នៅសល់តែ២១ថ្ងៃទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយាន យន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២០។
ក្រសួងសាធារណការនិងដឹកជញ្ជូន បានក្រើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ ការផ្ទេរកម្ម សិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ខាង មុខនេះ។
ក្រសួងសាធារណៈការ ណែនាំម្ចាស់កម្មសិទ្ធយាន យន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលាដោយភ្ជាប់ឯកសារតម្រូវ៖ ពាក្យសុំផ្ទេរកម្មសិទ្ធយានជំ និះមានផ្តិតស្នាមមេដៃអ្នកស្នើសុំ និងមានបិតសំណៅលេខកាល់(តួឬសាក់ស៊ី) ដែលបានចម្លងជាក់ស្តែងពីយានយន្តបណ្ណសម្គាល់យានយន្ត(ច្បាប់ដើម) និងផ្លាកលេខសម្គាល់យាន ជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានីខេត្ត)។
ក្នុងនោះក៏ត្រូវមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន ជំនិះ អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ (លិខិត ឆ្លងដែន និងលិខិតបញ្ជាក់ទី លំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស) បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានយន្ត លិខិតទិញលក់ និងកិច្ចសន្យា ធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល៕
វណ្ណា





