ខេត្តកំពត, ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២០៖ ជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ប៉ារីសនៅជួរផ្ទះល្វែងភ្នំខៀវភូមិ១ឧសភា,សង្កាត់កំពង់កណ្ដាល,ក្រុងកំពត។
បន្ទាប់ពីម្ចាស់ផ្ទះសំណាក់បានប្រទះឃើញជនបរទេសដេកស្លាប់នៅព្រឹកថ្ងៃទី២៧ មេសា រួចមក នគរ បាលខេត្តកំពតរួមសហការជាមួយនគរបាលក្រុងកំពត បានចុះមកពិនិត្យសពជនរងគ្រោះនៅក្នុងបន្ទប់។
លោកវរៈសេនីយ៍ទោ សុខ សាកាន ប្រធានការិយាល័យ នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្របាននិយាយប្រាប់អោយដឹងថាជនរងគ្រោះដែលបានស្លាប់នោះគឺឈ្មោះ Caddy Robert Paul ជនជាតិ អៀកឡង់(Ireland)កើតឆ្នាំ១៩៥៩ ជាអ្នកទេសចរណ៍។លោកវរសេនីយ៍ទោ និយាយបន្តថាបន្ទាប់ពីមានការធ្វើកោសល្យវិច្ច័យរួចមកគេសន្និដ្ឋានថាជនបរទេសរូបនេះស្លាប់ដោយជំងឺគាំងបេះដូង។
យុវជនម្នាក់ជាអ្នកធ្លាប់ដើរតាមជនរងគ្រោះនិយាយថាជនជាតិបរទេសរូបនោះយូៗមានការប្រកាច់ម្ដងម្កាលដែរ។
តែមិនមានការបញ្ជាក់ពីគ្រូពេទ្យណាម្នាក់ថាជនរងគ្រោះនោះកើតជំងឺអ្វីទេ។
ហើយបើតាមការអះអាងនគរបាលនិយាយថាជនដែលបានស្លាប់ដោយសារគាំបេះដូងនេះមានទម្ងន់ជាង១រយគីឡូក្រាមឯណោះ។
ទោះជាបែបណានគរបាលកំពុងរៀបចំដឹកសពទៅដាក់ក្នុងសាលដាក់សពនៃមន្ទីរពេទ្យខេត្តកំពត។
ជនបទេសម្នាក់បានដេកស្លាប់ក្នុងផ្ទះសំណាក់ប៉ារីសខេត្តកំពត, ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២០៖ ជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ប៉ារីសនៅជួរផ្ទះល្វែងភ្នំខៀវភូមិ១ឧសភា,សង្កាត់កំពង់កណ្ដាល,ក្រុងកំពត។បន្ទាប់ពីម្ចាស់ផ្ទះសំណាក់បានប្រទះឃើញជនបរទេសដេកស្លាប់នៅព្រឹកថ្ងៃទី២៧ មេសា រួចមក នគរ បាលខេត្តកំពតរួមសហការជាមួយនគរបាលក្រុងកំពត បានចុះមកពិនិត្យសពជនរងគ្រោះនៅក្នុងបន្ទប់។លោកវរៈសេនីយ៍ទោ សុខ សាកាន ប្រធានការិយាល័យ នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្របាននិយាយប្រាប់អោយដឹងថាជនរងគ្រោះដែលបានស្លាប់នោះគឺឈ្មោះ Caddy Robert Paul ជនជាតិ អៀកឡង់(Ireland)កើតឆ្នាំ១៩៥៩ ជាអ្នកទេសចរណ៍។លោកវរសេនីយ៍ទោ និយាយបន្តថាបន្ទាប់ពីមានការធ្វើកោសល្យវិច្ច័យរួចមកគេសន្និដ្ឋានថាជនបរទេសរូបនេះស្លាប់ដោយជំងឺគាំងបេះដូង។យុវជនម្នាក់ជាអ្នកធ្លាប់ដើរតាមជនរងគ្រោះនិយាយថាជនជាតិបរទេសរូបនោះយូៗមានការប្រកាច់ម្ដងម្កាលដែរ។តែមិនមានការបញ្ជាក់ពីគ្រូពេទ្យណាម្នាក់ថាជនរងគ្រោះនោះកើតជំងឺអ្វីទេ។ហើយបើតាមការអះអាងនគរបាលនិយាយថាជនដែលបានស្លាប់ដោយសារគាំបេះដូងនេះមានទម្ងន់ជាង១រយគីឡូក្រាមឯណោះ។ទោះជាបែបណានគរបាលកំពុងរៀបចំដឹកសពទៅដាក់ក្នុងសាលដាក់សពនៃមន្ទីរពេទ្យខេត្តកំពត។ដោយ៖ កែវ ឆាត
Posted by SEATV News 24 Hours on Sunday, 26 April 2020





