ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មន្ទីរប្រឆាំងគ្រឿងញៀនបង្រ្កាបទីតាំងផលិតកែច្នៃនិងជួញូដូរគ្រឿងញៀនចឃាត់មេខ្លោងជាជនបរទេស២នាក់ និងដកហូតជាង៥០គីឡូក្រាម រាជធានីភ្នំពេញ៖ទីតាំងកែច្នៃផលិត ជូញដូរគ្រឿងញៀនមួយកន្លែង ត្រូវបានកម្លាំងនគរបាល(ក១១)មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការរដ្ឋាននគរបាលជាតិ ចុះបង្ក្រាបដោយដកហូតបានឧបរណ៍ជាមធ្យោបាយផលិតព្រមទាំងគ្រឿងញៀន ប្រមាណ១៤ម៉ឺនគ្រាប់ស្មើរជាង៥០គីឡូក្រាមនិងឃាត់ខ្លួនមេក្លោងជាជនជាតិបរទេស២នាក់។ ប្រតិបត្តិការនេះ ធ្វើឡើង កាលពីវេលារសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២០ នៅនៅចំណុចបុរីច័ន្ទសម្បត្តិ ផ្ទះលេខ ១៥ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក្រោមការដឹកនាំដោយលោកឧត្ដមសេនិយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរប្រឆាំងគ្រឿងញៀនព្រម ទាំងមានការសម្របសម្រួលពីលោក សាយ ណូរ៉ាព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ មេខ្លោងគ្រឿងញៀន ដែលត្រូវឃាត់ខ្លួន នគរបាលអោយដឹងថា ១.ឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន (ហុងកុង) កាន់លិខិតឆ្លង ដែនលេខ KJ06288571 និង២,ឈ្មោះ THET THET HLAING ភេទស្រី ជនជាតិមីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MA 030746។ តាមនគរបាលអោយដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងតាមការបញ្ជាដឹកនាំដោយផ្ទាល់ របស់នាយឧត្ដមសេនិយ៍ […]
  • ស្លាប់៥នាក់ របួសធ្ងន់ស្រាល៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦ លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ប្រជែង មិនប្រកាន់ស្តាំ បត់មិនប្រយ័ត្ន, កត្តាយាន និងមិនគោរពសិទ្ធិ៕
  • ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ដែលជាច្បាប់ថ្មីនៅក្នុងប្រទេសកម្ពុជា  ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២០នេះ។ ច្បាប់នេះមាន ៥ជំពូកនិង ១២ មាត្រា។
  • កិច្ចប្រជុំផ្សព្វផ្សាយផែនការខួបទី ១៥៧ ទិវាអន្តរជាតិកាកបាទក្រហមខេត្តបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ,ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០៖ ឯកឧត្តម ខេង ស៊ុម ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការខួបទី ១៥៧ ទិវាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ សម្រាប់ខេត្តបន្ទាយមានជ័យ ពិធីនេះធ្វើនៅសាលាខេត្តបន្ទាយមានជ័យ ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ក្នុងកិច្ចការកៀងគររកមូលនិធិពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជននានា ដើម្បីចូលរួមជាកម្លាំងមនុស្សធម៌ ក្នុងការឆ្លើយតបដល់ជនរងគ្រោះ ងាយរងគ្រោះដូចជា ចាស់ជរាឥតទីពឹង ជនពិការ ស្រ្តីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនក្រីក្រមានជំងឺរាំរ៉ៃ។ល។ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត មានប្រសាសន៍ថា ៖ យោងសេចក្តីប្រកាសព័ត៌មានលេខ ០៤៦/២០ កក្រក.ទទ ចុះថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២០ របស់កាកបាទក្រហមកម្ពុជា ស្តីពីការផ្អាកប្រារព្ធពិធីអបអរខួបលើកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម […]
  • មានវីដេអូរ៖ ជនសង្ស័យលួចម៉ូតូម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទលួចយកម៉ូតូ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់ ។ មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖មានឈ្មោះ ផន សំអុន ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅមណ្ឌល៦ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងថាកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២០ខ្លួនបានបាត់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ប.មានជ័យ ។ ក្រោយពីទទួលបណ្តឹង លោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុប៉ោយប៉ែត បានចាត់កម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ធឿង ធី ហៅអាបាវ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅមិនពិតប្រាកដ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៧ខែមេសា០៤ឆ្នាំ២០២០ នៅចំណុចនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងខណ:ពេលជនសង្ស័យកំពុងជិ:ម៉ូតូបម្រុងយកទៅលក់ ហើយបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុង ដើម្បីធ្វើការសាកសួរ។ មន្ត្រីកងរាជអាវុធហត្ថក្រុបប៉ោយប៉ែត បានបញ្ជាក់ថា៖ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចយកម៉ូតូដែលមានភិនភាគដូចខាងលើពិតប្រាកដមែន ដោយ សារខ្លួនគេឃើញម៉ូតូដាក់នៅមុខផ្ទះហើយមានទាំងសោរនៅជាប់នឹងម៉ូតូស្រាប់ ហើយជាឱកាសល្អគេក៏លួចយកតែម្តង នៅខណៈពេលកំពុងជិៈបម្រុងយកទៅលក់ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។ ដោយផ្អែកតាមចម្លើយសារភាពនិងវត្ថុតាងជាក់ស្តែងជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំពោះម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញហើយដែរ៕
  • មានវីដេអូរ៖ បន្ទាប់ពីដាក់ស្លាកការពារដីព្រៃលិចទឹកក្នុងភួមិសាស្ត្រភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ មន្ត្រីចម្រុះបានប្រើគ្រឿងចក្ររំលាយភ្លឺ ដើម្បីការពារដីព្រៃលិចទឹកឱយដុះឡើងវិញ ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ៖ សមត្ថកិច្ចចម្រុះ មានមន្ត្រីជលផល បរិដ្ឋាន នគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានបានយកត្រាក់ទ័រ ទៅឈូសរំលាយភ្លឺ ដែលជនល្មើស បានលើកព័ទ្ធ យកដីព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បន្ទាប់ពីមានជនខិលខូចបានបំពានឈូសឆាយកាលពីពេលកន្លងទៅ ។ លោក ឈឹម បាន នាយសង្កាត់រដ្ឋបាលជលឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានឱយដឹងថា៖ បន្ទាប់ពីមានជនខិលខូចបានលួចដាក់គ្រឿងចក្រឈូសឆាយយកដីព្រៃលិចទឹកអស់ជាច្រើនហិកតា នៅចំណុចត្រពាំងស្រវ៉ និង ចំណុចថ្លុកត្រាវ ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រ ស្រុកបរិបូណ៌ កាលពីពេលកន្លងទៅ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០ សមត្ថកិច្ចចម្រុះ បានយកស្លាកសញ្ញា ហាមឃាត់ ការកាប់រានទន្ទា្រនយកដីព្រៃលិចទឹកម្តងរូចមក ហើយ ។ ដើម្បីថែរក្សាព្រៃលិចទឹកនៅតំបន់នេះ ឱយកាន់តែមានប្រសិទ្ឋភាព ថ្ងៃនេះសមត្ថកិច្ច ចម្រុះ បានយកគ្រឿងចក្រ មកឈូសរំលាយភ្លឺ ដែលជនល្មើស បានលើកបំណងធ្វើជាភ្លឺព័ទ្ធ យកដីព្រៃលិចទឹក ធ្វើកម្មសិទ្ឋ ដើម្បីឲ្យដីនោះមានផ្ទៃរាបស្មើ ដើម្បីព្រៃលិចទឹកងាយដុះឡើងវិញ […]
  • ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញលទ្ធផលនៃកិច្ចប្រជុំជាមួយតំណាងគ្រឹះស្ថានសិក្សាឯកជន និងតំណាងមាតា បិតា ដើម្បីដោះស្រាយការតវ៉ាសុំបញ្ចុះតម្លៃសិក្សា ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សាលាអន្តរជាតិចំនួន៣ មានសាលាផារ៉ាហ្គន សាលាស៊ីអាយ អេហ្វឺសត៍ ខេមបូឌា និងសាលាអន្តរជាតិហ៊្វូតព្រីន សុទ្ធតែបានឯកភាពបញ្ចុះតម្លៃសិក្សា ដល់សិស្សក្នុងដំណាក់កាលវិបត្តិកូវីដ១៩។
  • បង្ក្រាបត្រាក់ទ័រលួចឈួសឆាយទន្ទ្រានយកដីព័ទ្ធភ្នំ(កោះសាងស្នេហ៍)ទំនប់ឥណ្ឌាការពារដោយព្រះរាជក្រឹត្យ ខេត្តកំពង់ស្ពឺ,រសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២០ ៖ត្រាក់ទ័រ១គ្រឿងដែលគេស្គាល់ច្បាស់ថាជាកម្មសិទ្ធិរបស់ឯកឧត្តម លោកជំទាវ ម្ចាស់ចំការស្វាយរាប់រយហិកតា ត្រូវបានកម្លាំងសមត្ថកិច្ច ចម្រុះអាវុធហត្ថស្រុកឱរ៉ាល់សហការជាមួយមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ធ្វើការបង្ក្រាបបានខណៈដែលម្ចាស់ចំការស្វាយខាងលើបញ្ជាអោយតៃកុងត្រាក់ទ័រ ឈួសឆាយទន្ទ្រានយកដីតាមជើងភ្នំ(កោះសាងស្នេហ៍)ពង្រីកដីរបស់ខ្លួននៅចំណុចភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ថានៅមុនពេលចុះ បង្ក្រាបត្រាក់ទ័រយាងលើនេះគឺបន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋថាមានត្រាក់ទ័រចូលទៅធ្វើការឈួសឆាយទន្ទ្រានយកដីតាមជើងភ្នំ(កោះសាងស្នេហ៍)ខាងលិចទំនប់តាសាល(ហៅថាទំនប់ឥណ្ឌា)នោះ។ លោកបន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើរួចមកលោកបានបញ្ជាអោយមន្ត្រីចុះទៅពិនិត្យដល់ទីតាំង ស្រាប់តែតៃកុងត្រាក់ទ័របានបើករត់គេចចូលក្នុងចំការស្វាយមួយកន្លែងក្បែរភ្នំ ឬហៅថា( កោះសាងស្នេហ៍)នោះ ក្រោយមកលោកក៏បានរាយការណ៍ទៅអាវុធហត្ថស្រុកឱរ៉ាល់និងបានសគោលការណ៍ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចូលទៅអូសយកត្រាក់ទ័រខាងលើ ពេលនោះម្ចាស់ចំការស្វាយក៏មានការឯកភាពផងដែរ ប៉ុន្តៃតៃកុងត្រាក់ទ័របានរត់គេចខ្លួនបាត់ទៅហើយ។ បច្ចុប្បន្នត្រាក់នេះត្រូវបានរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី។ តាមការបង្ហើបអោយដឹងពីសមត្ថកិច្ចស្រុកឱរ៉ាល់ថា ម្ចាស់ចំការស្វាយដ៏ធំនៅតំបន់ទំនប់តាសាល(ឬហៅថាទំនប់ឥណ្ឌា)នេះបានឃុបឃិតគ្នាទិញដីក្នុងដែនជម្រក ការពារដោយព្រះរាជក្រឹត្យ(ដោយអោយឈ្មោះ ថន ចាន់ អាយុ ជាង៤០ឆ្នាំ មន្ត្រីបរិស្ថាន)ផងនោះរៀបចំឯកសារ បំភាន់ភ្នែកថ្នាក់លើ ជាមួយមេភូមិ មេឃុំ លក់ដីព្រៃរបស់រដ្ឋ ចំនួន១២០ហិកតា ទៅអោយ លោកជំទាវ ឯកឧត្ដមខាងលើនៅរាជធានីភ្នំ តាំងពីអំឡុងឆ្នាំ២០១៣មកម្លេះ ដោយមានចុះហត្ថលេខាត្រឹមភូមិ ឃុំ ប៉ុណ្ណោះ។ ដោយមានមហិច្ឆតា ខ្លួនបានពង្រីក វាទី ឈួសឆាយ លួចលាក់ បោះបង្គោល រហូតស្ទើរតែពាក់កណ្តាលស្ទឹងបឹងបួរ(ក្នុងទំនប់តាសាល)(ឬទំនប់ឥណ្ឌា)ទៅហើយ រីកទៅៗជិត១ពាន់ហិកតាទៅហើយ។ ដូចនេះគួរតែអាជ្ញាធរ សមត្ថកិច្ចពាក់ពន្ធ័ […]
  • សាលារៀនអន្តរជាតិផារ៉ាហ្គន សម្រេចបញ្ចុះថ្លៃសិក្សា១៥ភាគរយ និងមិនតម្លើងថ្លៃឆ្នាំសិក្សាថ្មី សាលារៀនអន្តរជាតិផារ៉ាហ្គន និងមាតា អាណាព្យាបាលសិស្ស បានឯកភាពគ្នាចំនួនបួនចំណុច ក្រោយពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាចេញមុខសម្របសម្រួលដោយផ្ទាល់។ បើតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនអន្តរជាតិផារ៉ាហ្គន សម្រេចមិនតម្លើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា២០២០​-២០២១ និងសម្រេចបញ្ចុះតម្លៃសិក្សាតាមអនឡាញ១៥ភាគរយ សម្រាប់ឆ្នាំចាស់។
