ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ចាស់ជរាទុរគតចំនួនពីរគ្រួសារបានទទួលអំណោយពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ខេត្តប៉ៃលិន,ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ៖ ប្រជាពលរដ្ឋចាស់ជរា ចំនួន២គ្រួសារ រស់នៅភូមិស្រែអន្ទាក់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានទទួលអំណោយមនុស្សធម៌ ពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ដឹកនាំដោយលោក សៀ សុខុម អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមពីក្រុមការងារយុយុវជន ស.ស.យ.ក ខេត្ត ជាច្រើននាក់ ។ ពិធីចែកអំណោយដល់ចាស់ជរាក្រីក្រនេះដែរប្រព្រិត្តទៅនៅព្រឹក ស្ថិតក្នុងភូមិស្រែអន្ទាក់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ លោក សៀ សុខុម អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធាន ស ស យ ក ខេត្តប៉ៃលិន បានលើកឡើងថា៖ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន មានី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តែងតែជម្រុញដល់ក្រុមការងារគ្រប់ខេត្តក្រុងទូទាំងប្រទេស ឲ្យយកចិត្តទុកដាក់ ចំពោះប្រជពលរដ្ឋណា ដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ។ ហើយចំពោះខេត្តប៉ៃលិន មានលោកជំទាវ បាន ស្រីមុំ […]
  • សម្តេចតេជោ សុំការយោគយល់ពីបងប្អូនសាសនិកខ្មែរឥស្លាម ចំពោះការខកខានជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើកទី៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋជាសាសនិកឥស្លាម ចំពោះការខកខាន ចំពោះការជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិ លើកទី៧ ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី២៩ មេសាខាងមុខនេះ។ តាមរយៈហ្វេសប៊ុកផេកផ្លូវការនៅថ្ងៃទី២៣ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ខែបួសរ៉ាម៉ាឌន នឹងចាប់ផ្ដើមនៅថ្ងៃសុក្រទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹង ២៤ ខែមេសា ឆ្នាំ ២០២០។ សម្តេចតេជោ អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមករួមនឹងប្រជាជនកម្ពុជា។ សម្តេចតេជោ បានសូមអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិកខ្មែរឥស្លាម ដែលត្រូវលុបកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើកទី៧ ដែលបានគ្រោងថ្ងៃទី២៩ ខែ មេសា ២០២០ ការផ្អាកការថ្វាយបង្គំនៅតាមវិហារ ស៊ូរ៉ាវ ការជួបជុំលក្ខណៈសាសនា និង សុំបន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល បើទោះបីនៅក្នុងប្រទេសកម្ពុជាយើង ហាក់មានសភាពធូរស្រាល ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួន និង ធ្វេសប្រហេស […]
