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១០ មេសា ២០២០នេះថា លោកបានបញ្ជាឲ្យជំនាញពាក់ព័ន្ធដាក់គោលដៅចំនួន៥កន្លែង ដើម្បីណែនាំទប់ស្កាត់ការធ្វើដំណើរ ឆ្លងស្រុក-ខេត្តរបស់ពលរដ្ឋទៅស្រុកកំណើត តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលជម្ងឺ កូវីដ១៩ ។ ឯកឧត្តម ស្វាយ សំអ៊ាង បានឲ្យដឹងទៀតថា គោលដៅទាំង៥កន្លែងមាននៅក្នុងក្រុងសែនមនោរម្យចំនួន ៣គោលដៅ និងនៅព្រំប្រទល់ខេត្តមណ្ឌលគិរី-ក្រចេះ១គោលដៅ ព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនៈគិរី១គោលដៅទៀត ។ ឯកឧត្ដមបញ្ជាក់ទៀតថា ការណែនាំទប់ស្កាត់ការធ្វើដំណើររបស់ពលរដ្ឋបានធ្វើឡើងតាំងពីម៉ោង២៤:០០រំលងអាធ្រាត ថ្ងៃទី០៩ មេសា រហូតដល់វេលាម៉ោង២៤:០០ ថ្ងៃទី១៦ មេសា តាមការដាក់កំហិតរបស់រាជរដ្ឋាភិបាល ។ អភិបាលខេត្តមណ្ឌលគិរី ក៏បានសំណូមពរទៅដល់ពលរដ្ឋក្នុងខេត្តមណ្ឌលគិរី កុំឲ្យមានការជ្រួលច្របល់ភ័យខ្លាច ជុំវិញពាក្យចចាមអារ៉ាមដែលផ្សព្វផ្សាយតៗគ្នាថា ខេត្តមណ្ឌលគិរីមានមន្ត្រីរាជការបានឆ្លងជម្ងឺកូវីដ១៩ ពីមន្ត្រីថ្នាក់ជាតិ ម្នាក់ដែលមកបំពេញបេសកកម្មនៅខេត្តមណ្ឌលគិរី បង្កឲ្យមានការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទូទាំងខេត្ត ។ ករណីនេះមន្ត្រីជំនាញបានពិនិត្យលើអ្នកពាក់ព័ន្ធពុំទាន់រកឃើញបុគ្គលណាមួយសង្ស័យថាឆ្លង ឬមានរោគសញ្ញា ដូចក្នុងនិយមន័យជំងឺកូរវីដ១៩នៅឡើយទេ ៕  
  • មានវីដេអូរ៖ ដុតកម្ទេចគ្រឿងក្នុងជ្រូកខូចគុណភាពប្រមាណ៥តោនដែលកម្លាំងចម្រុះបង្ក្រាបបាននៅស្រុកកៀនស្វាយ ចំណែកមេឈ្មួញល្បីថាអ្នកមានអំណាចម្នាក់កំពុងរត់ការដោះលែង ខេត្តកណ្តាល៖ គ្រឿងក្នុងជ្រូកខូចគុណភាពចំនួន២កុងទីន័រ មានទម្ងន់សរុបប្រមាណ៥តោន ដែលកម្លាំងច្រុះបង្ក្រាបបាននៅស្រុកកៀនស្វាយ ត្រូវបានកម្លាំងគណៈកម្មការចម្រុះធ្វើការដុតបំផ្លាញចោល កាលពីវេលាម៉ោងជាង១២ ថ្ងៃត្រង់ ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងមានការចូលពីអភិបាលរងខេត្ត, មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, មន្រ្តីសាខាគយ និងរដ្ឋាករ, មន្រ្តីបសុព្យាបាល រួមនឹងក្រុមប្រឹក្សាឃុំ និងមេភូមិ។ ចំណែកមេឈ្មួញត្រូវបានលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នដោយជាប់ចោទបានប្រព្រឹត្តិបទល្មើសលួចនាំចូលគ្រឿងក្នុងជ្រូកខូចគុណភាព ចំនួន៥តោន ។ ឥឡូវនៅព្រឹកថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០ បើតាមព័ត៌មាន ទទួលបានមានអ្នកមានអំណាចម្នាក់ បាននិងកំពុងរត់កា រ ខ្វែងដៃខ្វែងជើងដើម្បីឲ្យមានការ សម្រួល ដោះលែង មេឈ្មួញទុច្ចរិតរូប នេះ ឲ្យ រួច ផុតពី សំណាញ់ ច្បាប់ ។ គួររំលឹកថា ការសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នរបស់លោកចៅក្រមស៊ើបសួរ បន្ទាប់ពីលោក ឯក ស៊ុនរស្មី […]
