ព័ត៌មានថ្មី
- ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា សប្ដាហ៍នេះ នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ននូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅតាមបណ្តាខេត្តជាប់សមុទ្រ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ ថ្ងៃទី០១ ខែឧសភា៕
- ម្សិលមិញគ្រោះថ្នាក់ចរាចរណ៏សម្លាប់មនុស្ស៤នាក់ អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល៨នាក់។ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ប្រជែង មិនប្រកាន់ស្តាំ ស្រវឹង, កត្តាយាន និងមិនគោរពសិទ្ធិ៕
- អគ្គស្នងការនគរបាលជាតិ អំពាវនាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការឲ្យបានល្អ ជាមួយកម្លាំងនគរបាលជាតិ ក្នុងការអនុវត្តការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី ០១ ឧសភា នេះតទៅ។ បើតាមលិខិតរបស់អគ្គស្នងការនគរបាលជាតិ នឹងអនុវត្តច្បាប់នេះ ដោយការទទួលខុសត្រូវ និងគ្មានការលើកលែង។
- កូវីដ១៩: ថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសថា មិនមានអ្នកឆ្លងថ្មីកូវីដ១៩ ហើយអ្នកជំងឺដែលនៅសល់៣នាក់ទៀតក៏មិនទាន់បានជាសះស្បើយនោះដែរ។ គិតមកដល់ ពេលនេះចំនួនអ្នកជាសះស្បើយមាន១១៩នាក់។
- មានវីដេអូរ៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្ស ខេត្តប៉ៃលិន,ថ្ងៃ២៧ ខែ មេសា ឆ្នាំ២០២០ ៖ មានប្រសាសន៍ក្នុងឱកាសពិនិត្យមើល ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែរ ចូលសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ដែលនឹងបញ្ចប់គម្រោង ១០០% នាពេលឆាប់ៗខាងមុខ ឯកឧត្តម ផាន់ ចាន់ធុល បានថ្លែងថា ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅមកសាលារៀន។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា […]
- មានវីដេអូរ៖ ស្នងការដ្ឋានន.បខេត្តបន្ទាយមានជ័យ ជូនដំណឹងស្តីពីការអនុវត្តអនុក្រឹត្យលេខ៣៩អនក្រ.បកស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ ស្តីពីការផាកពិន័យអន្តរកាលចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោ ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២០៖ដើម្បីឲ្យអ្នកប្រើប្រាស់យានយន្តនិងទោចក្រយានយន្តទាំងអស់ដែលបានប្រើប្រាស់ផ្លូវសាធារណៈបានយល់ដឹងនិងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។ ក្នុងរយៈពេល៣ថ្ងៃនេះនគរបាលជំនាញចរាចរណ៍ផ្លូវគោកខេត្ត ស្រុក ក្រុង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះផ្សព្វផ្សាយ សេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលេខ០១៧/២០ ស្តីពីការអនុវត្តអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ខែមីនាឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បក ចុះថ្ងៃទី២១ខែមីនាឆ្នាំ២០១៧ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្ឡូវឲ្យបានជ្រាបថាចាប់ពីថ្ងៃសុក្រ ទី០១ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនឹងអនុវត្តការផាកពិន័យអន្តរកាល។ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ មានប្រសាសន៍ថា៖ដើម្បីឈានដល់ការផាកពិន័យថ្ងៃខាងមុខ លើបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវបានជ្រាបនគរបាលចរាចរណ៍ ផ្លូវគោក ស្រុក ក្រុងនិងខេត្ត បានចុះធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃសុក្រ ទី០១ខែឧសភាឆ្នាំ២០២០ខាងមុខនេះតទៅ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនឹងអនុវត្តការផាកពិន័យអំពើល្មើសនឹច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ខែ មីនាឆ្នាំ ២០២០របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បក ចុះថ្ងៃទី២១ខែមីនាឆ្នាំ២០១៧ ស្តីពីការផាកពិន័យអន្តរកាលចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានតម្លើង កម្រិតទឹកប្រាក់ពិន័យក្នុងចំនួន៣ទៅ៥ ដង។ ជាមួយគ្នានោះដែរ ក្នុងនាមស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោអាត់ ខែម បានអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯងនិង អ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស […]
- មានវីដេអូរ៖ ឯកឧត្ដម សេរី កុសល ដាស់តឿន ពលរដ្ឋមិនត្រូវមើលស្រាលកូវីដ-១៩ឡើយ បើទោះបីកម្ពុជារកមិនឃើញករណីឆ្លងថ្មីក៏ដោយ ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២០ ៖គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៥០០គ្រួសារចំនួន២ទីតាំងនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយគ្រឿងឧបភោគ បរិភោគ ពីឯកឧត្តម សេរី កុសល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ពិធីនេះធ្វើឡើង ក្នុងបរិវេណសាលាបឋមសិក្សាត្រពាំងថ្ម និងនៅបរិវេណវត្តពន្លាជ័យ ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី សេរី កុសល ក៏បានលើកឡើងថា ៖ បណ្តាប្រទេសទូទាំងពិភពលោកកំពុងប្រឈមទៅនឹងជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះកម្ពុជាយើងក៏មានរកណីឆ្លងជម្ងឺដ៏កាចសាហាវនេះផងដែរ រហូតដល់ចំនួន១២២នាក់តែយើងក៏បានព្យាបាល ជាសះស្បើយជាបន្តបន្ទាប់ចំនួន១១៧នាក់ សល់តែ៥នាក់កំពុងព្យាបាល បើទោះបីជាសភាពការណ៍ជម្ងឺនេះធូរស្រាលយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវមើលស្រាលនិងធ្វេសប្រហែសឡើយ ពោលគឺត្រូវប្រកាន់ភ្ជាប់អនុវត្តតាមការណែនាំរបស់ក្រសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិ បាល ពេលចេញទៅក្រៅត្រូវពាក់ម៉ាស់ជានិច្ច ក្រោយពេលប៉ះពាល់អ្នកជំងឺ ប៉ះពាល់សត្វ ចេញពីបន្ទប់ទឹក ឬប៉ះពាល់របស់របផ្សេងៗ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល ឲ្យបានញឹកញ៉ាប់។ ឯកឧត្តមក៏បានបញ្ជាក់ថា៖អំណោយដែលយកមកចែកជូនបងប្អូននាពេលនេះវាតិចតួចក៏ពិតមែន តែវាបានជួយសម្រាលនូវជីវភាពរបស់បងប្អូនបានមួយគ្រាសម្រាប់ដោះស្រាយបញ្ហាប្រចាំថ្ងៃ។ ដើម្បីបង្កើនជីវភាពបងប្អូនកាន់តែប្រសើរនោះ សូមឲ្យប្រជាពលរដ្ឋត្រូវធ្វើការដាំដុះបន្លែបង្កា ឬចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយបើបងប្អូនដែលចង់ដាំដុះបន្លែនិងចិញ្ចឹមសត្វ សម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារ និងបំពេញតម្រូវការទីផ្សារហើយគ្មានលទ្ធភាព អាចកម្ចីពីមូលនិធិរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន […]