  • សង្ស័យ អាជ្ញាធរស្រុកស្អាងបើកដៃឲ្យឈ្មួញប្រើគ្រឿងចក្រជាច្រើនគ្រឿងជីកទំនប់ហ៊ុំព័ទ្ធយកដីរដ្ឋធ្វើជាកម្មសិទ្ធិនិងជីកអន្លង់ប្រឡាយបង្កើតជាឡូត៍នេសាទត្រី ខេត្តកណ្តាល,ថ្ងៃ២៣ ខែ មេសា ឆ្នាំ២០២០៖ ក្រុមឈ្មួញបានប្រើអេស្កាវ៉ាទ័រជាច្រើនគ្រឿងធ្វើសកម្មភាពជីកលើកក្រវ៉ាត់ព្រំដីនិងជីកអន្លង់ប្រឡាយបង្កើតជាឡូត៍នេសាទត្រីជាកម្មសិទ្ធិ នៅត្រង់ចំណុចកណ្តាលបឹងអូរជ្រាំ និងបឹងជ្រាំប្រាំ អតីតឡូត៍នេសាទលេខ៥ និងខាងកើតវត្តពោធិ៍ព្រែកស្លែង ស្ថិតក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ។
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្តថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​សប្បុរសជនជាច្រើនដែលបានចូលរួមវិភាគទាន​ ដល់កាកបាទក្រហមកម្ពុជា ដេីម្បីចូលរួមអបអរសាទរខួប​ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។ សូមជម្រាបថា រខួប​ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ត្រូវបានផ្អាក ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ នាពេលបច្ចុប្បន្ន។ យ៉ាងណាក្តី សប្បុរសជនជាច្រើន ទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋ ក្រុមហ៊ុនឯក​ជន បន្តចូលរួមវិភាគទាន ទ្រទ្រង់ និងគាំទ្រចំពោះសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
  • ក្នុងឆ្នាំ២០១៩ តម្លៃសរុបបរិមាណផលិតផល មានចំនួនប្រមាណ ១ម៉ឺន ៤៨៧៥លានដុល្លារ កើនឡើងក្នុងរង្វង់ ១៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះតម្លៃបរិមាណផលិតផល នាំចេញមានប្រមាណ ១១,១៨៥លានដុល្លារ កើនឡើងប្រមាណ ១៤ភាគរយ និងតម្លៃសរុបបរិមាណផលិតផលលក់ ក្នុងស្រុកមានប្រមាណ ៣,៦៩០លានដុល្លារ កើនឡើងប្រមាណ ១១ភាគរយ៕
  • មានវីដេអូរ៖ ក្រុមហ៊ុន ទ្រី ភាពគ្រុប ផ្តល់សម្ភារៈនិងថវិកាមួយចំនួនដល់រដ្ឋបាលខេត្តកំពង់ស្ពឺដើម្បីទប់ស្កាត់ជំងឺកូវិត-១៩ ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៣ខែមេសាឆ្នាំ២០២០៖នៅព្រឹកនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីក្នុងសម្ភារៈនិងថវិកាដើម្បីប្រយុទ្ធប្រឆាំងCovid-19 ក្នុងនោះមាន មីចំនួន ៥០ (៣០០ កញ្ចប់តូច) -ម៉ាស់ចំនួន៥.០០០ ម៉ាស់ និងថវិកាចំនួន ១២លានរៀល ពីតំណាងលោកឧកញ៉ាបណ្ឌិត ទ្រីភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកជំទាវ។ ក្នុងពិធីប្រគល់ទទួលនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តបានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ាបណ្ឌិត ទ្រីភាព និងលោកជំទាវតាមរយៈតំណាងក្រុមហ៊ុនដែលបានផ្តល់ជូន និងចែករំលែកទាំងសំភារៈ ថវិកា ក្នុងការចូលរួមទប់ស្កាត់ជំងឺ Covid-19 ជាមួយគណៈកម្មាធិការប្រឆាំង Covid-19ខេត្ត តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមមានប្រសាសន៍បន្តទៀតថា ក្រោយពីទទួលបានទាំងសំភារៈថវិកា ពីសប្បុរសជននានាកន្លងមកគណៈកម្មាធិការតែបានចែករំលែកសម្ភារៈមួយចំនួន ទៅតាមបណ្ដាញមណ្ឌលសុខភាព-មន្ទីរពេទ្យ-ក្រុង-ស្រុក -ឃុំ-សង្កាត់ និងមន្ទីរ អង្គភាពជុំវិញខេត្តដើម្បីយកទៅប្រើប្រាស់ ជាបន្តបន្ទាប់។ ហើយគណៈកម្មាធិការនឹងបន្តធ្វើការងារមនុស្សធម៌ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការទប់ស្កាត់ ការរីរាលដាលជំងឺកូវីដ-19។ ហើយគណៈកម្មាធិការ មានផែនការ ក្នុងការបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាសហគមន៍នានានៅទូទាំងខេត្តទទួលបាននូវការអប់រំណែនាំ ពីការការពារនិងទប់ស្កាត់ការរីករាលដាល និងគ្មានអ្នកទុក កូវីដ-19 ក្នុងខេត្តកំពង់ស្ពឺ ឲ្យនៅកម្រិតសូន្យដូចសព្វថ្ងៃនេះផងដែរ៕  