  • មានវីដេអូរ៖ សមត្ថកិច្ចចម្រុះកម្ទេចចោលអាកុលក្លែងក្លាយដែលជាសារធាតុមេតាណុលដោយបង្ហូរចូលក្នុងទឹកស្អុយបឹងតាមោក រាជធានីភ្នំពេញ៖ អាល់កុល ក្លែងក្លាយ ដែលជាសារធាតុ មេតាណុលចំនួន ជាង៦ម៉ឺនលីត្រ ត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ របស់ក្រសួងពាណិជ្ជកម្មធ្វើពីកម្ទេចចោល ដោយ ដឹកយកទៅចាក់បង្ហូរចូលក្នុងលូទឹកស្អុយបឹងតាមោកត្រង់ ស្ថាននីយ៍បូមទឹក ទំនប់កប់ស្រូវ ក្នុង ភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ ការបំផ្លាញអាកុលក្លែងក្លាយនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ ២០២០ ដឹកនាំ ដោយលោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម។នៅក្នុងឱកាស់នោះ មានការចូលរួម ពីអភិបាលរងរាជធានីភ្នំពេញ អាជ្ញាធរ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សមត្ថកិច្ចមន្ទីរ ជំនាញពាក់ព័ន្ធព្រមទាំងមានការចូលរួមសម្រួលពីព្រះរាជ្ញារងផងដែរ ។ លោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ថ្ងៃនេះ អគ្គនាយកដ្ឋាន ក ប ប រួមទាំងសមត្ថកិច្ចអាជ្ញាធរ និងមន្រ្តីជំនាញ បានកម្ទេចអាកុលក្លែង […]
  • ឯ.ឧ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមេសា បានទទួលអំណោយជាសាប៊ូដុំប្រូថិក ចំនួនជាង១លានដុំ ពីក្រុមហ៊ុន Colgate-Palmolive Thailand គិតជាទឹកប្រាក់ជាង៥១ម៉ឺនដុល្លារ និងក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេ​សិនណល ក្រោមប្រធានបទ «១លានប្រូថិក ១លានការពារ» ទុក​ចែក​ជូនដល់ប្រជាជនកម្ពុជា ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ។
  • អ្នកស្រាវជ្រាវនៅលោកខាងកើតថា ការពាក់ម៉ាស់ (N95) មានប្រសិទ្ធភាពការ ពារការឆ្លងជំងឺCOVID-19 ដល់ទៅ៩៦ភាគរយ ប្រទេសលោកខាងកើត បានជជែកគ្នាយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងការពាក់ម៉ាស់ និងការឆ្លងវីរុសកូវីដ១៩។ តាមការជ្រាវជ្រាវការពាក់ម៉ាស់ អាចបញ្ឈប់ការឆ្លង រីករាលដាលនៃជំងឺផ្លូវដង្ហើមបានយ៉ាងមានប្រសិទ្ធភាព។ ម៉ាស់គឺជាមាសសម័យថ្មី។ ម៉ាស់ដែលអ្នកស្រាវជ្រាវថា មានប្រសិទ្ធភាពជាងគេគឺម៉ាស់ N95 ដែលអាចទប់នឹងសំណើម រឺដំណក់ទឹកភាគល្អិតទៅមុខ ទប់ស្កាត់ការឆ្លងនានា បាន។ នៅគ្រាដែល វិទ្យាស្ថានល្បីៗនៅបច្ចឹមលោក ដូចជានាយកដ្ឋានបង្ការ និងប្រយុទ្ធនឹងជំងឺឆ្លង (CDC) ការិយាល័យថ្នាំពេទ្យ និងអាហារ(FDA) និងគ្រូពេទ្យវះកាត់ទូទៅនៅសហរដ្ឋអាមេរិក និងភ្នាក់ងារសុខាភិបាលជាច្រើនទៀត នៅលោកខាងលិច ផ្តល់យោបល់មិនឲ្យពាក់ម៉ាស់វេជ្ជសាស្ត្រ រឺម៉ាស់ N95 ពួកលោកខាងកើតវិញ បានបង្ហាញហេតុផលយ៉ាងច្បាស់លាស់ថា ការពាក់ម៉ាស់ ជារឿងមួយមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងវីរុស។ ហេតុអ្វីបានជាយើងមិនចង់ប្រើប្រាស់ម៉ាស? ផ្ទុយស្រលះពីពួកលោកខាងកើត ក្នុងសង្គមលោកខាងលិចមិនមានវប្បធម៌ ប្រើម៉ាស់នៅទីសាធារណៈនោះទេ ហើយជំហររបស់រដ្ឋអំណាចទៀតសោត ក៏ថា ម៉ាស់មិនអាចការពារសាធារណៈជន ពីវីរុសកូវីដ១៩បានទេ។ ដូច្នោះហើយ ការពាក់ម៉ាស់ក្នុងចំណោមសាធារណៈជនគឺមិនសូវមានឡើយនៅលោកខាងលិច។ ឧហរណ៏ជាក់ស្តែង នៅតំបន់ជាច្រើនដែលបានទទួលជោគជ័យ ក្នុងការគ្រប់គ្រងការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ គឺបានផ្លាស់ប្តូរ ទម្លាប់មកពាក់ម៉ាស់ លើកលែងតែអាឡឺម៉ង់ដែលបានអនុវត្តមុនគេ ដែលបាន បំបែកការឆ្លងជាចង្កោមធំ។ ចិន ជប៉ុន ហុងកុង និងកូរ៉េខាងត្បូង សុទ្ធតែបាន ពន្យល់ប្រាប់ឲ្យពលរដ្ឋពាក់ម៉ាស់ការងារ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)