- ឃើញហើយព្រឺរ៉ោម ជនបទេសម្នាក់បានដេកស្លាប់ក្នុងផ្ទះសំណាក់ប៉ារីស (មានវីដេអូរ) ខេត្តកំពត, ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២០៖ ជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ប៉ារីសនៅជួរផ្ទះល្វែងភ្នំខៀវភូមិ១ឧសភា,សង្កាត់កំពង់កណ្ដាល,ក្រុងកំពត។ បន្ទាប់ពីម្ចាស់ផ្ទះសំណាក់បានប្រទះឃើញជនបរទេសដេកស្លាប់នៅព្រឹកថ្ងៃទី២៧ មេសា រួចមក នគរ បាលខេត្តកំពតរួមសហការជាមួយនគរបាលក្រុងកំពត បានចុះមកពិនិត្យសពជនរងគ្រោះនៅក្នុងបន្ទប់។ លោកវរៈសេនីយ៍ទោ សុខ សាកាន ប្រធានការិយាល័យ នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្របាននិយាយប្រាប់អោយដឹងថាជនរងគ្រោះដែលបានស្លាប់នោះគឺឈ្មោះ Caddy Robert Paul ជនជាតិ អៀកឡង់(Ireland)កើតឆ្នាំ១៩៥៩ ជាអ្នកទេសចរណ៍។លោកវរសេនីយ៍ទោ និយាយបន្តថាបន្ទាប់ពីមានការធ្វើកោសល្យវិច្ច័យរួចមកគេសន្និដ្ឋានថាជនបរទេសរូបនេះស្លាប់ដោយជំងឺគាំងបេះដូង។ យុវជនម្នាក់ជាអ្នកធ្លាប់ដើរតាមជនរងគ្រោះនិយាយថាជនជាតិបរទេសរូបនោះយូៗមានការប្រកាច់ម្ដងម្កាលដែរ។ តែមិនមានការបញ្ជាក់ពីគ្រូពេទ្យណាម្នាក់ថាជនរងគ្រោះនោះកើតជំងឺអ្វីទេ។ ហើយបើតាមការអះអាងនគរបាលនិយាយថាជនដែលបានស្លាប់ដោយសារគាំបេះដូងនេះមានទម្ងន់ជាង១រយគីឡូក្រាមឯណោះ។ ទោះជាបែបណានគរបាលកំពុងរៀបចំដឹកសពទៅដាក់ក្នុងសាលដាក់សពនៃមន្ទីរពេទ្យខេត្តកំពត។
- ក្រសួងសុខាភិបាល ឲ្យក្រសួងអប់រំដាក់សំណើទៅថ្នាក់នាំកំពូលពិនិត្យ និងសម្រេចលើការបើកសាលាឡើងវិញ ឆ្លើយតបជាមួយអ្នកកាសែតនៅព្រឹកម៉ិញ ឯ.ឧ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា បានឲ្យក្រសួងអប់រំដាក់សំណើទៅថ្នាក់នាំកំពូលពិនិត្យ និងសម្រេចលើការបើកសាលាឡើងវិញ។ ការបើកសាលារៀនឡើងវិញនោះមានតែប្រមុខរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះដែលអាចមានសិទ្ធិសម្រេច ហើយក្រសួងអប់រំ យុវជន និងកីឡា អាចស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ដើម្បីបើកសាលារៀនឡើងវិញ។ ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានបញ្ជាក់ថា ត្បិតកម្ពុជា មិនមានអ្នកឆ្លងថ្មី និងមានអ្នកជំងឺសល់ត្រឹមតែ ៣នាក់ តែកូវីដ១៩នៅកម្ពុជា មានលក្ខណៈផុយស្រួយនៅឡើយ ដែលត្រូវទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។
- ទីបំផុត ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញអនុម័តជាឯកច្ឆ័ន ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចអនុម័តជាឯកច្ឆនថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលរៀបចំដោយរាជរដ្ឋាភិបាល។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីសុំពិនិត្យធម្មនុញ្ញភាពច្បាប់ ស្តីពីការការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