  • មានវីដេអូរ៖ ទីតាំងលក់ ម៉ូតូមួយកន្លែងសង្ស័យនាំចូលតាមច្របៀង ត្រូវកម្លាំងគយបង្ក្រាប ក្រុងប៉ោយប៉ែតៈទីតាំងលក់ម៉ូតូមួយកន្លែងដែលមាន យីហោឈ្មោះ (ជុំ សារិទ្ធ លក់ទិញម៉ូតូគ្រប់ប្រភេទ) ស្ថិតភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងគយចល័តក្រសួងប្រចាំគល់ស្ពានទឹកថ្លាបង្ក្រាប ថ្ងៃទី២២ខែមេសឆ្នាំ២០២០នេះ។ ម៉ូតូដែលកម្លាំងគយបង្ក្រាបនោះគេឃើញភាគច្រើន ម៉ូតូម៉ាក់PCXសេរីទំនើប ក្នុងនោះគេឃើញកម្លាំងគយបានឲ្យកម្លាំងកម្មករលើកម៉ូតូទាំងអស់ដាក់រថយន្តដឹកជញ្ញជូនទៅទីតាំង កម្លាំងគយប្រចាំគលស្ពានទឹកថ្លាដើម្បី កោះហៅម្ចាស់ទៅសួនាំនិងបងពន្ធតាមច្បាប់។ ប្រភពថាម៉ូតូនៅក្នុងក្រុងប៉ោយប៉ែតដែលដាក់តាំងលក់មួយភាគគីជាម៉ូតូនាំចូលតាមច្រករបៀង បង់ពន្ធតាមទូរសព្ធ័ មួយភាគទៀតចូលមកតាមរយៈខ្សែរបក្ខពួកក្រុមឈ្មួញ ហូរចូលស្ទើររាងរាល់ថ្ងៃយប់តាមបន្ទាត់ព្រំដែនក្នុងស្រុកចំនួនបីខាងជើងផ្លូវជាតិលេខ៥ដូចជាស្រុកអូរជ្រៅ ស្រុកស្វាយចេកនិងស្រុកថ្មពួក។ មិនតែប៉ុណ្ណោះមានទាំងនាំរថយន្តចង្កួតដ្ដាំសេរីទំនើបៗ យកប្ដូរពណ៏ថ្នាំត្រេអ៊ី ជាច្រើនផងដែរ ។ បញ្ហា ការនាំចូលរថយន្ត ម៉ូតូរួមទាំងមុខទំនិញគេចពន្ធតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យនៅតែបន្តមានកើត បើទោះជាអនុសាសន៌សម្ដេចក្រឡាហោមស ខេងបញ្ជាឲ្យបិទច្រករបៀងក៌ដោយ។ ហើយការខាតបង់ថវិការចូលរដ្ឋក្នុងមួយខែៗ ជាច្រើនដោយសារតែការនាំចូលមុខទំនិញឬរថយន្ត ម៉ូតូគេចពន្ធរបស់ក្រុមឈ្មួញជាមួយមន្ត្រីខិលខូចមួយចំនួនតូចតាមបន្ទាត់ព្រំដែន។   លោកបានបន្តអោយដឹងទៀតថា៖ ម៉ូតូសេរីទំនើបផលិតឆ្នាំ២០១៩/២០២០ មានចំនួន១០គ្រឿងជាង ត្រូវបានកំលាំងលោករឹបអូសបាន គឺខាងលោកយករថយន្តដឹកទៅគយរដ្ឋករក្រសួង ដើម្បីអោយម្ចាស់សាមី ចូលទៅបង់ពន្ធជូនចូលរដ្ឋអោយបានត្រឹមត្រូវតែប៉ុណ្ណោះ៕
  • បីខែដើមឆ្នាំ កម្ពុជានាំចូលអំបិលពីឥណ្ឌា ៤ពាន់តោនបំពេញតម្រូវការក្នុងស្រុក គិតចាប់ពីខែមករា ដល់ខែមីនា កម្ពុជាបាននាំចូលអំបិលពីប្រទេសឥណ្ឌាប្រមាណ៤០០០តោន ដើម្បីបំពេញការខ្វះខាតនៅលើទីផ្សារកម្ពុជា។ ការខ្វះខាតអំបិលនៅកម្ពុជា ទើបតែកើតឡើងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះតែប៉ុណ្ណោះ គឺដោយសារតែពលរដ្ឋដែលធ្លាប់ផលិតអំបិលកាលពីមុននោះ បានបោះបង់ចោលការផលិតជាបន្តបន្ទាប់ ព្រោះតែខ្វះកំលាំងពលកម្ម ។
  • រោងចក្រចំនួន៦បានបិទទ្វារ​ដោយសារវិបត្តិកូវីដ១៩ ឯ.ឧ ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សា​​ហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា នេះគិតត្រឹមឆ្នាំ២០២០​នេះ មានរោងចក្រចំនួន៦ បានបិទទ្វារដោយសារ​កូវីដ១៩ (COVID-19) មានកម្លាំងពលកម្មជាង ៦,០០០នាក់ មាន​រោងចក្រចំនួន ៧៧ បើកដំណើរការថ្មី បង្កើតឱ្យមានកម្លាំងពលកម្មថ្មី មានរហូតដល់ជាង ២៧,៩០៩នាក់។  