  • ទាស់ពាក្យសម្តីទាញឈើជ្រុងវាយប្រាវអ្នករបួសដេកពេទ្យអ្នកឈ្នះជាប់ខ្នោះប៉ូលិស (ខេត្តព្រៃវែង,យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០) ៖ ករណីហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១៨និង២០នាទី នៅចំណុចមុខផ្ទះឈ្មោះ ទឹម គាន់ ស្ថិតក្នុងភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ ជនរងរបួស២នាក់ ១.ឈ្មោះអ៊ីម ផល្លាភេទប្រុសអាយុ៣០ឆ្នាំ រងរបួសបែកក្បាលពីក្រោយ និង២.ឈ្មោះ អេង ប៊ុនថេង ភេទប្រុសអាយុ២៨ឆ្នាំ រងរបួសក្បាលពីក្រោយ ទាំង ២នាក់រស់នៅភូមិ ឃុំកើតហេតុខាងលើ។ចំណែកជនសង្ស័យមាន២នាក់ដែរ ១.ឈ្មោះឡា វ៉ា ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត និង ២.ឈ្មោះ ប៊ុន វីនភេទប្រុសអាយុ២១ឆ្នាំនៅភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង បានយកឈើជ្រុងប្រវៃង១.៥ម វាយទៅលើជនរងគ្រោះបណ្តាលអោយរងរបួសក្បាលផ្នែកខាងក្រោយប្រវែង២.សម ដោយសារទំនាស់ទាស់ពាក្យសំដីគ្នារឿងមើលមុខគ្នា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់បាននាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនិតិវិធីបន្តបញ្ជូនទៅការិយាល័យជំនាញខេត្ត៕
  • ប្រធានមន្ទីរសុខាភិបាល ស្នើអាជ្ញាធរមូលដ្ឋាន ចុះពន្យល់ពីការធ្វើចត្តាឡីស័កដល់ពលរដ្ឋ កុំផ្ដោតតែលើពលករ បាត់ដំបងçរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០៖ លោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានស្នើសុំអាជ្ញាធរមូលដ្ឋាន ពេលចុះពន្យល់ពីការធ្វើចត្តាឡីស័កឬការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួនរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ កុំផ្ដោតលើតែពលករមកពីក្រៅប្រទេស ត្រូវធ្វើឲ្យទូលំទូលាយក្នុងសហគមន៍ ពន្យល់ឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកគាត់អនុវត្តត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ការលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសស្តីពី ហានិភ័យនៃការប្រាស្រ័យទាក់ទងនិងការចូលរួមរបស់សហគមន៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅស្រុករុក្ខគិរី ។ លោក វឿង ប៊ុនរេត បានលើកឡើងថា ការយល់ដឹងពីការធ្វើចត្តាឡីស័ក ឬសេចក្តីណែនាំផ្សេងៗ របស់ក្រសួងសុខាភិបាល មិនតម្រូវសម្រាប់តែពលករនោះទេ គឺពលរដ្ឋនៅក្នុងសហគមន៍ក៏ត្រូវតែយល់ដឹងគ្រប់គ្នា ដើម្បីពួកគាត់ងាយស្រួលក្នុងការអនុវត្តវិធានការទប់ស្កាត់ នៃការរីករាលដាល់ជំងឺកូវីដ១៩នេះ ។ គួរបញ្ជាក់ផងដែរថាបើគិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ពលរដ្ឋ និងពលករនៅក្នុងខេត្តបាត់ដំបង បានវិលត្រឡប់មកពីប្រទេសនានា ក្នុងអំឡុងការរីករាលដាលខ្លាំងជំងឺកូវីដ១៩ មានចំនួន ១៦ ២៥៤នាក់ ហើយពលករខេត្តបាត់ដំបង បានឆ្លងដែនពីថៃមកនៅថ្ងៃទី២៨ ខែមេសានេះ មានចំនួន ៤២នាក់ ស្រី ១៥នាក់ និងពលករ ដែលមានទីលំនៅតាមបណ្តារាជធានី/ខេត្ត ចូលមកវិញតាមច្រកទ្វារព្រំដែនក្នុងខេត្តបាត់ដំបង មានចំនួន ៦៨នាក់ […]
  • កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបុរសម្នាក់តាមដីកាតុលាការ ពាក់ព័ន្ធការបោកវិនិយោគិនចិន និងពលរដ្ឋជាច្រើនគ្រួសារ ខេត្តកំពង់ស្ពឺ,រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺកាលពី ម្សិលមិញនេះ បានចាប់ខ្លួនបុរសម្នាក់តាមដីការបស់តុលាការ ដោយសារធ្វើការបោកប្រាស់លើវិនិយោគិនជនជាតិចិន និងប្រជាពលរដ្ឋជាច្រើនគ្រួសារពាក់ព័ន្ធនឹងបញ្ហាដីធ្លី។ ព្រះរាជអាជ្ញារងខេត្តកំពង់ស្ពឺ លោក វ៉ិត