- កម្ពុជា មិនទាន់អស់ជំងឺកូវីដ១៩នោះទេ ទោះបីនៅសល់អ្នកជំងឺត្រឹមតែ៣នាក់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ទោះបីកម្ពុជា មិនមានអ្នកឆ្លងថ្មី គ្រាដែលអ្នកជំងឺនៅសល់ត្រឹម៣នាក់ក្តី ប៉ុន្តែមិនមានន័យថា កម្ពុជាអស់ជំងឺកូវីដ១៩នោះឡើយ ត្បិតពិភពលោកនៅមិនទាន់ថមថយនៅឡើយ។ បើឯ.ឧ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង សង្កត់ធ្ងន់ថា វីរុសនៃជំងឺកូវីដ-១៩នេះ មិនទាន់ផុតរលត់ពីកម្ពុជានោះទេ ព្រោះវាអាចកើតឡើងវិញ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ បើសិនជាពលរដ្ឋខ្វះការយកចិត្តទុកដាក់ការពារ និងទប់ស្កាត់។ រដ្ឋមន្ត្រីសុខាភិបាលរូបនេះ បានរម្លឹកឱ្យពលរដ្ឋបន្តការប្រុងប្រយ័ត្នចំពោះជំងឺនេះ តាមរយៈការអនុវត្តវិធានការរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល តាមរយៈការប្រើប្រាស់ម៉ាស់ ទឹកអាល់កុលឬ ជែល លាងដៃជាមួយទឹកស្អាតឱ្យបានញឹកញាប់។
- មានវីដេអូរ៖ លោក ឧកញ៉ា ហេង សុវណ្ណា សមាជិកក្រុមការងារ ថ្នាក់កណ្តាល ចុះជួយស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង លោក ស្រី ហួត ស៊ីថា នាំយកស្បៀង ចែកជួន គ្រួសារក្រីក្រ ចាស់ជរា ជួបការលំបាក ខ្វះខាតចំនួន២គ្រួសារ នៅ ឃុំរាម ខេត្តព្រះសីហនុថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២០៖ លោក ឧកញ៉ា ហេង សុវណ្ណា សមាជិកក្រុមការងារ ថ្នាក់ កណ្តាល ចុះជួយស្រុកព្រៃនប់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជៀម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងជា ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃគណ:បក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានថ្លែងថា៖ ឈ្នះមេរោគ កូវីដ ១៩ នោះ សូមឲ្យ យើងទាំងអស់ គ្នាត្រូវស្តាប់ ការណែនាំ របស់ប្រមុខរាជ រដ្ឋា ភិបាល កម្ពុជា និង ក្រសួងសុខាភិបាល បន្តការ យកចិត្តទុកដាក់ការពារ ខ្លួននិង ត្រូវចងចាំគ្រប់ពេលវេលាថាជម្ងឺកូវីដ១៩ គឺជា ជម្ងឺឆ្លងរាតល្បាត ដ៏កាចសាហាវ បំផុតដែលក្នុងមួយតែប៉ព្រិចភ្នែកវាអាច បង្កវិនាសកម្ម បានយ៉ាងឆាប់រហ័ស។ អំណោយដែលចែកជូននោះគឺ៖ លោកយាយ ហើយ អ៊ី អាយុ ៦៨ឆ្នាំ ចាស់ជរា កំពុងមានជំងឺធ្ងន់ធ្ងរ […]
- មានវីដេអូរ៖ លោកវរសេនីយ៍ទោ ទូច ចំរើន នាយការិយាល័យសុខាភិបាលបានចុះផ្សព្វផ្សាយ ពីវិធានការ ការពារជំងឺកូរ៉ូណាវីរុស COVID-19 ដល់នាយទាហាន ពលទាហាន នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នៅទិសទី១ ប្រាសាទព្រះវិហារ ! ខេត្តព្រះវិហារ,ព្រឹកថ្ងៃច័ន្ទ ថ្ងៃ ទី២៧ ខែមេសា ឆ្នាំ២០២០ ៖លោកវរសេនីយ៍ទោ ទូច ចំរើន នាយការិយាល័យសុខាភិបាល កងពលតូចអន្តរាគមន៍លេខ 7 បានអញ្ជើញចុះ ផ្សព្វផ្សាយ និងណែនាំអំពី វិធានការការពារជំងឺ COVID-19 នឹងធ្វើការពិនិត្យ វាស់កំដៅ ព្រមទាំងបានផ្សព្វផ្សាយ នូវវិធានការការពារមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ តាម សេចក្តីណែនាំនោះ តម្រូវអោយប្រជាពលរដ្ឋ នាយទាហាន នឹងពលទាហាន រួមគ្នាបង្ការ និងទប់ស្កាត់ ការរាតបាតមេរោគកូវីដ១៩ ដល់គ្រួសារយុទ្ធជន បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា បងប្អូនកូនចៅ គ្រូសារកងទ័ព ដែលទើបវិលត្រឡប់មកពីក្រៅប្រទេស និងតំបន់ផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះសុខភាព និងការរស់នៅ ត្រូវមានអនាម័យល្អ ត្រូវលាងដៃនឹងសាប៊ូ អាល់កុល និងទឹកអនាម័យ អោយបានញឹកញាប់ ត្រូវសំអាតបរិវេណផ្ទះ និងកន្លែងរស់នៅអោយបានគ្រប់ៗគ្នា ជាប្រចាំ។ លោកបានស្នើអោយកូនចៅបងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព […]
- តៃកុងឡានរត់តាក់ស៊ីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងចោទប្រកាន់ករណីរំលោភសេពសន្ថវ:បានសម្រេច (ខេត្តព្រៃវែង,ថ្ងៃ២៧ ខែ មេសា ឆ្នាំ២០២០)៖ តៃកុងឡានរត់តាក់ស៊ីម្នាក់ ត្រូវសមត្ថកិច្ចនគរបាលរដ្ឋបាលឃុំច្រេសឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះជាអ្នកដំណើរម្នាក់ចោទប្រកាន់ពីបទរំលោភសេពសន្ថវ:បានសម្រេច។ តាមពាក្យបណ្ឌឹងរបស់ស្ត្រីរងគ្រោះឈ្មោះ ឆូយ ខី អាយុ៣៣ឆ្នាំមានទីលំនៅភូមិតាទ្រូ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ខុន រិត ភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិបឹង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង មុខរបរតៃកុងរថយន្តតាក់ស៊ីដឹកអ្នកដំណើរពីភ្នំពេញ-មេសាង បានធ្វើសកម្មភាពចាប់បង្ខំខ្លួនរំលោភសេពសន្ថវ:រហូតបានសម្រេចនៅលើរថយន្តរបស់ជនសង្ស័យ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នៅចំណុចផ្លូវលំកន្លែងវាលស្រែស្ងាត់ ស្ថិតក្នុងភូមិប្រហ៊ារ ឃុំច្រេស ស្រុកមេសា ក្រោយពីដាក់អ្នកដំណើរផ្សេងទៀតចុះអស់ នៅសល់តែរូបខ្លួននិងតៃកុងឡានជាជនសង្ស័យ។បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងជំនាញនគរបាលស្រុកចុះសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ធបាលឃុំច្រេស បើកការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ ខុន រិត រួមជាមួយវត្ថុតាងរថយន្ត១គ្រឿង នៅវេលាម៉ោង១២និង៤៣នាទីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០2020 យកមកសាកសួរនៅប៉ុស្តិនគរបាលច្រេស។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានចាប់បង្ខំនារីរងគ្រោះឈ្មោះ ឆួយ ខី រំលោភសេពសន្ថវ:នៅលើរថយន្តរបស់ខ្លួនបានសម្រេចប្រាកដមែន កាលពីយប់ថ្ងៃ 25/4/2020 កន្លងទៅ ដោយសារជនរងគ្រោះជិះរថយន្តរបស់ខ្លួនពីភ្នំពេញ មកស្រុកកំណើតភូមិតាទ្រូ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ បន្ទាប់សាកសួររួចជនសង្ស័យ ខុន រិត […]
- កម្ពុជាធ្វើតេស្តអ្នកសង្ស័យកូវីដ១៩ មានជាង១ម៉ឺនសំណាក លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា មកដល់ពេលនេះ ក្រសួងសុខាភិបាលបានធ្វើតេស្តប្រជាពលរដ្ឋដែលជាអ្នកសង្ស័យ អ្នកប៉ះពាល់ផ្ទាល់ និងតំបន់សង្ស័យ មានជាង១ម៉ឺន ១៥៧៦សំណាក ដែលត្រូវបានយកមកវិភាគនៅមន្ទីរពិសោធន៏នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមន្ទីរពិសោធន៏នៃវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