  • ព្រឹទ្ធសភាប្រកាសគាំទ្រ និងលើកទឹកចិត្ត ចំពោះវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា បានប្រកាសគាំទ្រ និងលើកទឹកចិត្ត ចំពោះវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតដ៏កចាសាហាវនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកនិងជាអ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សម័យប្រជុំលើកទី៤ នីតិកាលទី៥ នាព្រឹកពីថ្ងៃទី២៣ ខែមេសាឆ្នាំ២០២០នេះថា៖ សមាជិកព្រឹទ្ធសភាទាំងមូល បានគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩នេះ ហើយយើងឃើញថា លទ្ធផលផ្លែផ្កា ក្នុងពេលនេះ ផ្តើមចេគពីភាពឈ្លាសវៃ និងដោយកចិត្តទុកដាក់ខ្ពស់ នោះក្នុងរយៈពេល១០ថ្ងៃមកនេះ ពុំមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ។  
  • មានវីដេអូរ៖ ជនចាស់ជរាគ្មានទីពឹង និងគ្រួសារពលរដ្ឋជួបការលំបាកខ្លាំងចំនួន៣៤គ្រួសារ ក្នុងស្រុកវាលវែង ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ (ពោធិ៍សាត់,ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនជនចាស់ជរាគ្មានទីពឹង និងគ្រួសារពលរដ្ឋជួបការលំ បាកខ្លាំង ចំនួន៣៤គ្រួសារ ក្នុងភូមិច្រកព្រាល ភូមិដំណាក់កន្សែង ភូមិត្រពងពង្ស និងភូមិដូងឃ្នៀស ឃុំប្រម៉ោយ ស្រុកវាលវែង ខណៈដែលពួកគាត់កំពុងរងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ (Covid-19)។ ឯកឧត្តម ម៉ៅ ធនិន បានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពីចម្ងាយ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំង។ ឯកឧត្តមបានបន្ថែមថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានរយៈពេលខ្លី ប្រសិនបើមានការខ្វះខាត ឬបញ្ហាផ្សេងៗ ត្រូវផ្តល់ដំណឹងមកមេភូមិ មេឃុំ ឬអាជ្ញាធរស្រុក ជាពិសេសលេខទូរស័ព្ទទាំង២ប្រព័ន្ធរបស់ឯកឧត្តមមានស្រាប់ ដើម្បីយើងមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់អាហារនោះទេ។ ម្យ៉ាងវិញទៀតការនាំយកអំណោយចែកជូន ជនចាស់ជរាគ្មានទីពឹង និងគ្រួសារពលរដ្ឋជួបការលំបាកខ្លាំងនាពេលនេះ ដោយមិនប្រកាន់វណ្ណៈ ជាតិ សាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ […]
  • ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សា ដែលជាសមាជិករបស់គ្រឹះស្ថានឧត្តមសិក្សា ផ្អាកការបង់វិភាគទាន ចាប់ពីខែមេសារហូតដល់ខែកញ្ញា ២០២០ ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាករបស់គ្រឹះស្ថានឧត្តមសិក្សា ក្នុងដំណាក់កាលវិបត្តិកូវីដ១៩។ ការសម្រេចនេះគឺបន្ទាប់ពី ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានឧត្តមសិក្សា ឯកឧត្តម ហេង វ៉ាន់ដា បានដាក់លិខិតស្នើទៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