មឃៈ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញដីកាបង្គាប់ឲ្យចូលខ្លួន លោក កែវ មុនីរតន៍ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ កាន់លិខិត ឆ្លងដែនលេខ N00222949 ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជានីតិជន ឲ្យចូលបង្ហាញខ្លួននៅចំពោះមុខ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ឲ្យបានមុនថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ «ឆបោកមានស្ថានទម្ងន់ទោស»។ ដីកានេះអនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលនោះឲ្យចូលបង្ហាញខ្លួន។ យោងតាមដីកាបង្គាប់ឲ្យចូលខ្លួន ដែលក្រុមអ្នកសារព័ត៌មានទទួល បានឲ្យដឹងថា ការចេញដីកានេះ បានធ្វើឡើង បន្ទាប់ពីតំណាងអយ្យការចេញដីការកោះហៅលើឈ្មោះ កែវ មុនីរតន៍ ដើម្បីឲ្យចូលខ្លួនទៅបំភ្លឺពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់ឈ្មោះ ហ្វ៊ូ […]
  • សម្ដេចតេជោហ៊ុន សែន អំពាវនាវឲ្យបើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា តាមរយៈ facebook page ផ្លូវការនៅព្រឹកថ្ងៃទី២៩ មេសានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នៅពេលនេះ ការរិតបន្តឹងច្បាប់ចរាចរណ៍គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សម្ដេចតេជោអំពាវនាវបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗអោយបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។ បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការរិតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ។ សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមកដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស។ នៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនចរាចរណ៍ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៣ខែ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតប្រជាពលរដ្ឋជិត៥០០ នាក់ ដែលជារឿងចាំបាច់ត្រូវរឹតបន្តឹងចរាចរណ៍ឲ្យបានកាន់តែខ្លាំងថែមទៀត ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។
  • មានវីដេអូរ៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យរំលោភមិនបានសម្រេច សម្លាប់បំបិទមាត់ ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ វង់ ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹង មាន ជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមុខរបរ កម្មករសំណង់។ ជនសង្ស័យរូបនេះក៏ផ្ទុកសារធាតុញៀន។ ជនរងគ្រោះឈ្មោះស៊ាត ស៊ន ភេទស្រី អាយុ ២៨ ឆ្នាំ ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ និងមុខរបរ កម្មការនីរោងចក្រ។ ស្ត្រីរូបនេះបានស្លាប់ ដោយមានស្នាមចាក់ដោយកាំបិតត្រូវដើម ទ្រូង ខ្នង និងបំពង់កជាច្រើនកន្លែង និងស្នាមបែកក្បាលពីក្រោយ)។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង ១៣ម៉ ២០នាទី ជនសង្ស័យឈ្មោះ វង់ ភារម្យ ភេទ ប្រុស អាយុ […]
  • កូវីដ១៩: ថ្ងៃនេះគ្មានទាំងអ្នកឆ្លង គ្មានទាំងនេះជាសះ ស្បើយពីជំងឺកូវីដ១៩ គិតមកដល់ពេលនេះអ្នកជាសះ ស្បើយមានចំនួន ១១៩ នាក់ នៅសល់អ្នកជំងឺ៣នាក់ទៀតកំពុងសម្រាកព្យាបាល។ ក្នុងចំណោមបីនាក់នោះ ម្នាក់នៅខេត្តបន្ទាយមានជ័យ ម្នាក់នៅខេត្តកំពង់ឆ្នាំង និងម្នាក់ទៀតនៅខេត្តព្រះសីហនុ។  

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)