  • កម្លាំងអាវុធហត្ថស្រុកឱរ៉ាល់បង្ក្រាបរថយន្តតូរីសដឹកឈើគ្មានច្បាប់អនុញ្ញាតិប្រគល់អោយដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ,ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ៖រថយន្តតូរីសដឹកឈើពេញប្រៀប១គ្រឿងត្រូវបានកម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ធ្វើការសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបបានប្រគល់អោយជំនាញដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កសាងសំណុំរឿងចាត់ការបន្ត ខណៈដែលម្ចាស់រថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល។ ការបង្ក្រាបរថយន្តតូរីសដឹកឈើបាននេះ នៅលើកំណាត់ផ្លូវលេខ៤៤ ស្ថិតនៅក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ការបង្ក្រាបនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា ជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់រថយន្តតូរីស ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2J.3625 ដែលបានដឹកឈើជ្រុងម៉ៃតាប់ប្រភេទ សុក្រំគ្មានច្បាប់អនុញ្ញាតិ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តតូរីសដឹកឈើនេះជារបស់ឈ្មួញល្បីឈ្មោះម្នាក់នៅក្នុងស្រុកឱរ៉ាល់ ដែលគ្មានសមត្ថកិច្ចនិងជំនាញណាហ៊ានធ្វើការបង្ក្រាបឡើយ។ ការដឹកជញ្ជូនឈើនេះចេញពីតំបន់ជាំ(ដែលជាតំបន់ប្រជុំបទល្មើសព្រៃឈើ)ក្រោមការគ្រប់គ្រងរបស់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ បច្ចុប្បន្ន ឈើនិងរថយន្ត ត្រូវបានកម្លាំងអាវុធហត្ថអូសយកមករក្សាទុកជាបណ្តោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ឯឈើនៅមិនទាន់បានវាស់វែងនៅឡើយដោយរង់ចាំប្រគល់ឲ្យមន្ត្រីបរិស្ថានដែនជម្រកសត្វភ្នំឱរ៉ាល់ ដែលមានស្នាក់ការស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្តនិតិវិធីតាមផ្លូវច្បាប់៕
  • មានវីដេអូរ៖ ពលរដ្ឋស្រុកអូរជ្រៅ២០០គ្រួសារទទួលគ្រឿងបរិភោគពីឯកឧត្តមឧបនាយករដ្ឋមន្រ្តីកែគឹមយ៉ាន បន្ទាយមានជ័យ,ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ៖ មានប្រសាសន៍ទៅកាន់ពលរដ្ឋ២០០គ្រួសារក្នុងការចែករំលែកគ្រឿងឧបភោគបរិភោគនៅឯបរិវេណវត្តចាន់ស៊ី ភូមិកូបខាងកើត ឃុំកូប ស្រុកអូរជ្រៅ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដាំដំណាំឲ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពឲ្យបានធូរធាជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃឲ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បន្តថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងបានខិតខំកសាងអភិ វឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលា រៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើមពិសេសបានខិតខំប្រឹងប្រែងដោះស្រាយ នូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៏បន្ថែមថា […]
  • ស្ថានឯកអគ្គរាជទូតខ្មែរប្រចាំនៅ ប្រទេសថៃ បានបញ្ជាក់ ឲ្យដឹងថា ស្ថានទូតនឹងជួយសម្របសម្រួល ដើម្បីបន្តសុពលភាពពលករដែលកំពុងធ្វើការនៅប្រទេសថៃ  អាចបន្តស្នាក់នៅ និងធ្វើការនៅប្រទេសថៃបន្តទៀត ក្នុងដំណាក់ កាលកូវីដ១៩នេះ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)